ទោះមានលុយវាល់លានដុល្លារ ថៅកែពេជ្រ ទ្រី ដាណា បែរជាទិញកាដូសាមញ្ញនេះដល់កូនថ្ងៃកំណើត (វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មហាជននិយមតាមដានជីវិតឯកជនរបស់ថៅកែពេជ្រ ទ្រី ដាណា មិនត្រឹមតែជារាជិនីចិត្តធម៌តែងតែជួយដល់ការងារសង្គម និង ប្រជាជនខ្វះខាតនោះឡើយ តែបើក្រឡេកទៅមើលជីវិតរស់នៅប្រចាំថ្ងៃរបស់ថៅកែពេជ្ររូបនេះ និង ក្រុមគ្រួសារ ក៏ពោរពេញដោយសុភមង្គលក្នុងការរស់នៅលើគំនរទ្រព្យស្តុកផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិត ថៅកែពេជ្រ ទ្រី ដាណា ជាបុគ្គលមួយរូបដែលតែងតែរៀបចំកម្មវិធីកម្សាន្តនានាជាលក្ខណៈគ្រួសារ មិនថាកម្មវិធីខួបកំណើតរបស់ស្វាមី ឬ កូនៗនោះឡើយ ដោយជារឿយៗអ្នកនាងតែងទិញកាដូពញ្ញាក់អារម្មណ៍ដល់សមាជិកគ្រួសារយ៉ាងរំភើប ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងកន្លងមក នៅថ្ងៃកំណើតកូនស្រីច្បរបស់អ្នកស្រីកាលពីឆ្នាំ ២០២០ ថៅកែពេជ្រ ទ្រី ដាណា បានទិញកាដូឡានទំនើបកាត់ស្ព័រ Lamborghini Urus តម្លៃប្រមាណ ៥០ ទៅ ៦០ ម៉ឺនដុល្លារក្នុងមួយគ្រឿងជូនកូនស្រី ដែលធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅថ្ងៃខួបកំណើតកូនស្រីនៅឆ្នាំ ២០២១ នេះ អ្នកនាង ទ្រី ដាណា ក៏បានរៀបចំកម្មវិធីខួបកំណើតកូនស្រីច្បងលក្ខណៈគ្រួសារជាថ្មីម្តងទៀត និង បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនចាំអ៊ុតមើលថា តើឆ្នាំនេះអ្នកស្រី ទ្រី ដាណា នឹងទិញកាដូមានតម្លៃអ្វីជូនកូនស្រី ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាដូឆ្នាំនេះ គឺខុសប្លែកពីឆ្នាំមុនយ៉ាងខ្លាំងដោយថៅកែពេជ្រ ទ្រី ដាណា បានទិញកាដូសៀវភៅមួយកេសធំជូនកូនស្រីវិញម្តង មិនមានរបស់ទំនើបដូចកាលឆ្នាំមុនទេ ដោយអ្នកស្រីលើកឡើងថា ឆ្នាំមុនៗអ្នកស្រីមានកាដូមានតម្លៃច្រើនហើយជូនកូនស្រី ហើយឆ្នាំនេះមិនដឹងថាទិញអ្វី ក៏ទិញសៀវភៅជូនកូនស្រីតែម្តង ៕

Read More