ក្តៅៗ​ !! ទិដ្ឋភាពកំពុងស្ទះបន្តកន្ទុយគ្នា ទៅមុខមិនរួចថយក៏មិនកើតនៅម្តុំស្ពានតាខ្មៅ ក្រោយការផ្អាកស្ពានមុន្នីវង្សចាស់

នៅថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២១ នេះ ស្ថានភាពចរាចរណ៍ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល នៅត្រង់ចំណុច ស្ពានព្រែកសំរោង មានការកកស្ទះយ៉ាងខ្លាំង ដោយមានឡានបន្តកន្ទុយគ្នាយ៉ាងហូរហែឥតដាច់ ដោយសារតែស្ពានព្រះមុន្នីវង្សចាស់ ត្រូវបានផ្អាករយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃនេះទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា នៅរសៀលថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពង្វាងចរាចរណ៍នៅលើស្ពានព្រះមុនីវង្សចាស់ជាបណ្ដោះអាសន្ន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេល ០៣ ថ្ងៃ ចាប់ពីម៉ោង ០៨ និង ០០ នាទីព្រឹកថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១ ដើម្បីជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មីវិញ ៕

Related posts

Leave a Comment