ថៃ៖ មហាជនបានដឹងហើយថា ក្រោយពីបានសាងស្នេហាជាមួយគូស្នេហ៍ អស់ជាង ១០ ឆ្នាំមកនេះ ដោយទីបំផុត តារាសម្តែងស្រីដ៏ល្បីឈ្មោះលំដាប់ប្រទេសថៃ Pancake ក៏បានសម្រេចចិត្តកាន់ដៃគ្នាចូលរោងការហើយ ។ យ៉ាងណាមិញ គ្រាន់តែបានឃើញអាយដលចូលរោងការហើយនោះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស មានការំភើបចិត្តជំនួស និងអបអរដល់តារាស្រីនេះជាខ្លាំង ក្នុងការថែរក្សាស្នេហ៍ពិតមួយនេះគង់វង្សរហូតដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍យ៉ាងមានក្តីសុខ ។ មិនត្រឹមតែប៉ុណ្ណោះ មហាជនជាច្រើនក៏បានសម្តែងនូវក្តីរំភើបចិត្តជាខ្លាំង នៅពេលដែលបានឃើញវីដេអូយ៉ាងមានសុភមង្គលក្នុងថ្ងៃមង្គលរបស់ Pancake ដោយត្រូវបានស្វាមីលត់ជង្គង់បំពាក់ចិញ្ជៀនឲ្យដោយក្តីស្រលាញ់ រួមជាមួយនឹងទឹកមុខពោរពេញដោយស្នាមញញឹម បង្ហាញឲ្យឃើញពីទំហំចិត្តក្តីស្នេហ៍មានឲ្យគ្នា គ្រាន់តែឃើញហើយក៏មានក្តីសុខជំនួសដែរ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។
Read MoreCategory: ព័ត៌មានក្រៅប្រទេស
សំណាងមើលមិនឃើញ! ទិញសន្លឹកឆ្នោត តាមស្លាកលេខរថយន្តរបស់ខ្លួន មានអីស្រាប់តែត្រូវបានរង្វាន់ធំហ្ម៎ង
ថៃ៖ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ មានស្រ្តីវ័យចំណាស់ម្នាក់អាយុខ្ទង់ ៥៦ ឆ្នាំ បានឈ្នះឆ្នោតរង្វាន់ធំទីមួយ នៃចំនួនទឹកប្រាក់ ១២ លានបាត (ប្រមាណជា៤៩,២៦៨ដុល្លារអាមេរិក) បន្ទាប់ពីបានទិញសន្លឹកឆ្នោត ២ សន្លឹក ដោយការផ្សងសំណាងចៃដន្យប៉ុណ្ណោះ ។ ស្រ្តីវ័យចំណាស់នោះមានឈ្មោះថា Wanna Takham មុខរបរជាអ្នកលក់ម្ហូបអាហារនៅពីមុខមន្ទីរពេទ្យឡាំប៉ាង ហើយគាត់មិនបានមានបំណងចង់ផ្សងសំណាឆ្នោតអ្វីនោះឡើយ ដែលដំបូងឡើយ រថយន្តគាត់មួយគ្រឿង ដែលមានស្លាកលេខ ៣១៩៦ បានចតចោលនៅមុខតូប ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត បានបើកមកបុកពីក្រោយ ។ ជាមួយគ្នានេះផងដែរ ក៏មានតូបលក់ឆ្នោតមួយដែលនៅក្បែរ ដែលអ្នកលក់ឆ្នោតបានឲ្យគាត់ទិញសន្លឹកឆ្នោតផ្សងសំណាងលេខ ១៩៦ ព្រោះវជាលេខដូចនឹងស្លាកលេខរថយន្តរបស់គាត់ ហើយឃើញដូច្នេះ ស្រ្តីវ័យចំណាស់ក៏បានសម្រេចចិត្តទិញតែម្តង ។ យ៉ាងណាមិញ ក្រោយពីឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រួចមក អ្នកស្រី Wanna នឹងយកប្រាក់ទៅសងបំណុល ផ្គត់ផ្គង់កូនៗចំនួនពីរនាក់របស់គាត់ និងធ្វើបុណ្យ ។ ហើយគាត់ក៏នឹងចែកប្រាក់ខ្លះទៅកាន់អ្នកលក់សន្លឹកឆ្នោតឲ្យគាត់ និងបន្តការលក់ម្ហូបអាហាររបស់គាត់ដដែរ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។ ប្រភព: Sanook / mgronline
Read Moreកាន់តែស្រណោះណាស់! ចំថ្ងៃខួបអាពាហ៍ពិពាហ៍ ៩ ឆ្នាំរបស់ឪពុកម្តាយស្រាប់តែអូន Malis ពោលពាក្យប៉ុន្មានឃ្លាយ៉ាងចាក់ដោតអ្នកគាំទ្រខ្លាំង
អស់រយៈពេលជាង ៦ ឆ្នាំទៅហើយ ដែលតារាប្រុស Por Thrisadee បានបាត់បង់ជីវិតលាចាកលោកនេះ ដោយបន្សល់តែភាពសោកសៅ និង ក្តីនឹករឭកជាខ្លាំងឱ្យភរិយា និង កូនស្រីសំណព្វ ព្រមទាំងមហាជនអ្នកគាំទ្រជាច្រើន។ យ៉ាងណាមិញ បើទោះជាស្វាមីបានចាកចេញទៅហើយក៏ដោយ តែ Bo Vanda ជាភរិយានៅតែរក្សាក្តីស្រឡាញ់របស់ខ្លួនឱ្យគេជានិច្ចមិនងាយថមថយឡើយ ហើយគ្រប់ឱកាសពិសេសផ្សេងៗ ក៏តែងតែនាំកូនស្រី គឺអូន Malis ឱ្យរំឭកដល់ឪពុកមិនដែលខាននោះទេ។ ជាក់ស្តែង កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ កន្លងនេះ គឺជាថ្ងៃគម្រប់ខួបអាពាហ៍ ៩ ឆ្នាំ របស់នាងជាមួយនឹង Por ហើយក្នុងនោះ Malis ក៏បានធ្វើអបអរផងដែរ ដោយការកាន់បាច់ផ្កាមួយបាច់ រួចនិយាយជូនពរឪពុកម្តាយ ដែលធ្វើឱ្យមហាជនទាំងឡាយរំជួលចិត្តជំនួស។ Bo Vanda បានបង្ហោះវីដេអូមួយនៅតាមបណ្តាញសង្គមរបស់ខ្លួន ដែលបង្ហាញឱ្យឃើញពីកូនស្រីសំណព្វចិត្តឈរកាន់បាច់ផ្កាមុខរូបថតរបស់ឪពុក ហើយបាននិយាយយ៉ាងរំជួលចិត្តថា ៖ «រីករាយថ្ងៃគម្រប់អាពាហ៍ពិពាហ៍របស់លោកប៉ា និង អ្នកម៉ាក់ កូនសូមឱ្យលោកប៉ាអ្នកម៉ាក់ស្រឡាញ់គ្នារាល់ថ្ងៃរហូតដល់កូនធំណា»។ យ៉ាងណាមិញ ក្រោយពីឃើញសកម្មភាពនេះ ហើយមហាជនអ្នកគាំទ្រជាច្រើន បាននាំគ្នាសរសើរអូន Malis មិនដាច់ពីមាត់ឡើយ ហើយគេក៏បានជូនពរអបអរថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍របស់ Por និង Bo ដូចគ្នា៕
Read Moreអីយ៉ា ក្រោយជិតចូលរោងការ ស្រាប់តែ Pancake នឹងមិត្តភក្តិស្និទ្ធស្នាលជុំគ្នាជាក្រុម រៀបចំពិធីជប់លៀងលាភាពនៅលីវ
នៅទីបំផុត តារាសម្ដែងស្រី Pancake Khemanit នឹងគូស្នេហ៍ជាអធិការរូបសង្ហា ដែលបានស្រឡាញ់គ្នាមក ១០ឆ្នាំនោះ បានសម្រេចចិត្តដឹកដៃគ្នាចូលរោងការហើយនៅខែមិថុនាខាងមុខនេះ។ ក្រោយពីអ្នកទាំងពីរបានសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាមួយគ្នា។ ជាក់ស្ដែងកាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២២ នៅលើបណ្តាញសង្គមរបស់ Pancake បានបង្ហោះរូបភាពគួរឱ្យចាប់អារម្មណ៍មួយជាកូនខ្លាឃ្មុំមួយគូស្លៀកឈុតរៀបការ ដោយបញ្ជាក់ដូចគ្នាថា Pancake នឹងគូស្នេហ៍របស់នាងកំពុងមានដំណឹងល្អដល់អ្នកគាំទ្ររបស់ពួកគេ។ រំលងមួយថ្ងៃ ស្រាប់តែបានឃើញមានវីដេអូរបស់អ្នកទាំងពីរ បានចេញមកបកស្រាយលម្អិតដោយបញ្ជាក់ថា អ្នកទាំងពីរនឹងរៀបការជាមួយគ្នានៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២២ ចំពោះការរៀបចំមង្គលការរបៀបណានោះគឺមិនទាន់កំណត់បាននៅឡើយទេ រង់ចាំមើលតាមស្ថានភាពជាមុនសិន។ រហូតដល់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២២ នៅលើបណ្តាញសង្គម Pancake ដែលនឹងជិតក្លាយជាកូនក្រមុំ បានបង្ហោះរូបភាពយ៉ាងកក់ក្តៅរីករាយបំផុត ត្រូវបានមិត្តភក្តិរៀបចំកម្មពិធីជប់លៀងលាភាពនៅលីវយ៉ាងភ្ញាក់ផ្អើលមុនរៀបការ។ ក្នុងនោះ តារាស្រីរូបនេះក៏បានបញ្ចេញមតិដែរថា៖ «អរគុណណា៎មិត្ត ស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់» នៅលើ Instagram ផ្ទាល់របស់នាង៕
Read Moreញ៉ាក់សាច់! ម៉ូតសាមញ្ញៗ តែរ៉ូប Kim Kardashian ស្លៀកនេះ តម្លៃជិត ៥ លានដុល្លារ ឈ្នះដាច់គេនៅ Met Gala
ថ្មីៗនេះ ក្នុងកម្មវិធីលំដាប់ពិភពលោក Met Gala 2022 មានសភាពអ៊ូអរ និង អធិកអធមជាខ្លាំង ដោយមានការចូលរួមពីសំណាក់តារាៗលំដាប់កំពូលៗជាច្រើនរូប ដើរបង្អួតរាងគ្នាលើកម្រាលព្រំក្រហម។ ក្នុងនោះដែរ គេក៏សង្កេតឃើញតារាស្រី Kim Kardashian បានបង្ហាញវត្តមានជាមួយមិត្តប្រុសថ្មីរបស់នាង Pete Davidson ផងដែរ តែអ្វីដែលធ្វើឱ្យតារាស្រីរូបនេះលេចធ្លោជាងគេបំផុតលើកម្រាលព្រំក្រហមនៃកម្មវិធីដ៏ធំមួយនេះនោះគឺ រូបនាងបានបង្ហាញខ្លួនជាមួយរ៉ូបដ៏ប្រណីត តម្លៃរហូតដល់ ៤.៨១ លានដុល្លារឯណោះ។ រ៉ូបដ៏មានតម្លៃថ្លៃកប់ពពកនេះដែរ គឺធ្លាប់ជារ៉ូបរបស់អតីតតារាសម្ដែងស្រីដ៏ល្បី Marilyn Monroe ដែលនាងបានស្លៀកច្រៀងបទ «Happy Birthday, Mr. President» នៅឯកម្មវិធីជប់លៀងថ្ងៃខួបកំណើតរបស់លោកប្រធានាធិបតី John F. Kennedy ក្នុងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៩៦២ ។ តាមពិតទៅ រ៉ូបដ៏សាមញ្ញ ប៉ុន្តែទាក់ទាញមួយនេះ តម្លៃដើមគឺត្រឹម ១២ ០០០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែក្នុងខែវិច្ឆិកា ឆ្នាំ ២០១៦ ក្រុមហ៊ុន Ripley’s Believe It or Not បានធ្វើការដាក់ដេញថ្លៃលក់បានដោយជោគជ័យ ក្នុងតម្លៃខ្ពស់រហូតដល់ ៤.៨១ លានដុល្លារនេះឯង ដែលធ្វើឱ្យរ៉ូបមួយនេះ ក្លាយជារ៉ូបតារាមួយដែលមានតម្លៃថ្លៃជាងគេបំផុតលើពិភពលោក៕
Read Moreគួរឲ្យអាណិតណាស់! Brid ពោលពាក្យប៉ុន្មានឃ្លា យ៉ាងកម្សត់ក្នុងថ្ងៃខួបកំណើតខ្លួន ខណៈគ្មាន Tangmo នៅក្បែរដូចរាល់ឆ្នាំ
ថៃ៖ មកទល់បនឹងពេលនេះជាង ២ ខែមកហើយដែល Bird មិត្តប្រុសរបស់ Tangmo រស់នៅកណ្តោចកណ្តែងគ្មានមនុស្សជាទីស្រលាញ់នៅក្បែរដូចមុននោះ ។ ដ្បិតជាសង្សារបណ្តូលចិត្តឃ្លាតឆ្ងាយទៅគ្មានថ្ងៃវិលត្រឡប់ក៏ពិតមែន តែចិត្តរបស់ Bird ហាក់មិនរំសាយការចងចាំឡើយ លោកនៅតែបង្ហោះសារនឹងរឭកដល់សង្សារបណ្តូលចិត្តជាចិន្ច ។ តួយ៉ាង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គឺជាថ្ងៃកំណើតរបស់ Bird ដោយរាល់ឆ្នាំធ្លាប់តែមានមនុស្សជាទីស្រលាញ់នៅក្បែរ Surprise ផ្តល់ភាពកក់ក្តៅ តែឆ្នាំនេះមិនដូចឆ្នាំមុនៗឡើយដោយ Brid បានត្រឹមតែពោលពាក្យយ៉ាងកម្សត់ ស្ទើរតែធ្វើឲ្យមហាជនស្រក់ទឹកភ្នែកគ្រប់គ្នាថា៖ “ថ្ងៃកំណើតឆ្នាំនេះគ្មានវត្តមានអ្នកនៅចាំ Surprise ទៀតឡើយ មានតែពួកបងៗដែលបានមក Surprise ជំនួសអូន អរគុណអ្នកទាំងអស់គ្នាណាស់សម្រាប់ការស្រឡាញ់” ។ ទន្ទឹមនឹងពាក្យប៉ុន្មានឃ្លានេះ ស្ទើរតែធ្វើឲ្យមហាជនស្រក់ទឹកភ្នែក ព្រោះធ្លាប់តែឃើញអ្នកទាំងពីរនៅក្បែរគ្នា ផ្តល់ស្នាមញញឹមជូនគ្នា តែពេលនេះបែរជាគ្មានវត្តមានមនុស្សម្នាក់នៅលើលោកនេះទៅវិញ ៕
Read Moreមហាជនទប់មិនជាប់ ពន្លះអតីត Miss Earth Thailand 2019 ផាំងៗ ក្រោយឃើញសកម្មភាពតែងខ្លួនដូច Tangmo ថ្ងៃធ្លាក់ទឹកអង្គុយថតលើទូក
ថៃ៖ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ រឿងក្តីការស្លា.ប់របស់តារាស្រី Tangmo ត្រូវបានបញ្ចប់ទៅដោយស្ថាពរហើយ ដែលក្នុងនោះប៉ូលិសក៏បានបញ្ជាក់ថា នាងគឺបានស្លា.ប់ដោយឧ.ប្ប.ទ្ទ.វហេ.តុធ្លា.ក់ទឹកពិតប្រាកដមែន មិនមែនជាឃា.ត.ក.ម្មនោះទេ ។ ទោះជាយ៉ាងណាក្តី រឿងក្តីការស្លា.ប់របស់តារាស្រី Tangmo នៅតែជាចំណុចដ៏ក្តៅគគុក និងខកចិត្តស្អិតទ្រូងជាខ្លាំងរបស់មហាជនថៃ ដោយសារតែលទ្ធផលគឺមិនបានបង្ហាញពីភាពយុត្តិធម៌បន្តិចណាឡើយ ធ្វើឲ្យមានការខ្លោចចិត្តអាណិតដល់ Tangmo មិនតិចនោះទេ ។ ស្របពេលរឿងរ៉ាវមិនទាន់បានស្ងាត់ស្រួលបួលផង ស្រាប់តែនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២២ នេះ គេបានឃើញអតីត Miss Earth Thailand 2019 គឺ Petch Teeyapar បានធ្វើសកម្មភាពមួយ ទាក់ទងនឹងរឿងការស្លាប់របស់ Tangmo នេះ រហូតធ្វើឲ្យមហាជនហួសចិត្តក្តៅក្រហាយជាខ្លាំងតែម្តង ។ ក្នុងនោះផងដែរ អតីត Miss Earth Thailand 2019 រូបនេះ បានតែងខ្លួនស្រដៀងនឹងទៅតារាស្រី Tangmo នៅថ្ងៃដែលនាងធ្លាក់ទឹក គឺមានឈុត Body Suit ជាមួយស្បែរុំនៅចង្កេះ ព្រមទាំងបានទៅអង្គុយលេងនៅលើទូក ធ្វើដូចជា Tangmo ដូច្នេះឯង ។ ទន្ទឹមនឹងសកម្មភាពនេះ បានបញ្ឆេះកំហឹងទៅដល់មហាជនជាខ្លាំង ដោយមើលទៅនាងហាក់មិនគោរពការស្លាប់របស់ Tangmo នោះទេ ហើយប្រធានបទនេះ គឺនៅតែកំពុងតែជាដំបៅចិត្តរបស់មហាជននៅឡើយ មិនគួរណាយកមកធ្វើត្រាប់តាម ធ្វើឲ្យគេកាន់តែទទួលយកមិនបាននោះទេ ។ ជាមួយគ្នានេះ ក្នុងនោះក៏មិត្តភក្តិរបស់ Tangmo ម្នាក់ ក៏បានចេញមុខមកពន្លេះ Miss Earth Thailand 2019 រូបនេះផងដែរ ដោយបាននិយាយយ៉ាងដូច្នេះថា៖ “និយាយមែនទែនណា មិនដឹងថានាងចង់បានអីឱ្យប្រាកដ បើសិនជាព្យាយាមធ្វើឱ្យគេមិនភ្លេច…
Read Moreពុទ្ធោអើយ! តារាជើងចាស់ហុងកុង Kenneth Tsang ប្រទះឃើញស្លា.ប់ក្នុងបន្ទប់ធ្វើចត្តាឡីស័ក
បរទេស៖ តារាសម្តែងជើងចាស់ហុងកុង Kenneth Tsang បានទទួលមរណភាពហើយ ក្នុងវ័យ ៨៦ ឆ្នាំ ។ តារាសម្តែងរូបនេះ ត្រូវបានប្រទះឃើញស្លា.ប់ក្នុងបន្ទប់ចត្តាឡីស័កខ្លួនក្នុងសណ្ឋាគារមួយកន្លែងនៅហុងកុង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ ។ ចំពោះមូលហេតុនៃការស្លាប់ភ្លាមៗរបស់លោក គឺនៅមិនទាន់អាចបញ្ជាក់បាននៅលើយនោះទេ តែចំពោះការធ្វើតេស្តកូវីដ-១៩ របស់លោក នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ គឺទទួលបានលទ្ធផលអរវិជ្ជមាន ។ រួមជាមួយគ្នានេះ បើយោងតាមរយៈសារព័ត៌មាន South China Morning Post បានឲ្យដឹងដែរថា តារាសម្តែង Kenneth បានវិលត្រឡប់ពីសិង្ហបុរី មកហុងកុងវិញនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២២ ហើយត្រូវធ្វើចត្តាឡីស័កខ្លួនរយៈពេលមួយសប្តាហ៍នៅក្នុងសណ្ឋាគារ Tsim Sha Tsui ។ សារព័ត៌មានខាងលើនេះ បានបន្តទៀតថា នៅថ្ងៃទី ២៧ ខែមេសា បុគ្គលិកសុខាភិបាលម្នាក់ បានទៅធ្វើការពិនិត្យតារាជើងចាស់រូបនេះ នៅវេលាម៉ោងប្រមាណ ១២ ថ្ងៃត្រង់ ប៉ុន្តែទៅដល់ហៅលោកមិនមានការឆ្លើយតប ។ ក្រោយមកក៏បានហៅបុគ្គលិកសណ្ឋាគារឱ្យមកបើកទ្វារ ហើយក៏ប្រទះឃើញលោកដេកស្ដូកស្ដឹងនៅខាងក្នុង ដោយក្រោយមកក៏ប្រកាសថាស្លា.ប់នៅនឹងកន្លែងតែម្ដង៕ សូមទស្សនារូបភាពខាងក្រោមនេះ ។
Read Moreក្រោយដឹងថារឿងក្តី Tangmo បញ្ចប់ទៅបែបនេះ ខកចិត្តពេក Pinky បានត្រឹមតែបង្ហោះសារទៅកាន់មិត្តសម្លាញ់ បែបនេះថា..
ថៃ៖ សូមរំឡឹងវិញបន្តិចផងដែរថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ រឿងក្តីការស្លា.ប់របស់តារាស្រី Tangmo ត្រូវបានបញ្ចប់ទៅដោយស្ថាពរហើយ ដែឡក្នុងនោះប៉ូលិសក៏បានបញ្ជាក់ថា នាងគឺបានស្លា.ប់ដោយឧ.ប្ប.ទ្ទ.វហេ.តុធ្លា.ក់ទឹកពិតប្រាកដមែន មិនមែនជាឃា.ត.ក.ម្មនោះទេ ហើយចំណែកឯជនស.ង្ស័.យជាអ្នករួមទូកទាំង ៦ នាក់ទៀតក៏ត្រូវបានគេចោ.ទប្រកាន់ពីបទផ្សេងៗផងដែរ ។ ទោះជាយ៉ាងណា ការចោ.ទប្រកាន់ក្តី តែជនទាំង ៦ នាក់នោះក៏ត្រូវបានតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំមួយរយៈផងដែរ ដោយសារតែពួកគេបានផ្តល់ប្រាក់ធានាខ្លួន និងចូលមករាយការណ៍ខ្លួនឲ្យប៉ូលិសតាមការកំណត់ ។ ក្នុងការបញ្ចប់រឿងក្តីរបស់តារាស្រី Tangmo ពេលនេះបាន និងកំពុងតែធ្វើឲ្យមហាជនជាច្រើនមានកាស៊ែរចែករំលែកជាខ្លាំងនៅលើបណ្តាញសង្គម ដែលមហាជនជាច្រើនបានចេញមុខបង្ហោះសារដ៏សែនឈឺចាប់ និងស្ទើរតែមិនអាចទទួលបានយកបាន ពេលបញ្ចប់រឿងក្តីចេញមកបែបនេះ ។ រឿងរ៉ាវ និងការបញ្ចប់ក្តីមួយនេះ គ្មានអ្នកណាម្នាក់អាចប្រឆាំងចំពោះច្បាប់បានទេ បានត្រឹមតែបង្ហើបសម្រែកដ៏សែនឈឺចាប់តែប៉ុណ្ណោះ មិនថាគ្រួសារ ឬមិត្តៗជាទីស្រលាញ់របសតារាស្រី Tangmo ឡើយ ។ ដោយឡែក បើងាកទៅមើលមិត្តៗជំនិតរបស់ Tangmo ឯណោះវិញ ម្នាក់ៗហាក់បង្ហាញពីក្តីឈឺចាប់ និងខកចិត្តជាខ្លាំងចំពោះរឿងក្តីដែលខំស៊ើប និងតាមអស់រយៈពេលជាង ២ ខែមកនេះ ដែលគ្មានសូម្បីតែយុត្តិធម៌ជូនមិត្តជាទីស្រលាញ់ ។ ក្នុងនោះ ក៏មានតារាស្រី Pinky Savika ម្នាក់ដែរ ដែលបានចេញមុខសម្តែងការសោកស្តាយ និងខកចិត្តបានត្រឹមតែបង្ហោះវីដេអូចាស់ៗ និងពោលពាក្យទាំងនេះឡើងថា៖ “មើលវាពេលណាក៏លួចញញឹមពេលនោះ មិនថាកន្លងផុតទៅប៉ុន្មានឆ្នាំនោះទេ តែខ្ញុំនៅតែនឹកដល់ឯងជារៀងរហូតមិត្តសម្លាញ់” ៕
Read Moreរឿងក្តី Tangmo ចប់មិនទាន់ស្រួលបួលផង Sand និង Gatick សប្បាយចិត្តជាខ្លាំង ថែមទាំងបានបង្ហោះរូបមួយសន្លឹក ញញឹមជាមួយគ្នាហើយបោះសម្តីយ៉ាងឡូយនេះទៀត
ថៃ៖ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ រឿងក្តីការស្លា.ប់របស់តារាស្រី Tangmo ត្រូវបានបញ្ចប់ទៅដោយស្ថាពរហើយ ដែឡក្នុងនោះប៉ូលិសក៏បានបញ្ជាក់ថា នាងគឺបានស្លា.ប់ដោយឧ.ប្ប.ទ្ទ.វហេ.តុធ្លា.ក់ទឹកពិតប្រាកដមែន មិនមែនជាឃា.ត.ក.ម្មនោះទេ ហើយចំណែកឯជនស.ង្ស័.យជាអ្នករួមទូកទាំង ៦ នាក់ទៀតក៏ត្រូវបានគេចោ.ទប្រកាន់ពីបទផ្សេងៗផងដែរ ។ ទោះជាយ៉ាងណា ការចោ.ទប្រកាន់ក្តី តែជនទាំង ៦ នាក់នោះក៏ត្រូវបានតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំមួយរយៈផងដែរ ដោយសារតែពួកគេបានផ្តល់ប្រាក់ធានាខ្លួន និងចូលមករាយការណ៍ខ្លួនឲ្យប៉ូលិសតាមការកំណត់ ។ ខណៈរឿងក្តីរបស់ Tangmo ត្រូវបានបញ្ចប់ទៅដោយគ្មានន័យ ធ្វើឲ្យមហាជនខកចិត្តមិនស្ទើរនោះ តែ Sand និង Gatick ដែលជាជនសង្ស័យក្នុងរឿងនេះ ហាក់សប្បាយអររំភើបខុសពីធម្មតាទៅវិញ ដែលមើលទៅពិតជាហួសចិត្តជាខ្លាំង ។ រួមជាមួយគ្នានេះផងដែរ Sand ក៏បានបង្ហោះរូបខ្លួនជាមួយនឹង Gatick ក្នុងកាយវិការញញឹមញញែមជិតស្នាលជាមួយគ្នានៅក្នុងឡានមួយប៉ុស្តិ៍ នៅលើបណ្តាញ IG ព្រមទាំងភ្ជាប់ជា Caption ថា៖ “ពួកយើងជាកម្លាំងចិត្តឱ្យគ្នាទៅវិញទៅមកណា អ្នកណានិយាយថាឱ្យយើងយ៉ាងម៉េច ចុងក្រោយការពិតនឹងការពារយើងដោយខ្លួនឯង ហើយបើអ្នកណាមិនពេញចិត្ត អាច Unfollow បានតាមសប្បាយណា” ។ យ៉ាងណាមិញ មហាជនក្រៅពីខកចិត្តរឿងក្តីរបស់ Tangmo ហើយ គេក៏រឹតតែមកហួសចិត្តម្តងទៀត ជាមួយនឹងសម្តី Sand នេះ តែយ៉ាងណាមិញគេសង្ឃឹមថាបាបកម្មមានពិត ហើយវានឹងតបស្នងទៅអ្នកដែលធ្វើវាឆាប់ៗនេះ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read More