សំណាងពិរជានឹកស្មានមិនដល់មែន ដោយយោងតាមហ្វសបុកដែលមានឈ្មោះថា៖Yin Kokcheng បានបង្ហោះព័ត៌មាននៃការត្រវរង្វាន់របស់បងប្រុសម្នាក់គឺប្រាំឆ្នាំពេញត្រូវរង្វាន់មួយពាន់ដុល្លារាល់ខែ ដោយម្ចាស់គណនីហ្វេបុកនេះរៀបរាប់ថា អបអរបងប្រុសនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រង្វាន់ $1,000រាល់ខែរយៈពេល5ឆ្នាំពេញ (សរុប$60,000) ពិសារដោយការទទួលខុសត្រូវ។ យ៉ាងណាមិញបន្ទាប់ពីការបង្ហោះស្រាប់តែមានបហាជននាំគ្នាចូលរួមខមិន និងនាំគ្នាស៊ែរព្រោងព្រាត អ្នកខ្លះនិយាយថា ពេលណាដល់វេនខ្ញុំ អ្នកខ្លះនិយាយថា៖ ខ្ញុំធ្លាប់ត្រូវតែតែត្រូវត្រឹមតែ១០០$ មិនដែលត្រូវច្រើនចឹងទេ។
Read MoreDay: September 24, 2021
ដំណឹងបន្ទាន់ !! រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ…
(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាផ្លូវការឲ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងវាយលុកខ្លាំង។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចដូចខាងក្រោម៖ ១៖ ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។ ២៖ គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន។ ៣៖ រក្សាការឈប់សម្រាករយៈពេល៣ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១។
Read More