កូនខ្មែរអស្ចារ្យណាស់ !!​​​ ទីបំផុតកូនខ្មែរមួយរូបអាច ផលិតកុំព្យូទ័រយូរដៃរាងស្តើងមិនចាញ់ Huawei របស់ចិន និង​​​​ Appleរបស់ អាមេរិក​ នោះទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កុំព្យូទ័រយូរដៃរាងស្តើងៗសុទ្ធតែមានយីហោប្រចាំប្រទេសអភិវឌ្ឍន៍ធំៗ ដោយអាមេរិកមាន Apple Macbook ចិនមាន Huawei Matebook ចំណែកកម្ពុជាយើងក៏មានយីហោប្រចាំប្រទេសដែរ នោះគឺ Koompi ដែលជាកុំព្យូទ័រយូរដៃបង្កើតឡើងដោយកូនខ្មែរ ប្រើប្រព័ន្ធប្រតិបត្តិការបង្កើតថ្មីដែលមិនមែនជា Mac OS ឬ Windows ទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គម្ពីរ ឬ Koompi ជាកុំព្យូទ័រយូរដៃសម្រាប់សិស្សដែលមានតម្លៃសមរម្យ ថ្វីត្បិតថាក្រុមហ៊ុនកុំព្យូទ័រខ្មែរមួយនេះមិនទាន់មានលទ្ធភាពបើករោងចក្រដំឡើងក្នុងស្រុក ប៉ុន្តែយ៉ាងណា Koompi បានបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនដែលហៅថា ក្រម៉ា (Krama OS) ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia កាលពីឆ្នាំ ២០១៧ កន្លងទៅនេះ លោក ធុល រិទ្ធី ស្ថាបនិក Small World បានលើកឡើងថា កាលនៅរៀនលោកបានចំណាយពេលចូលបណ្តាល័យស្រាវជ្រាវច្រើន ជាពិសេសចំណាយពេលរៀនជំនាញផ្សេងៗទាក់ទងនឹងបច្ចេកវិទ្យាដោយខ្លួនឯងតាមអ៊ីនធឺណេត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងបានឆ្លងកាត់បទពិសោធន៍ធ្វើការផ្នែកបច្ចេកវិទ្យាជាច្រើន ដូចជាបង្កើតវេបសាយលក់អចលនទ្រព្យ ទើបមកបង្កើត Small World Venture ដើម្បីជួយអ្នកចាប់ផ្តើមអាជីវកម្មថ្មីថ្មោង ហើយកុំព្យូទ័រគម្ពីរនេះបានចាប់កំណើតឡើងនៅចុងឆ្នាំ ២០១៨ ដែលជាក្តីស្រមៃរបស់លោក រិទ្ធី តាំងពីឆ្នាំ ២០១២ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កុំព្យូទ័រយីហោខ្មែរមួយនេះបង្កើតឡើងសម្រាប់សិស្ស និស្សិតដែលមិនធ្លាប់មានកុំព្យូទ័រសោះ ជាប្រភេទកុំព្យូទ័រ Open Souce អាចឲ្យអ្នកប្រើយកទៅអភិវឌ្ឍន៍កម្មវិធីបន្ថែម និងប្រើកម្មវិធីឥតគិតថ្លៃជាច្រើន ដោយម៉ូឌែលដំបូងមានតម្លៃ ៣៦៩ ដុល្លារ ការរចនាស្រដៀងគ្នានឹង Macbook Air និង Matebook ដំឡើងនៅកោះតៃវ៉ាន់ ហើយក្នុងនោះដែរស្ថាបនិក Koompi ក៏ចង់ពង្រីកទីផ្សារកុំព្យូទ័រយីហោខ្មែរនេះទៅប្រទេសជិតខាងផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Koompi ចាប់ផ្តើមជាមួយកម្លាំងម៉ាស៊ីនមធ្យមសម្រាប់ប្រើលើការងារសិក្សា និងការងារការិយាល័យ ដំណើរការដោយ Ram…

Read More

ដំណឹងល្អ !! ក្រសួងវប្បធម៌​ សម្រេចបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ ក្នុងរាជធានីភ្នំពេញ ដោយគោរពអនុវត្តតាមវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ SOP និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនដំណឹងចំពោះលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ម្ចាស់រោងសម្ដែងសិល្បៈ ម្ចាស់រោងភាពយន្ត សាធារណជន សមាគមមគ្គុទេ្ទសក៍ទេសចរណ៍ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យបានជ្រាបថា ផ្អែកលើការវិវត្តន៍កាន់តែប្រសើរឡើងនៃស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានសម្រេចបើកប្រទេសឡើងវិញជាបណ្ដើរៗ និងតាមដំណាក់កាលជាមួយភាពប្រយ័ត្នប្រយែង និងទទួលខុសត្រូវខ្ពស់តាមគន្លងប្រក្រតីភាពថ្មី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងន័យនេះ ដើម្បីចូលរួមចំណែកបើដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច និងសង្គម ក្រសួងវប្បធម៌ សម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះតទៅ ដោយត្រូវអនុវត្តឲ្យបានម៉ត់ចត់បំផុតនូវវិធានការគោលការណ៍ស្ដង់ដាប្រតិបត្តិ(SOP) ដែលរៀបចំឡើងរវាងក្រសួងវប្បធម៌ និងក្រសួងសុខាភិបាល​ ព្រមទាំងសេចក្ដីណែនាំនានារបស់ក្រសួងសុខាភិបាល ៕

Read More

កូនខ្មែរអស្ចារ្យមែន !! ​កូនខ្មែរមួយរូបមានទេពកោសល្យខ្ពស់អាចចម្លាក់​ឈើធ្វើក្បាច់ ល្បីសុះសាយក្នុងនិងក្រៅប្រទេស…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញៈ ចាប់ពី​បាន​បណ្តុះបណ្តាល​បន្ថែម ២ ឆ្នាំ​ឲ្យ​ដឹង​ពី​ប្រភេទ​នៃ​ចម្លាក់​សិល្បៈ​វប្បធម៌​ខ្មែរ​មក​នោះ ក៏​បន្ថែម​ភាព​ច្បាស់លាស់​មួយ​កម្រិត​ទៀត​លើ​ជំនាញ​ជាង​ចម្លាក់​ឈើ ដែល​ធ្លាប់​តែ​ចេះ​ពី​គ្រូ​ក្រៅ​សាលា​ជិត ១០ ​ឆ្នាំ​មុន​របស់​លោក ប៊ន សុភាព និង​មាន​អ្នកគាំទ្រ​ច្រើន​ឡើងៗ​ទាំង​នៅក្នុង និង​ក្រៅ​ប្រទេស​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ប៊ន សុភាព វ័យ ២៧​ ​ឆ្នាំ​មាន​ស្រុកកំណើត​នៅ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ និង​មាន​ឈាមជ័រ​សិល្បៈ​ជាង​ឈើ​បន្ត​ពី​ឪពុក​ដែល​ជា​ជាង​ធ្វើ​រទេះគោ​ឈ្មោះ វ៉ាត់ ប៊ន នោះ​ក៏​ជំរុញ​ឲ្យ​ការចូលចិត្ត​សិល្បៈ​ចម្លាក់​ឈើ​របស់​លោក​កាន់តែ​ខ្លាំង និង​មាន​ភាពស្ទាត់ជំនាញ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ប៊ន សុភាព រៀបរាប់​ពី​ប្រវត្តិ​ខ្លួន​កាលពី ២ ឆ្នាំ​មុន​ថា​៖ «​ខ្ញុំ​ធ្លាប់​ធ្វើការ​ជាង​ចម្លាក់​ឈើ​តាំងពី​ឆ្នាំ​ ២០០៩ និង​ទើប​បាន​រៀន​វគ្គ​បណ្តុះបណ្តាល​ចម្លាក់​ពី​ក្រសួង​វប្បធម៌​រយៈពេល ២ ឆ្នាំ (​ឆ្នាំ​ ២០១៦-២០១៨)​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វី​ដែល​គេ​ទទួល​ស្គាល់​ពី​ស្នាដៃ​ចម្លាក់​ឈើ​ខ្ញុំ​នោះ​គឺ​ពេល​ខ្ញុំ​បង្កើត​ស្នាដៃ​ចម្លាក់​ឈើ​រូប​ក្រដាស​ប្រាក់រៀល​ខ្មែរ​គឺ​ក្រដាស ១ សែន​រៀល​។ ក្រោយមក​រាល់​ស្នាដៃ​ចម្លាក់​ឈើ​របស់​ខ្ញុំ​ក៏​ត្រូវ​បាន​ក្រសួង​គាំទ្រ និង​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូលរួម​កម្មវិធី​ដែល​មាន​លក្ខណៈ​អន្តរជាតិ​មាន ១៦០ ប្រទេស​ចូលរួម​កាលពី​ឆ្នាំ​ ២០១៨ កន្លង​មក​នៅ​ខេត្ត​សៀមរាប​ឈ្មោះ​ថា World Wood Day ឆ្នាំ​ ២០១៨»​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅ​ពី​នេះ​ក៏​មាន​ស្នាដៃ​ចម្លាក់​ឈើ​ផ្សេងៗ​ដែល​កំពុង​ពេញនិយម​ផង​ដែរ​គឺ​ចម្លាក់​រូប​ប្រាសាទ​អង្គរវត្ត បាយ័ន ពុទ្ធរូប អប្សរា ក្បាលសត្វ​គោព្រៃ ក្របី ទន្សោង ក្តាន់ រមាំង និង​រូប​ទេសភាព​ជាដើម ខណៈ​ក្រុម​ចម្លាក់​ឈើ​លោក ប៊ន សុភាព គ្រាន់​តែ​ទទួល​សេវាកម្ម​ឆ្លាក់​រូប​យក​កម្រៃ​ឈ្នួល​ប៉ុណ្ណោះ​។

Read More

តម្លៃប្រេងឥន្ធនៈក្នុងប្រទេសវៀតណាម កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៧ឆ្នាំ ដោយសារការកើនឡើងតម្លៃប្រេងជាសកល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តម្លៃប្រេងឥន្ធនៈក្នុងប្រទេសវៀតណាមបានកើនឡើងជាង ៥២% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំពីរឆ្នាំ ជាមួយនឹងអត្រានៅលើពិភពលោកក៏កើនឡើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះដែរ ការកើនឡើងនៃតម្លៃប្រេង គឺចំពេលដែលតម្រូវការប្រេងកើនឡើងក្នុងប្រទេស និងនៅក្នុងសេដ្ឋកិច្ចដែលកំពុងបើកដំណើរការឡើងវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា រដ្ឋាភិបាលបានដំឡើងថ្លៃប្រេងឥន្ធនៈកើនឡើងពី ៤០.២៣% ទៅ ៥២.៥៩% នៅឆ្នាំនេះ ជាមួយនឹងការកើនឡើងចុងក្រោយកាលពីថ្ងៃអង្គារ ដែលនាំឱ្យប្រេងឥន្ធនៈឡើងដល់ ២៤,៣៣០ ដុង (១.០៧ ដុល្លារ) ក្នុងមួយលីត្រ ដែលខ្ពស់បំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុវៀតណាមបាននិយាយរួមគ្នាថា ចាប់តាំងពីខែមុនមក ប្រទេសវៀតណាមបានដំឡើងថ្លៃប្រេងឥន្ធនៈចំនួនបួនដង ប៉ុន្តែការកើនឡើងរួមគ្នានៅឆ្នាំនេះ នៅតែទាបជាងអត្រាពិភពលោក ដោយសារមូលនិធិស្ថិរភាពតម្លៃប្រេងឥន្ធនៈ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា វៀតណាម​បាន​នាំ​ចូល​ឥន្ធនៈ​តម្លៃ ២.៩៣ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៩ ខែ​ដំបូង កើនឡើង ១៥.៣% ធៀប​នឹង​ឆ្នាំ​មុន នេះ​បើ​តាម​គយ​វៀតណាម៕ ដោយ៖ ខ្មែរណូត

Read More