ទឹកចិត្តថ្លៃថ្លាណាស់អ្នកគ្រូ! នៅជីវិតចុងក្រោយ អ្នកគ្រូម្នាក់បានប្រកាសបង្រៀនគួរអក្សរសាស្រ្តខ្មែរ ដោយមិនគិតថវិការនោះឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហ្វេសប៊ុក៖ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ កន្លងផុតថ្មីៗមកនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក នាំគ្នាផ្ទុះការចាប់អារម្មណ៍ និងស្ងើចសរសើរនូវទឹកចិត្តដ៏ថ្លៃថ្លា របស់គ្រូបង្រៀនអក្សរសាស្រ្តខ្មែរមួយរូប ដែលអ្នកគ្រូបានចំណាយវេលាចុងក្រោយនៃជីវិតរបស់ខ្លួន បង្ហាត់បង្រៀនមុខវិជ្ជាអក្សរសាស្រ្តខ្មែរទៅដល់កូនខ្មែរដែលត្រូវសិក្សាជំនាញនេះ ដោយមិនគិតថវិកាសូម្បីតែមួយរៀលនោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកគ្រូដែលមានទឹកចិត្តថ្លៃថ្លាបវរប្រពៃរូបនេះ មានឈ្មោះថា នូយ៉ុង សិរយា គឺជាគ្រូបង្រៀនអក្សរសាស្រ្តខ្មែរ ដែលអ្នកគ្រូបានប្រកាសជម្រាបដល់សិស្សានុសិស្សទាំងអស់ឲ្យបានដឹងថា អ្នកគ្រូនឹងបង្រៀនគូនៅសាលា CK (ជិតមាត់ស្ទឹងខាងផ្សារតាខ្មៅថ្មី) ថ្នាក់ទី ១១ និង ថ្នាក់ ១២ ដែលសិស្សានុសិ្ស ឬ អាណាព្យបាល អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 012 642 752 សម្រាប់ការចូលរៀន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ ចំពោះការសិក្សានោះទៀតសោក គឺអ្នកគ្រូពុំយកកម្រៃ ឬ ថវិការសម្រាប់ថ្លៃសិក្សាឡើយ ដោយអ្នកគ្រូបានធ្វើការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ “ខ្ញុំជម្រាបមាតាបិតា អាណាព្យាបាលនិងសិស្សានុសិស្សថា ខ្ញុំបង្រៀនគួរ តែមិនយកប្រាក់ទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មូលហេតុគឺខ្ញុំចង់ធ្វើអ្វីម៉្យាងសម្រាប់ជីវិតចុងក្រោយឲ្យមានប្រយោជន៍ដល់សង្គម ។ មិនមែនខ្ញុំពូកែជាងគេនោះទេ ប៉ុន្តែដែលអាចចែករំលែកបានក៍ធ្វើទៅ ។មិនបានប្រាប់ភ្លាមខ្លាចប៉ះពាល់អារម្មណ៍គេ ។ ខ្ញុំចេះតែសួរខ្លួនឯងថា ចុះបរទេសខ្លះគេមកសង់សាលារៀន មន្ទីរពេទ្យ ចំណែកខ្ញុំវិញអាចធ្វើអ្វីបាន ក៏គួរតែធ្វើដែរ ។ដូចនេះ សូមមេត្តាជ្រាប ។ សូមអរគុណ” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

មហាជនស្ញ.ប់ស្ញែ.ងគ្រប់គ្នា !! ព្រះតេជគុណ​មួយអង្គ សុខចិត្តលះ.បង់.ជីវិតព្រះអង្គផ្ទាល់ដោយការប.រិច្ចា.គសួ.តព្រះអង្គជូនលោកគ្រូអួន សារ៉ាត់ ប្រសិនបើ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បងប្អូនប្រិយមិត្តប្រហែលបានដឹងហើយពីស្ថានជំងឺរបស់លោកគ្រូអួន​ សារ៉ាំត ដែលលោកគ្រូកំពង់សំរាកព្យាបាលនៅបន្ទីពេទ្យអស់ជាច្រើនថ្ងៃមកហើយ យ៉ាងណាមិញនៅថ្ងៃទី១៦ ខែមករាឆ្នាំ២០២២ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមគណនីហ្វេសប៊ុកផេករបស់លោកគ្រូអួន សារ៉ាតដែលមានឈ្មោះថា “Ourn Sarath Page” បានបង្កោះថា៖ នាងខ្ញុំ​ ភរិយាលោកគ្រូ​អួន​ សារ៉ាត់​ សូមថ្លែងអំណរអរព្រះគុណយ៉ាងជ្រាលជ្រៅដល់ព្រះតេជគុណ​ ដែលព្រះអង្គសុខចិត្តលះជីវិតព្រះអង្គផ្ទាល់ដោយការប.រិច្ចា.គសួ.តព្រះអង្គជូនលោកគ្រូ​ ប្រសិនបេីស្ថានភាពជំ.ងឺលោកគ្រូមិនធូរស្រាល​ ហេីយត្រូវប្រេីជម្រេីសចុងក្រោយនៃការព្យាបាលដោយការប្តូរសួត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទឹកចិត្តនៃការលះ.ប.ង់ជីវិតនេះ​ គឺពិតជាធំធេងណាស់​ គ្មានអ្វីប្រៀបផ្ទឹមឡេីយ។ នាងខ្ញុំពិតជារំភេីប​ និងដឹងគុណបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ព្រះអង្គ​ ដែលហ៊ានលះបង់ជីវិតព្រះអង្គដេីម្បីសង្គ្រោះជីវិតលោកគ្រូ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាងខ្ញុំ​ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់តាមជួយថែរក្សាព្រះតេជគុណ​ អោយ​មានសុខភាពល្អបរិបូរណ៍ មានប្រាជ្ញាឈ្លាសវៃ​ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។  

Read More

បន្ទាន់! ក្រសួងប្រកាសមានអ្នកឆ្លង «អូមីក្រុង» ២៣ នាក់ មាន ១៤ នាក់ ឆ្លងក្នុងសហគមន៍…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងសុខាភិបាល នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីករណីឆ្លងថ្មីវិជ្ជមានកូវីដ-១៩ ចំនួន ២៣ នាក់ ដែលក្នុងនោះសុទ្ធតែជាប្រភេទវីរុសបំប្លែងថ្មី «អូមីក្រុង» ទាំងអស់ ដែលមានករណីនាំចូលចំនួន ០៩ ករណី និង ករណីក្នុងសហគមន៍ចំនួន ១៤ ករណី ដែលលទ្ធផលត្រូវបានបញ្ជាក់ចេញពីការធ្វើតេស្ត CPR។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ តាមរយៈសេចក្តីជូនដំណឹង បានបន្ថែមថា ក៏មានអ្នកជំងឺជាសះស្បើយថ្មីចំនួន ១៣ នាក់ និង មិនមានករណីស្លាប់នោះទេ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្តីប្រកាសលម្អិតទាំងស្រុងនៅខាងក្រោមនេះ៖

Read More

គួរឲ្យបារម្មណ៍ណាស់ !! គិតត្រឹមពេលនេះ ករណីឆ្លងមេរោគកូវីដ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងសហគមន៍រហូតដល់ទៅ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ៖ កាលពីថ្មី ៗ នេះ លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល អញ្ជើញផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្នុងយុទ្ធនាការ ចូលរួម គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ កូវីដ​១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ប្រាប់ BTV នៅថ្ងៃទី ១២ មករានេះថា រហូតមកទល់ពេលនេះ កម្ពុជាមានករណីនាំចូល និងឆ្លងមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងសហគមន៍ជាង ២០០ ករណីហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ចំនួននេះ ពិតជាបានកើនឡើងយ៉ាងឆាប់រហ័ស ត្រឹមរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះប៉ុណ្ណោះ ដែលបានធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង នៃចំនួនតួលេខថ្មីនេះ។ អាស្រ័យហេតុនេះ សូម​បងប្អូនទាំងអស់គ្នា អនុវត្តវិធាន ៣ កុំ ៣ ការពារឱ្យ​បានខ្ជាប់ខ្ជួន៕ ប្រភព៖ BTV

Read More

វ៉ាវវ៉ាវឡូយមែន !! អាជ្ញាធរវៀតណាម​ ត្រៀមចែកទូរស័ព្ទដៃហ្វ្រីៗ ដល់ប្រជាជនក្រីក្រ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វៀតណាម៖ នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងនៃទីក្រុងហូជីមិញ បានស្នើឱ្យផ្តល់ដល់ប្រជាជនវៀតណាម​ មានជីវភាពក្រីក្រដែលមិនអាចមានលទ្ធភាពទិញស្មាតហ្វូន ដោយពិនិត្យគ្រួសារក្រីក្រ និងស្រង់ស្ថិតិធ្វើបញ្ជី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភពដដដែលបានអះអាងថា គោលដៅនៃការផ្លាស់ប្តូរប្រព័ន្ធឌីជីថលអាចសម្រេចបាន លុះត្រាតែការគ្រប់គ្រង សេដ្ឋកិច្ច និងសង្គមផ្លាស់ប្តូរក្នុងពេលតែមួយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក Lam Dinh Thang ប្រធាននាយកដ្ឋានព័ត៍មាន និងទំនាក់ទំនងទីក្រុងហូជីមិញ បាននិយាយនៅក្នុងសំណើមួយផ្ញើទៅកាន់រដ្ឋបាលក្រុង ដើម្បីបើកដំណើរការឌីជីថលនៃសង្គមទាំងមូល ប្រជាពលរដ្ឋទាំងអស់ត្រូវតែជាផ្នែកនៃការផ្លាស់ប្តូរនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រធាននាយកដ្ឋានរូបនេះ បានបន្ត​ថា រហូត​មក​ដល់​ពេល​នេះ​ គេ​បាន​យក​ចិត្ត​ទុក​ដាក់​តិច​តួច​ចំពោះ​ជន​ក្រីក្រ ដែល​មិន​មាន​លទ្ធភាព​ប្រើប្រាស់​បច្ចេកវិទ្យា​ឆ្លាតវៃ។ ទីក្រុងដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាមដែលមានប្រជាជនចុះឈ្មោះ ចំនួន ៩លាននាក់ ដោយទីក្រុងហូជីមិញ មានប្រជាជនក្រីក្រជាង ១៤៤,០០០នាក់។ នេះបើយោងតាមទិន្នន័យរបស់នាយកដ្ឋានការងារ យុទ្ធជនពិការ និងសង្គមកិច្ច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាយកដ្ឋាន​បាន​ស្នើ​សុំការសហការ​ជាមួយ​នាយកដ្ឋាន​សង្គមកិច្ច ដើម្បី​ពិនិត្យ​មើល​គ្រួសារ​ក្រីក្រ​ទាំងអស់ និង​ធ្វើ​បញ្ជី​អ្នក​ដែល​ត្រូវការ​ទូរស័ព្ទ​ទំនើប។ ប្រសិនបើរដ្ឋបាលក្រុងអនុម័តផែនការនេះ នាយកដ្ឋាននឹងសម្រេចថាតើស្មាតហ្វូនប្រភេទណាដែលនឹងត្រូវបានផ្តល់ឱ្យ និងប៉ាន់ស្មានថាតើគម្រោងនេះនឹងមានតម្លៃប៉ុន្មាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមការស្ទង់មតិរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោក ដោយគេហទំព័រទិន្នន័យរបស់អាល្លឺម៉ង់ Statista ទូរស័ព្ទស្មាតហ្វូនប្រហែល ៦១.៣លានគ្រឿង ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសវៀតណាម កាលពីឆ្នាំមុន៕

Read More

ចារជាប្រវត្តិសាស្ត្រ! នៅអាមេរិក គេវះកាត់ដាក់បេះដូងជ្រូកលើមនុស្សលើកដំបូង បានជោគជ័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN បានរាយការណ៍ថា បុរសម្នាក់​ដែល​ទទួលបាន​ការវះកាត់​ប្តូរ​បេះដូង​ជ្រូក ​ជាលើកដំបូង​គេ​របស់​ពិភពលោក ពេលនេះបានជាសះស្បើយបណ្តើរៗហើយ បន្ទាប់ពីការវះ.កា.ត់ពិសោធន៍បានរយៈពេល ៤ ថ្ងៃកន្លងទៅនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចាប់តាំងពីការវះ.កា.ត់រួច លោក David Bennett បានសម្រាកនៅមន្ទីរពេទ្យដោយមានជំនួយពីម៉ាស៊ីនភ្ជាប់បេះដូងទៅសួត ដើម្បីទ្រទ្រង់បេះដូងថ្មីរបស់គាត់។ បើយោងតាមលោកស្រី Deborah Kotz អ្នកនាំពាក្យរបស់សាកលវិទ្យាល័យ Maryland School of Medicine បាននិយាយថា គាត់ត្រូវបានគេដកពីម៉ាស៊ីនជំនួយចេញវិញកាលពីថ្ងៃអង្គារហើយ ខណៈនឹងត្រូវបានគេតាមដានបន្ដយ៉ាងដិតដល់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រំលឹកផងដែរថា លោកតា Bennett អាយុ ៥៧ឆ្នាំ បានទទួលការវះ.កា.ត់ប្តូរបេះដូងកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland ដោយសារគាត់មានជំងឺខ្សោយបេះដូង និងមានចង្វាក់បេះដូងមិនទៀងទាត់។ គ្រូពេទ្យបានផ្ដល់បេះដូងជ្រូកឱ្យគាត់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីមួយដើម្បីជួយជីវិតរបស់គាត់ ខណៈពេលដែលការបរិច្ចាគសរីរាង្គរបស់មនុស្សកាន់តែមានកង្វះខាត ហើយអ្នកវិទ្យាសាស្ត្របានព្យាយាមរិះរកដំណោះស្រាយចំពោះការខ្វះខាតនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បេះដូងដែលយកបានមកពីសត្វជ្រូកមួយនោះ គឺត្រូវបានបន្សាំហ្សែនដើម្បីធ្វើឱ្យសរីរាង្គរបស់វាស៊ីគ្នាជាមួយនឹងមនុស្ស ព្រោះថាបើវាមិនត្រូវគ្នាទេ រាងកាយមនុស្សយើងអាចនឹងបដិសេធយកសរីរាង្គមួយនោះ។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដែលបានពិនិត្យលើការពិសោធន៍បែបនេះ ក៏បានអនុញ្ញាតក្នុងស្ថានភាពបន្ទាន់ឱ្យធ្វើការវះកាត់បែបនេះ ក្រោមអ្វីដែលហៅថា «ការប្រើប្រាស់ដោយមេត្តាករុណា» នៅពេលដែលអ្នកជំងឺដែលមានហានិភ័យដល់អាយុជីវិតមិនមានជម្រើសផ្សេងទៀតទេ៕

Read More

ដំណឹងក្តៅ !! ក្រសួងរកឃើញអ្នកឆ្លងថ្មី សរុប14នាក់ និងឆ្លងចូលសហគមន៏នៅប្រភេទអូមីក្រុងចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី12 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 14នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 2នាក់ និងអ្នកដំណើរពីបរទេស 12 នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 09នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,684នាក់, ករណីជាសះស្បើយសរុប 117,043នាក់ និងស្លាប់សរុប 3,015នាក់៕​

Read More

ហេតុតែគូ!! ជួបគ្នាពេលចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពេលនេះ កាន់ដៃគ្នាចូលរោងបាន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កម្ពុជា កំឡុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានការរីករាលដាលជំងឺកូវីដ-១៩ គួរឱ្យបារម្ភ ដែលនាំឱ្យរដ្ឋាភិបាល សម្រេចយកវិធីសាស្ត្រដោះស្រាយ តាមរយៈការចាក់ស្រោចវ៉ាក់សាំង ទូទាំងរាជធានី-ខេត្ត ទៅតាមយុ.ទ្ធសាស្ត្រផ្ការរីក ដែលមកទល់ពេលនេះ ព្រឹត្តិការណ៍រីករាលដាលជំងឺកូវីដ-១៩ ខាងលើ ត្រូវបានបិទ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បញ្ចប់កាលពីពេលថ្មីៗនេះ ខណៈការប្រឆាំងជំងឺកូវីដ-១៩ និង ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ នៅតែបន្តសកម្មភាពនៅកម្ពុជា។ទន្ទឹមនឹងនោះ តាមរយៈយុ.ទ្ធនាការចាក់វ៉ាក់សាំងនេះទៀតសោត បានធ្វើឱ្យគូស្នេហ៍មួយគូបានជួបគ្នា ប្រៀបដូចទេវតាបានចារទុក ដែលធ្វើឱ្យចំណងស្នេហារបស់ពួកគាត់ទាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២ ឈានទៅដល់ការចាប់ដៃគ្នា ជួបចាស់ទុំ រៀបពិធីភ្ជាប់ពាក្យ ស្របទៅតាមប្រពៃណីខ្មែរយ៉ាងត្រឹមត្រូវ កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ។ក្នុងនោះតាមរយៈ កូនកំលោះដែលជាគ្រូពេទ្យចាក់វ៉ាក់សាំង បានបញ្ជាក់នៅលើគណនីរបស់ខ្លួនមានឈ្មោះ Khi Vannara ឱ្យបានដឹងថា ៖ «អរគុណយុ.ទ្ធនាការចាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វ៉ាក់កូវីដ-១៩ ដែលធ្វើឱ្យពួកយើងមាននិស្ស័.យបានស្គាល់គ្នា។ ស្គាល់គ្នាដំបូង គាត់ប្រាប់ថា បើស្រឡាញ់អូនពិតឱ្យតម្លៃអូន ចូរបងនាំម៉ាក់ប៉ាបង មកជួបម៉ាក់ប៉ាអូនតាមប្រពៃណី។ បងក៏បានសន្យាថា បងនឹងធ្វើឱ្យបាន បងមិននិយាយឱ្យអូនជឿ តែបងធ្វើឱ្យអូនឃើញ បងមិនឱ្យអូនរស់ក្នុងក្តីស្រមៃ បងឱ្យអូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រស់នៅក្នុងការពិត»។តាមរយៈការជួបគ្នាជាព្រេងនិស្.ស័យ ក្នុងយុទ្.ធនា.ការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាខំមិនជូនពរព្រោងព្រាត កោតសរសើរចំពោះគូស្នេហ៍អ្នកទាំង​ ២ និង បានចូលរួមអបអរសាទរ ព្រមទាំងជូនពរស្រឡាញ់ថែរក្សាគ្នា ដល់ចាស់រៀងទៅ៕ប្រភព៖ប្រជាប្រិយ

Read More

កៀកឆ្លងឆ្នាំ!! ផ្ទះសំណាក់ សណ្ឋាគារ ជាង​១៥០០​បន្ទប់​ត្រូវ​កក់​ពេញ​ជិត​អស់​គ្មាន​សល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខេត្តមណ្ឌលគិរី ៖ គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២១​នេះ បន្ទប់​ស្នាក់​នៅ ក្នុង​ខេត្តមណ្ឌលគិរី ចំនួន​១៥០០​បន្ទប់ ត្រូវ​បាន​គេ​កក់​ពេញ​ជិត​អស់​គ្មាន​សល់​តាំងពី​២​ខែ​មុន​មក​ម្ល៉េះ ដើម្បី​ស្នាក់​អាស្រ័យ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​២០២១-២០២២ ខាង​មុខ​នេះ​។គេ​សង្កេត​ឃើញ​ថា ជា​រៀង​រាល់​ឆ្នាំ នៅ​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល ខណៈ​នៅ​ខេត្តមណ្ឌលគិរី តែងតែមាន​អាកាសធាតុ​រងារ​ខ្លាំង ខ្យល់អាកាស​ដ៏​ល្អ​បរិសុទ្ធ ហើយ​ក៏​មាន​អ្នកទេសចរ​ជា​ច្រើន​នាក់​បាន​មក​ទស្សនា​កម្សាន្ត និង​រង់ចាំ​អបអរ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​នៅ​ទី​នេះ​ផង​ដែរ ។លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា បន្ទប់​សណ្ឋាគារ ផ្ទះសំណាក់ និង​រី​សត ប្រហែល​១៥០០​បន្ទប់ នៅ​ខេត្តមណ្ឌលគិរី ត្រូវ​បាន​អ្នកទេសចរ​កក់​ពេញ​អស់ហើយ ដើម្បី​ស្នាក់​នៅ​លេង​កម្សាន្ត​នា​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល ដូចនេះ​ចំនួន​អ្នកទេសចរ​ដែល​នឹង​ចូល​មក​កម្សាន្ត គឺ​ខ្ទង់​ម៉ឺន​នាក់​ឯណោះ ។ លោក​បន្ត​ថា សម្រាប់​ខេត្តមណ្ឌលគិរី ក្រោយ​កូ​វី​ដ​១៩ ស្ងប់ស្ងាត់ ជា​រៀង​រាល់​ស​ប្ដា​ហ៍​ក៏​មាន​អ្នក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទេសចរ​ប្រមាណ​ជិត​១​ម៉ឺន​នាក់ បាន​មក​លេង​កម្សាន្ត​ជា​ប្រចាំ​ផង​ដែរ ។ចំណែក​អាជីវករ ដេ​ល​ជា​ម្ចាស់​សំណាក់ និង​ហាង​កា​ហ្វ លោក ពាត សុ​វ​ណ្ណា​ល័​ក្ខ ក៏​បាន​ប្រាប់​ដែរ​ថា បន្ទប់​ផ្ទះសំណាក់ គឺ​មាន​ភ្ញៀវ​កក់​ពេញ​អស់ហើយ​សម្រាប់​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ខាង​មុខ​នេះ​។ លោក​សម្គាល់​ឃើញ​ថា ក្នុង​ខែធ្នូ​នេះ គឺ​មាន​អ្នកទេសចរ​ចូល​មក​លេង​ច្រើន សូ​ម្បី​ហាង​កាហ្វេ​ក៏​មាន​អ្នកដំណើរ​ចូល​មក​ទិញ​ជា​ប្រចាំ​ដែរ ។លោក ពាត សុ​វ​ណ្ណា​ល័​ក្ខ បន្ត​ទៀត​ថា ទោះបី​ជំងឺ​កូ​វី​ដ​១៩ បាន​ធូរស្រាល តែ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះ​វិធានការ​ការពារ​ជំងឺ​កូ​វី​ដ​១៩ គឺ​លោក​បាន​អនុវត្ត​ជាប់​ជា​ប្រចាំ ដោយនៅ​គ្រប់​បន្ទប់​ផ្ទះសំណាក់ គឺ​មានការ​សម្អាត​អនាម័យ​ល្អ និង​ដាក់​អាកុល​ក្នុង​នោះ​សម្រាប់​ភ្ញៀវ​ប្រើប្រាស់​ផង​ដែរ ។គួរ​បញ្ជាក់​ថា កាល​បុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០២០ ឆ្លង​ចូល​២០២១ កន្លង​ទៅ ខេត្តមណ្ឌលគិរី គឺ​មាន​អ្នកទេសចរ​ជាង​១​ម៉ឺន​នាក់​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចូល​មក​កម្សាន្ត និង​មានការ​កើនឡើង​តិចតួច​។ ដូច្នេះ​មន្ត្រី​ជំនាញ​រំពឹង​ថា បុណ្យ​ឆ្លង​ឆ្នាំ​សកល​ខាង​មុខ ខេត្តមណ្ឌលគិរី ក៏​នឹង​មាន​កំណើន​ទេសចរណ៍​ច្រើន ព្រោះ​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​បាន​ទ.ប់ស្កា.ត់​បាន​យ៉ាង​ល្អ​ប្រសើរ ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បើក​ដំណើរការ​ប្រទេស​លើ​គ្រប់​វិស័យ​ឡើង​វិញ​ថែម​ទៀត ៕ប្រភព៖កោះសន្តិភាព

Read More

កក្រើកទាំងយប់! ឃាត់ខ្លួនលោក William Guang អាចជាប់ពាក់ព័ន្ធករណីប្ល-ន់ជំទាវឧកញ៉ា អ៊ាន សៀវម៉ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (ភ្នំពេញ)៖ តាមព័ត៌មានច្បាស់ការដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាប់ឃាត់ខ្លួនមនុស្សមួយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំនួន ក្នុងនោះមានលោក លោក សុខ សុវណ្ណ វឌ្ឍនា សា ប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលអាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្ល. ន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជំរាបថា ក្រុមចោរប្ល.ន់ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ត្រូវបានចាប់ខ្លួនបានហើយ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។ នៅក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុធវែងខ្លីចំនួន៥ដើម (វែង១ដើម ខ្លី៤ដើម) និងគ្រឿងអលង្ការមួយចំនួន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ៕ ផ្តល់សិទ្ធិដោយ៖ Freshnews

Read More