ហ្វេសប៊ុក៖ កាលពីពេលមួយរយៈមុន តារាសម្តែងស្រីដ៏ឆ្នើម អ្នកនាង សុខ សោម៉ាវត្តី បានបង្ហាញពីសកម្មភាពប្លែកៗ តាមរយៈបង្ហោះសារឯកាគ្មានអ្នកយល់ចិត្ត ហាក់ដូចជាស្នេហារវាងនាង និងកំលោះសង្ហាដែលជាកីឡាករបាល់ទាត់ លី វ៉ាហេទ បានចែកផ្លូវគ្នារៀងខ្លួនអ៊ីចឹង ។ តែលើកនេះ ហាក់តែគួរឲ្យសង្ស័យដោយសា សុខ សោម៉ាវត្តី បានបង្ហោះសារជាថ្មីមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសារនោះបង្ហាញពីអត្ថន័យដូចមនុស្សកំពុងបែកស្នេហ៍ដដែលថា៖ “កុំព្យាយាមតាមចាប់របស់ដែលមិនមែនជារបស់យើងអី ព្រោះខំចាប់ហើយបើចាប់មិនបានក៏ឈឺចាប់ បានហើយក៏ឈឺព្រោះយើងដឹងតាំងពីដំបូងហើយថាវាមិនមែនជាកម្មសិទ្ធិរបស់យើង តែយើងអាចមើលថែ និងស្រឡាញ់វាពីចម្ងាយបាន” ។ ដ្បិតថាធ្លាប់តែឃើញស្រលាញ់ផ្អែមល្ហែមនឹងគ្នាចាក់ទឹកមិនលិច ប៉ុន្តែមួយរយៈធំចុងក្រោយនេះ គេមិនដែលឃើញ សុខ សោម៉ាវត្តី បង្ហោះរូបថតកៀកកើយជាមួយគូស្នេហ៍បណ្តូលចិត្តដូចកាលពីមុនទេ សូម្បីតែភាគីខាងប្រុស លោក លី វ៉ាហេទ ផ្ទាល់ក៏មិនឃើញបង្ហោះសារ ឬរូបថតស្វីតៗជាគូដូចកាលពីមុន បូករួមទាំងក្នុងរយៈពេលចុងក្រោយនេះ អ្នកមេម៉ាយសាច់សាខ្ចី សុខ សោម៉ាវត្តី ធ្លាយសារប្លែកៗទៀតនោះ កាន់តែធ្វើឲ្យមហាជនដាក់ការសង្ស័យកាន់តែខ្លាំងឡើងថា ស្នេហាអ្នកទាំងពីរទំនងជាជួបរឿងរកាំរកួសនឹងគ្នាហើយ ។ ទោះបីជាបែបនេះក្តី ទាំងភាគី សុខ សោម៉ាវត្តី និង លី វ៉ាហេទ មិនទាន់បញ្ជាក់ឲ្យបានច្បាស់លាស់ណាមួយថាពួកគេបានចែកផ្លូវគ្នានោះទេ មានតែរង់ចាំស្ដាប់ពីសាមីខ្លួនផ្ទាល់តែប៉ុណ្ណោះ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read MoreMonth: April 2022
ស្ងាត់ពេក ល្អហួស បានបញ្ចេញវីដេអូបទចម្រៀងប៉ុន្មានវិនាទី មើលទៅល្វត់ល្វន់ដល់ហើយ ក្នុងមួយបទនេះ….(មានវីដេអូ)
ហ្វេសប៊ុក៖ នាពេលប៉ុន្មានឆ្នាំមកនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំងទៅលើ កុមារី ល្អហួស ដែលនាងត្រូវបានគ្រប់គ្នាស្គាល់យ៉ាងច្បាស់ថាជាក្មួយស្រី អ្នកនាង ចោម ច័ន្ទ នោះ ។ យ៉ាងណាមិញ ទោះបីជាកុមារី ល្អហួស រូបនេះ មានអាយុតិចក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថា រូបសម្រស់នាងពិតជាស្រស់ស្អាតផូរផង់ ហើយមុខមាត់ឡើងឃ្យូតខ្លាំង មិនថាភ្នែក ច្រមុះ មាត់នោះទេ ។ មួយវិញទៀត ក្រៅពីមានរូបសម្រស់ស្រស់សោភាហើយនោះ កុមារី រូបនេះក៏មានទេពកោសល្យខាងផ្នែកសិល្បៈថែមទៀតផង ដោយនាងអាចរាំរបាំបុរាណចេះច្រៀងរាំយ៉ាងក្រម៉ិចក្រមើម ជាពិសេសក្មេងស្រីរូបនេះ ក៏អាចសម្តែងបានយ៉ាងល្អទៀតផងដែរ ។ ហើយនាពេលមួយរយៈចុងក្រោយមកនេះ គេសង្កេតឃើញថា ល្អហួស កាន់តែមានវ័យធំជិតពេញក្រមុំ ហើយស្អាតឡើងៗ ពីមួយថ្ងៃទៅមួយថ្ងែគួរឲ្យកត់សម្គាល់ខ្លាំងណាស់ផងដែរ ។ រួមជាមួយគ្នានេះ កាលពីពេលថ្មីៗមកនេះ ល្អហួស ក៏បានត្រៀមចេញបទចថ្មីរបស់ខ្លួន ក្រោយពីស្ងាត់មួយរយៈពេលធំមកនេះ ក្នុងនោះ ដោយគ្រាន់តែចេញក្បាលបន្តិចប៉ុណ្ណោះ ។ ប៉ុន្តែមើលទៅ ល្អហួស ពិតជាទាក់ទាញខ្លាំងមែនទែន មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងមានកាយវិការរស់រវើក ក្រម៉ិចក្រមើមក្នុងបទចម្រៀងនេះរឹតតែទាក់ទាញមួយកម្រិតទៀត ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។
Read Moreបាក់ចង្កេះផឹង! ចុមយក្ស យាយសួយ លេងឈុតធំ មើលមួយភ្លែតស្មានតែ ទេព បូព្រឹក្ស…(មានវីដេអូ)
ហ្វេសប៊ុក៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើន ពិតជាបានស្គាល់ច្បាស់ហើយអ្នកលក់អនឡាញដ៏ល្បីឈ្មោះ យាយសួយ នោះ មិនត្រឹមតែជាអ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីឈ្មោះនោះទេ យាយសួយ ថែមទាំងបានផ្តល់សំណើចឲ្យអ្នកទស្សនាសើចសប្បាយពេលកំពុងទស្សនាផ្ទាល់ពេលឡាយលក់ដូរនេះតែម្តង ។ យ៉ាងណាមិញ នាពេលថ្មីៗមកនេះ យាយសួយ បានធ្វើឲ្យហ្វេនៗក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ស្រឡាំងកាំងអស់ ក្រោយពីបានឃើញអ្នកនាងបានតុបតែងខ្លួនលេងស្ទាយ៍សឹងតែ ដូចនឹង តារាស្រីស្រីកញ្ញា ទេព បូព្រឹក្ស ១០០ ភាគរយទៅហើយ ដោយហេតុថាទម្រង់មុខនិងបបូរមាត់ យាយសួយ ពិតជាស្រៀងគ្នា បូករួមនឹងស្ទាយ៍សក់ខ្លីមានសក់សេះទៀតនោះ មើលមួយភ្លេត ហ្វេនៗលាន់មាត់គ្រប់គ្នាថាជា ទេព បូព្រឹក្ស ទៅហើយ ។ ជាមួយគ្នានេះផងដែរ គ្រាន់តែចេញវីដេអូភ្លាមនោះ ក៏មានសំណាក់ហ្វេនៗជាច្រើនបានធ្វើការចែករំលែក វីដេអួ យាយស្រួល ពេញបណ្តាញសង្គមថែមទាំងនិយាយបែបលេងសើចថាជា ទេព បូសួយ ទៀតផងដែរ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។
Read Moreឃើញ ចែយូរ៉ា លេងសើចៗ តែមកដឹងពីជីវិតពិតវិញ ញ៉ាក់សាច់…(មានវីដេអូ)
ហ្វេសប៊ុក៖ ប្រិយមិត្តដែលនិយមប្រើប្រាស់បណ្តាញសង្គម TikTok ប្រាកដជាបានស្គាល់ច្បាស់ហើយ នារីលក់ឡេអនឡាញម្នាក់ ដែលកំពុងផ្ទុះការចាប់អារម្មណ៍បែបកំប្លែងស្ងួត នាំឲ្យគេឯងអស់សំណើចគ្រប់គ្នានោះ ឈ្មោះថា ចែយូរ៉ា រួចមកហើយ ជាមួយនឹងវីដេអូកំប្លែងខ្លីៗដែលគានាំគ្នាចែករំលែកល្បីពេញ TikTok និង Facebook កាន់តែធ្វើឲ្យរូបនាង ល្បីឡើងៗ ។ ជាមួយគ្នានេះ ចែយូរ៉ា និយមស្លៀកពាក់ឃ្លុំជិតៗ លេងសើចច្រើនក្តី តែបើក្រឡេកទៅមើលជីវិតឯកជនឯណោះវិញ រូបនាង មានជីវភាពមិនធម្មតាប៉ុន្មានឡើយ ។ យ៉ាងណាមិញ នាពេលថ្មីៗមកនេះ ចែយូរ៉ា បានបង្ហាញផ្ទះបាយក្នុងគ្រួសារ ថែមទាំងមាន ស្លាកឈ្មោះ «ផ្ទះបាយមីយូរ៉ា» ឃើញហើយហ្វេនៗភ្ញាក់ព្រឺត បើធំហើយរៀបចំស្អាត ដូចផ្ទះគេនៅមួយគ្រួសារទៅហើយ មិនត្រឹមតែ ធំស្អាត ប៉ុណ្ណោះទេ សូម្បីតែបរិក្ខាក្នុងផ្ទះបាយ ក៏មានការៀបចំ កែច្នៃយ៉ាងឡូយ ។ មិនត្រឹមតែប៉ុណ្ណោះ តុបាយមួយទេ មានតម្លៃដល់ទៅជិត ២ ពាន់ដុល្លារឯណោះ ចំណែករបស់តុបតែងផ្សេងទៀត ជាការកែច្នៃរៀបចំរបស់ឪពុក ។ ជាពិសេស ជីវិតពិតរបស់នាង ក៏មានឡានទំនើបច្រើនគ្រឿង មានរបរច្រើនក្នុងដៃ ដូចជា ហ្ការ៉ាស់ចាក់សាំង កន្លែងបោះដុំឡេ របស់គាត់ដ៏ធំ តែយូរ៉ា នៅតែប្រើជីវិតយ៉ាងសាមញ្ញ ជាមួយនឹងស្វាមី ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។
Read Moreអបរសាទរ! ម្ចាស់បទ «ដឹងទេថានឹក» KDo បានដឹកដៃគូស្នេហ៍រូបស្រស់ចូលរោងការហើយ
ហ្វេសប៊ុក៖ ជឿជាក់ថាហ្វេនៗជាច្រើនដែលនិយមស្ដាប់បទចម្រៀង Original Song ពិតជាបានស្គាល់ហើយ KDo នៅក្នុងក្រុមចម្រៀង P-Sand ដែលជាម្ចាស់បទ «ដឹងទេថានឹក» ជាបទចម្រៀងមួយបទមានការផ្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ។ មួយវិញទៀត តារាចម្រៀងរូបនេះ ក៏ត្រូវបានមហាជន និងអ្នកគាំទ្របានចាប់អារម្មណ៍ជាមួយជីវិតឯកជនរបស់លោកផងដែរ ជាពិសេសជីវិតស្នេហារបស់លោក ដែលកាលពីកន្លងទៅនេះ លោកបានបង្ហាញមុខមាត់គូស្នេហ៍ដ៏ស្រស់ស្អាត និងថត Pre-Wedding ត្រៀមចូលរោងការជាមួយគ្នានាពេលខាងមុខនេះ ។ តួយ៉ាង ស្រាប់តែនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២២ នេះ គេបានឃើញលោក KDo បានធ្វើឲ្យបណ្តាអ្នកគាំទ្ររំភើបចិត្តជំនួស និងសាទរដល់រូបលោកគ្រប់ៗគ្នា ក្រោយពីទទួលដំណឹងថា ថ្ងៃនេះលោកបានដឹកដៃគូស្នេហ៍រូបស្រស់ចូលរោងការហើយ ។ នេះបើយោងតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់លោក KDo បាននិយាយរៀបរាប់យ៉ាងដូច្នេះថា៖ “សូមគោរព ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោក អ្នកនាង កញ្ញា ប្អូនប្រុស ប្អូនស្រី អញ្ជើញផ្តល់ជាកិត្តិយសចូលរួមកម្មពិធីរៀបអាពាហ៍ពិពាហ៍របស់យើងខ្ញុំនៅវេលាល្ងាចនេះអោយ បានច្រើនកុះករ សូមគោរព និង អរគុណ។ ទីតាំងនៅ The Terrace TK” ។ រួមជាមួយគ្នានេះផងដែរ ក៏មានមហាជន និងបណ្តាអ្នកគាំទ្រក៏ដូចជាអ្នកសិល្បៈជាច្រើន បានសម្តែងនូវការអបអរសាទរ និងធ្វើការជូនពរដល់លោកគ្រប់ៗគ្នាផងដែរ ៕
Read Moreចំថ្ងៃខួបស្នេហា ៨ ឆ្នាំ ស្រាប់តែ ផន សុផារី បង្ហោះសារផ្តាំទៅប្តីថ្ងៃណាធុញនាង លែងស្រលាញ់នាង ត្រូវគិតដល់រឿងទាំងនេះជាមុន
ហ្វេសប៊ុក៖ ពិតណាស់ បច្ចុប្បន្ននេះ អតីតតារាកំប្លែងអ្នកនាង ផន សុផារី កំពុងរស់នៅសាងគ្រួសារជាមួយស្វាមី និងកូនស្រីទាំង ២ យ៉ាងមានក្តីសុខ ដោយជារឿយៗអតីតតារាកំប្លែងស្រីរូបនេះ បានបង្ហោះរូបថតនៅលើបណ្តាញសង្គមហ្វេសប៊ុកពីក្តីសុខ សុភមង្គលក្នុងគ្រួសារពោរពេញដោយភាពកក់ក្តៅ ជាមួយនឹងការរស់នៅក្នុងផ្ទះធំទ្រនំខ្ពស់ ប្រើជីវិតបែបអភិជនមិនធម្មតានោះទេ ។ ទោះបីជា អ្នកនាង ផន សុផារី និងស្វាមី ទើបនឹងរៀបការក្លាយជាប្តីប្រពន្ធនៅឆ្នាំ ២០១៧ ប៉ុន្តែអ្នកទាំងពីរបានទាក់ទងយល់ចិត្តថ្លើមគ្នាតាំពីឆ្នាំ ២០១៤ មកម្ល៉េះ ។ ចំណែកឯ នៅមុននេះបន្តិចនាថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២២ នេះ ចំថ្ងៃខួបស្នេហា ៨ ឆ្នាំ គេក៏បានឃើញអតីតតារាកំប្លែងរូបនេះ បានបង្ហោះសារផ្តាំទៅស្វាមីយ៉ាងចាក់ដោតថា៖ “បើថ្ងៃមុខបងមើលមកខ្ញុំលែងស្អាត មើលមកខ្ញុំគួរឱ្យធុញទ្រាន់ បងអស់ចិត្តពីខ្ញុំ សុំឱ្យបងនឹកឃើញថា ស្រី ម្នាក់នេះធ្លាប់ជាស្រីដែលបងប្រាប់ថាស្រឡាញ់ ជាមនុស្សស្រីដែលបងតស៊ូគ្រប់យ៉ាងដើម្បីបានជួប ជាមនុស្សស្រីដំបូងដែលបងប្រាប់ចាស់ទុំឱ្យចូលស្តី ទម្រាំមកដល់ពេលនេះ តើពួកយើងទាំងពីរជំនះឧបសគ្គ លំបាក តស៊ូ អ្វីខ្លះ?” ។ រួមជាមួយគ្នានេះ អ្នកម៉ាក់កូន ២ រូបនេះបានបន្តទៀតថា៖ “មកដល់ពេលនេះតើស្រីម្នាក់នេះលះបង់អ្វីខ្លះដើម្បីបង? គ្រប់យ៉ាងដែលខ្ញុំលះបង់ ខ្ញុំមិនដែលចង់ទាមទារតបស្នងអ្វីមកវិញឡើយក្រៅពីចង់ឱ្យបងអាណិត ផ្តល់សុភមង្គល ក្តីស្រឡាញ់ស្មោះត្រង់ មកឱ្យខ្ញុំ និងកូន ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ព្រោះលើលោកនេះស្រ្តីដែលស្រឡាញ់បងពិតប្រាកដមានតែ 2 នាក់ទេ គឺម្តាយបង និង ខ្ញុំជាប្រពន្ធបង Happy anniversary 8 year of love” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read Moreសម្តែងសមដល់ហើយ! ស.ម្លា.ប់គូស្នេហ៍ (ភេ.ទ.ទី៣) ខ្លួនឯងហើយ បែរជាផុសាររំលែកទុក្ខយ៉ាងក្រៀមក្រំឡើងហំ បន្លំភ្នែកគេឯង
ហ្វេសប៊ុក៖ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២២ នៅវេលាម៉ោង ០៤ និង ០០ នាទី កន្លងទៅនេះ មានក.រ.ណីឃា.ត.ក.ម្ម.មួយកើតឡើង នៅចំណុចក្នុងបន្ទប់ជួលលេខ ៥ បេ ផ្លូវបេតុង ក្រុម ៥ ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កដោយជនល្មើ.ស.មិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពស.ម្លា.ប់ជនរ.ង.គ្រោះឈ្មោះ ខុម វ៉ានឌី ភេទប្រុស អាយុ ២១ ឆ្នាំ ស្នាក់នៅកន្លែង កើតហេតុ រួចធ្វើសកម្មភាពគេចខ្លួនបាត់ ។ ក្រោយហេតុការណ៍នេះបាននេះកើតឡើង កងកម្លាំងជំនាញបានចុះទៅពិនិត្យដល់ទីតាំងកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងធ្វើការឃា.ត់ខ្លួនជនស.ង្ស័.យឈ្មោះ ភូ សៀងឡាង ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាខ្មែរ នៅចំណុចភូមិសែនរុងរឿង ១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ចំពោះរឿងរ៉ាវនេះ ជនស.ង្ស័.យបានសារភាពថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២២ ខ្លួនពិតជាធ្វើសកម្មភាពស.ម្លា.ប់ទៅលើឈ្មោះ ខុម វ៉ាន់ឌី (ភេ.ទ.ទី៣) ពិតប្រាកដមែន ដោយសារតែជនរងគ្រោះ មានទំនាក់ទំនងជាមួយប្រុសផ្សេង ជាហេតុធ្វើឲ្យខ្លួនផ្ទុះការប្រចណ្ឌ ហើយយកខ្សែភ្លើ.ងរឹ.ងកស.ម្លា.ប់ ។ ជនស.ង្ស័.យខាងលើនេះ បានបន្តទៀតថា ក្រោយពីធ្វើសកម្មភាពស.ម្លា.ប់រួចហើយ ខ្លួនបានយកទូរស័ព្ទ និង ម៉ូតូមួយគ្រឿងម៉ាក សេ ១២៥ ជិះគេចខ្លួនទៅស្រុកកំណើតនៅខេត្តកំពត រួចបន្តគេចទៅលាក់ខ្លួននៅខេត្តព្រះវិហារ ហើយក៏ត្រូវសមត្ថកិច្ចឃា.ត់ខ្លួនតែម្តង ។ បច្ចុប្បន្នជនស.ង្ស័.យ និង វត្ថុតាង បានប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។…
Read Moreអីយ៉ា សុខៗ ស្រាប់តែ សួស វីហ្សា បង្ហាញរូបភាពផ្អែមល្ហែមជាច្រើនសន្លឹក កាលពីដំណើរកម្សាន្តក្រៅប្រទេស ថែមទាំងភ្ជាប់សារយ៉ាងមានន័យបែបនេះថា…
ហ្វេសប៊ុក៖ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញអ្នកនាង សួស វីហ្សា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលខ្លួន និងស្វាមី កាលពីពេលធ្វើដំណើរទៅប្រទេសបារាំងដើរលេងយ៉ាងមានក្តីសុខ បានធ្វើឲ្យមហាជនជាច្រើនលួចច្រណែនមិនស្ទើរ ។ មិនត្រឹមតែប៉ុណ្ណោះ គូស្វាមីភរិយាមួយគូនេះ ជាគូរំមួយដែលមហាជនស្រលាញ់ពេញចិត្ត ដោយអ្នកទាំងពីរជាគំរូល្អ មិនដែលមានទំនាស់នឹងគ្នា កាន់តែមិនដែលមានទំនាស់នឹងអ្នកណានោះឡើយ ។ លើសពីនោះ រូបភាព ដំណើរកម្សាន្តទៅដល់បារាំងទាំងនេះបង្ហាញ ភាពផ្អែមល្ហែម ធ្វើឲ្យអ្នកគាំទ្រនឹកដល់គ្រាដែលតារាទាំងពីរ ពេលក្រេបទឹកឃ្មុំដំបូង។ មិនតែប៉ុណ្ណោះ តារាចម្រៀងស្រី សួស វីហ្សា ថែមទាំងបានភ្ជាប់ជាមួយនឹងសារដ៏មានន័យថា៖ យ៉ាងណាមិញ ជាមួយនឹងរូបភាពដំណើរកម្សាន្តទៅដល់បារាំងទាំងនេះបង្ហាញ ពីភាពផ្អែមល្ហែម ធ្វើឲ្យបណ្តាអ្នកគាំទ្រនឹកដល់គ្រាដែលតារាទាំងពីរ ពេលក្រេបទឹកឃ្មុំដំបូង ។ រួមជាមួយគ្នានេះផងដែរ អ្នកនាង សួស វីហ្សា ក៏បានភ្ជាប់ជាមួយនឹងសារយ៉ាងមានន័យបែបនេះថា៖ “សេចក្តីសុខរបស់យើងមិននៅលើមាត់អ្នកដ៏ទៃទេ ដប់ឆ្នាំក៏មានមិន ច្រើនដងដែរសំរាប់យើង គួរបន្ថែមពណ៏ជីវិតរបស់យើងអោយមើលទៅកាន់តែស្រស់ស្អាត គួរចំណាយពេលធ្វើរឿងដែលយើងចង់ធ្វើ ទៅកន្លែងដែលយើងចង់ទៅ ទិញរបស់ដែលយើងចង់ទិញ ត្រូវបង្កើតក្តីសុខអោយខ្លួនឯងអោយខ្លាំងៗនិងសប្បាយចិត្តអោយច្រើនៗផងទើបជីវិតមាននយ័” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read Moreនិយាយលេង ឬនិយាយពិតមែន? ខែក្រោយ យក់ ថិតរដ្ឋា ប្រកាសរៀបការម្តងទៀត ថែមទាំងអញ្ជើញលោក ឃុំ ប៉ុណ្ណាដែត ជាភ្ញៀវកិត្តិយសទៀតផង
ហ្វេសប៊ុក៖ មហាជនជាច្រើនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ដោយមានការងឿងឆ្ងល់មិនអស់ចិត្ត ក្រោយឃើញកំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះអ្នកនាង យក់ ថិតរដ្ឋា បានប្រកាសនឹងចូលរោងការម្តងទៀតនៅខែក្រោយ ។ នៅក្នុងរង្វង់សិល្បៈ ក៏ដូចជាមហាជនអ្នកគាំទ្រវិស័យចម្រៀង អ្នកណាមិនដឹងថា យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត បានរៀបការរួមរស់ជាប្តីប្រពន្ធតាមប្រពៃណីជាច្រើនឆ្នាំមកហើយ ក្នុងនោះពួកគេទាំងពីរ ថែមទាំងទទួលបានកូនប្រុសស្រីដល់ទៅ ៣ នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ ប៉ុន្តែនៅសុខៗ តារាចម្រៀងស្រីខាងលើបែរប្រកាសរៀបការម្តងទៀតធ្វើឲ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរទេ ។ ត្រឹមបង្ហោះសារប្រកាសពីដំណឹងរៀបការម្តងទៀតនៅខែក្រោយមិនអស់ចិត្ត អ្នកនាង យក់ ថិតដ្ឋា ថែមទាំងផ្តាំទៅប្តីសម្លាញ់គឺ លោក ឃុំ ប៉ុណ្ណាដែត ឲ្យអញ្ជើញចូលរួមជាកិត្តិយសកុំខាន ជាពិសេសឲ្យលោកចងដៃឲ្យច្រើនៗថែមទៀតផង ។ តួយ៉ាង យក់ ថិតរដ្ឋា បានបង្ហោះរូបថតស្លៀកពាក់បែបបុរាណលើគណនីហ្វេសប៊ុក ហើយថែមទាំងបាននិយាយរៀបរាប់បែបលេងសើចថា៖ “បងហា! ឃុំ ប៉ុណ្ណាដែត ខែក្រោយនេះអូនរៀបការម្តងទៀតហើយណា ហើយសូមអញ្ជើញ បងជាកិត្តិយសក្នុងកម្មវិធីរបស់ខ្ញុំផងចា៎ សង្ឃឹមថាបងអត់ប្រកាន់ទេ កុំភ្លេចចងដៃច្រើនៗមកណា” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read Moreស្រីៗ ខូចចិត្តមិនស្ទើរ ក្រោយឃើញ ចាន់ វឌ្ឍនាកា បានបង្ហាញរូបភាពមួយសន្លឹកស្និទ្ធស្នាល ជាមួយនារីម្នាក់តែមិនបង្ហាញមុខខាងស្រី
ហ្វេសប៊ុក៖ មហាជនជាច្រើនដែលនិយមទស្សនាវិស័យបាល់ទាត់កម្ពុជាប្រាកដណាស់ ជាបានស្គាល់កីឡាករបាល់ទាត់ដ៏ឆ្នើមពាក់អាវលេខ ១១ ចាន់ វឌ្ឍនាកា ច្បាស់ដូចថ្ងៃ ព្រោះកន្លងមកកីឡករបាល់ទាត់ជម្រើសជាតិរូបនេះ បានបង្ហាញខ្លួនយ៉ាងលេចធ្លោជួយដល់ក្រុម ។ ក្រៅពីមានទេពកោសល្យយ៉ាងលេចធ្លោផ្នែកបាល់ទាត់ និងបង្ហាញខ្លួនយ៉ាងល្អសឹងតែគ្រប់ការប្រកួត ចាន់ វឌ្ឍនាកា នៅមានរូបរាងស្រស់សង្ហា មុខមាត់មានមន្តស្នេហ៍ ជះភាពសង្ហាទាក់ចិត្តដល់អ្នកគាំទ្រស្រីៗជាច្រើនឲ្យលង់ស្នេហ៍នឹងកីឡាករបាល់ទាត់រូបនេះសឹងដកចិត្តមិនរួច ។ តួយ៉ាង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ ចាន់ វឌ្ឍនាកា បានធ្វើឲ្យមហាជនជាច្រើន ក៏ដូចជាអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសមិត្តនារីៗជាច្រើនស្រឡាំងកាំងខូចចិត្តជាខ្លាំង ពេលកីឡាករពាក់អាវលេខ ១១ រូបនេះ បានបង្ហាញរូបថតអោបថើបយ៉ាងស្និទ្ធស្នាលជាមួយនារីវ័យក្មេងម្នាក់ ហើយថែមទាំងដាក់ Caption យ៉ាងទាក់ទាញថា៖ “Hope forever with you good night” ។ ដែលប្រែជាភាសាខ្មែរបែបនេះថា៖ “សង្ឃឹមនៅជាមួយអូនជារៀងរហូត” ។ គ្រាន់តែកីឡាកររូបសង្ហាខាងលើនេះ បានទម្លាយរូបថតជាមួយនារីវ័យក្មេងម្នាក់ ដែលមហាជនយល់ថាជាសង្សាររបស់លោកភ្លាមនោះ ក្នុងនោះក៏មានមិត្តភក្តិជិតដិតបានបញ្ចេញយោបល់អបអរសាទរដល់ វឌ្ឍនាកា តែក្នុងនោះលោកក៏ធ្វើឲ្យនារីៗជាច្រើនខូចចិត្តផងដែរ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read More