ខ្លោចចិត្តណាស់​ ! ម្ដាយអង្គុយឱបកូនអាយុជាង ១ខួបកណ្ដាលយប់ ចាំឡានពេទ្យមកដឹកទៅព្យាបាលកូវីដ…

នៅយប់កណ្ដាលអាធ្រាត្រ នៅរាជធានីភ្នំពេញ ក្មេងតូចអាយុ ១ ខួប ២ ខែ ម្នាក់ ត្រូវបានម្តាយពរង់ចាំឡានពេទ្យមកទទួល ទៅព្យាបាលជំងឺកូវីដ-១៩​ យ៉ាងកម្សត់ ស្ថិតនៅតាមបណ្តោយផ្លូវ ១៨២ ​កែង ១៤១​ ក្នុង​សង្កាត់​បឹងព្រលឹត​ ខណ្ឌ ​៧ មករា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពព័ត៌មានបានឱ្យដឹងថា ​ម្តាយរបស់ក្មេងតូចនោះ គឺពុំបានឆ្លងកូវីដ-១៩ ឡើយ​ ប៉ុន្ដែ​ភារកិច្ច​ម្តាយត្រូវតែយកកូនទៅព្យាបាល​ ដោយសារក្មេងតូចត្រូវរកឃើញឆ្លងកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ម្ដាយរបស់ទារកខាងលើបានឱ្យដឹងថា គាត់សង្ស័យកូនរបស់គាត់ឆ្លងនៅពេលដែលទៅយកសំណាកតែម្ដង ដោយសារតែកូនគាត់មិនបានពាក់ម៉ាស់ ហើយរត់លេងពេញបរិវេណកន្លែងយកសំណាក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីបានឃើញរូបភាព និង ដំណឹងនេះ មហាជននាំគ្នាកើតក្ដីអាណិតជាខ្លាំង ដោយឃើញក្មេងអាយុទើបតែ ១ ខួប ២ ខែ ត្រូវរងគ្រោះ ដោយសារជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងសហគមន៍ ក៏បាននាំគ្នាផ្ញើសារលើកទឹកចិត្ត និង ពាក្យជូនពរឱ្យអ្នកទាំង ២ ឆាប់បានចេញពីពេទ្យ វិលត្រឡប់មកគេហដ្ឋានវិញ ៕

Related posts

Leave a Comment