ក្តៅៗ ! អ្នកកើតកូវីដ១៩ ហាក់មិនថបថយ ឯកឧត្តមឃួង ស្រេង សម្រេចយកវិទ្យាល័យមួយនៅភ្នំពេញ ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ក…

យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នឹងយកទីតាំងវិទ្យាល័យ ជា ស៊ីម សាមគ្គី ដើម្បីយកធ្វើជាកន្លែងសម្រាកព្យាបាលអ្នកមានជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ក។ ដោយមានខ្លឹមសាររួមដូចខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«នាវេលាថ្ងៃត្រង់ថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យទីតាំងវិទ្យាល័យ ជា ស៊ីម សាមគ្គី ដើម្បីយកធ្វើជាកន្លែងសម្រាកព្យាបាលអ្នកមានជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ក ដោយក្នុងនោះរដ្ឋបាលរាជធានីភំ្នពេញបានរៀបចំយកចំនួន៣អគារស្មើនឹង៣៤បន្ទប់ក្នុងមួយបន្ទប់ដាក់បានចំនួន៧នាក់។»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលឹក៖ សូមពលរដ្ឋទាំងអស់ បើមិនមានការចាំបាច់ទេកុំចេញក្រៅផ្ទះ ហើយត្រូវលាងដៃជាមួយអាល់កុល ពាក់ម៉ាសអោយបានគ្រប់ពេល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសនោះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចអនុវត្តវិធានការ “៣ការពារ និង៣កុំ” ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសុវត្ថិភាពនិងថែរក្សាអនាម័យឱ្យជាប់ជាប្រចាំដើម្បីទប់ស្កាត់ការរីករាលដាលនិងការចម្លងជំងឺកូវីដ១៩ក្នុងសហគមន៍៕
ប្រភព:business-cambodia

Related posts

Leave a Comment