ចិត្តធម៌មែន! ទោះមិនបានចុះទៅផ្ទាល់ ក៏លោកស្រី ទ្រី ដាណា ស្វះស្វែងឲ្យតំណាង យកស្បៀងអាហារ និងថវិកាទៅជូនលោកតា ដែលកំពុងតែ…

រាជនីចិត្តធម៌ ដែលគ្រប់គ្នាស្គាល់ច្បាស់ថាជាលោកស្រី ទ្រី ដាណា ដែលតែងតែសកម្មក្នុងការងារសង្គម ជួយដល់ជនក្រីក្រ យ៉ាងមម៉ាញឹក ចាស់ជរាគ្មានទីពឹង ក្មេងកំព្រា និងទុរគតជនដែលត្រូវការជំនួយជាចាំបាច់យ៉ាងច្រើនទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញដោយសារតែស្ថានភាពកូវីដ១៩​ កំពុងតែរាត្បាត ធ្វើឲ្យលោកស្រី និងក្រុងការងារ បានផ្អាកការធ្វើដំណើរ ក៏ដូចជាការចុះជួយដល់ទីកន្លែង តែយ៉ាងណាមិញ លោកស្រី​នៅតែឲ្យតំណាង ចុះទៅជួយដល់ពួកគាត់ ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា​ បានបង្ហោះសារថា “ខ្ញុំធ្លាប់ទៅស្រុកគិរីវង់ ឃើញអ៊ំប្រុសម្នាក់នេះជួយជួសជុលផ្លូវ ក៏ជូនថវិកាគាត់ខ្លះ😊😊 ពេលសួរនាំអ្នកនៅទីនោះ ទើបដឹងថា គាត់ធ្វើបែបនេះរាប់ឆ្នាំមកហើយ ព្រោះផ្លូវនេះលិចទឹករាល់រដូវវស្សា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីខាងឃុំ ខាងអាជ្ញាធរធ្វើផ្លូវឡើងវិញ អ៊ំប្រុសម្នាក់នេះ តែងដើរជួសជុលផ្លូវដែលមានក្រលុក ចាក់ខ្សាច់បំពេញឡើងវិញ។ ឃើញអ្នកជិះកាត់ឱ្យថវិកាគាត់ គាត់ក៏យកថវិកាទៅទិញដីខ្សាច់ចាក់បន្ថែម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាណិតគាត់ណាស់ ពេលទៅ មិនមានអំណោយជាប់ជាមួយ ព្រោះទៅបំពេញការងារ។ មកដល់ភ្នំពេញវិញ នាងខ្ញុំក៏អោយគេទិញអំណោយយកទៅជូនគាត់ មានអង្ករ គ្រឿងប្រើប្រាស់ និថវិកាមួយចំនួន ព្រមទាំងម៉ាស់ អាល់កុលសម្រាប់ការពារកូវីដ។ រួមគ្នា ជួយធ្វើ ជួយកសាង ទើបសង្គមរីចម្រើន 🙏🙏🙏

Related posts

Leave a Comment