ពិសេសណាស់​ ! ស្អែកដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរស្រាប់តែលោកស្រី ទ្រី ដាណាមានបំណងប្រាថ្នា គួរអោយចាប់អារម្មណ៍ តែរឿងមួយគត់ គឺ…

ភ្នំពេញ៖ មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេលដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្អែកនេះ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ នឹងមកដល់ហើយ ដោយឆ្នាំនេះ សង្គ្រាន្តចូលមក នៅក្នុងថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃ ១៤ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ០៤:០០ នាទីព្រឹក ទៀបភ្លឺ (រំលងអធ្រាត្រ នៃយប់ថ្ងៃ១៣) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាបតែនៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ នេះដែរ លោកស្រី ទ្រី ដាណាបានបង្ហោះសារនៅក្នុងគណនីរបស់ខ្លួនថា ៉សុំសួរអារម្មណ៍ពិតមួយសំណព្វចិត្តទាំងអស់គ្នាថ្ងៃស្អែកជាថ្ងៃចូលឆ្នាំហើយប៉ងប្រាថ្នាអ្វីមុនគេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកចែដាណាវិញប៉ងប្រាថ្នាតែមួយគត់មុនគេ គឺចង់ឱ្យជំងឺកូវីដ19 ចេញឆ្ងាយពីប្រទេសយើងឲ្យបានឆាប់ៗ🙏សូមឱ្យបងប្អូនប្រជាពលរដ្ឋដែលកំពុងតែឆ្លងឆាប់ជាឆាប់ៗ
ចុងក្រោយជូនពរដល់បងប្អូនខ្មែរទាំងអស់ឲ្យមានសុខភាពល្អអាយុយឿនយូរនិងជាផុតពីជំងឺកូវីដ19🙏🙏🙏។

Related posts

Leave a Comment