ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ បានរកឃើញ អ្នក វិជ្ជមាន កូវីដ១៩ ថ្មី ចំនួន៧៧នាក់ ដោយអាជ្ញាធរ បានបង្ហាញទាំងអត្តសញ្ញាណ និង ទីលំនៅ ផងដែរ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះ ។
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសសូមប្រជាពលរដ្ឋដែលមានជាប់ប្រាស្រ័យទាក់ទងជាមួយបុគ្គលទាំងនេះ សូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាល់ទៅយកសំណាកតាមទីតាំងដែលបានកំណត់ក្នុងនោះមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ
វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយះពេល១៤ថ្ងៃ៕