ច្រៀងពិរោះម្ល៉េះទេ! តារារះក្នុងពិភព​អេត​ចាយ ទឹក​ដម​សំឡេង​ពិរោះ​ទាំង​សម័យ បុរាណ និង​ថែម​ទាំង​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វីដេអូមួយ ដែលបង្ហាញក្មេងស្រីជំទង់ម្នាក់ មានអាយុខ្ទង់ ១៤-១៥ ឆ្នាំ បានបង្ហើរបទចម្រៀងយ៉ាងពិរោះរណ្តំ កំពុងធ្វើឲ្យមហាជនចាប់អារម្មណ៍ និងក៏ដូចសម្តែងការកោតសរសើរដល់នាងជាខ្លាំងតែម្តង ព្រោះតែម្នាក់ៗមិននឹកស្មានថា នាងអាចមានទឹកដមសំឡេងដ៏ពិរោះដល់ថ្នាក់ហ្នឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្មេងស្រីមានរូបស្រស់សោភាពុំត្រូវបានស្គាល់ឈ្មោះរូបនេះ សព្វថ្ងៃនេះ នាងកំពុងធ្វើការនៅកន្លែងទិញចូលអេតចាយដ៏ធំមួយកន្លែង នៅក្នុងទីក្រុងភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែយ៉ាងណាមិញ ងាកមកស្តាប់ទឹកដមសំលេងរបស់នាងវិញ គឺពិតជាមិនធម្មតានោះទេ ពោលគឺអាចនិយាយបានថាតារាចម្រៀងអាជីពមួយចំនួនមិនស្មើឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង នាងអាចបកស្រាយទាំងបទចម្រៀងសម័យ និងសូម្បីស្មូត គឺពិតជាពិរោះខ្លាំងណាស់ ដោយនាងចេះប្រើសំលេងលើកដាក់ ជាពិសេសគ្រហឹម និងចេះប្រើអឿន ប្រៀបដូចតារាជើងចាស់ម្នាក់អុីចឹង។ ជាមួយគ្នានេះផងដែរ មហាជនសង្ឃឹមថា នាងនឹងអាចក្លាយជាតារាចម្រៀងដ៏ល្បីម្នាក់ នៅថ្ងៃអនាគត ហេតុនេះ សូមជួយចែករំលែកផង៕ ប្រភព៖CEN News

Read More

ស្ទើរ​មិន​ចង់​ជឿ! ខំ​តស៊ូ​ឆ្លង​កាត់​ជា​មួយ​គ្នា តាំង​ពី​កវែក​កឆ្នាំង​ រហូត​ដល់​មាន​គ្រប់​យ៉ាង ​ស្រាប់​តែ​​ពេល​​នេះខាង​ស្រីបែរជា…(មានវីដេអូរ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះជារឿងដ៏មិននឹកស្មាន និងក៏ចូលរួមសោកស្តាយជំនួសជាខ្លាំង ដែលបុរសម្នាក់ត្រូវសង្សារក្បត់ចិត្ត ទៅមានអ្នកថ្មី ក្រោយពីពួកគេទាំងពីរបានស្រឡាញ់គ្នាយ៉ាងប្តូរផ្តាច់ តស៊ូឆ្លងកាត់គ្រាលំបាកជាមួយគ្នា អស់រយៈពេលជិត ៥ ឆ្នាំ មកហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Richard Hann បានបង្ហោះរូបភាពជាច្រើនសន្លឹក និងវីដេអូកម្រអនុស្សាវរីយ៍ របស់ពួកខ្លួន និងភ្ជាប់សាររៀបរាប់យ៉ាងកំសត់ថា៖ «ហេតុអីអូនបំភ្លេចគ្រាលំបាកវេទនា ដែលយើងតស៊ូឆ្លងកាត់ជាមួយគ្នា យើងចាប់ដៃគ្នាតាំងពីកវែកកឆ្នាំង លុះឆ្លងកាត់ឧបសគ្គគ្រាលំបាក រហូតមានថ្ងៃនេះ ហេតុអីពេលនេះអូនក្បត់បង អូនចោលបង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អូនចោលទាំងអនុស្សាវរី រយៈពេលជិត5ឆ្នាំកន្លងមកនេះ យើងមានឡាន មានផ្ទះ មានរបស់របរគ្រប់យ៉ាងដែលអូនចង់បាន តែពេលមានរបស់គ្រប់យ៉ាងអូនបែរជាបំភ្លេចគ្រាកំសត់ដែលធ្លាប់ហែលឆ្លងជាមួយគ្នា បងកំសាកណាស់ ពេលលំបាកបងកាន់ដៃអូនឆ្លងកាត់ឧបសគ្គគ្រប់យ៉ាង ផ្ទុយទៅវិញពេលមានគ្រប់យ៉ាងអូនទាត់បងចោលទៅមានអ្នកថ្មី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម៉ាក់ប៉ាបងប្អូនដឹងលឺទាំងសងខាង ហើយពួកគាត់ហួសចិត្តណាស់។ ជនទី3អើយ អ្នកសាហាវខ្លាំងណាស់ ឈានជើងចូលមកបំបែកគ្រួសារខ្ញុំ ធ្វើឲ្យមនុស្សស្រីម្នាក់ប្តូរចរិតពីមនុស្សស្លូតបូត ទៅជាមនុស្សម្នាក់ផ្សេង»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែទោះយ៉ាងណា នេះគ្រាន់តែជាការរៀបរាប់ឲ្យពីសំណាក់ខាងប្រុសប៉ុណ្ណោះ ហើយរឿងរ៉ាវស្ថិតនៅពីក្រោយ នៃការចែកផ្លូវគ្នារបស់អ្នកទាំងពីរ ដោយសារមូលហេតុអ្វីនោះ គឺមានតែខាងស្រីចេញមុខបកស្រាយទេ ទើបដឹងការពិតច្បាស់៕ ប្រភព៖ CEN News

Read More

ភរិយាណាមិនរំភើប បើថ្ងៃខួបអាពាហ៍ពិពាហ៍ ២ឆ្នាំ ស្រាប់តែ អ្នកនាង សួស វីហ្សា យំគគ្រូកខណៈស្វាមីខ្លួន ធ្វើបែបនេះ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានដឹងហើយថា មួយរយៈចុងក្រោយមកនេះ គ្រួសារតារាចម្រៀងស្រីដ៏ល្បីឈ្មោះអ្នកនាង សួស វីហ្សា និងស្វាមី កាក់កាបជោគជ័យទាំងជីវិតគ្រួសារ និងជំនួញ ក្នុងនោះ ប្ដីប្រពន្ធអ្នកសិល្បៈមួយគូនេះ មិនត្រឹមតែទទួលបានជោគជ័យលើវិថីសិល្បៈតែម្យ៉ាងនោះទេ តែអ្នកទាំងពីរ ក៏មានមុខជំនួញជាច្រើនក្តោបនៅក្នុងដៃផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ លោក ថមមី ដែលជាស្វាមី អ្នកនាង សួស វីហ្សា គឺលោកបានក្តោបមុខជំនួញ និងមានទុននៅក្នុងក្រុមហ៊ុនជាច្រើន ពោលគឺសព្វថ្ងៃនេះ រូបលោកមានងារជាសហគ្រិនវ័យក្មេង ព្រមទាំងជាសមាជិកនៃសភាពាណិជ្ជកម្មថែមទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើគិតមកដល់ពេលនេះមានរយៈពេល ២ឆ្នាំមកហើយ ដែលតារាចម្រៀង សួស វីហ្សា និងលោក ថមមី បានរៀបការនឹងគ្នា ព្រមទាំងទទួលបានចំណងដៃកូនស្រីម្នាក់ដ៏ស្រស់ស្អាតគួរឲ្យស្រលញ់ថែមទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមទៀតនោះ សព្វថ្ងៃនេះប្តីប្រពន្ធតារាមួយគូនេះ មហាជនជាច្រើនកំពុងតែមានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងីជីវិតឯកជននៃគ្រួសារដ៏មានសុភមង្គល និងកក់ក្តៅរបស់អ្នកទាំងពីរ ព្រមទាំងភាពជោគជ័យក្នុងមុខជំនួញជាច្រើនរបស់ពួកគេផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ មហាជនជាច្រើនកាន់តែចាប់អារម្មណ៍ទៀតហើយ ក្រោយពីបានឃើញវីដេអូមួយក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ២ឆ្នាំ របស់អ្នកទាំងពីរដែលឃើញលោក ថមមី បានធ្វើការញញាក់អារម្មណ៍ សួស វីហ្សា រហូតធ្វើឲ្យនាងមានការំភើបចិត្តជាខ្លាំង និងស្រក់ទឹកភ្នែកចុះមិនដឹងខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងវីដេអូមួយនោះ លោក ថមមី បាននាំ ភរិយាខ្លួន ទៅផ្ទះមួយដែលជាកន្លែងលោកធ្លាប់សុំគេរស់នៅកាលពីនៅរៀន ដើម្បីរឭកអនុស្សវរីយ៍នៃការតស៊ូលំបាកជាមួយគ្នា និងបាននាំនាងធ្វើការពញ្ញាក់អារម្មណ៍ ដោយជិះឧទ្ធម្ភាគចក្រ ដែលជាក្តីស្រមៃរបស់នាងកាលពីស្រលាញ់គ្នាដំបូង បន្ទាប់មកលោកក៏បានបន្តនាំនាងទៅពញ្ញាក់អារម្មណ៍នៅក្នុងរោងកុន ដោយបានកក់រោងកុនមួយ ដើម្បីរៀបចំភាពរ៉ូមែនទិច និងបាននិយាយរៀបរាប់ពីទំហំក្តីស្រលាញ់ចំពោះនាង ដែលធ្វើឲ្យរំភើបចិត្តហួសថ្លៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានឃើញវីដេអូមួយនេះភ្លាម បានធ្វើឲ្យមហាជននិងអ្នកគាំទ្រតារាទាំងពីរនេះ…

Read More

ឆាប់ជូនដំណឹងទៅពេទ្យភ្លាមៗ! ទាំងនេះជាអាការអ្នកកើតកូវីដបំប្លែងថ្មី ប្រភេទ «អូមីក្រុង»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វីរុសបំប្លែងខ្លួនថ្មី ប្រភេទ B.1.1.529 ឈ្មោះថា អូមីក្រុង (Omicron) ត្រូវបានរាយការណ៍ដំបូង ទៅអង្គការសុខភាពពិភពលោក នៅថ្ងៃទី ២៤ វិច្ឆិកា ២០២១ នៅឯប្រទេសអាហ្រ្វិចខាងត្បូង ខណៈករណីឆ្លងវីរុសដំបូង បានកើតឡើងនៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០២១ ដែលបញ្ជាក់ដោយមន្ទីរពិសោធដំបូងគេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាក់ទិនទៅនឹងវីរុសកូវីដ-១៩ ប្រភេទថ្មី អូមីក្រុង ដែលទើបតែចេញមួយនេះ បើតាម វេជ្ជបណ្ឌិត និង ជាប្រធានសមាគមវេជ្ជសាស្ត្រអាហ្វ្រិកខាងត្បូង (SAMA) លោកស្រី Angelique Coetzee បានបញ្ជាក់ពីរោគសញ្ញា នៃជំងឺកូវីដបំប្លែងខ្លួនថ្មី ប្រភេទ Omicron ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឱ្យបានដឹងថា អ្នកដែលឆ្លងវីរុសបំប្លែងខ្លួនថ្មីប្រភេទនេះ មានចេញអាការខុសៗគ្នាទៅតាមវ័យ និង ទៅតាមស្ថានភាពសុខភាព ដោយរោគសញ្ញាជារួមរបស់វា គឺមានដូចជា អស់កម្លាំង ឈឺសាច់ដុំ មានអារម្មណ៍មិនស្រួលខ្លួន ២ ទៅ ៣ ថ្ងៃ ក្អក ឡើងកម្ដៅ ជីពចរលោតញាប់ ខណៈគ្មានអ្នកឆ្លងណាមួយ បានបាត់បង់ក្លិន ឬ បាត់បង់រសជាតិនោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមលើសពីនេះ ប្រធានសមាគមវេជ្ជសាស្ត្រអាហ្វ្រិកខាងត្បូងខាងលើ បានឱ្យដឹងទៀតថា អាការរបស់អ្នកជំងឺ អាចវិវត្តទៅជាធ្ងន់ធ្ងរ ប្រសិនបើពួកគេ ជាអ្នកដែលស្ថិតនៅក្នុងក្រុមមនុស្សវ័យចំណាស់ អ្នកមានជំងឺធ្ងន់ធ្ងរប្រចាំកាយ និង អ្នកដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា មកទល់ពេលនេះ អង្គការសុខភាពពិភពលោក កំពុងព្រួយបារម្ភចំពោះ វីរុសកូវីដ-១៩ ប្រភេទថ្មី អូមីក្រុង ថាអាចនឹងមានលទ្ធភាពក្នុងការចម្លង ឬ ឆ្លងទៅលើមនុស្សដែលធ្លាប់បានឆ្លងរួចទៅហើយឬអត់? ហើយមិនទាន់ដឹងនៅឡើយថា វ៉ាក់សាំង កូវីដ-១៩ មានប្រសិទ្ធភាព ទៅលើវីរុសប្រភេទថ្មីនេះដែរឬទេ៕

Read More

នៅ សុខៗ ស្រាប់តែ ដាក់មួយប៉ុស្តិ៍ពីរនាក់ស្វាមី នៅមុខផ្ទះមើលទៅឡើងស្អាត ព្រមទាំងភ្ជាប់ពាក្យប៉ុន្មានម៉ាត់ ទៀតថា..

ហ្វេសប៊ុក៖ ពុកម៉ែបងប្អូនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយលោកជំទាវឧកញ៉ា ស្រី ណារួម ហៅម៉ែរួយ នោះ ដែលកំពុងជោគជ័យជាខ្លាំងលើមុខជំនួញរបស់ខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញលោកជំទាវឧកញ៉ា ស្រី ណារួម ហៅថា ម៉ែរួយ បានសម្រេចចិត្ត ចូលរោងការតាមប្រពៃណីខ្មែរ ជាមួយបុរសរាងសង្ហាម្នាក់មានឈ្មោះថា តារា សុខនៅ ដែលមើលទៅអ្នកទាំងពិតជាសាកសមគ្នាណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងថ្ងៃសិរីសួស្តីនេះ គេបានឃើញ ម៉ែរួយ ពិតជាស្រស់ស្អាតខ្លាំងណាស់ មើលសឹងតែមិនស្គាល់ ដោយបានធ្វើការតុបតែងខ្លួន និងបានស្លៀកឈុតប្រពៃណីខ្មែរបានយ៉ាងសមសួនបំផុត ក្នុងថ្ងៃមង្គលនេះផងដែរ គេបានឃើញមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ទាំងសងខាង និងក្រុមការងារយ៉ាងច្រើនកុះករ ដោយទឹកមុខសប្បាយរីករាយណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅមនុនេះបន្តិច នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញ ម៉ែរួយ បានបង្ហោះរូបភាពមួយសន្លឹកជាមួយស្វាមី ព្រមទាំងពោលពាក្យប៉ុន្មានម៉ាត់ទៀតថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “កុំអោយអ្នកដទៃមកទាយជីវិតរបស់អ្នក ចូរអ្នកធ្វើជាកម្មសិទ្ធនៃជីវិតមួយនេះអាក្រក់រឺល្អរើសដោយខ្លួនអ្នកផ្ទាល់ សុំពាក្យបីម៉ាត់សំរាប់រូបមួយនេះ ធ្វើថ្ងៃនេះអោយល្អបំផុត ភាពមិនទៀងទាត់គឺរឿងដែលទៀងទាត់បំផុត” ។ ក្រោយឃើញរូបភាពមួយសន្លឹក និងបានអានសារមួយនេះភ្លាម ហ្វេនៗជាច្រើនបាននាំគ្នាចូលទៅ ខំមិន ថា៖ “ស្រលាញ់ពេញបេះដូង, សមណាស់អូនសុភាពរម្យទមទាំងពីរ, គូគាប់ដែលចក្រវាឡប្រទានមក សាកសមខ្លាំងណាស់ ម៉ាមី និង ដេឌី, ក្តីសុខ, ជូនពរម៉ែមានសុភមង្គល ស្រឡាញ់គ្នាដល់ចាស់សក់ស្កូវ, មែនហើយម៉ែជូនពរម៉ែមានសុភមង្គលរហូត” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More