លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អ្នកជំនួញអចលនទ្រព្យដ៏លេចធ្លោមួយរូប បានលើកឡើងថា ម្ដាយឪពុកគិតតែរឿងរកស៊ី ទុកកូនឲ្យឈ្នួលមើល តទៅថ្ងៃក្រោយកូននឹងមានចរិតដូចឈ្នូលជាក់ជាមិនខាន។លោកបណ្ឌិតបានលើកឡើងដូច្នេះក្នុងកម្មវិធីរបស់លោក ស៊ឹម តារា ក្រោយទទួលបានការចោ.ទសួរពីបទពិសោធន៍ចិញ្ចឹមកូនផ្ទាល់របស់លោកបណ្ឌិត និងភរិយា។ឧកញ៉ាបណ្ឌិតបានអធិប្បាយថា ឪពុកអ្នកមានខ្លះ បានបង្កើតជាកំហុ.សចំពោះកូនៗដោយមិនដឹងខ្លួន ដោយ គិតតែពីខិតខំប្រឹងប្រែងរកស៊ី មិនមានពេលវេលាផ្តល់ភាពកក់ក្តៅអប់រំដល់បុត្រធីតាឲ្យបានល្អ។ ប៉ុន្តែសម្រាប់លោកវិញ រឿងមើលថែទាំងកូន គឺជារឿងអាទិភាព ក្នុងនោះបើទោះជាលោក និងភរិយាមមាញឹកយ៉ាងណា ក៏ត្រូវតែបែងចែកពេលវេលាសម្រាប់បង្កើតភាពស្នីទ្ធស្នាលជាមួយកូនៗដែរ។លោក បន្តដោយសង្កត់ធ្ង.ន់ថា ការទុកកូនជាទីស្រឡាញ់ឲ្យឈ្នួលមើលថែ គឺជាកំហុស។ “ជាកំហុ.សមួយដែលឪពុកម្ដាយខ្លះគាត់បានធ្វើ…ឪពុកម្ដាយជាអ្នកមានខ្លះ គាត់បាន ចំណាយពេលវេលាទាំងស្រុងទៅលើការរកស៊ី គាត់ជួលឈ្នួល ឲ្យមើលកូន អ្វីដែលកើតឡើង កូនហ្នឹងធំឡើង ចរិតដូចឈ្នួលអីចឹង! ប៉ុន្តែប្ដីប្រពន្ធខ្ញុំចំណាយពេលជាមួយកូនច្រើន!”។លោកឧកញ៉ាបានបន្តថាឪពុកម្តាយត្រូវតែចំណាយពេលវេលាជាមួយកូនឲ្យបានច្រើនតាមតែអាចធ្វើបាន។ បន្ថែមពីលើនេះ លោកបណ្ឌិត បានចែករំលែកគន្លឹះពិសេសសម្រាប់ក្រុមគ្រួសាររបស់លោកផ្ទាល់ដូចជា៖ ទី១៖ កូនៗគេងទាំងអស់ គឺគេងបន្ទប់ផ្សេងពីឪពុកម្ដាយតាំងពីតូចៗ…ប៉ុន្តែហោច ណាស់ក្នុង១សប្ដាហ៍ម្ដង គឺកូនៗត្រូវមកគេងជុំគ្នាជាមួយឪពុកម្ដាយ ទី២៖ បច្ចុប្បន្នកូនៗធំហើយ មិនអាចគេងជុំគ្នាបាន ដូច្នេះទម្លា.ប់ក៏បានផ្លាស់ប្ដូរ ក្នុងនោះជារៀងរាល់ថ្ងៃមុនចូលគេង កូនៗត្រូវតែមកបន្ទប់លោក ជជែកលេងជាមួយម្ដាយឪពុករយៈពេល ១៥នាទីទៅ ៣០នាទី ទើបចេញទៅគេង។ ទី៣៖ មុនចេញទៅ គឺថើបម្ដាយឪពុក គ្រប់គ្នាហើយនិយាយរាត្រីសួស្ដីជាមុនសិន។ លុះព្រលឹមឡើង ក៏ដូចគ្នា គឺត្រូវថើបម្ដាយឪពុក និងនិយាយអរុណសួស្ដីម្ដងទៀត។ ទម្លា.ប់នេះ លោកបណ្ឌិតបញ្ជាក់ថា នៅធ្វើរៀងរាល់ថ្ងៃនាពេលបច្ចុប្បន្ន។ក្រៅពីសកម្មភាពសម្រាប់ផ្ដល់ភាពកក់ក្ដៅ និងជិតស្និទ្ធទាំងនេះ ការទូន្មាន ផ្ដល់ការគិតវិជ្ជមាន មិន.ជេរ.ស្ដី មិនវាយ ពេលកូនធ្វើខុស គឺធ្វើតាមទម្លាប់រៀងរាល់ថ្ងៃដូចគ្នា។ ជារួម គឺប្រើពេលវេលាជាមួយកូនច្រើនតាមតែអាចធ្វើបាន ហើយឆ្លងតាមបទពិសោធន៍នោះ លោកអះអាងថា កូនៗរបស់លោក សុទ្ធតែក្លា.ហាន មិនចេះខ្.លាចគេ និងម្ចាស់ការលើខ្លួនឯងបានទាំងអស់៕ប្រភព៖Sabay News
Read MoreDay: January 6, 2022
ទ្រាំ.យូរហើយ!! សង្សារ នាយចឺម បោះស.ម្ដីឱ្យអ្នកចាំសើ.ច.យំស្នេ.ហាខ្លួន ឃើញហើយអ.ន់…
ចាប់តាំងពីស្រឡាញ់គ្នារហូតមកដល់ពេលនេះ នាយចឺម និង គូស្នេហ៍ កាន់តែបង្ហាញភាពផ្អែមល្ហែម ក្ដីស្នេហ៍យ៉ាងស្អិតល្មួត ថតរូបបង្ហោះនៅលើបណ្ដាញសង្គម បង្អួតក្រសែភ្នែកទស្សនិកជនជារឿយៗ ដោយក្នុងនោះមានមហាជនមួយចំនួនក៏បានជូនពរស្នេហាពួកគេទាំងពីរ តែមួយចំនួនទៀតក៏ចាំមើលទំនាក់ទំនង ស្នេហាពួកគេទាំងពីរអាចបន្តបានយូរប៉ុនណា ព្រោះកន្លងមកមានការលើកឡើងថា នាយចឺម ជាបុរសព្រាននារី ខូចខិលរឿងស្រីញីជាដើម។នាយចឺម និង គូស្នេហ៍ដែលជាមេម៉ាយកូន ១ កាន់តែបង្ហាញភាពផ្អែមល្ហែម ក្នុងនោះក៏នៅតែមានអ្នកលេងបណ្ដាញសង្គមមួយចំនួនបន្តបញ្ចេញយោបល់ចាំមើលស្នេហារបស់ ពួកគេអាចបន្តបានយូរកម្រិតណា ទោះបីជាកន្លងមក នាយចឺម តែងបង្ហាញចេតនាថាស្នេហាលើកទី ៤ នេះ ជាស្នេហ៍ចុងក្រោយរបស់នាយក៏ដោយ។ទ្រាំនឹងពាក្យបញ្ចើចបញ្ចើរយូរមកហើយ ពេលនេះ សង្សារ នាយចឺម ស្រាប់តែបង្ហោះសារមួយសំដៅឱ្យអ្នកចាំសើចយំស្នេហានាងយ៉ាងដូច្នេះថា ៖ «មនុស្សមួយចំនួនរង់ចាំ មើលតែថ្ងៃអ្នកដទៃបែកគ្នា ឈ្លោះ.គ្នា នឹងអាងសើចយំ ហើយចូលចិត្តនិយាយថា «ចាំមើលវាបានម៉ាន»… បែបហ្នឹងជាទម្.ប់រហូតដល់គ្មានពេលរកក្ដីសុខឱ្យ ខ្លួនឯង ព្រោះរវល់ចំណាយពេលជាមួយជីវិតអ្នកដទៃពេក.. រឿងគេ ក្ដីសុខគេ ពេលវេលាគេ ជីវិតគេ គេបន្តដំណើរបានប៉ុនណា គេរស់នៅជាមួយនរណាបានប៉ុន្មានក៏ជាផ្លូវរបស់គេ ចូរប្រើពេលវេលាឱ្យមានតម្លៃ ហើយចេះសាទរនឹងក្ដីសុខអ្នកដទៃ ទើបអ្នកអាចរកក្ដីសុខឱ្យខ្លួនឯងឃើញ»៕ប្រភព៖ប្រជាប្រិយ
Read Moreម៉េចចឹង? ទីក្រុងហុងកុងនឹងចាប់ផ្ដើមធ្វើការហា.មឃា.ត់ការទទួលទានអាហារពេលល្ងាច ចាប់ពីថ្ងៃស្អែក…
រដ្ឋាភិបាលទីក្រុងហុងកុងបានប្រកាសពីវិធានការណ៍ប្រឆាំ.ងនឹងជំងឺ COVID-19 ដ៏តឹងរ៉ឹង រួមទាំងការហា.មប្រា.មការទទួលទានអាហារពេលយប់ ដោយលើក ឡើងពីការភ័.យខ្លា.ចនៃការឆ្លងកាន់តែទូលំទូលាយ។ នាយកប្រតិបត្តិលោកស្រី Carrie Lam បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ចាប់ពីថ្ងៃសុក្រត ទៅ ការទទួលទានអាហារនៅភោជនីយដ្ឋានបន្ទាប់ពីម៉ោង ៦ល្ងាច នឹងត្រូវបានហា.មឃា.ត់ ហើយទីតាំងដូចជាបារ និងកន្លែងហាត់ប្រាណនឹងត្រូវ បានប.ញ្ជាឱ្យបិ.ទ។ ក្នុងរយៈពេល ៦ខែ កន្លងមកនេះ ករណីឆ្លងជំងឺ COVID-19 ភាគច្រើននៅក្នុងទីក្រុងហុងកុង ត្រូវបានរកឃើញក្នុងចំណោមអ្នកដំណើរមកពីបរទេស។ ករ.ណីបែបនេះត្រូវបានរកឃើញនៅឯកន្លែងនៅដាច់ដោយឡែក ពីអាកាសយានដ្ឋាននៅពេលមកដល់ ឬអំឡុងពេលស្នាក់នៅដាច់ដោយឡែក នៅឯសណ្ឋាគារ។ ចំណែកការចម្លងក្នុងសហគមន៍ស្ទើរតែត្រូវបានគ្រប់គ្រង ប៉ុន្តែចាប់តាំងពីចុងខែធ្នូមក ករ.ណីវ៉ារ្យ៉ង់ អូមីក្រុង មានការកើនឡើងក្នុងចំណោមអ្នកមកពីបរទេស ដោយមានប្រហែល ៣០ ករណី ត្រូវបានរកឃើញក្នុងមួយថ្ងៃ៕ប្រភព៖ NHK
Read Moreបារម្ភណាស់!! ថ្ងៃនេះ ក្រសួងប្រកាសរកឃើញអ្នកឆ្លង អូមីក្រុង ជិត ២០…
ក្រសួងសុខាភិបាល នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីករ.ណីឆ្លងថ្មីវិជ្ជមានកូវីដ-១៩ ចំនួន ១៨ នាក់ ដែលក្នុងនោះ សុទ្ធតែជាប្រភេទវីរុសបំប្លែងថ្មី «អូមីក្រុង» និងជាករ.ណីនាំចូលទាំងអស់ ដែលលទ្ធផលត្រូវ បានបញ្ជាក់ចេញពីការធ្វើតេស្ត CPR។ក្នុងនោះ តាមរយៈសេចក្តីជូន ដំណឹង បានបន្ថែមថា ក៏មានអ្នកជំងឺជាសះស្បើយថ្មីចំនួន ១១ នាក់ និង មិនមានករ.ណីស្លា.ប់នោះទេ៕ប្រភព៖ប្រជាប្រិយ
Read Moreក្តៅៗ! សម្ដេចតេជោ ហ៊ុន សែន ថានឹងបន្ដបិ.ទឲ្យប្រជាពលរដ្ឋនៅក្នុងផ្ទះដូចមុនទៀត ប្រសិនបើសហគមន៍មាន…
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រសិនបើជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង (Omicron) ឆ្លងចូលសហគមន៍ នឹងបិ.ទឲ្យប្រជាពលរដ្ឋទាំងអស់ ស្នាក់នៅក្នុងផ្ទះជាបន្ដទៀត ដើម្បីកា.ត់ផ្ដា.ច់ការចម្លង។ ការលើកឡើងខាងលើនេះ ធ្វើឡើងនៅក្នុងឱកាសដែលសម្ដេច អញ្ជើញចូលរួមក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុង សាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ កាលពីថ្ងៃម្សិលមិញ។តាមការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្រ្ដី គិតត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ កម្ពុជាបានរកឃើញករ.ណីអ្នកវិជ្ជមានជំងឺកូវីដ១៩ ប្រភេទអូមីក្រុងនេះចំនួន ៩៤ នាក់ហើយ (ករ.ណីនាំចូល) ហើយនៅក្នុង ៩៤ ករ.ណីនេះ មានមួយចំនួនបានព្យាបាលជាស្បះស្បើយរួចហើយ។ ហើយក្នុងនោះសម្ដេចបានស្នើឲ្យរៀបចំមន្ទីរពេទ្យហ្លួងម៉ែ មួយទៀត សម្រាប់ទុកព្យាបាលអ្នកជំងឺមួយប្រភេទ នេះផងដែរ។សម្ដេចបញ្ជាក់បន្ថែមថា គ្រប់អ្នកដែលឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុងទាំងអស់ ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យទាំងអស់ ដោយគ្មានការលើកលែង ដោយសារតែជំងឺមួយប្រភេទនេះ មានការចម្លងលឿន។ ក្នុងនោះសម្ដេចបានមានប្រសាសន៍ធ្.ងន់ៗយ៉ាងដូច្នេះថា «បើហ៊ានតែចូលក្នុងសហគមន៍ ត្រូវបិ.ទបន្ដទៀត ដើម្បីកា.ត់ផ្.ដាច់ គឺមានតែពិធីតែមួយគាត់ គឺឲ្យនៅផ្ទះតែម្ដង»។ ក្នុងនោះ សម្ដេចក៏សូមឲ្យមានការយោគយល់ពីសំណាក់អ្នកជំងឺកូវីដ១៩ អូមីក្រុងទាំងអស់ឲ្យទៅសម្រាកនៅមន្ទីរទេព្យសូមរំលឹកផងដែរ កាលពីពេលកន្លងទៅ កម្ពុជាធ្លាប់ធ្វើការបិទប្រទេសម្ដងរួមមកហើយ ដោយមិនអនុញ្ញាតឲ្យពលរដ្ឋចេញក្រៅផ្ទះឡើយ បន្ទាប់ពីព្រឹត្ដិការណ៍សហគមន៍ ២០ កុម្ភៈ បានផ្ទុះឡើងកាលពីដើមឆ្នាំ២០២១ កន្លងទៅនេះ។ ប៉ុន្ដែដោយសារ ការបិទ ដើម្បីកា.ត់ ផ្ដា.ច់ការចម្លង និងឲ្យពលរដ្ឋទៅទទួលចាក់វ៉ាក់សាំង ទើបធ្វើឲ្យស្ថានភាពមានភាពធូរស្រាលរហូតមកដល់សព្វថ្ងៃនេះ៕ប្រសាសន៍ទាំងស្រុងរបស់សម្ដេចតេជោនៅនាទីទី ៥៥ ៖
Read More