(ភ្នំពេញ)៖ បន្ទាប់ពីទទួលយោបល់ពីកិច្ចប្រជុំអន្តរក្រសួងហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈនានានៅទូទាំងប្រទេស ប៉ុន្តែតម្រូវឱ្យពលរដ្ឋបន្តពាក់ម៉ាស់នៅកន្លែងដែលការបិទជិតមានម៉ាស៊ីនត្រជាក់ជាដើម។ នេះបើតាមសារសំឡេងសម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ តាមរយៈសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ទី១៖ លើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេសនៅតាមកន្លែងសាធារណៈ និងទីកន្លែងចំហរនានា ក្រៅតែពីកន្លែងបិទជិត ដោយទុកឱ្យប្រជាជនជាអ្នកធ្វើការសម្រេចចិត្តខ្លួនឯងថា ពាក់ម៉ាស់ ឬមិនពាក់ម៉ាស់»។ ការលើកលែងកាតព្វកិច្ចនេះ បានធ្វើឡើងចាប់ពីពេលដែលពលរដ្ឋទទួលសារសំឡេងនេះតទៅ ដោយសម្តេចបានពន្យល់ថា អត្ថន័យកន្លែងដែលមានការបិទជិត គឺសំដៅបន្ទប់ប្រជុំដែលមានម៉ាស៊ីនត្រជាក់ ឬរោងភាពយន្តដែលមានមនុស្សនៅទីនោះហើយបិទជិតប្រើម៉ាស៊ីនត្រជាក់ ប៉ុន្តែករណីលំហរ តាមផ្លូវសាធារណៈ តាមសួនច្បារ និងកន្លែងផ្សេងៗ ដែលមិនមានការបិទជិត ពលរដ្ឋអាចសម្រេចចិត្តខ្លួនឯងថាពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។ ការដកចេញនូវវិធានការពាក់ម៉ាស់ទៅតាមទីសាធារណៈនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល សង្កេតឃើញថា អត្រាឆ្លងជំងឺកូវីដ១៩ ក្នុងអត្រាទាបបំផុត ទោះបីជាកម្ពុជាបានអនុញ្ញាតឱ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដោយមានប្រជាពលរដ្ឋជាច្រើនលេងកម្សាន្ត ដោយមិនមានការពាក់ម៉ាស់ ឬរក្សាគម្លាតក៏ដោយ។ សម្តេចបានបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការពាក់ម៉ាស់ នៅកន្លែងដែលមានការសង្ស័យ ឬកន្លែងដែលមានមនុស្សច្រើន។ កន្លែងដែលធ្លាប់បានអនុវត្តតាមស្តង់ដាររបស់ក្រសួង ដូចជាភោជនីយដ្ឋានជាដើម ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួង។ សម្តេចតេជោ សង្ឃឹមថា ពលរដ្ឋខ្មែរនឹងបានរំដោះខ្លួនចេញពីការលំបាកដោយការចំណាយក្នុងការទិញម៉ាស់ ដែលជំនួសនូវការចាក់វ៉ាក់សាំង។ «ប៉ុន្តែដើម្បីធានានូវភាពរឹងមាំ សម្រាប់ការបន្តនិរន្តរភាព នៃការពាក់ម៉ាស ហើយនិងមិនមានជំងឺឆ្លងបន្តទៀត ខ្ញុំព្រះករុណាខ្ញុំ លើចំណុចទី២ អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង សូមទទួលយកវ៉ាក់សាំងដូសទី៣ ដែលចាត់ទុកថាជាដូសអប្បបរមាកម្រិតទាបបំផុតនៅក្នុងប្រទេសរបស់យើង ដែលបងប្អូនបានចាក់២ដូសមកហើយ គឺបន្តចាក់ដូសទី៣»។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចបានបញ្ជាក់បន្ថែមថា ដើម្បីចៀសវាងនូវការភាន់ច្រឡំណាមួយ ទោះបីជាសម្តេចបានប្រើនូវពាក់ថា «ចាក់ដូសទី៣ ជាកាតព្វកិច្ច» ប៉ុន្តែករណីនេះ នឹងមិនមែនជាការអនុវត្តវិធានការច្បាប់…
Read MoreCategory: ព័ត៌មានក្នុងប្រទេស
ប្រាប់តៗគ្នាផង! បើឆាកដើមខែថ្មី តម្លៃប្រេងសាំងរៀងធ្លាក់ថ្លៃបន្តិចហើយ រីតម្លៃប្រេងម៉ាស៊ូតនៅដដែរ
ហ្វេសប៊ុក៖ នៅមុននេះបន្តិច នាថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២២ នេះ យោងតាមរយៈគណនីហ្វេសប៊ុកផេក «ក្រសួងពាណិជ្ជកម្ម Ministry of Commerce» បានប្រកាសពីថ្លៃលក់ប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់លក់រាយ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២២ ដែលតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងដែរថា តម្លៃប្រេងសាំងធម្មតានៅក្នុងសប្តាហ៍នេះ ១ លីត្រ តម្លៃ ៥២៥០ រៀល ។ ចំណែកឯប្រេងម៉ាស៊ូតវិញ នៅក្នុងសប្តាហ៍នេះមានតម្លៃ ៥៣០០ រៀល ក្នុង ១ លីត្រ ។ បើធៀបទៅនឹងសប្តាហ៍មុន យើងឃើញថាតម្លៃប្រេងសាំងធម្មតានៅសប្តាហ៍នេះ ចុះថ្លៃជាងសប្តាហ៍មុនចំនួន ៥០ រៀល ដែលកាលពីសប្តាហ៍មុន តម្លៃសាំងធម្មតាមានតម្លៃ ៥៣០០ រៀល ក្នុង ១ លីត្រ ។ ដោយឡែក ចំណែកឯតម្លៃប្រេងម៉ាស៊ូតវិញ ឃើញថាមានតម្លៃថេរដូចទៅនឹងសប្តាហ៍មុនគឺ ថ្លៃប្រេងម៉ាស៊ូត មានតម្លៃ ៥៣០០ រៀលក្នុង ១ លីត្រ ៕ ចង់ដឹងកាន់តែច្បាស់នោះ សូមអានសេចក្តីលម្អិតខាងក្រោមនេះ ។ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce
Read Moreអ្នកស្នងមរតក!! តារាស្រី២ដួងកំពុងលេ.ចធ្លោក្នុងការលើកស្ទួយវិស័យគុន…
ជាការពិតនាពេលបច្ចុប្បន្នគេកត់សម្គាល់ថា កំពុងមានតារាប្រុស-ស្រីរបស់ខ្មែរមួយចំនួនបានងាកមកចាប់អារម្មណ៍គាំទ្រលើកស្ទួយវិស័យក្បាច់គុណល្បុក្កតោ បុរាណខ្មែរ ខណៈវិស័យកំពុងមានការគាំទ្រីមហាជនទូទៅផងដែរ។ស្របពេលជាមួយគ្នានេះដែរគេឃើញមានតារាស្រីរបស់ខ្មែរ២ដួងក៏កំពុងលេចធ្លោលើវិស័យគុន ល្បុក្កតោ និងបានអន្ទងចិត្តអ្នកគាំទ្រឲ្យចាប់អារម្មណ៍ខ្លាំងក្រោយពេលពួកគេបង្ហាញខ្លួននៅក្នុងការហាត់រៀននូវក្បាច់គុណល្បុក្កតោដើម្បីជាការចូលរួមថែរក្សា និងលើកតម្កើនវិស័យមួយនេះ។តារស្រីទាំងពីរដួងនោះ រួមមាន កញ្ញា ពេជ្រ ចរណៃ និង សំ ថារ័ត្ន ដែលអ្នកទាំងពីរតែងតែលេចមុខលើវិស័យភាពយន្តខ្មែរ រួមទាំងសកម្មភាពចូលរួមលើកស្ទួយវិស័យក្បាច់គុនល្បុកក្កតោ។ទស្សនិកជនជាច្រើនបានចាត់ទុកថា អ្នកទាំងពីរគឺជាបុគ្គលគំរូបសម្រាប់យុវជនខ្មែរដទៃទៀត។ គុន ល្បុក្កតោគឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរដែលត្រូវបានបង្កើតឡើងដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរតាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌាកាលពីជាង២ពាន់ឆ្នាំកន្លងមកហើយ៕ ប្រភព៖ កម្ពុជាថ្មី
Read Moreស៊ែរបន្ត!! យុ.ទ្ធ.នាការចា.ក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ក្រុមកុមារអាយុចាប់ពី ០៣ឆ្នាំ ដល់…
រាជធានីភ្នំពេញើ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ក្នុងនោះសម្រាប់ក្រុមកុមារអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ សម្រេចចាក់បានចំនួន ២៥៧ ៦៣៩ នាក់ ដែលស្មើនឹង ៤២.១៩% នៃក្រុមគោលដៅសរុបប្រមាណ ៦០ម៉ឺននាក់ គិតត្រឹមយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។ជាមួយគ្នានេះ សម្រាប់ការងារចាក់វ៉ាក់សាំងដូសជំរុញវិញ ក៏បាននិងកំពុងបង្ហាញនូវវឌ្ឍនភាពផងដែរ ដោយដូសជំរុញទី៣ សម្រេចចាក់បាន ៧ ៦១២ ៦៧០ នាក់ និងដូសជំរុញទី៤ សម្រេចចាក់បាន ១ ០៦៨ ៩៤៩ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ និងចាក់វ៉ាក់សាំងដូសជំរុញ រួមជាមួយនឹងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី របស់បុគ្គលគ្រប់រូប ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ គឺជាកត្តារួមផ្សំគ្នាដែលមិនអាចខ្វះបាន ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុងកំពុងតែរីករាលដាលនៅក្នុងសហគមន៍រស់នៅ។ដោយឡែកសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដល់ក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចចាក់បានចំនួន ១០ ២៥២ ៩១៧ នាក់ សម្រាប់ដូសទី១ និងចំនួន ៩ ៩០២ ២៨២ នាក់ សម្រាប់ដូសទី២ ដែលស្មើនឹង ១០២.៥៣% នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១០លាននាក់។សម្រាប់ក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨២៧ ៨៤៥ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៥៩ ១៣៨ នាក់ ដែលស្មើនឹង ១០០.០៣% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។…
Read Moreអាណោចអធមណាស់!! ខំមកមើលឪពុកកើតកូវីដនៅពេទ្យ មកដល់ទើបដឹងថាឪពុកស្ល-ា.ប់ ត្រូវគេដុតជាងមួយ…
ថ្មីៗនេះ មានស្រ្តីជាកូនស្រីម្នាក់ស្រឡាំងកាំងមិនតិចទេ ព្រោះខំមើលឪពុកដែលកើតកូវីដដេកពេទ្យ តែមកបែរជាឃើញអ្នកផ្សេងមិនមែនឪពុកខ្លួន សួរនាំពេទ្យចុះឡើងទៅតាមពិតឪពុកខ្លួនបានស្លា.ប់បា.ត់ជាមួយខែទៅហើយ។តាមកូនស្រីរូបនេះ បានឱ្យដឹងថា ឪពុកខ្លួនមានអាយុ ៦៦ ឆ្នាំទៅហើយ គាត់ថែមទាំងជំងឺ វង្វេងវង្វាន់ទៀត ក្រោយមកក៏គាត់ក៏កើតជំងឺកូវីដ ហើយនាងក៏បានយកទៅព្យាលបាលនៅមន្ទីរពេទ្យខេត្តប៉ាក់ធុមថានី ដែលមានកន្លែងមើលថែរមនុស្សចាស់ តាំងពីខែមករា ឆ្នាំ ២០២២ កន្លងទៅ ហើយខាងមន្ទីរពេទ្យក៏បានផ្តល់ព័ត៌មានមកនាងជារឿយៗ។រហូតមកដល់ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២ កន្លងនេះ ខាង មន្ទីរពេទ្យក៏បានតេប្រាប់នាងឱ្យមកមើលឪពុកជាលើកចុងក្រោយ ព្រោះអាការកាន់តែធ្ង.ន់ តែគ្រាន់មកដល់បែរមិនឃើញឪពុកលើគ្រែឡើយ បែរជាឃើញអ្នកផ្សេងទៅវិញ នាងផ្អើលស្រឡាំងកាំងហៅពេទ្យមកសួរនាំ ពេទ្យក៏នៅតែអះអាងថានេះគឺជាឪពុករបស់នាង ព្រោះតែឯកសារផ្ញើមកដូចនេះ ឬក៏អាចដោយសារតែ ខ្វះជាតិអាហារ ទើបធ្វើឱ្យមុខមាត់ប្រែប្រួលបែបនេះ។ខាងកូនស្រីក៏នៅតែមិនអស់ចិត្ត ក៏បានទៅពឹងប៉ូលិសឱ្យជួយ ក្រោយមកខាងមន្ទីរក៏បានឱ្យដឹងថា ក្នុងនោះមានការផ្លាស់ប្តូរច្រឡំអ្នកជំងឺ ហើយមើលឯកសារចុះឡើងៗទៅ ក៏បានប្រាប់ថាតាមពិតឪពុករបស់បានបា.ត់ប.ង់ជីវិតទៅហើយតាំងពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ កន្លងទៅម្ល៉េះ ហើយក៏ត្រូវបានគេយកទៅបូជារួចរាល់ហើយ ប៉ុន្តែខាងកូនស្រីក៏ហាក់មិនអស់ចិត្តឡើយ នាងនៅតែដើររកឪពុក ព្រមទាំងនឹងយកធាតុទៅពិនិត្យឱ្យបានច្បាស់ផងដែរ៕ ប្រភព៖ប្រជាប្រិយ
Read Moreចុងក្រោយចប់!! ប្រធាន និងបុគ្គលិកក្រុមហ៊ុន ៤នាក់ ពាក់ព័ន្ធករ.ណីកិ.បកេ.ងលុយរាប់លានដុល្លាររបស់…
រាជធានីភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នេះ បានដំណើរការបើកការស៊ើបសួរលើជនសង្ស័.យ ៤នាក់ ជាភ្នាក់ងារសេវាកម្មរបស់ក្រុមហ៊ុនឯកជនមួយ ពាក់ព័ន្ធ នឹងការក្លែ.ងបន្លំឯកសារ កិ.បកេ.ងលុយរដ្ឋ រាប់លានដុល្លារអាមេរិក តាមរយៈការធ្វើឯកសារបង់ពន្ធ ចូលថវិការរដ្ឋ។ជនសង្ស័.យទាំង ៤នាក់នោះ រួមមាន៖ ១.ឈ្មោះ ហ៊ត លីហុង ជាប្រធានគណនេយ្យ និងជា តំណាងក្រុមហ៊ុន ២.ឈ្មោះ កាំង ប៉េងគីម ៣.ឈ្មោះ យូ ទី និង៤.ឈ្មោះ ប៊ុន ឆ្លាត។សូមជម្រាបថា កាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០ ២២ កម្លាំងសមត្ថកិច្ចនគរបាលនាយដ្ឋានសន្តិសុខផ្ទៃក្នុង សហ ការជាមួយអគ្គនាយកដ្ឋានពន្ធដារ បានទៅឆែកឆេរ ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្ស៊ីនេស សូលុតសិន ឯ.ក ជាភ្នាក់ងារសេវាកម្មពន្ធដារ (Fedtix business solution co.Itd) ដើម្បីរកវត្ថុតាង ពា.ក់ព័.ន្ធបទល្មើ.ស នៅស្នាក់ការក្រុមហ៊ុន នៅ ផ្ទះលេខ២៥១C ផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចុះឆែកឆេរនេះ បានធ្វើឡើងតាមអំណាចដីកាបង្គា.ប់ឲ្យឆែកឆេរ លេខ ០២ក.ដ.ឆ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ។នៅក្នុងការឆែកឆេរនោះ សមត្ថកិច្ចបានដកហូតឯកសារពាក់ព័ន្ធប្រមាណ ៣រថយន្ត និងនាំខ្លួនតំណាងក្រុមហ៊ុន រួមទាំង បុគ្គលិកចំនួន ៤-៥ នាក់ យកទៅសាកសួរ នៅនាយកដ្ឋាននគរបាលសន្តិ…
Read Moreជួយស៊ែរបន្ត!! កម្ពុជាទទួលរងសម្ពា.ធចំនួន២ អាចនឹងមានភ្លៀងធ្លា.ក់លាយឡំផ្គរ រន្ទះ និងខ្.យល់កន្ត្.រាក់ចាប់ពីថ្ងៃ…
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា៖ នៅក្នុងសប្តាហ៍ខាងមុខនេះកម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖ – ចាប់ពីថ្ងៃទី៩-១០ ខែមីនា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ។ – បន្តពីថ្ងៃទី១១-១៥ ខែមីនា ឥទ្ធិពលពីសម្ពាធទាបដែលកើតឡើងលើថៃ និងកម្ពុជា ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី៣៣-៣៦.៥ °C – នៅចន្លោះពីថ្ងៃទី៩-១២ ខែមីនា អាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតខ្សោយ។ បន្តពីថ្ងៃទី១៣-១៥ ខែមីនា បរិមាណភ្លៀង អាចកើនឡើងដល់កម្រិតពីមធ្យមទៅបង្គួរ លាយឡំបន្ថែមនិងខ្យល់កន្ត្.រាក់។ ២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C – អាចមានភ្លៀងធ្លាក់តិចតួច។ បន្តពីថ្ងៃទី១៤-១៥ ខែមីនា បរិមាណភ្លៀងអាចកើនឡើងលាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ៣.តំបន់មាត់សមុទ្រ៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C – នៅថ្ងៃទី១៣-១៥ ខែមីនា អាចមានភ្លៀង.ផ្គរ រន្ទះ ក្នុងកម្រិតខ្សោយទៅមធ្យម លាយឡំនិងខ្យល់កន្ត្រា.ក់៕ប្រភព៖ខ្មែរណូត
Read Moreនុះ!! សម្តេចតេជោមិនគាំទ្រ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលចង់ធ្វើជាអ្នកស្ម័គ្រចិត្តជួយ…
ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស មិនគាំទ្រ និងលើកទឹកចិត្ត ចំពោះប្រជាពលរដ្ឋខ្មែរដែលចង់ធ្វើជាទ័ពស្ម័គ្រចិត្តជួយប្រយុ.ទ្ធនៅអ៊ុយក្រែននោះឡើយ ដូចជាការ យកសាំងទៅចាក់នៅលើភ្លើង។ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃប្រមាណ៤៥ លាន ដុល្លារអាមេរិក ដែលជា ជំនួយឥតសំណងរបស់រដ្ឋាភិបាលនិងប្រជាជនចិន ជូនចំពោះរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ននេះ កងទ័ពកម្ពុជាមាននៅប្រទេស ស៊ូដង់ខាងត្បូង ប្រទេសលីបង់ ប្រទេសម៉ាលី និង ប្រទេសអាហ្វ្រិកកណ្តាល។ ពេលមានសភាពការណ៍ម្តងៗ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាមរកដំណឹង ពីក្រសួង ការពារជាតិផង ពីក្រសួងការបរទេសផង អំពីស្ថានភាពរបស់កងទ័.ពកម្ពុជារបស់យើង នៅពេលស្ថានភាពវាយលុកពីក្រុមឧទ្ទា.ម មកលើកម្លាំ.ងរបស់កម្ពុជាយើង។សម្តេចតេជោមិនគាំទ្រឱ្យប្រជាពលរដ្ឋខ្មែរទៅធ្វើកងទ័.ពស្ម័គ្រចិត្តទៅប្រយុ.ទ្ធនៅអ៊ុយក្រែននោះឡើយ។សម្តេចតេជោ បានបន្តថា បច្ចុប្បន្ននេះ ជ.ម្លោះវា.យប្រ.ហារពីរុស្ស៊ីទៅកាន់អ៊ុយក្រែន គឺកំពុងក្លាយទៅជាអឺរ៉ុបនីយកម្មស.ង្គ្រាមជាមួយរុស្ស៊ី ដោយសារពីដំបូង វាជាការវា.យប្រ.ហារពីរុស្ស៊ីទៅកាន់អ៊ុយ ក្រែន ក៏ប៉ុន្តែឥឡូវនេះប្រទេសនានានៅក្នុងអឺរ៉ុប បាននាំគ្នាប្រគល់មនុស្សឱ្យចូលទៅ ជួយច្បាំងនៅក្នុងអ៊ុយក្រែន ប្រគល់ទាំងអាវុ.ធ ប្រគល់ទាំងយន្តហោះចម្បាំងថែមទៀត ដោយមានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលបដិសេ.ធមិនប្រគល់យន្តហោះ ពោលគឺមិនអាចយកសង្រ្.គាមបញ្ចប់ស.ង្រ្គាមបាន នោះទេ នៅសល់ច្រកចេញតែមួយគត់ គឺការចរចាដោះស្រាយដោយសន្តិវិធី ។«ខ្ញុំអំពាវនាវ ឱ្យប្រជាពលរដ្ឋរបស់យើង កុំឱ្យឈានហួស រហូតដល់ថ្នាក់ស័្មគ្រចិត្ត សុំ ធ្វើទា.ហានជួយអ៊ុយក្រែន ដូចប្រទេសមួយចំនួន ខ្ញុំមិនផ្តល់ឱកាសឱ្យទៅទេ ទី១ អត់មានអីដឹកទេ ទី២ កុំយកសាំងចា.ក់លើភ្លើង ភ្លើងវាកំពុងឆេះ ហើយបើឆេះ នាំគ្នាពន្ល.ត់ អំពាវនាវ ឱ្យពន្ល.ត់ភ្លើងទៅ កុំប្រឆេះ ប្រជាពលរដ្ឋកម្ពុជា មួយចំនួនសុំធ្វើទា.ហា.នស្ម័គ្រចិត្ត ទៅប្រយុ.ទ្ធអ៊ុយក្រែន…
Read Moreត្រេកអរណាស់!! សម្តេចតេជោ ហ៊ុន សែន បានចូលរួមផ្ដល់អំណោយ និងថវិកា ក្នុងពិធីបុណ្យស.ពតារាសម្តែងលោក អៀង ចេនឡា ដែលទទួល.ម.រ.ណភាព…
យោងតាមការចុះផ្សាយគណនីផេកហ្វេសប៊ុកផ្ទាល់របស់ សិល្បករកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោហ៊ុន សែនសម្តេចក៏បានចាត់ចែងអោយឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អោយក្រុមការងារដែលតំណាងដោយ ឯកឧត្តម សេង ឌីលីន សមាជិក ក្រុមលេខាសម្តេចតេជោ និងជាជំនួយការឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងនាំយកអំណោយ និងថវិការចូលរួមពិធីបុណ្យសព តារាកំប្លែង លោក អៀង ចេនឡា ដែលទទួលមរណភាពដោយជំងឺរលាកស្រោមខួ ដែលធ្វើពិធីបុណ្យនៅគេហដ្ឋាន ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ឯកឧត្តម សេង ឌី លីនក៏ពាំនាំនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុនសែន ចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ចំពោះក្រុមគ្រួសារនៃសពរបស់តារាសម្តែង លោក អៀង ចេនឡាដែលបាត់បង់ប្អូន បាត់បង់កូន និងបាត់បង់មនុស្សជាទីស្រលាញ់ទៅកែងវិលមកវិញជារៀងរហូត និងជាការបាត់បង់សិល្បករមួយរូបដ៏ឆ្នើមផងដែរ។អំណោយដែលសម្តេចប្រគល់ជូនតាមរយៈ ឯកឧត្តម សេង ឌីលីនរួមមាន៖ 1. ថវិកា 5000$ 2. អង្ករ 200គីឡូ 3. ប៊ីចេង 5 គីឡូ 4.ទឹកត្រី២យួ 5.ទឹកស៊ីអ៊ីវ2យួ 6.ត្រីខ១កេះ 7.ទឹកក្រុច10កេះ 8.មី10កេះ 9.ទឹកសុទ្ធ 10កេះ ៕ ប្រភព៖ ខ្មែរណូត
Read Moreរបាយការណ៍!! អង្គការសហប្រជាជាតិ គិតមកទល់ពេលនេះ មានពលរដ្ឋប្រមាណ ៣៦៨,០០០ នាក់ បានចាកចេញពីប្រទេស…
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បាននិយាយកាលពីថ្ងៃអាទិត្យថា មានមនុស្សប្រហែល ៣៦៨,០០០ នាក់ បានចាកចេញពីអ៊ុយក្រែនរួចទៅហើយ គិតមកទល់ពេលនេះ បន្ទាប់ពីការឈ្លា.នពានរបស់រុស្ស៊ី។ ទីភ្នាក់ងារនេះបាននិយាយថា ជនជាតិអ៊ុយក្រែនជាច្រើននាក់ បានភៀសខ្លួនឆ្លងដែនទៅកាន់ប្រទេសប៉ូឡូញ ហុងគ្រី រូម៉ានី និងម៉ុលដូវ៉ា ដែលជាប្រទេសជាប់ព្រំដែនអ៊ុយក្រែនស្រាប់។ ចំណែកសហភាពអឺរ៉ុបក៏បានបញ្ជាក់ដែរថា មនុស្សជាង ៣០០,០០០ នាក់ បានជម្លៀសខ្លួនចេញពីអ៊ុយក្រែន ហើយប្រទេសជាសមាជិកអឺរ៉ុបនឹងចាត់វិធានការបន្ថែមទៀតដើម្បីទទួលយកពួកគេ។ តួលេខនេះត្រូវបានបង្ហាញ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមកពីរដ្ឋសមាជិកសហភាពអឺរ៉ុប បានពិភាក្សាអំពីការឆ្លើយតប ចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃអាទិត្យ។ ស្នងការកិច្ចការផ្ទៃក្នុងសហភាពអឺរ៉ុប លោកស្រី Ylva Johansson បាននិយាយថា ជនជាតិអ៊ុយក្រែនត្រូវ បានអនុញ្ញាតជាគោលការណ៍ឱ្យស្នាក់នៅក្នុងសហភាពអឺរ៉ុប ដោយគ្មានទិដ្ឋាការរហូតដល់ ៩០ថ្ងៃ។ នាងបានកត់សម្គាល់ថា ជនជាតិអ៊ុយក្រែនជាច្រើនកំពុងស្នាក់នៅផ្ទះសាច់ញាតិ និងជំរកនៅតាមប្រទេសនៅតំបន់អឺរ៉ុប។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា តំបន់អឺរ៉ុបនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែលធ្វើឡើងដោយ ប្រទេសជាសមាជិក ដើម្បីទទួលយកជន.ភៀសខ្លួនបន្ថែមទៀត។ លោកស្រី Johansson បាននិយាយថា EU ត្រូវតែរៀបចំឱ្យបានច្រើនតាមដែលអាចធ្វើបាន ដើម្បីទទួលយកការមកដល់របស់ពលរដ្ឋអ៊ុយក្រែន ហើយជនភៀសខ្លួនទាំងនោះត្រូវតែទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ៕ប្រភព៖ NHK
Read More