បន្ទាន់បំផុត ! បិទខ្ទប់ភូមិសាស្រ្តមួយចំនួនភ្លាមៗនៅភ្នំពេញក្រោយរកឃើញករណីឆ្លង ៦៣១ នាក់…

នៅយប់ថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តន៍សេចក្ដីសម្រេចមួយ អនុវត្តន៍នៅយប់ម៉ោង ០០ ឈានចូលថ្ងៃទី ១០ ខែមេសានេះ ស្ដីពីការបិទខ្ទប់ទីតាំងភូមិឋានប្រជាពលរដ្ឋមួយចំនួន នៅក្នុងខណ្ឌចំនួន ៣ ដែលមានដូចជា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណ្ឌមានជ័យ ៖ បិទ ២ សង្កាត់គឺ សង្កាត់ស្ទឹងមានជ័យទី ១ និង សង្កាត់ស្ទឹងមានជ័យទី ២
ខណ្ឌសែនសុខ ៖ បិទភូមិទ្រុងមាន់
ខណ្ឌពោធិ៍សែនជ័យ ៖ បិទ ០៦ ភូមិ មានដូចជា ភូមិត្រពាំងថ្លឹង ២ និង ភូមិទួលពង្រ នៃសង្កាត់ចោមចៅទី ១, ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និង ភូមិត្រពាំងល្វា ១ នៃសង្កាត់កាកាបទី ១ និង ភូមិចំការឪឡឹក ១ នៃសង្កាត់កាកាបទី ២ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា ការបិទខ្ទប់នេះ ធ្វើឡើងបន្ទាប់ពី ភូមិសាស្ត្រខាងលើមានការរីករាលដាលជំងឺកូវីដ-១៩ ដែលនៅក្នុងរាជធានីភ្នំពេញ រកឃើញ ៦៣១ នាក់ទៀត វិជ្ជមានកូវីដ-១៩ គិតត្រឹមយប់ថ្ងៃទី ០៩ ខែមីនានេះ ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Related posts

Leave a Comment