ក្តៅៗ ទីបំផុត ជំលោះវិវាទ នាយប្រុញ និងអ្នកគ្រប់ គង់កាន ត្រូវបានបញ្ចប់ ដោយ ឧកញ៉ា សម្បតិ្ត បានបញ្ជាក់ច្បាស់ៗបែបនេះថា…

ហ្វេសប៊ុក៖ នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ នេះ ជំលោះរវាង នាយប្រុញ ជាមួយនឹងអ្នកគ្រប់គ្រង គង់កាន ត្រូវបានដោះស្រាយបញ្ចប់ ដោយលោកឧកញ៉ា សម្បត្តិ ហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមរយៈគណនីហ្វេសប៊ុកផេករបស់លោក ឧកញ៉ា សម្បត្តិ បង្ហោះសារឲ្យដឹងដែរថា៖ “ថ្ងៃនេះខ្ញុំបានដោះស្រាយវិវាទរបស់ #ប្អូនប្រុញ និងAdmin គង់កាន បានបញ្ចប់ដោយឈ្នះៗ បានយល់ដឹងពីបញ្ហាកំហុសឆ្គងយល់ច្រលំលើគ្នា ឥលូវគ្រប់យ៉ាងដោះស្រាយដោយសន្តិវិធី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្អូនប្រុញក៏បានសុំខមាទោសប្អូនគង់កានដែលធ្លាប់ជាAdmin បណ្តុះបណ្តាលជួយប្អូនរហូតដល់មានកេរ្ត៍ឈ្មោះបោះសំឡេងរហូតបានមកជួបខ្ញុំ ។ ហើយលទ្ធផលប្អូនគង់កានក៏បានប្រគល់ម៉ូតូដែលទិញជូនប្រុញកាលធ្វើការជាមួយគ្នាទៅប្រុញដោយផ្ទាល់ដៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយរថយន្តដែលខ្ញុំធ្លាប់បានប្រកាសជូន #ប្អូនប្រុញ ក៏ប្រគល់ជូនប្អូនប្រុញជាម្ចាស់រថយន្តនេះតែម្នាក់ប៉ុណ្ណោះ ដោយមិនមានការចែកចាយនោះទេ ព្រោះតាំងពីដើមមកខ្ញុំបានបញ្ជាក់ហើយគឺប្រគល់ជូនប្អូនប្រុញដោយការអាណិតស្រលាញ់ ។ ដូច្នេះ ដំណើរការនៃការដោះស្រាយ ដែលមានជាវីដេអូ និងបង្ហាញជូនជាសាធារណៈ ដើម្បីបងប្អូនអស់ចំងល់” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមស្ដាប់វីដេអូខាងក្រោមនេះ ។

Read More

ទោះបីប្រកាសលែងបកក្រោយ តែ ផេនខេក នៅតែរក្សារ៉ូបថ្ងៃរៀបការនៅជាប់ខ្លួនរហូត

ជីវិតស្នេហាប្រេះឆារបស់ពិធីការិនីប្រចាំកម្មវិធីជជែកកម្សាន្ត 3FUN គឺតារាស្រី ផេនខេក ដែលត្រូវស្វាមីលួចមានអ្នកថ្មី បានធ្វើឲ្យមហាជនជាច្រើន ក៏ដូចជាអ្នកក្នុងរង្វង់សិល្បៈជាច្រើន បានដឹងឭសុសសាយអស់ទៅហើយដោយមជ្ឈដ្ឋានជុំវិញ មានការអាណិតអាសូរដល់ ផេនខេក ជាខ្លាំងមិនគួរណាជួបស្នេហ៍ខកបំណងធ្វើឲ្យឈឺចាប់បែបនេះឡើយ ខណៈពួកគេទើបតែរៀបការបានជាង ១ ខែប៉ុណ្ណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយរឿងនេះកើតឡើងភ្លាមៗ ផេនខេក ទទួលយកការពិតសឹងតែមិនបាន ព្រោះស្វាមីដែលស្រលាញ់គ្នារយៈពេល ៦ ឆ្នាំ បែរជាធ្វើរឿងក្បត់ឲ្យនាងឈឺចាប់ខ្លាំងបែបនេះ តែទោះបីជាយ៉ាងណា ផេនខេក ប្រកាសកាត់ចិត្តលែងបកក្រោយវិលទៅសាងស្នេហ៍នឹងប្តីម្តងទៀតហើយ ដោយងាកមកបន្តដំណើរយ៉ាងរឹងមាំនៅលើវិថីជីវិតខ្លួនឯងបន្តទៀត ព្រោះថាក្រោយជួបបទពិសោធន៍ដ៏ឈឺចាប់លើកនេះ បានបង្រៀននាងឲ្យដឹងថាមានមនុស្សជុំវិញខ្លួនជាច្រើនចាំគាំទ្រ ជំរុញលើកទឹកចិត្ត នៅក្បែរនាងឲ្យតស៊ូបន្តទៅមុខទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ផេនខេក ក៏បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុកផេក បញ្ជាក់យ៉ាងច្បាស់ៗនាងគ្មានថ្ងៃបកក្រោយដាច់ខាតថា៖ “គ្មានទេពាក្យថា «បកក្រោយ» មកដល់ដំណាក់កាលនេះហើយមានតែខំដើរទៅមុខបន្តទៀត” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ នៅមុននេះបន្តិច នាថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ នេះ គេបានឃើញ ផេនខេក បង្ហោះសារជាថ្មីម្តងទៀត ដោយនាងបានអះអាង នឹងរក្សារ៉ូបស្លៀកក្នុងថ្ងៃមង្គលការទុកជាប់ខ្លួនរហូតថា៖ “តើពាក្យសម្ដីនេះទៅណាអស់ហើយ «ខ្ញុំអត់គិតថាមានថ្ងៃនេះទេ អត់ដឹងថាទៅមុខទៀតហ្នឹង យើងមានរឿងអីកើតឡើងទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែថ្ងៃហ្នឹងខ្ញុំបានបំពេញក្តីស្រមៃមនុស្សស្រីម្នាក់ដែលគាត់តែងតែប្រាប់ថា ប៉ាខ្ញុំចង់ការ ប៉ាអូនចង់ពាក់រ៉ូបកូនក្រមុំ ប៉ាអូនចង់ឈរលើឆាក ឥឡូវបងបានបំពេញក្តីស្រមៃរបស់អូនហើយ ស្រឡាញ់អូន។» ពាក្យទាំងនេះ ខ្ញុំនឹងចងចាំទុក ហើយសម្រាប់សម្លៀកបំពាក់ដែលខ្ញុំពាក់នៅថ្ងៃសំខាន់របស់ខ្ញុំមួយនេះ ខ្ញុំនឹងរក្សាទុកវានៅជាប់ខ្លួនខ្ញុំរហូត” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ធ្ងន់ហើយ! ដល់វេនសង្សារ នាយប្រុញ ចេញមុខនិយាយរឿង ដែលគេកំពុងល្បីនោះ ដោយបានអះអាងច្បាស់ៗថា…

ហ្វេសប៊ុក៖ មហាជនជាច្រើនបានដឹងហើយថា ក្រោយពីរឿង នាយប្រុញ ស្ពាយបង្វិចទៅស្រុកកំណើតវិញ ដោយអះអាងថា ថតមិនទទួលបានលុយក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់មហាជននោះ អែតមីន របស់តារាកំប្លែងវ័យក្មេងរូបនេះ រួមនឹងសាក្សីមួយចំនួនបានចេញវីដេអូបកស្រាយជាបន្តបន្ទាប់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង នាពេលថ្មីៗមកនេះ អ្នកដឹកនាំ ប្រុញ បានធ្វើការបកស្រាយរឿងនេះ ដោយបញ្ចេញសាក្សីមួយចំនួនទៀតដូចជា នាយក្តាម នាយទឿ នាយញ៉ាញ ទៀតផង ជាមួយនឹងការទម្លាយពីអត្តចរិករបស់ ប្រុញ ថែមទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នាយទឿ បានបញ្ជាក់ថា នាយប្រុញ ដើរលេងដាច់យប់បងប្រុសរបស់គាត់តេរកក៏អត់លើក ពេលលោកគ្រូត្រូវថតដាសគ្នា ៥ ៦ នាក់ក៏អត់ក្រោកដែរ ហើយលេងហ្គេមក្នុងកម្មវិធីទៅស្វាយរៀងវិញគ្មានដេកទេ ពេញមួយយប់ទល់ភ្លឺ ម៉ោង ៤ ក្រោកទៅផ្ទះវិញទៀត ក្នុងនោះ អែតមីន និង នាយទឿ បញ្ជាក់ពីការ នាយប្រុញ និយាយទូរស័ព្ទជាមួយស្រីស្នេហ៍ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះ នាយញ៉ាញ ដែលអះអាងថា អ្នកចូលរួមដាស នាយប្រុញ ដែលនោះ បានលើកឡើងថា ប្រុញ ពេញមួយយប់លេងហ្គេម និយាយទូរស័ព្ទទាក់ទងគេផ្សេងៗ ញ៉ាញ ថា ធម្មតាយប់ឡើងត្រូវការដេក គាត់ភ្លឺឡើងដេក យប់ឡើងនិយាយទូរស័ព្ទ ក្រោយពីរឿងខាងលើបានក្លាយជាទីចាប់អារម្មណ៍សម្រាប់មហាជន ដោយអ្នកខ្លះជឿ ហើយអ្នកខ្លះទៀតមិនជឿនោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក៏មាននារីម្នាក់បានអះអាងថាជាសង្សារ នាយប្រុញ បានចេញមុខទម្លាយតាមរយៈសារថា៖ “សួស្ដី លោកពូ ខ្ញុំដឹងថា ពូកំពុងតែមានគេយល់ច្រឡំពីប្រុញ ហើយពូនិយាយមក ក៏ត្រូវដែរ ប្រុញជាមនុស្សរឹងទទឹងខ្លាំង ហើយក៏ចូលចិត្តដើរលេងច្រើន ទោះខ្ញុំមិនបាននៅជាមួយប្រុញ ក៏ខ្ញុំដឹងពីចរិតគេដែរ ព្រោះពេលខ្លះគេនិយាយជាមួយខ្ញុំ ក៏មិនសូវពីរោះ ញុំជាអ្នកនិយាយជាមួយគេដល់ព្រឹកមែន តែខ្ញុំក៏ខំនិយាយថាឲ្យ ប្រញាប់គេងទៅ ប្រយ័ត្នទៅថតមិនកើត…

Read More

អ្នកណាមិនប្រាថ្នា! អេដា តារាស្រីកំពូលសំណាង អនាគតប្តីល្អមធ្យម ងំឪពុកក្មេកមានមុខរបរគួរឲ្យគោរពនៅអាមេរិក ថែមទាំងស្រលាញ់នាងដូចកូនបង្កើត

ហ្វេសប៊ុក៖ ពិតណាស់ នៅខ្វះតែមួយជំហាន់នោះទេ តារាចម្រៀង អេដា និងគូដណ្តឹង នឹងក្លាយជាប្តីព្រពន្ធរៀបការតាមប្រពៃណីហើយ ក្រោយអ្នកទាំងពីរបានកាន់ដៃគ្នាចូលរោងភ្ជាប់ពាក្យកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ដោយពិធីភ្ជាប់ពាក្យរបស់តារាស្រីរូបនេះ បានប្រារពន្ធឡើងអធិកអធមមិនចាញ់ពិធីមង្គលការសមល្មមមួយនោះទេ ព្រមទាំងមានវត្តមានតារាល្បីៗ ចូលរួមយ៉ាងច្រើនកុះករ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះអាចនិយាយបានថា អេដា ជានារីម្នាក់ដែមានសំណាងបានស្វាមីបរទេសដែលស្រលាញ់ថ្នាក់ថ្នមនាង ច្បាស់លាស់ជាមួយគ្នារហូតរៀបចំពិធីភ្ជាប់ពាក្យឡើង ហើយរឿងដែលមមហាជនកាន់តែមានចិត្តលួចច្រណែននឹងជីវិតរបស់ អេដា នោះគឹ នាងមានឪពុកក្មេកដែលដល្អស្រលាញ់មើលថែ បារម្ភពីនាង និងចាត់ទុក អេដា ប្រៀបដូចជាកូនស្រីបង្កើតអ៊ីចឹង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ អេដា ក៏បានទម្លាយពីមុខមាត់របស់អនាគតឪពុកក្មេកនាង គឺជាវេជ្ជបណ្ឌិតដ៏ពូកែមួយរូបឈ្មោះថា ដុកទ័រ តាន់ សុង នៃទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមទៀតនោះ អេដា ក៏បាននិយាយរៀបរាប់យ៉ាងដូច្នេះថា៖ “គាត់ជាឪពុកក្មេករបស់ខ្ញុំ គាត់ជាមនុស្សចាស់ទុំម្នាក់ដែលស្រឡាញ់ បារម្ភពីខ្ញុំដូចជាកូនបង្កើត គាត់ទទួលយកអ្វីគ្រប់យ៉ាងដែលជាខ្ញុំ និង តែងតែសរសើររាល់ការងារដែលខ្ញុំធ្វើ គាត់តែងតែរំឭកខ្ញុំ កុំឱ្យបោះបង់ការសរសេរចម្រៀង និង ការច្រៀង ព្រោះគាត់មានមោទកភាពណាស់នៅពេលដែលឮគេស្តាប់ និង ច្រៀងចម្រៀងរបស់ខ្ញុំ ខ្ញុំអាចជាកូនប្រសាស្រីដែលមានសំណាងបំផុត” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ស្មានមិនដល់ថា ឪពុកម្តាយ វណ្ណដា មានក្តីស្រមៃចង់ឲ្យកូនក្លាយខ្លួនមានការងារធ្វើទាំងនេះសោះ តែចុងបញ្ចប់ហាក់អ្វីៗផ្ទុយស្រឡះគ្នាដាច់…(មានវីដេអូ)

ហ្វេស៊បុក៖ ពិតណាស់ តារាចម្រៀងរ៉េបដ៏ល្បី វណ្ណដា កំពុងក្លាយជានិមិត្តរូបរបស់មិត្តយុវវ័យជាច្រើនកុះករ ខណៈតារាប្រុសរូបនេះបានសាងភាពជោគជ័យលើវិថីចម្រៀងទាំងវ័យក្មេងបែបនេះ តាមរយៈសមត្ថភាពផលិតបទចម្រៀងមួយបទៗ ដែលពោរពេញដោយភាពពីរោះទាក់ទាញ ចម្រៀងប្លែកពីគេដទៃ ក្នុងតន្រ្តី Hip Hop នៅកម្ពុជាយើង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើងាកទៅមើលអតីតកាលវិញ វណ្ណដា បានទម្លាយឲ្យដឹងថា កាលពីមុនលោកឪពុកអ្នកម្ដាយរបស់លោកមិនចង់ឱ្យលោកធ្វើជាតារាចម្រៀង ឬជាអ្នកចម្រៀងរ៉េបនោះទេ ប៉ុន្ដែលោកពុករបស់តារាចម្រៀងប្រុសរូបនេះ ចង់ឱ្យលោកធ្វើជាមេធាវី ចំណែកឯអ្នកម្ដាយលោកវិញចង់ឱ្យលោកក្លាយជាគ្រូពេទ្យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជា វណ្ណដា គោរពស្រលាញ់អ្នកមានគុណទាំងពីរ ប៉ុន្តែអាចនិយាយបានថា លោកជាមនុស្សម្នាក់ដែលឯករាជ្យមិនស្ដាប់អ្នកណា រហូតបានអ្វីដែលលោកត្រូវការ ហើយពេលនោះហើយដែរ វណ្ណដា លាឪពុកម្តាយចាកចេញពីផ្ទះទៅរស់នៅឯទីក្រុងភ្នំពេញជាមួយលុយត្រឹមតែ ១០០ ដុល្លារប៉ុណ្ណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្មានអ្នកណាម្នាក់អាចជឿទេថា វណ្ណដា អាចរស់នៅដោយខ្លួនឯងបានសូម្បីតែម្តាយរបស់លោក តែលោកក៏អាចធ្វើវាបានរហូតក្លាយជាតារាចម្រៀងរ៉េបវ័យក្មេងដ៏ល្បីល្បាញដូចពេលនេះ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។

Read More

លើកដំបូងហើយ ដែលលោក ឌួង ឆាយ បានធ្វើកម្មវិធីខួបកំណើត Surprise ម្តាយបង្កើត និងអនាគតម្តាយក្មេក ក្នុងថ្ងៃតែមួយ ថែមទាំងបង្ហោះសារជូនពរយ៉ាងពិសេសថា….(មានវីដេអូ)

ហ្វេសប៊ុក៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនជាច្រើនមានការផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញលោក ឌួង ឆាយ និងនារីរូបស្អាតឈ្មោះ ហ៊ ម៉ីលី បានប្រារព្ធពិធីសាស្លាដក់ និងកន្សែង ភ្ជាប់ពាក្យធ្វើឡើងយ៉ាងឱឡារឹក មានផ្កាភ្ញីតែងលម្អ មានចាស់ទុំទាំងសងខាងដឹងឭ ព្រមទាំងមានភ្ញៀវកិត្តិយសមួយចំនួន ចូលរួមជាសក្ខីភាព ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបានភ្ជាប់ពាក្យក្លាយជាគូដណ្តឹងរួចមក លោក ឌួង ឆាយ តែងតែនាំអនាគតភរិយារូបនេះ ទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយមិនដែលដាច់ឡើយ ជាពិសេសមុនចូលឆ្នាំខ្មែរលោកបាននាំ ម៉ីលី ទៅដើរលេងនៅឯទីក្រុងឌូប៉ៃ ប្រទេសអារ៉ាប់រួម ថែមទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយមានការដើរផ្សា តាមឆ្នេរ ជិះអ៊ូបរ ជិះឧទ្ធម្ភាគចក្រ ព្រមទាំងថតរូបបង្ហាញពីទិដ្ឋភាពនៅទីនោះ គ្រាន់តែមើលក៏មានអារម្មណ៍ស្រស់ស្រាយខ្លាំងណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នាថ្ងៃម្សិលមិញនេះ ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២២ មហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញលោក ឌួង ឆាយ បានលួចធ្វើកម្មវិធីខួបកំណើត Surprise ជូនម្តាយបង្កើត និងអនាគត់ម្តាយក្មេក ក្នុងថ្ងៃតែមួយ ជាលក្ខណៈគ្រួសារមើលទៅសប្បាយខ្លាំងណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្លៀតក្នុងឱកាសដ៏ពិសេសនោះលោក ឌួង ឆាយ ក៏បានបង្ហោះសារជូនពរយ៉ាងមានន័យបែបនេះថា៖ “ក្នុងឱកាសពិធីខួបកំណើតអ្នកម្តាយអ្នកមានគុណព្រៈរស់ទាំង 2 ។ ខ្ញុំបាទសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកនិងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាល ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ កម្លាំងមាំមួន ជម្មាយុយុឺនយូរជាម្លប់សំរាប់កូនចៅ” ។ #មានតែអ្នកម្តាយតែមួយគត់ដែលគ្មានថ្ងៃបោះបង់ចោលយើង ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More

សង្ហាណាស់! នៅក្មេងប៉ុណ្ណឹង កូនប្រុស ខាន់ ជេមស៍ រាយមន្តស្នេហ៍ម្លឹងៗ មិនចាញ់ប៉ាៗប៉ុន្មានឡើយ..(មានវីដេអូ)

ហ្វេសប៊ុក៖ ពិតណាស់ តារាចម្រៀងប្រុសដ៏ល្បីឈ្មោះ ខាន់ ជេមស៍ ដែលបច្ចុប្បន្ននេះ កំពុងឡើងកូដខ្លាំងក្រោយពេល ស្ងាត់ពីសិល្បៈមួយរយៈពេលធំ ដោយក្នុងនោះ គេបានឃើញរូបលោក ជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងវិស័យអចលទ្រព្យ ការលក់ដីឡូត៍ តែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ក្រៅពីភាពជោគជ័យលើមុខជំនួញហើយនោះ បើក្រឡេកទៅមើល គ្រួសាររបស់តារាចម្រៀងប្រុសរូបនេះវិញ ក៏មិនធម្មតាប៉ុន្មានដែរ ដោយមានកូនប្រុសស្រី ៤ នាក់ លើសពីនេះទៅទៀត ម្នាក់ៗសុទ្ធតែស្រស់ស្អាត ស្រស់សង្ហា ថែមទាំងមានដុងសិល្បៈដូចៗគ្នាទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈ មានកូនប្រុសសង្ហាៗ តារាប្រុសរូបនេះ ឧស្សាហ៍ថតបង្ហោះកូនៗ នៅលើបណ្តាញសង្គមជាញឹកញាប់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ មើលទៅកូនប្រុសទាំងពីររបស់ ខាន់ ជេមស៍ ឯណោះវិញ ពិតជាមានរាងសង្ហា មិនចាញ់លោកប៉ាប៉ុន្មានទេ ជាពិសេសទៀតនោះ ពេលឈរក្បែរគ្នាបែបនេះ ស្ទើរតែដូចកូនភ្លោះទៅហើយ ម្នាក់មើលទៅ រស់រវើកសមជាអ្នកសិល្បៈ ទោះបីអាយុតិចៗសោះ គ្រាន់តែឃើញហើយ នរណាក៏សរសើរដែរ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។

Read More

ក្តៅស្លឹកត្រចៀក នីឡា អត់ទ្រាំមិនបាន ដាក់ចំៗអ្នកពេបជ្រាយ រឿងនាងពពោះមុនរៀបការ ដោយសកទៅវិញថា…(មានវីដេអូ)

ហ្វេសប៊ុក៖ ប្រិយមតិ្តបានដឹងហើយថាតារាកំប្លែងវ័យក្មេង អ្នកនាង វ៉ាន់ នីឡា បានចូលរោងការបញ្ចប់ភាពនៅលីវជាមួយកូនកំលោះ ស៊ុត សក្ការៈ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២២ ហើយគិតមកទល់នឹងពេលនេះទើបតែមានពេលប្រមាណ ១ ខែប៉ុណ្ណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិធីមង្គលការរបស់ នីឡា ធ្វើឡើងនៅសណ្ឋាគារ សុខខា ភ្នំពេញ ក្រោមការចូលរួមពីសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តភក្តិក្នុងរង្វង់សិល្បៈយ៉ាងច្រើនកុះករ ជាពិសេសមានវត្តមានលោកជំទាវ ហ៊ុន ស៊ីណាត ដឹកដៃកូនក្រមុំ កូនកំលោះ នោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយរៀបការបានរយៈពេលប្រមាណ ១ ខែ ស្រាប់តែតារាកំប្លែងវ័យក្មេងរូបនេះ បានប្រកាសដំណឹងល្អមានទម្ងន់រយៈពេល ១៧ សប្តាហ៍ហើយ នៅលើគណនី អ៊ីនស្តា្រក្រាមរបស់ខ្លួន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២២ ថា៖ “mommy17week” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈនេះ អ្នកគាំទ្រជាច្រើនបានសម្តែងការអបអរ ហើយត្រូវបានអ្នកសារពត៌មានចុះផ្សាយព្រោងព្រាត ក្រោយពីមានការចុះផ្សាយជាច្រើនលើកឡើងសង្ស័យជុំវិញតារាកំប្លែងខាងលើមានទម្ងន់មុនរៀបការនោះ ស្រាប់តែអ្នកគាំទ្រលើកជាសំណួរទៅកាន់នាងថា៖ “បងយកកូនមុនការមែនសុំទោសសម្រាប់ការសួរនាំ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្លើយតបទៅនឹងការសួរនាំចង់ដឹងខាងលើនេះ វ៉ាន់ នីឡា បានចេញវីដេអូបញ្ជាក់សំណួរនេះមិនខុសនោះទេ គ្រាន់តែអូនចង់ដឹងហើយចង់ប្រាប់ថា ខ្លួនយកកូនមុនការដោយសារតែទី ១ ចង់បាន ទី ២ ដោយសារតែខ្លួនពិបាកក្នុងការយកកូន ។ ក្រោយពីទទួលស្គាល់បែបនេះមក ស្រាប់តែមានមហាជនមួយចំនួនរិះគន់ ជាន់ពន្លិចនាងហួសហេតុនោះ វ៉ាន់ នីឡា ទ្រាំមិនបានក៏ឆ្លៀតឆ្លើយតបទាំងក្តៅស្លឹកត្រចៀកពេលកំពុងឡាយលក់ផលិតផលរបស់ខ្លួន ។ វ៉ាន់ នីឡា បានបញ្ជាក់ថា នាងបានរៀបការនឹងសែនចងដៃ មានចាស់ទុំទាំងសងខាងដឹងលឺជាយូរណាស់មកហើយ គ្រាន់តែនាងមិនបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមតែប៉ុណ្ណោះ ហើយកាលធ្វើពិធី ហើយការធ្វើពិធីនៅ អូតែសុខខា កាលពីពេលថ្មីៗនេះ គឺដូចជាការជប់លៀងអ៊ីចឹង ។ តារាកំប្លែងវ័យក្មេងរូបនេះ…

Read More

សារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកលែងការពាក់ម៉ាស់នៅទីសាធារណៈទូទាំងប្រទេស ប៉ុន្តែបន្តពាក់នៅកន្លែងបិទជិត

(ភ្នំពេញ)៖ បន្ទាប់ពីទទួលយោបល់ពីកិច្ចប្រជុំអន្តរក្រសួងហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈនានានៅទូទាំងប្រទេស ប៉ុន្តែតម្រូវឱ្យពលរដ្ឋបន្តពាក់ម៉ាស់នៅកន្លែងដែលការបិទជិតមានម៉ាស៊ីនត្រជាក់ជាដើម។ នេះបើតាមសារសំឡេងសម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ទី១៖ លើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេសនៅតាមកន្លែងសាធារណៈ និងទីកន្លែងចំហរនានា ក្រៅតែពីកន្លែងបិទជិត ដោយទុកឱ្យប្រជាជនជាអ្នកធ្វើការសម្រេចចិត្តខ្លួនឯងថា ពាក់ម៉ាស់ ឬមិនពាក់ម៉ាស់»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការលើកលែងកាតព្វកិច្ចនេះ បានធ្វើឡើងចាប់ពីពេលដែលពលរដ្ឋទទួលសារសំឡេងនេះតទៅ ដោយសម្តេចបានពន្យល់ថា អត្ថន័យកន្លែងដែលមានការបិទជិត គឺសំដៅបន្ទប់ប្រជុំដែលមានម៉ាស៊ីនត្រជាក់ ឬរោងភាពយន្តដែលមានមនុស្សនៅទីនោះហើយបិទជិតប្រើម៉ាស៊ីនត្រជាក់ ប៉ុន្តែករណីលំហរ តាមផ្លូវសាធារណៈ តាមសួនច្បារ និងកន្លែងផ្សេងៗ ដែលមិនមានការបិទជិត ពលរដ្ឋអាចសម្រេចចិត្តខ្លួនឯងថាពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការដកចេញនូវវិធានការពាក់ម៉ាស់ទៅតាមទីសាធារណៈនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល សង្កេតឃើញថា អត្រាឆ្លងជំងឺកូវីដ១៩ ក្នុងអត្រាទាបបំផុត ទោះបីជាកម្ពុជាបានអនុញ្ញាតឱ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដោយមានប្រជាពលរដ្ឋជាច្រើនលេងកម្សាន្ត ដោយមិនមានការពាក់ម៉ាស់ ឬរក្សាគម្លាតក៏ដោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្តេចបានបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការពាក់ម៉ាស់ នៅកន្លែងដែលមានការសង្ស័យ ឬកន្លែងដែលមានមនុស្សច្រើន។ កន្លែងដែលធ្លាប់បានអនុវត្តតាមស្តង់ដាររបស់ក្រសួង ដូចជាភោជនីយដ្ឋានជាដើម ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួង។ សម្តេចតេជោ សង្ឃឹមថា ពលរដ្ឋខ្មែរនឹងបានរំដោះខ្លួនចេញពីការលំបាកដោយការចំណាយក្នុងការទិញម៉ាស់ ដែលជំនួសនូវការចាក់វ៉ាក់សាំង។ «ប៉ុន្តែដើម្បីធានានូវភាពរឹងមាំ សម្រាប់ការបន្តនិរន្តរភាព នៃការពាក់ម៉ាស ហើយនិងមិនមានជំងឺឆ្លងបន្តទៀត ខ្ញុំព្រះករុណាខ្ញុំ លើចំណុចទី២ អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង សូមទទួលយកវ៉ាក់សាំងដូសទី៣ ដែលចាត់ទុកថាជាដូសអប្បបរមាកម្រិតទាបបំផុតនៅក្នុងប្រទេសរបស់យើង ដែលបងប្អូនបានចាក់២ដូសមកហើយ គឺបន្តចាក់ដូសទី៣»។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចបានបញ្ជាក់បន្ថែមថា ដើម្បីចៀសវាងនូវការភាន់ច្រឡំណាមួយ ទោះបីជាសម្តេចបានប្រើនូវពាក់ថា «ចាក់ដូសទី៣ ជាកាតព្វកិច្ច» ប៉ុន្តែករណីនេះ នឹងមិនមែនជាការអនុវត្តវិធានការច្បាប់…

Read More