ក្តៅៗ ! នាយឧត្តមសេនីយ៍ វង្ស ពិសេនប្រកាសថាចំពោះយោធិនណា ដែលព្រមចាក់វ៉ាក់សាំង មិនត្រូវបានអនុញាតឱ្យចូលបន្ទាយឡើយ…

រាជធានីភ្នំពេញ៖ យោងតាមសេចក្តីណែនាំ របស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលទាក់ទងអំពីការត្រៀមរៀបចំទីតាំងសម្រាបការព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅតាមបណ្តាកងឯកភាព ស្ថានប័ន នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ដោយអនុវត្តតាមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដែលកំពុងរាលដាលនៅក្នុងសហគមន៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីណែនាំជូនដល់កងទ័ពជំនាញ និង នាយកស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋាន នូវចំណុចសំខាន់៥ ដូចខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– រៀបចំ​ទីតាំង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៥ កម្រិត​ស្រាល នៅក្នុង​បរិវេណ​នៃ​អង្គភាព​នីមួយៗ ដោយមាន​បំពាក់​គ្រែ​អ្នក​ជំ​ង​ឺនិង​សម្ភារៈ​ពេទ្យ​ចាំបាច់​មួយចំនួន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទី​២- រៀបចំ​កម្លាំង​សុខាភិបាល និង​ត្រៀម​ហ្វឹកហ្វឺន​បំប៉ន​គ្រូពេទ្យ ដើម្បី​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ-១៩ កម្រិត​ស្រាល នៅក្នុង​អង្គភាព​របស់ខ្លួន​។
​ទី​៣- បន្ត​រៀបចំ​ទីតាំង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយឡែក​នៅក្នុង​អង្គភាព ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​យោធិន ដែល​សង្ស័យ​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​អ្នកជំងឺ​កូ​វីដ​-១៩​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤- យោធិន​ដែល​ពុំទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ប្រញាប់ប្រញាល់ទៅ​ចាក់​វ៉ាក់សាំង ជាបន្ទាន់​នៅតាម​ទីតាំង​ដែល​បានកំណត់ លើកលែងតែ យោធិន​ដែលមាន​បញ្ហា​សុខភាព ហើយ​គ្រូពេទ្យ បានចេញ​លិខិតបញ្ជាក់​មិន​អនុញ្ញាតឱ្យ​ចាក់​។

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment