ដូចទេវតាប្រទានអ៊ីចឹង! ជីវភាពក្រីក្រតោកយ៉ាក ឪពុកក៏ពិការ ស្រាប់តែឈ្នះរង្វាន់ ១០០លានដំបូងគេពីខារ៉ាបាវ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កំពង់ស្ពឺ៖ ទឹកប្រាក់ ១០០លានរៀល ដំបូងគេរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ត្រូវបានធ្លាក់ទៅដល់ដៃយុវជនម្នាក់ដែលមានឈ្មោះ គីម ស្រេង អាយុ ១៩ ឆ្នាំ បច្ចុប្បន្នមានមុខរបរជាអ្នកបើករថយន្តរោងចក្រ រស់នៅភូមិត្រពាំងលាប ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅចំពោះមុខក្រុមការងារ ជាអ្នកតំណាងក្រុមហ៊ុនចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដល់លំនៅឋានផ្ទាល់ ដែលស្ថិតនៅទីតាំងភូមិសាស្ត្រខាងលើនេះ យុវជន គីម ស្រេង បានរៀបរាប់ប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះបើនិយាយពីកម្រិតជីវភាពគ្រួសារ គឺមានភាពលំបាកក្រតោកយ៉ាកខ្លាំងមែនទែន ព្រោះឪពុកក៏កំពុងធ្លាក់ខ្លួនឈឺ និងពិការជើង ដោយសារធ្លាក់ពីលើដើមត្នោត ហើយខ្លួនគ្មានមុខរបរអ្វី ក្រៅពីស៊ីឈ្នួលបើករថយន្តរោងចក្រតែប៉ុណ្ណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យុវជនរូបនេះបានបន្តឱ្យដឹងទៀតថា ដោយឡែកសម្រាប់ការឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នាពេលនេះ ក៏ជារឿងចៃដន្យបំផុតផងដែរ ព្រោះតាំងពីដើមរៀងមក ខ្លួនមិនធ្លាប់គិតឡើយថា នឹងអាចមានសំណាងបានឈ្នះរង្វាន់ពីខារ៉ាបាវនោះទេ បើទោះជាធ្លាប់បានឃើញមានអ្នកត្រូវរង្វាន់ឡើងទទួលប្រាក់លាននៅលើស្ថានីយ៍ទូរទស្សន៍ជាញឹកញាប់ក៏ដោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែស្រាប់តែកាលពីថ្ងៃទី២៣ ខែមករា នេះ បន្ទាប់ពីសម្រាក់ពីការងារ អស់កម្លាំង ខ្លួនក៏ទៅទិញ ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួនមួយកំប៉ុងទទួលទាន ស្រាប់តែពេលគាស់ក្រវិលកំប៉ុងភ្លាម ក៏ឃើញមានរង្វាន់១០០លានរៀល នៅនឹងក្រវិលកំប៉ុង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្លាមនោះ ​ក៏បានប្រាប់ទៅអ្នកលក់ ហើយទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង ។ យុវជន គីម ស្រេង បានបញ្ជាក់ថា ក្រោយពីទទួលបានប្រាក់រង្វាន់ធំ ១០០លានរៀលនេះ នឹងយកមួយចំនួនទៅព្យាបាលជើងឪពុក និងសង់ផ្ទះឱ្យបានសមរម្យ ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតអាជីវកម្មទ្រទ្រង់ជីវភាពគ្រួសារផងដែរទៅថ្ងៃអនាគត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់ ១០០លានរៀល ចំនួន៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន៦០ រង្វាន់…

Read More

កូនខ្មែរគួរដឹង !! ហេតុអ្វីបានជាពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ធ្វើឡើងនៅរដូវវស្សា? (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (ភ្នំពេញ)៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តែងតែប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺពិធីបុណ្យប្រពៃណីដ៏ធំនេះ ធ្វើឡើងនៅរដូវវស្សា។ ហេតុអ្វីបានជាធ្វើឡើងនៅរដូវវស្សាបែបនេះ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រះសិរីកោសល សុំ សុខា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណ រាជធានីភ្នំពេញ ព្រះគ្រូសង្ឃសរណវេទី ព្រះអនុគណខណ្ឌកំបូល និងជាព្រះចៅអធិការ វត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌកំបូល បានបកស្រាយសំណួរខាងលើ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

Read More

ផ្អើលអស់មួយភូមិ !! ឡូយមែន ពេលទំនេរចុងសប្តាហ៍ ទិញស្រាបៀអាន់ឆ័រ មានអីគាស់លឺសូរតែភីស ដល់តែមើលក្រវិលកំប៉ុងស្រាប់តែត្រូវរង្វាន់លុយសុទ្ធរហូតដល់ទៅ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាជធានីភ្នំពេញ៖ ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់ 10,000 ដុល្លារចំនួនពីររូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ 1000 ដុល្លារចំនួន 27 នាក់ពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជន ដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រសម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក សំ បញ្ញាពុទ្ធា មកពីខេត្តឧត្តរមានជ័យ ដែលជាអ្នកឈ្នះទី ១៤ នៃរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារពីស្រាបៀអាន់ឆ័របានមានប្រសាសន៍ថា៖ “ខ្ញុំផឹកស្រាបៀរអាន់ឆ័រក្នុងអំឡុងពេលចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាក ឬនៅពេលខ្ញុំជួបជុំជាមួយក្រុមការងាររបស់ខ្ញុំ និងជួបជុំជាមួយក្រុមគ្រួសាររបស់ខ្ញុំ។ ត្រូវរង្វាន់នៅពេលដែលខ្ញុំបានផឹកស្រាបៀរអាន់ឆ័រក្នុងពិធីភ្ជាប់ពាក្យរបស់ប្អូនស្រីខ្ញុំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំពិតជារីករាយណាស់ពេលដែលខ្ញុំបានឈ្នះរង្វាន់។ មិនអាចប្រៀបផ្ទឹមបាន រីករាយខ្លាំងណាស់។ ខ្ញុំពិតជាបានឈ្នះរង្វាន់ពិត។ បន្ទាប់ពីខ្ញុំបានពិភាក្សាជាមួយសមាជិកគ្រួសារខ្ញុំនឹងប្រើប្រាក់រង្វាន់ 10,000 ដុល្លារទៅសង់ផ្ទះសម្រាប់ឪពុកម្តាយខ្ញុំពីព្រោះពួកគាត់ចាស់ហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំនឹងប្រើប្រាក់នៅសល់ដើម្បីបង្កើតអាជីវកម្មតូចដើម្បីផ្គត់ផ្គង់គ្រួសារ។ ខ្ញុំគិតថា ស្រាបៀរអាន់ឆ័រល្អណាស់។ ដូច្នេះអ្នកសូមជួយគាំទ្រស្រាបៀរអាន់ឆ័រទាំងអស់គ្នា។ ជាពិសេសនៅពេលដែលយើងផឹក យើងត្រូវសហការគ្នា និងស្រឡាញ់គ្នា មិនត្រូវបង្កើតអំពើហិ .ង្សា។ យើងផឹកប្រកបដោយទំនួលខុសត្រូវនិងគោរពគ្នាទៅវិញទៅមក។” ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯលោក ហួរ រតនា មកពីខេត្តកណ្តាល ដែលជាអ្នកឈ្នះទី ១៥ នៃរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារពីស្រាបៀអាន់ឆ័របានមានប្រសាសន៍ថា៖ “ខ្ញុំយល់ឃើញថា កម្មវិធីប្រម៉ូសិនរបស់ស្រាបៀរអាន់ឆ័រល្អណាស់។ ពិសាហើយត្រូវរង្វាន់ធំទៀត។ ជាចុងក្រោយខ្ញុំសូមផ្តែផ្តាំអតិថិជនផ្សេងទៀតគាំទ្រស្រាបៀរអាន់ឆ័រព្រោះស្រាបៀរអាន់ឆ័រពិតជាផ្តល់រង្វាន់ពិតប្រាកដមែន។” ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារចំនួនពីររូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារចំនួន ២៧នាក់បានទទួលរង្វាន់ពីក្រុមការងារស្រាបៀរអាន់ឆ័រ។ កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រចាប់ផ្តើមពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ១កំប៉ុង ១២កំប៉ុង ២៤ កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន)ដុល្លារពីស្រាបៀរអាន់ឆ័រ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ…

Read More

ដល់ថ្នាក់នឹង !! លីវ ជីលី ខកចិត្តលើមិត្តអាត្មានិយម ដល់ថ្នាក់ទម្លាយអារម្មណ៍ពិតបែបនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បវរកញ្ញាគ្រងមកុដ Miss Grand Cambodia 2020 កញ្ញា លីវ ជីលី កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់ទស្សនិកជន បន្ទាប់ពីនាងបង្ហាញវត្តមានយ៉ាងលេចធ្លោធ្វើជាគណៈកម្មការមួយរូបក្នុងការប្រឡងជ្រើសរើសបេក្ខនារីស្អាត និង មានសមត្ថភាពដាច់គេ ធ្វើជាម្ចាស់គ្រងមកុដ Miss Grand Cambodia 2021។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ស្រាប់តែថ្មីៗនេះ លីវ ជីលី ធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនភ្ញាក់ផ្អើលមិនតិចនោះទេ បន្ទាប់ពីឃើញសារចាក់ដោតមួយរបស់នាង ក្នុងអត្ថន័យរៀបរាប់ពីចំណងមិត្តភាពមិនសមប្រកប ជួបតែមនុស្សអាត្មានិយម គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លីវ ជីលី បានសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់នាងថា៖ «ខ្ញុំមិនដឹងថាតម្រូវការអ្នកជាអ្វីឱ្យពិតប្រាកដ ព្រោះពិភពលោកនេះសម្រាប់ខ្ញុំសម្បូរទៅដោយការសម្តែងដើម្បីផលប្រយោជន៍ និង ភាពអាត្មានិយមប៉ុណ្ណោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំតែងតែព្យាយាមបើកចិត្តទទួលយករឿងគ្រប់យ៉ាង ហើយមិត្តភាពដោយភាពស្មោះត្រង់បំផុត ទង្វើគ្រប់យ៉ាងផុសចេញពីក្រឪបេះដូង តែរឿងដែលទទួលបាននោះគឺមានតែពាក្យថា «ខកចិត្ត» ហើយខ្ញុំស្មើនឹងមនុស្សល្ងង់ នេះឬពាក្យថា «មិត្តភាព»?»៕

Read More

ក្តៅៗ !! សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមានការពិចារណាឡើងវិញ ឬផ្អាកការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ​ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញក្តីបារម្ភជាខ្លាំងនូវការផ្ទុះឡើងវិញនូវការឆ្លងជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បន្ទាប់ពីមានការរកឃើញមានផ្ទុះជំងឺកូវីដ១៩ នៅតាមទីអារាមមួយចំនួនក្នុងឱកាសបុណ្យកាន់បិណ្ឌរយៈពេលពីរថ្ងៃកន្លងមកនេះ។ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមានការពិចារណាឡើងវិញចំពោះការប្រារព្ធពិធីបុណ្យនេះ ឬអាចឈានទៅផ្អាកការបារព្ធពិធីនេះក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩នេះសិន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈសារសំឡេងពិសេសនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា នៅតាមទីវត្តអារាមមួយចំនួន រួមទាំងវត្តជំពុះក្អែករបស់សម្តេចព្រះពោធិ៍វង្ស អំ លីមហេង ផង បានរកឃើញមានការឆ្លងជំងឺកូវីដ១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្តេចតេជោ បានលើកឡើងថា ការរកឃើញឆ្លងជំងឺកូវីដ១៩នេះ ជាសញ្ញាមិនល្អសម្រាប់ការគ្រប់គ្រងជំងឺកូវីដ១៩ ដែលអាចឈានដល់ការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ១៩ បំផ្លាញដល់កិច្ចប្រឹងប្រែងដែលកម្ពុជាបានខិតខំគ្រប់គ្រង និងធ្វើឱ្យមានស្ថានភាពល្អប្រសើរក្នុងរយៈពេលកន្លងមកនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍យ៉ាងដូច្នេះ «ខ្ញុំព្រះករុណាខ្ញុំពិតជាមានការបារម្ភថា បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌនេះទៅ ចំនួនមនុស្សឈឺ និងមនុស្សស្លាប់អាចមានការកើនឡើង ដែលបង្កជាហានិភ័យធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិ។ មិនគ្រាន់តែនៅក្នុងទីក្រុងទេ ប្រជុំជនទេ ជនបទក៏នឹងកើតឡើងដែរ។ ឥឡូវជនបទមួយចំនួនចាប់ផ្តើមផ្ទុះនូវកូវីដ១៩ ដែលវាអាចឈានទៅបំផ្លាញដល់ការបើកសាលារៀនឡើងវិញ ដោយសារពេលនេះអ្នកទីក្រុងចរាចរណ៍ទៅជនបទ អ្នកជនបទចរាចរណ៍មកទីក្រុង ជាពិសេសចូលទៅតាមទីអារាមនានា បង្កើតទៅជាការឆ្លងពីតំបន់មួយទៅតំបន់មួយដោយគ្មានការទប់ស្កាត់»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីត័រ្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ម៉ម ប៊ុនហេង និងផ្នែកពាក់ព័ន្ធដទៃទៀត ក៏ដូចជារដ្ឋមន្ត្រីក្រសួងធម្មការចូលរួម ពិនិត្យពិចារណាលើរឿងនេះ ឱ្យបានម៉ត់ចត់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់សម្តេចតេជោ ហ៊ុន សែន គឺចង់ឱ្យមានការរក្សានូវស្ថានភាពដែលកម្ពុជាបានអនុវត្តន៍កន្លងមក ដែលជាការរស់នៅតាមបែបគន្លងថ្មី ដោយរក្សានូវភាពស្ងប់ស្ងាត់ បន្ថយការប្រមូលផ្តុំជាដើម។ តាមសម្តេចតេជោ ហ៊ុន សែន គឺចង់ឱ្យមានការពិចារណាក្នុងផ្អាកពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។ បើមិនផ្អាកពិធីបុណ្យកាន់បិណ្ឌទេ ត្រូវរកវិធីកាត់បន្ថយការជួបជុំ គឺអនុញ្ញាតឱ្យមានមនុស្សតិចបំផុតទៅទីអារាមកាន់បិណ្ឌសម្រាប់វេននីមួយៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្តេចតេជោ ហ៊ុន…

Read More

ផ្ទុះការចាប់អារម្មណ៏ក្រោយឃើញតារា​ជា​ច្រើន​ដួង​បង្ហាញ​វត្តមាន​ចូលរួម​កាន់បិណ្ឌ​ទី​១ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាជធានី​ភ្នំពេញ ៖ មិន​ខុស​ពី​ប្រជាពលរដ្ឋ​ទូទៅ​អ្នកសិល្បៈ​ជា​ច្រើន​បាន​បង្ហាញ​វត្តមាន​ចូលរួម​កាន់បិណ្ឌ​ទី​១ ដោយ​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​នៅ​តាម​ទី​វត្ត​អារាម​នានា​នា នា​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចូល​មក​ដល់​។ បើ​ទោះបី​កម្ពុជា កំពុង​ជួ​ប្រទះ​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នា​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​ប្រជាពលរដ្ឋ និង​អ្នកសិល្បៈ​ខ្មែរ​ជា​ច្រើន​នាក់​ហាក់​មិន​បាន​មើល​រំលង និង​ខកខាន​នៅ​ក្នុង​ការ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នោះ​ឡើយ ខណៈ​ពេល​រាជរដ្ឋាភិបាល​ក៏​បាន​អនុញ្ញាត​អោយ​មានការ​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នា​ឆ្នាំ​នេះ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាំង​សិល្បករ សិល្ប​ការិនី​ផ្នែក​សម្តែង និង​ចម្រៀង​ត្រូវ​បាន​គេ​មើលឃើញ​មានការ​ស្លៀកពាក់​យ៉ាង​សមរម្យ​តាម​ក្បួន​ប្រពៃណី​ខ្មែរ យួរ​ចានស្រាក និង​ទ័យ​ទាន​មួយ​ចំនួន ទៅ​វត្ត​ជា​លក្ខណៈ​គ្រួសារ​ចូលរួម​កាន់បិណ្ឌ​ទី​១ យ៉ាង​សប្បាយ​រីករាយ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារា​ទាំង​អស់នេះ បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ ក្នុង​ពេល​ដែល​ពួក​គេ ក៏​ដូច​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ដែល​ត្រូវ​រាជរដ្ឋា​ភិបាល​​អនុញ្ញាត​អោយ​រៀបចំ​ពិ​ធិ​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ បើ​ទោះបីជា​កម្ពុជា នៅ​តែ​បន្ត​ការ​រក​ឃើញ​ពី​ការ​ឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វី​១៩​ក៏​ដោយ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណា បើ​ទោះជា​ការ​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ត្រូវ​បាន​រៀបចំ​ជា​ធម្មតា​ក៏​ដោយ ប៉ុន្តែ​អ្នកសិល្បៈ និង​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​វត្ត​នោះ បាន​គោរព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ដោយ​ពាក់​ម៉ាស់ បាញ់​អាល់កុល និង​រក្សា​គម្លាត​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកសិល្បៈ និង​ប្រជា​ព​រដ្ឋ​ទូទៅ​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​ដល់​ញាតិ​ការ​ដែល​បាន​ចែក​ឋាន និង​រាប់បាត្រ​ទៅ​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធ​សាសនា​។ បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​មួយ ក្នុង​ចំណោម​ពិធីបុណ្យ​ធំ​ៗ​ដទៃ​ទៀត​នៃ​រាជពិធី​ទា្វរ​ទស​មាស​។ ហើយ​ប្រជាជន​កម្ពុជា បាន​នាំ​គ្នា​ប្រារព្ធ​ពិធីបុណ្យ​នេះ មិន​ដែល​អាក់ខាន​ឡើយ គឺ​ចាប់ពី​ថៃ្ង ១​រោច ខែភទ្របទ រហូត​ដល់​ថៃ្ង​ទី​១៥ រោច មាន​រយៈពេល​១៥​ថៃ្ង ដែល​យើង​ហៅ​ថា បិណ្ឌ​១, បិណ្ឌ​២… និង​ថៃ្ង​បញ្ចប់ គឺជា​ថៃ្ង «​ភ្ជុំបិណ្ឌ​»​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​បាន​ធ្វើ​ឡើង​តាម​បែប​ព្រះពុទ្ធ​សាសនា​។ ជា​រៀង​រាល់​ឆ្នាំ នៅ​ពេល​ដល់​ថ្ងៃខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គ្រប់​បងប្អូន​កូនចៅ សាច់ញាតិ​សន្ដាន​ទាំងអស់ ទោះ​នៅ​ទី​ជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​គ្នា ជា​ពិសេស​ឪពុក​ម្ដាយ ដើម្បី​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​អារាម​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពី​សម័យ​បុរាណកាល គេ​ធ្វើ​ពិធីបុណ្យ​នេះ គឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ត ទំនុកបម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈពេល​៣​ខែ ចាប់តាំងពី​ថ្ងៃ​ចូល​វស្សា​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា​។ នៅ​ក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារ​ថា ដោយនៅ​ក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ រលឹម​ពព្រិច ធ្វើ​ឲ្យ​មានការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុង​ពេល​ធ្វើ​គោចរ​បិណ្ឌបាត​។ ហេតុ​ដូច្នេះ ទើប​បណ្ដា​ពុទ្ធបរិស័ទ​នាំ​គ្នា​រៀបចំ​ពិធី​នេះ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំ​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត…

Read More