នាំទុក្ខគេមែន!! អ្នកធ្វើចត្តាឡីស័កម្នាក់លួចទៅញុំាបាយក្រៅស្ងាត់ៗ បុគ្គលិក១ហាងត្រូវធ្វើតេស្តរកកូវីដ១៩ទាំងអស់…

យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅមុននេះបន្តិចបានរៀបរាប់ឲ្យដឹងថា ៖ នៅវេលាម៉ោង 12:00 នាទីថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2020 ស្ដីពីករណីក្រសួងសុខាភិបាលចុះមកយកសំណាកក្នុងអាហារដ្ឋានមិត្តភាពស្ថិតក្នុងភូមិគៀនឃ្លាំងសង្កាត់ព្រែកលាបខណ្ឌជ្រោយចង្វារ។ដែលឈ្មោះទឹមស្រីពេជ្រ មានវិជ្ចមានcovid19បានមកហូបបាយនៅក្នុងអាហារដ្ឋានមិត្តភាពនៅថ្ងៃទី 8 ខែ 12 ឆ្នាំ 2020។ ធ្វើចត្តាឡីស័កនៅសណ្ខាគារសុខាហើយ លួចមកសុីបាយនៅហាងក្រៅ ធ្វើអោយវេទនាមនុស្សមួយហាងទៀត ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៥៧នាក់ ក្នុងនោះអ្នកជំងឺ៣០៧នាក់ព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៥០នាក់៕

Related posts

Leave a Comment