តារាភាពយន្តដ៏ល្បីល្បាញ អ្នកនាង ចន ច័ន្ទលក្ខិណា និង លោក យុត្ថារា ឆានី ត្រូវបានមហាជនទទួលស្គាល់ពីទេពកោសល្យសម្ដែងដ៏ប៉ិនប្រសប់របស់ពួកគេ ទាំងពីរតាមរយៈខ្សែភាពយន្តជាច្រើននាពេលកន្លងមក ហើយបើទោះបីជាបច្ចុប្បន្ន អតីតគូស្វាមីភរិយាមួយគូនេះ បានចែកផ្លូវគ្នាដើរមានជីវិតរៀងៗខ្លួន ក៏ ចំណងអាពាហ៍ពិពាហ៍របស់តារាប្រុសស្រីមួយគូនេះ បន្សល់នូវកូនស្រីដ៏ស្រស់ស្អាត ឆ្លាតគួរឱ្យស្រឡាញ់ម្នាក់។ប្រិយមិត្តបានជ្រាបហើយថា ទាំងអ្នកនាង ចន ច័ន្ទ លក្ខិណា និង លោក យុត្ថារា ឆានី សុទ្ធតែជាតារាសម្ដែងល្បីឈ្មោះ ងាកមកកូនស្រីរបស់ពួកគេវិញ បែរជាមានដុងខាងច្រៀងទៅវិញ។អ្នកនាង ចន ច័ន្ទ លក្ខិណា បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពកូនស្រីសំណព្វចិត្តច្រៀងជាភាសាបរទេស យ៉ាងពីរោះ ដែលអ្នកនាងលើកឡើងថា កូនស្រីបណ្ដូលចិត្តច្រៀងលើកទីមួយទៀតផង។ប្រភព៖ប្រជាប្រិយ
Read MoreDay: January 4, 2022
ប្រុងប្រយ័ត្ន!! មានរោ.គសញ្ញាវីរុ.សឆ្នាំថ្មី Fluronaឆ្លងលឿនជាង…
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ ប្រទេសអ៊ីស្រាអែលបានពិនិត្យរកឃើញករណីឆ្លងវីរុសប្រភេទថ្មីដែលមានឈ្មោះថា Flurona បានឆ្លងទៅលើស្ត្រី មាន.ផ្ទៃ.ពោះម្នាក់ ហើយនេះគឺរឿងរ៉ាវដែលគួរឱ្យភ្ញា.ក់ផ្អើលខ្លាំងណាស់សម្រាប់ប្រទេសអ៊ីស្រាអែល។ក្រោយពីរកឃើញវីរុសប្រទេសថ្មីសម្រាប់ដើមឆ្នាំ២០២២នេះ លោកAron Vizhnitserបានឱ្យដឹងថា វីរុសប្រភេទថ្មីនេះ គឺវាកើតឡើងពីវីរុស២ប្រភេទបញ្ចូលគ្នា ហើយវាមិនមែនជាជំងឺនោះទេ វាគឺជាវីរុសអាសន្តរោគដែល មានការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈផ្លូវដង្ហើម ពោលគឺវាដូចនឹងវីរុ.សមុនៗអ៊ីចឹងដែរ។ លោកបានបន្ថែមថា ចំពោះវីរុសFluronaនេះ គឺវា កើតពីជំងឺផ្ដាសាយលាយជាមួយនឹងវីរុស Omicron ជាក់ស្ដែងស្ត្រីមានផ្ទៃពោះម្នាក់នេះ គឺនាងមានរោ.គផ្ដាសាយ បន្ទាប់មកទើបនាងឆ្លងមេរោ.គភ្លាមៗបន្ទាប់ពីផ្ដាសាយនេះ ហើយវាក៏មានអាការចម្លែក ប៉ុន្តែវាហាក់មិនសូវធ្ង.ន់.ធ្ងរនោះទេ។យ៉ាងណាមិញ ចំពោះរោគសញ្ញាពិតប្រាកដរបស់វីរុសនេះ គឺគេមិនទាន់ អាចកំណត់បាន១០០%នោះទេ ក៏ប៉ុន្តែគេសន្មត់ថាវាគឺមានរោគសញ្ញាស្រដៀងគ្នានឹងជំងឺផ្ដសាយផង និងរោគសញ្ញានៃវីរុសអូមីក្រុងផង” រមា.ស់ច្រមុះ ក្អក ឈឺក្បាល កណ្ដាស់ ឈឺបំព.ង់កជាដើម”៕ប្រភព៖Healthy Cambodia
Read Moreបង្ហាញហើយ!! បុរសកំបាំ.ងមុខល្បីជាអ្នកថ្មីរបស់ ពេជ្រ សោភា ជាតារាបង្ហាញម៉ូដ មុខមាត់ស្អាតកប់…
ថ្មីៗនេះដែរ មហាជនអ្នកគាំទ្រតារាចម្រៀង ពេជ្រ សោភា ប្រាកដជាកំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងណាស់មកហើយ ពីបុរសអាថ៌កំបាំ.ងឈរកៀកកើយ នាងក្នុងថ្ងៃឆ្លងឆ្នាំ និង ដើរកម្សាន្តនៅឯទឹកដីអង្គររូបនោះជាក់ជាមិនខាន។បុរសនោះដែរ ក៏ត្រូវបានមហាជនបានស្គាល់ហើយដែរ គឺជាបេក្ខភាពប្រឡងកម្មវិធី Beat of the best កាលពីពេលថ្មីៗនេះ ថែមទាំងជាតារាបង្ហាញម៉ូដស្រស់សង្ហា គឺលោក ស៊ីន សំណាង ហៅ យ៉ូស្វេ។យ៉ាងណាមិញ ក្រោយពីមហាជនអ្នកគាំទ្រ បានដឹងពីមុខមាត់ពិតបុរសអាថ៌កំបាំ.ងរបស់អ្នកនាង ពេជ្រ សោភា ហើយនោះ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកនូវប្រវត្តិការងារសិល្បៈខ្លះៗរបស់លោក យ៉ូស្វេ មកជម្រាបជូនលោកអ្នក។លោក យ៉ូស្វេ បានចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បៈដំបូងកាលពីឆ្នាំ ២០១៥ ក្នុងការប្រឡងកម្មវិធី «Khmer Super Model»។ ក្រោយមកទទួលបានជោគជ័យក្នុងការប្រកួតនេះ លោកក៏បានបន្តដំណើរក្លាយជាតារាបង្ហាញម៉ូដអាជីព និង បានក្លាយទៅជាសមាជិកតារាបង្ហាញម៉ូដ Pop Model Cambodia។ក្នុងនោះ លោក យ៉ូស្វេ មិនត្រឹមតែមានអាជីពជាតារាបង្ហាញម៉ូដនោះទេ តែលោកក៏បានចូលរួមថតស្បតពាណិជ្ជកម្មជាច្រើនផងដែរ។ លើសពីនោះ លោកក៏មានជំនាញផ្នែកតន្ត្រី ដោយចេះលេងហ្គីតាបានយ៉ាងស្ទាត់ជំនាញទៀតផង៕ប្រភព៖ប្រជាប្រិយ
Read Moreអាណិតណាស់!! តាចេក ខំប្រឹងត្រដររកលុយ ព្រោះជីវភាពលំ.បា.ក បែរជួបរឿងស៊.យ…
ប្រិយមិត្តភាគច្រើនប្រាកដជាបានជ្រាបហើយថា តារាកំប្លែងជើងចាស់ តាចេក បច្ចុប្បន្នកំពុងរស់នៅក្នុងជីវភាពក្រលំបា.កខ្លាំង តែទោះបីជាយ៉ាងណា គាត់ ប្រឹងប្រែងតស៊ូរកលុយចិញ្ចឹមជីវិតណាស់ មិនដេកចាំតែជំនួយពីសប្បុរសជនទេ។យ៉ាងណាមិញខណៈកំពុងដឹកបន្លែផ្លែឈើយកទៅលក់នៅគីរីរម្យ តាចេក បែរជាជួប.គ្រោះ.ថ្នាក់ក្រឡាប់រ៉ឺម៉កម៉ូតូបណ្ដាលឱ្យមានរបួ.សបែកក្បាល ចំណែកចៅៗក៏មានរបួ.សដែរ នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២ នេះ។តាមការឱ្យ ដឹងពី នាយធុង បានរៀបរាប់នៅលើគណនីហ្វេសប៊ុកថា ៖ «ព្រះអើយជួយឪចេកបើកដឹកបន្លែផ្លែឈើទៅលក់នៅគីរីរម្យព្រឹកមិញបណ្ដាលឱ្យក្រឡាប់របួ.សបែកក្បាលរួមចៅពីរនាក់ទៀតសូមបងប្អូនសប្បុរសជនជួយគាត់ផងហេ.តុតែជីវភាព»៕ប្រភព៖ប្រជាប្រិយ
Read Moreសេចក្តីជូនដំណឹង!! កម្ពុជានឹងអាចមានភ្លៀងក្នុងកម្រិតផ្សែងក្រូច ក្នុងតំបន់មួយចំនួន ចាប់ពីថ្ងៃទី…
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា នៅតែបន្តទទួលឥទ្ធិពលពីទ្រនុងសម្ពោធខ្ពស់(ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមាមានពី២០-២២ °C -សីតុណ្ហភាពអតិបរមាមានពី៣១-៣៣ °C -នៅថ្ងៃទី ៦-៨ ខែមករា អាចមានភ្លៀងក្នុងកម្រិតផ្សែងក្រូច នៅតំបន់ទំនាបភាគខាងត្បូង។ ២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ -សីតុណ្ហភាពអប្បបរមាមានពី ១៩-២១ °C -សីតុណ្ហភាពអតិបរមាមានពី ៣០-៣២ °C ៣.តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមាមានពី ១៩-៣១ °C -សីតុណ្ហភាពអតិបរមាមានពី ២៩-៣១ °C -នៅថ្ងៃទី៦-៩ ខែមករា អាចមានភ្លៀងក្នុងកម្រិតពីផ្សែងក្រូចទៅខ្សោយ៕ប្រភព៖ខ្មែរណូត
Read More