ចាប់ពីថ្ងៃនេះទៅ ម៉ែលែងពិបាកដើរលាងចានឲ្យគេទៀតហើយ! បងស្រីអូន ទទួលចិញ្ចឹម តារាសម្តែងជើងចាស់ ញឹម សុខា និងតារាសម្តែង៣នាក់ទៀត ព្រមទាំងបាន…មានវិដេអូ

ជឿជាក់ថា បងប្អូនជាច្រើនបានជ្រាបរួចមកហើយអំពីជីវិតដ៏កំសត់របស់ តារាសម្តែងជើងចាស់​ អ្នកគ្រូ ញឹម សុខា ដែលជាតារាសម្តែងដ៏ឆ្នើមម្នាក់ និងជាតារាសម្តែង​ តួកំសត់​ សម្តែងនៅក្នុងខ្សែរភាពយន្តជាច្រើន កន្លងមក។ ស្រាប់តែពេលថ្មីៗនេះ តារាសម្តែងរូបនេះ ត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយ គឺលោក អ៊ឹម ជីវ៉ា បានបង្ហោះសាររៀបរាប់ពីខ្សែរជីវិតរបស់ អ្នកគ្រូនាពេលបច្ចុប្បន្ន។

ក្រៅពីអាជីពជាតារាសម្តែង​ អ្នកគ្រូ អ្នកគ្រូ មិនអាចធ្វើអ្វីបានទេ ព្រោះសុខភាពរបស់អ្នកគ្រូ កាន់តែខ្សោយ ហើយអ្នកគ្រូ ក៏កាន់តែចាស់ណាស់ទៅហើយ ទើបតម្រូវឲ្យអ្នកគ្រូ ត្រូវដើរលាងចានតាមផ្ទះរបស់គេ ដើម្បីបានប្រាក់បន្តិចមកយកគ្រាន់ទិញថ្នាំលេប។

បន្ទាប់ពីបានឃើញពីជីវិតដ៏កំសត់របស់អ្នកគ្រូហើយនោះ បងស្រីអូន ដែលជាបុគ្គលចិត្តធម៏ម្នាក់ ក៏បានបង្ហោះសារ ជួយដល់អ្នកគ្រូ។ ដោយឡែកនៅថ្ងៃនេះបងស្រីអូន ក៏បានលើកឡើងថា “នាងខ្ញុំស្រីអូននិងស្វាមីបានទទួលចិញ្ចឹមតារាជេីងចាស់ដែលមានជីវភាពខ្វះខាតខ្លាំងនិងចេញសងថ្លៃផ្ទះជូនគាត់លែងអោយគាត់ពិបាកដេីរលាងចានអោយគេទៀតហេីយ ថ្ងៃនេះខ្ញុំមានម្ដាយធម៌ដែលជាតារាជេីងចាស់ដល់ទៅ4នាក់។ ខ្ញុំបានថ្វាយបង្គំទទួលគាត់រួចរាល់ហេីយ ជូនបុណ្យផងបងប្អូន។

Related posts

Leave a Comment