មោទកភាពណាស់ !! កូនខ្មែរមួយក្រុម មានសម្ថតភាពអាច ផលិត Drone ឱ្យមនុស្សបើកហោះបាន ល្បីដល់បរទេសចុះផ្សាយព័ត៌ព្រោងព្រាត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ​ មហាជននៅក្នុងបណ្ដាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយបានឃើញវត្តមានកូនខ្មែរយើង នៅលើវេបសាយសារព័ត៌មានបរទេស តាមរយៈវីដេអូមួយដែលនិយាយអំពីកូនខ្មែរមួយក្រុម មានសមត្ថភាពបង្កើតដ្រូនគំរូដើម ដែលអាចដឹកមនុស្សបាន ដោយបំពាក់កៅអីសម្រាប់អង្គុយបើកដោយខ្លួនឯងផ្ទាល់ ដែលពួកគេសង្ឃឹមថា នឹងអាចដឹកអ្នកដំណើរបានទៅថ្ងៃអនាគត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងការបង្កើត Drone អាចឱ្យមនុស្សបើក និង ហោះ​បានយ៉ាងអស្ចារ្យនេះ យុវជនដែលជាសមាជិកផលិត និង ជាអ្នកបញ្ជា Drone ដោយផ្ទាល់បានបញ្ជាក់នៅក្នុងវីដេអូ ដែលចេញផ្សាយដោយសារព័ត៌មាន ABC News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឱ្យបានដឹងថា ៖ «នៅទីក្រុងភ្នំពេញយើងតែងមានការកកស្ទះចរាចរណ៍ អ៊ីចឹងយើងចង់ស្រាវជ្រាវអំពីគម្រោងហ្នឹង ចង់បណ្ដុះគំនិតថា ដោះស្រាយបញ្ហានេះ ដោយប្រើប្រាស់ជា Drone Taxi វិញ។ ហើយមួយទៀត ឧបមាថាបញ្ហាអគ្គិភ័យ ឆេះអាគារខ្ពស់ៗ គឺមាន Drone នេះអាចយោងយកទុយោ ឡើងដល់លើ និង សម្រួលការងារបាន»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាក់ទិនទៅនឹងរឿងនេះ គេសង្កេតឃើញវេបសាយបរទេសមួយចំនួនទៀត ដែលមានដូចជា EAC NEWS ,TNN World និង Reuters ជាដើម ក៏បានសម្ភាស និង ចុះផ្សាយពីសមិទ្ធផលបង្កើតថ្មី ក្រោមថ្មីដៃកូនខ្មែរនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាបន្តបន្ទាប់យ៉ាងព្រោតព្រាតផងដែរ ដែលនេះជាមោទកភាពមួយសម្រាប់ប្រជាជនខ្មែរ ដែលមាននិស្សិត និង គ្រូបង្រៀនខ្មែរ នៅវិទ្យាស្ដាន NPIC មានគំនិតច្នៃប្រឌិតខ្ពស់ អាចបង្កើតឧបករណ៍ដ៏អស្ចារ្យមួយនេះ ឱ្យទទួលបានការចាប់អារម្មណ៍ខ្ពស់ នឹងរំពឹងថានឹងអាចជួយសម្រួលការងារមនុស្ស បានមួយកម្រិតទៅថ្ងៃអនាគត៕ប្រភព៖popular

Read More

ក្រោយជួបបញ្ហាបន្តបន្ទាប់ ខ្ញុងបានរៀបរាប់ថាស៊ូបាក់សម្រស់ ​ប៉ុន្តែមិនបណ្ដោយ​ឱ្យខ្លួនឯងកើតជំងឺ​បាក់ទឹកចិត្តឡើយ​….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីជីវិតស្ទើរធ្លាក់ដល់ចំណុចសូន្យ ដោយសារតែបំណុល ពេលនេះ តារាកំប្លែង អ្នកនាង ខ្ញុង និង ស្វាមី កំពុងតែរើ​បម្រាស់ដើម្បីឱ្យជីវិត​មានពន្លឺឡើងវិញ ​ដោយការខិតខំតស៊ូធ្វើ​ការរក​លុយ​ដើម្បីដោះបំណុលគេ ស៊ូលក់​ទ្រព្យសម្បត្តិទាំងអស់​របស់ខ្លួន ​ទាំងផ្ទះ ឡាន ​និង របស់របរមានតម្លៃផ្សេងៗក្នុងផ្ទះខ្ទេចគ្មានសល់ ដើម្បីធ្វើជាដើមទុនរកស៊ីលក់ប្រហុកផ្អក់ដោះបំណុលគេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ ស្របពេលដែលខ្លួនកំពុងតែបញ្ចេញទាំងកម្លាំងកាយកម្លាំងចិត្ត លែងខ្វល់ពីការតុបតែងខ្លួន ដោយប្រឹងប្រែង​ខិតខំតែរកលុយ​ចេញពីញើសឈាមរបស់ខ្លួន ​ដើម្បីដោះបំណុលនោះ ​តា​រា​កំប្លែងស្រីរូបនេះ ​ក៏បានបង្ហោះសារលើបណ្ដាញសង្គម ​ហាក់ចង់ប្រាប់ដល់មហាជនថាបើទោះបីរូបនាងពេលនេះ បាក់សម្រស់ ប៉ុន្តែនាងនឹងមិនធ្វើឱ្យខ្លួនបាក់ទឹកចិត្តឡើយ និង​រឹង​មាំត​ស៊ូ​ក្នុង​ជីវិតដ៏លំបាកនេះបន្តទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ អ្នកនាង ខ្ញុង បានរៀបរាប់ថា៖«បាក់រូបបាក់ឆោម អាចកែបាននៅថ្ងៃក្រោយ ​តែខ្ញុំមិនឱ្យជំងឺបាក់​ទឹកចិត្តកើតឡើងចំពោះខ្លួនឯង​បានឡើយ អរគុណបងប្អូនដែល​​តែងតែ​ផ្ដល់​កម្លាំង​ចិត្ត ​ខ្ញុំរឹតតែរឹងមាំនិងតស៊ូបន្ត»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ក្រោយពីឃើញបែបនេះ មហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកស្រឡាញ់តាមដាន តារាកំប្លែងស្រីរូបនេះ និងគ្រួសារ បាននាំគ្នាបន្ត​ធ្វើការ​លើក​ទឹកចិត្តដល់រូបនាងគ្រប់គ្នាផងដែរ៕ប្រភព៖popular

Read More