ហ្វេសប៊ុក៖ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ កន្លងផុតថ្មីៗមកនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក នាំគ្នាផ្ទុះការចាប់អារម្មណ៍ និងស្ងើចសរសើរនូវទឹកចិត្តដ៏ថ្លៃថ្លា របស់គ្រូបង្រៀនអក្សរសាស្រ្តខ្មែរមួយរូប ដែលអ្នកគ្រូបានចំណាយវេលាចុងក្រោយនៃជីវិតរបស់ខ្លួន បង្ហាត់បង្រៀនមុខវិជ្ជាអក្សរសាស្រ្តខ្មែរទៅដល់កូនខ្មែរដែលត្រូវសិក្សាជំនាញនេះ ដោយមិនគិតថវិកាសូម្បីតែមួយរៀលនោះឡើយ ។ អ្នកគ្រូដែលមានទឹកចិត្តថ្លៃថ្លាបវរប្រពៃរូបនេះ មានឈ្មោះថា នូយ៉ុង សិរយា គឺជាគ្រូបង្រៀនអក្សរសាស្រ្តខ្មែរ ដែលអ្នកគ្រូបានប្រកាសជម្រាបដល់សិស្សានុសិស្សទាំងអស់ឲ្យបានដឹងថា អ្នកគ្រូនឹងបង្រៀនគូនៅសាលា CK (ជិតមាត់ស្ទឹងខាងផ្សារតាខ្មៅថ្មី) ថ្នាក់ទី ១១ និង ថ្នាក់ ១២ ដែលសិស្សានុសិ្ស ឬ អាណាព្យបាល អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 012 642 752 សម្រាប់ការចូលរៀន ។ ក្នុងនោះផងដែរ ចំពោះការសិក្សានោះទៀតសោក គឺអ្នកគ្រូពុំយកកម្រៃ ឬ ថវិការសម្រាប់ថ្លៃសិក្សាឡើយ ដោយអ្នកគ្រូបានធ្វើការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ “ខ្ញុំជម្រាបមាតាបិតា អាណាព្យាបាលនិងសិស្សានុសិស្សថា ខ្ញុំបង្រៀនគួរ តែមិនយកប្រាក់ទេ ។ មូលហេតុគឺខ្ញុំចង់ធ្វើអ្វីម៉្យាងសម្រាប់ជីវិតចុងក្រោយឲ្យមានប្រយោជន៍ដល់សង្គម ។ មិនមែនខ្ញុំពូកែជាងគេនោះទេ ប៉ុន្តែដែលអាចចែករំលែកបានក៍ធ្វើទៅ ។មិនបានប្រាប់ភ្លាមខ្លាចប៉ះពាល់អារម្មណ៍គេ ។ ខ្ញុំចេះតែសួរខ្លួនឯងថា ចុះបរទេសខ្លះគេមកសង់សាលារៀន មន្ទីរពេទ្យ ចំណែកខ្ញុំវិញអាចធ្វើអ្វីបាន ក៏គួរតែធ្វើដែរ ។ដូចនេះ សូមមេត្តាជ្រាប ។ សូមអរគុណ” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read MoreDay: January 16, 2022
មហាជនស្ញ.ប់ស្ញែ.ងគ្រប់គ្នា !! ព្រះតេជគុណមួយអង្គ សុខចិត្តលះ.បង់.ជីវិតព្រះអង្គផ្ទាល់ដោយការប.រិច្ចា.គសួ.តព្រះអង្គជូនលោកគ្រូអួន សារ៉ាត់ ប្រសិនបើ…
បងប្អូនប្រិយមិត្តប្រហែលបានដឹងហើយពីស្ថានជំងឺរបស់លោកគ្រូអួន សារ៉ាំត ដែលលោកគ្រូកំពង់សំរាកព្យាបាលនៅបន្ទីពេទ្យអស់ជាច្រើនថ្ងៃមកហើយ យ៉ាងណាមិញនៅថ្ងៃទី១៦ ខែមករាឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផេករបស់លោកគ្រូអួន សារ៉ាតដែលមានឈ្មោះថា “Ourn Sarath Page” បានបង្កោះថា៖ នាងខ្ញុំ ភរិយាលោកគ្រូអួន សារ៉ាត់ សូមថ្លែងអំណរអរព្រះគុណយ៉ាងជ្រាលជ្រៅដល់ព្រះតេជគុណ ដែលព្រះអង្គសុខចិត្តលះជីវិតព្រះអង្គផ្ទាល់ដោយការប.រិច្ចា.គសួ.តព្រះអង្គជូនលោកគ្រូ ប្រសិនបេីស្ថានភាពជំ.ងឺលោកគ្រូមិនធូរស្រាល ហេីយត្រូវប្រេីជម្រេីសចុងក្រោយនៃការព្យាបាលដោយការប្តូរសួត។ ទឹកចិត្តនៃការលះ.ប.ង់ជីវិតនេះ គឺពិតជាធំធេងណាស់ គ្មានអ្វីប្រៀបផ្ទឹមឡេីយ។ នាងខ្ញុំពិតជារំភេីប និងដឹងគុណបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ព្រះអង្គ ដែលហ៊ានលះបង់ជីវិតព្រះអង្គដេីម្បីសង្គ្រោះជីវិតលោកគ្រូ។ នាងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់តាមជួយថែរក្សាព្រះតេជគុណ អោយមានសុខភាពល្អបរិបូរណ៍ មានប្រាជ្ញាឈ្លាសវៃ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។
Read Moreបន្ទាន់! ក្រសួងប្រកាសមានអ្នកឆ្លង «អូមីក្រុង» ២៣ នាក់ មាន ១៤ នាក់ ឆ្លងក្នុងសហគមន៍…
ក្រសួងសុខាភិបាល នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីករណីឆ្លងថ្មីវិជ្ជមានកូវីដ-១៩ ចំនួន ២៣ នាក់ ដែលក្នុងនោះសុទ្ធតែជាប្រភេទវីរុសបំប្លែងថ្មី «អូមីក្រុង» ទាំងអស់ ដែលមានករណីនាំចូលចំនួន ០៩ ករណី និង ករណីក្នុងសហគមន៍ចំនួន ១៤ ករណី ដែលលទ្ធផលត្រូវបានបញ្ជាក់ចេញពីការធ្វើតេស្ត CPR។ ក្នុងនោះ តាមរយៈសេចក្តីជូនដំណឹង បានបន្ថែមថា ក៏មានអ្នកជំងឺជាសះស្បើយថ្មីចំនួន ១៣ នាក់ និង មិនមានករណីស្លាប់នោះទេ៕ សូមអានសេចក្តីប្រកាសលម្អិតទាំងស្រុងនៅខាងក្រោមនេះ៖
Read More