លះបង់ណាស់ ! ត្រឹម១សប្ដាហ៍ចុងក្រោយ ក្រុមគ្រូពេទ្យកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដជារហូតដល់ ៤៦៥នាក់…

ក្រសួងសុខាភិបាល៖ បើគិតត្រឹមរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ ចន្លោះពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ‑១៩ ជាសះស្បើយរហូតដល់ ៤៦៥នាក់ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា បើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលក្នុងរយៈពេលមួយសប្ដាហ៍នេះមកអ្នកជាសះស្បើយរួមមាន៖

‑ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១មានអ្នកជាសះស្បើយចំនួន ៤៧នាក់។

‑ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១មានអ្នកជាសះស្បើយចំនួន ៣០នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

‑ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១មានអ្នកជាសះស្បើយចំនួន ៩០នាក់។

‑ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១មានអ្នកជាសះស្បើយចំនួន ៧០នាក់។

‑ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១មានអ្នកជាសះស្បើយចំនួន ៩៦នាក់។

‑ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១មានអ្នកជាសះស្បើយចំនួន ៧២នាក់។

‑ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១មានអ្នកជាសះស្បើយចំនួន ៦០នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ លោកជំទាវ ឱ វណ្ណឌីន ក៏ដូចជាសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកបានស្នើឱ្យមានការអនុត្តន៍វិធានការ “៣កុំ និង ៣ការពារ” ដូចជា៖ ត្រូវពាក់ម៉ាសឱ្យបានត្រឹមត្រូវ លាង សម្អាតដៃជាប្រចាំជាមួយនឹងសាប៊ូ ឬអាកុលដែល និងរក្សាគម្លាតពីគ្នាឲ្យបានយ៉ាងតិច ១ម៉ែត្រកន្លះ និងមិនត្រូវ ទៅកន្លែងដែលបិទជិតមិនមានខ្យល់ចេញចូលគ្រប់គ្រាន់ កន្លែងមានមនុស្សច្រើនអ៊ូអរ មិនត្រូវប៉ះពាល់គ្នា ចាប់ ដៃគ្នា ឬក៏ឱបគ្នាឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំជាអ្នកនិពន្ធកុមាររបស់ចាបបៃតងសូមធ្វើការអរគុណសម្រាប់ការលះបង់ និងការតស៊ូរបស់ក្រុមគ្រូពេទ្យកម្ពុជាក្នុងការព្យាបាលអ្នកជំងឺកូវីដឱ្យជាសះស្បើយនាពេលកន្លងមកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះក្នុងនាមយើងជាប្រជាពលរដ្ឋកម្ពុជានឹងតាំងចិត្តបន្តការពារខ្លួនដោយអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាពិបាល ក៏ដូចជាក្រសួងសុខាភិបាលគឺ ៣កុំ និង៣ការពារ ដើម្បីក្រុមគ្រួសារ និងប្រទេសជាតិ។ប្រភព:healthy-cambodia

Related posts

Leave a Comment