ដំណឹងបន្ទាន់ ! អ្នកជំងឺកូវីដ១៩ម្នាក់ បានដើរផ្សារមួយនេះ រាល់ថ្ងៃ អ្នកមានអាការៈសង្ស័យ សូមធ្វើតេស្ដបន្ទាន់….

នៅម៉ោង ៦:៥៧ នាទីកន្លងទៅនេះ ​ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការប្រកាសសេចក្ដីជូនដំណឹងកម្រិតហានិភ័យ ដោយអំពាវនាវឲ្យ ប្រជាពលរដ្ឋ ដែលបានទៅផ្សារទំនប់ ស្ថិត​នៅផ្លូវ​ ៥៩៨​ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ សូមប្រញាប់ទៅធ្វើតេស្ដរកវីរុសកូវីដ១៩។ មូលហេតុ គឺ អ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ ខាងលើនេះ ស្ទើរតែរាល់ថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះ ប្រជាពលរដ្ឋដែលបានទៅទីតាំងខាងលើ ចាប់ពីថ្ងៃទី ១៥ ខែមីនា រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ហើយមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅ៖
​វិទ្យាល័យ​បាក់ទូក​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិទ្យាល័យ​បឹង​ត្របែក​
មណ្ឌលសុខភាពចាក់អង្រែក្រោម​
មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

Related posts

Leave a Comment