លើកដំបូងក្នុងជីវិត លី ម៉ារីណា បែកកូនប្រុសជាទីស្រឡាញ់ ឃ្លាតទៅរស់នៅឆ្ងាយពីទ្រូងម្តាយ

ថ្មីៗនេះ តារាសម្តែងរូបស្រស់សាច់ខ្ចី លី ម៉ារីណា បានបង្ហាញអារម្មណ៍ស្រងេះស្រងោចជាខ្លាំង ក្រោយពីកូនប្រុសរបស់នាងដែលមានវ័យទើបតែ ៦ ឆ្នាំ ត្រូវចាក់ចេញទៅរស់នៅអាមេរិក ឃ្លាតឆ្ងាយពីនាងជាម្តាយនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនប្រុសរបស់ លី ម៉ារីណា បានចាកចេញទៅសហរដ្ឋអាមេរិកជាមួយស្វាមីរបស់នាង គឺលោក សាត ចាន់ថន កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ ហើយនេះក៏ជាលើកដំបូងដែលនាងត្រូវរស់នៅបែកគ្នាជាមួយកូនប្រុសជាទីស្រឡាញ់របស់ខ្លួនបែបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លី ម៉ារីណា បានឱ្យដឹងថា ពេលនេះនាងមិនទាន់ធ្វើចិត្តបាននៅឡើយទេ ព្រោះធ្លាប់រស់នៅ និង មើលថែទាំកូន ហើយសុខៗក៏ចាកចេញទៅរស់នៅឯសហរដ្ឋអាមេរិក ទាំងខ្លួននៅក្មេងនៅឡើយ ប៉ុន្តែយ៉ាងណានាងក៏ធូរចិត្តព្រោះទៅរស់នៅជាមួយឪពុករបស់គេ ក៏ដូចជាក្រុមគ្រួសារខាងស្វាមីផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីបំបាត់ការនឹកកូន ជារឿយៗ លី ម៉ារីណាតែងសួរសុខទុក្ខ និង មើលមុខកូនប្រុសតាមប្រព័ន្ធអេឡិចត្រូនិច ។ ក្នុងនោះ លី ម៉ារីណា បាននិយាយថា «នឹកថ្លើមបេះដូងម៉ាក់ណាស់ ដើម្បីបំណងកូន ម៉ាក់ធ្វើគ្រប់យ៉ាងម៉ាក់ចង់ឃើញកូនសប្បាយចិត្ត ព្រោះម៉ាក់ដឹងថាកូនចូលចិត្តសប្បាយ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែការងារសិល្បៈក៏ដូចជាជំនួញនៅក្នុងស្រុកកំពុងតែជោគជ័យ ដូច្នេះ លី ម៉ារីណា សម្រេចចិត្តមិនត្រលប់ទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមីវិញឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុងក្រោយនេះគេចាប់អារម្មណ៍ឃើញអ្នកសិល្បៈមួយចំនួនបានត្រលប់មករកស៊ីនៅស្រុកខ្មែរ ដោយធីបចោលងារជាអណិកជនក្រោយពីបានចាកចេញទៅរស់នៅក្រៅប្រទេសតាមស្វាមីមួយរយៈ ៕

Related posts

Leave a Comment