អីយ៉ា! ក្រោយរៀបការបានប៉ុន្មាថ្ងៃ ចេន បង្ហាញរូបភាពប៉ុន្មានសន្លឹក ជាមួយស្ទាយ៍បែបសាមញ្ញ មើលទៅក៏នៅតែសង្ហា

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ តារាចម្រៀង Original Song រូបសង្ហា កម្ពស់បាន សម្លេងពីរោះស្រទន់នោះ គឺ ចេន ដែលតែងតែធ្វើឲ្យមហាជន ជាពិសេសហ្វេនៗមានការភ្ញាក់ផ្អើលចំពោះទេពកោសល្យ ក្នុងការបកស្រាយបទចម្រៀង និងភាពស្រស់សង្ហារបស់លោកផ្ទាល់តែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ក្រៅពីបង្ហើរសំនៀបំពេរអារម្មណ៍ដល់អ្នកគាំទ្របានយ៉ាងល្អឥតខ្ចោះហើយនោះ តារាចម្រៀងប្រុសរូបសង្ហា ក៏មានរូបសម្បត្តិល្អពីធម្មជាតិផងដែរ ដែលនេះគឺធ្វើឲ្យប្រជាប្រិយភាពរបស់លោក ក៏កាន់តែឡើងមួយកម្រិតថែមទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ ចេន បានលះបង់ភាពនៅលីវហើយ ដោយបានកាន់ដៃនារីស្រស់ស្អាតរៀបការយ៉ាងអធិកអធម ជាមួយកូនក្រមុំរូបស្រស់ក្រៅរង្វង់សិល្បៈម្នាក់ឈ្មោះ លក្ខិណា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងថ្ងៃមង្គលការរបស់តារាចម្រៀងប្រុសរូបសង្ហា ចេន បានរៀបចំឡើងយ៉ាងធិកធអធមដោយមានវត្តមានអ្នកសិល្បៈ និងភ្ញៀវកិត្តយសជាច្រើនបានអញ្ជើញចូលរួមអបអរសាទរដល់គូស្វាមីភរិយាថ្មី តែក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួនលួចយំខូចចិត្តដោយសារ Idol ចូលរោងការចោលមិនតិចនាក់ដែរ ព្រោះថាកន្លងមក ចេន មិនត្រឹមតែមានទឹកដមសំឡេងពីរោះ ឆក់បានដួងចិត្តអ្នកស្ដាប់ទេ តែលោកក៏មានរូបរាងស្រស់សង្ហាឲ្យស្រីៗជាច្រើនលង់ស្នេហ៍ដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈតារាចម្រៀងប្រុសរូបនេះបានរៀបការហើយ កាលពីប៉ុន្មានថ្ងៃកន្លងទៅ ស្រាប់តែ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ រូបលោកបានបង្ហោះរូបភាពថ្មីៗប៉ុន្មានសន្លឹក ជះរាងសង្ហាក្នុងឈុតអាវយឺត ខោខ្លី ឈរបង្អួតរាងយ៉ាងជឿជាក់ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗជាច្រើនកាន់តែលង់នឹងរូបរាងដ៏សង្ហារបស់លោកកាន់តែខ្លាំងឡើង ។ ជាមួយគ្នានេះផងដែរ បណ្តាអ្នកគាំទ្ររបស់លោក ក៏បានបញ្ចេញមតិសរសើរអំពីសម្រស់ដ៏ស្រស់ស្អាតរបស់តារាចម្រៀងប្រុសរូបនេះ ដែលល្អតាំងពីក្បាលដល់ចុងជើង សម្រស់ក៏បាន រាងក៏បាន កម្ពស់ក៏បានខ្ពស់ស្រលះទៀត ពិតជាស័ក្តិសមជាតារាពិតមែន ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

គួរឲ្យសរសើរណាស់! ក្រោយកូនពៅទើបប្រឡងរួច ឯកឧត្តម គួច ចំរើន ឆ្លៀតពេលបំពេញតួនាទីជាឪពុក នាំដើរលម្ហែ

ហ្វេស៊បុក៖ មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ នូវឯកឧត្តម គួច ចំរើន នោះ ដែលជាអភិបាលខេត្តព្រះសីហនុ ហើយរូបលោក ក៏ជាអភិបាលខេត្តដ៏គំរួមួយរូបសកម្មបំផុត ក្នុងការបំពេញការងារសព្វគ្រប់បែបយ៉ាង ដើម្បីបម្រើសសេចក្តីសុខ ជូនប្រជាពលរដ្ឋឥតរួញរាឡើយ ថែមទាំងបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងភូមិសាស្រ្តដឹកនាំ ឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លី ទទួលបានការកោតសសើរជាខ្លាំង ពីសំណាក់មហាជនខ្មែរទាំងមូល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែជាថ្នាក់ដឹកនាំដ៏គំរូនោះទេ ជារឿយៗ លោកអភិបាលខេត្ត ក៏ឆ្លៀតពេលវេលាទំនេរពីការងារ ជូនភរិយា និងកូនៗ ដែលជាក្រុមគ្រួសារជាទីស្រលាញ់របស់លោកផ្តល់នូវភាពកក់ក្តៅ ស័ក្តសមជាមេគ្រួសារដ៏ល្អ ជាំគរូសម្រាប់មេគ្រួសារនានា នៅក្នុងសង្គមផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង នៅលើបណ្តញសង្គមហ្វេសប៊ុកផេកផ្លូវការណ៍ របស់លោក អភិបាលខេត្ត នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២ នេះ បានបង្ហោះរូបភាពមួយចំនួន ជាមួយកូនពៅរបស់លោក ដើរលម្ហែជាមួយគ្នាតាមមាត់ឆ្នេរ ព្រមទាំងបានបញ្ជាក់ទៀតថា៖ “កូនពៅប្រឡងរួច នាំមកដើរមើលសមិទ្ធិផល តាមមាត់សមុទ្រ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈ រូបភាពប៉ុន្មានសន្លឹកនេះ បានធ្វើឲ្យមហាជនជាច្រើន នាំគ្នាសរសើរមិនដាច់ពីមាត់ដោយទំនេរពីភារកិច្ចដ៏មមាញឹកហើយ ឯកឧត្តម ក៏ឆ្លៀតពេលបំពេញតួនាទីលោកឪពុកដ៏ល្អ ផ្តល់ភាពកក់ក្តៅ និងការលើកទឹកចិត្ត ជូនកូនៗជាទីស្រលាញ់របស់លោក ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ផ្អែមល្ហែមជាងស្ករទៀត! អីយ៉ា MUC 2021 ងិន ម៉ារ៉ាឌី និងគូស្នេហ៍ បណ្តើរគ្នាយ៉ាងត្រសងបង្អួតភាពផ្អែមល្ហែម ស្ទើរមិនឃ្លាតមួយជំហាន

ហ្វេសប៊ុក៖ កាលពីប៉ុន្មានថ្ងៃមុននេះ មហាជនជាច្រើនដែលនិយមគាំទ្រវិស័យបវរកញ្ញា ហាក់នាំគ្នាបើកភ្នែកធំៗដោយឃើញស្រីស្អាតម្ចាស់មកុដ Miss Universe Cambodia 2021 កញ្ញា ងិន ម៉ារ៉ាឌី បានបង្ហាញរូបថតអង្គុយលើភ្លៅបុរសរូបសង្ហាម្នាក់យ៉ាងស្និទ្ធស្នាលបំផុត ដែលមហាជនជាច្រើនយល់ឃើញថានាង និងបុរសរូបសង្ហានោះគឺជាគូស្នេហ៍ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ ចាប់តាំងពីបានបង្ហាញរូបថតស្វីតខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកជាមួយប្រុសសង្ហាសាច់ដុំមាំដែលមានឈ្មោះថា Vannora Tith ងិន ម៉ារ៉ាឌី ក៏ចាប់ផ្តើមបណ្តើរប្រុសស្អាតនេះដោយបើកចំហដូចគ្នា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង កាលពីពេលថ្មីៗមកនេះ គេក៏បានឃើញ ម៉ារ៉ាឌី បាននាំគូស្នេហ៍ទៅកម្មវិធីបង្ហាញម៉ូដដ៏ធំមួយ ដើរកៀកដៃគ្នាយ៉ាងត្រសង បង្ហាញពីស្នេហាផ្អែមល្ហែមបំផុត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះទៅទៀត ថ្មីៗនេះ ងិន ម៉ារ៉ាឌី ក៏បានបន្ថែមរសជាតិស្ករក្នុងចំណីចក្ខុអ្នកប្រើប្រាស់បណ្តាញសង្គមជាថ្មី ដោយរូបនាងបានបង្ហោះរូបថតកៀកកើយជាមួយមិត្តប្រុសនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនប៉ុន្មានស្លឹកទទៀត បង្ហាញពីភាពល្អូកល្អិនចំពោះគ្នាកាន់តែខ្លាំងមួយកំរិតទៀត បានធ្វើឲ្យបណ្តាអ្នកគាំទ្របញ្ចេញយោបល់អបអរសាទរ ក៏ដូចជាជូនពរដល់ស្នេហារបស់នាងព្រោងព្រាត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ រូបភាពថ្មីៗប៉ុន្មានសន្លឹកនេះ ក៏បានបង្ហាញពីការយកចិត្តទុកដាក់ដែលគូស្នេហ៍ Miss Universe Cambodia 2021 រូបនេះផ្តល់ឲ្យនាង ពិតជាផ្អែមល្ហែមជាងស្ករតាំងម៉ែទៅទៀត ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

សុខៗ ពេជ្រ សោភា ទម្លាយថ្ងៃដែលឈឺចាប់បំផុតក្នុងជីវិតរបស់ខ្លួន ធ្វើឲ្យហ្វេនៗរំជួលចិត្តតាមគ្រប់គ្នា

ហ្វេសប៊ុក៖ បើគិតមកដល់ពេលនេះ មានរយៈពេលជាច្រើនឆ្នាំមកហើយដែលកំពូលតារាចម្រៀង ពេជ្រ សោភា រស់នៅក្នុងនាមជាកូនកំព្រាឪពុក មានតែម្តាយជាអ្នកមើលថែរក្សា ផ្តល់ភាពកក់ក្តៅ ក៏ដូចជាផ្តល់ក្តីស្រលាញ់ជំនួសឲ្យលោកឪពុក តែទោះជាបែបនេះ ជារឿយៗ តារាចម្រៀងស្រីរូបនេះ តែងបង្ហោះរូបថត ក៏ដូចជាសារនៅលើបណ្តាញសង្គមហ្វេសប៊ុក រំឭកពីវត្តមានលោកអ្នកមានគុណរូបនេះជាពន់ពេក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថាពេលវេលាកន្លងហួសទៅជាច្រើនឆ្នាំក្តី ហើយពេលនេះលោកឪពុករបស់ ពេជ្រ សោភា បានទទួលមរណភាពជាច្រើនឆ្នាំមកហើយដែរ ប៉ុន្តែតារាស្រីរូបនេះ នៅតែចងចាំការឈឺចាប់នៃការបាត់បង់លោកគ្មានថ្ងៃវិលភ្លេច ព្រោះវាគឺជាការឈឺចាប់ដ៏ធំបំផុតសម្រាប់ក្នុងជីវិតរបស់នាង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ ពេជ្រ សោភា បានបង្ហោះសារនឹករឭកដល់លោកឪពុក ថែមទាំងទម្លាយពីថ្ងៃដែលនាងឈឺចាប់បំផុតសម្រាប់ក្នុងជីវិតបែបនេះថា៖ “នៅចាំបានទេថ្ងៃណាដែលអ្នកឈឺចាប់បំផុត? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សំរាប់ខ្ញុំគឺថ្ងៃដែលពុកខ្ញុំត្រូវឡានគៀរហូតគ្រាំក្នុង តែពុកខ្ញុំតែងតែនិយាយថាមិនអីទេកូន ពុកមិនអីទេ (មានលុយគ្មានពុក មានពុកគ្មានលុយព្យាបាល) ពុកអើយតើថ្ងៃដែលឡានគៀពុកនោះតើពុកឈឺប៉ុណ្ណាទៅ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមការរៀបរាប់របស់តារាចម្រៀង ពេជ្រ សោភា ខាងលើនេះ បានបង្ហាញឲ្យមហាជនយល់ថា រឿងដែលនាងសោកស្តាយដ៏ធំមួយ គឺនៅពេលដែលនាងមានលុយមានអ្វីៗគ្រប់យ៉ាង អាចមើលថែអ្នកមានគុណឲ្យរស់នៅបានសុខស្រួល បែរជាគ្មានវត្តមានរបស់គាត់ទៅវិញ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ស្អាតអាស់ទាស់! អីយ៉ា អែនជី ទម្លាយរូបភាពប៉ុន្មានប៉ុស្តិ៍នេះ ជាមួយឈុតដូចរោមសត្វ មើលជ្រុងណាក៏ស្រស់ស្អាតទាក់ទាញដែរ

ហ្វេសប៊ុក៖ ពិតណាស់ ដ្បិតថាមិនបានប្រឡូកក្នុងវិថីសិល្បៈដូចកាលពីមុនក្តី តែ អែនជី នូវតែមានប្រជាប្រិយភាពល្បីល្បាញដដែរ ។ ជាញឹកញាប់ រូបនាងតែងតែទទួលបាន ការកោតសរសើរជាខ្លាំងពីសំណាក់មហាជនទៅលើរូបរាង និងសម្រស់ដ៏ផូរផង់ ទោះបីជាមានស្វាមី និងកូនមួយហើយក្តី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ អែនជី បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន បានធ្វើឲ្យមហាជណលង់នឹងសម្រស់ប្លែកខ្លាំងក្នុងឈុតដូចរោមសត្វ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត រូបភាពប៉ុន្មានសន្លឹកនោះ ទោះបីជាថតពីជ្រុងខាងណាក៏សម្រស់ អែនជី មើលទៅស្អាតទាក់ទាញខ្លាំង ដូចជាតារាម៉ូដែលមិនចាញ់គ្នាប៉ុន្មានឡើយ មើលសឹងតែមិនស្គាល់តែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះទេ អែនជី មិនត្រឹមតែមានរូបរាងមុខមាត់ស្រស់ស្អាតខ្លាំងនោះទេ សូម្បីតែស្បែកក៏ភ្លឺរលោងក្មេងជាងវ័យ អ្នកមិនដឹងអាចគិតថា នាងនៅក្រមុំ ។ ទោះបីជាឃ្លាតឆ្ងាយពីវិស័យចម្រៀងក៏ពិតមែន ប៉ុន្តែនាងរកស៊ីកាក់កបខ្លាំង និងទទួលបានការស្រលាញ់គាំទ្រពីសំណាក់បងប្អូនខ្មែរជាច្រើនផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

អត់ធ្លាប់ដឹងសោះ! ថន លក្ខិណា ធ្លាប់បានចូលរួមសម្តែងរឿងជាមួយកំពុលតារាថៃ ថែមទាំងនិយាយជាភាសាថៃបានយ៉ាងល្អ…(មានវីដេអូ)

ហ្វេសប៊ុក៖ មហាជនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ កញ្ញា ថន លក្ខិណា នោះ គឺជាតារាសម្តែងស្រីមួយរូប ដ៏លេចធ្លោជាខ្លាំងប្រចាំប្រទេសកម្ពុជាយើង ហើយនាប៉ុន្មានឆ្នាំចុងក្រោយមកនេះ នាងបានអភិវឌ្ឍន៍ខ្លួនក្លាយជាពិធីការិនីដ៏ល្បីល្បាញ ថែមទាំងបានក្តោបបានតំណែងជាពិធីការិនីក្នុងកម្មវិធីធំៗ ជាច្រើនមិនថាកម្មវិធីប្រគំតន្រ្តី ឬកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកនោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ ថន លក្ខិណា បានធ្វើឲ្យបណ្តាអ្នកគាំទ្រនៅលើបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារាស្រីរូបនេះ បានទម្លាយវីដេអូមួយដែលនាងធ្លាប់បានចូលរួមសម្តែងជាមួយតារាប្រុស Om Akapan ក្នុងរឿង «The Return» ឲ្យប៉ុស្តិ៍ទូរទស្សន៍លេខ ៧ របស់ប្រទេសថៃ ដែលរឿងនោះបានចាក់បញ្ចំងក្នុងអំឡុងឆ្នាំ ២០១៤ មិនត្រឹមតែប៉ុណ្ណោះ ថន លក្ខិណា អាចប្រើប្រាស់ភាសាថៃបានយ៉ាងល្អថែមទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងទេពកោសល្យខាងផ្នែកសិល្បៈ បូករួមទាំងចំណេះដឹងរបស់តារាស្រី ថន លក្ខិណា បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលមិនតិចនោះទេ ព្រោះថាកន្លងទៅ អ្នកគាំទ្រពុំសូវបានដឹងថានាងធ្លាប់បានចូលរួមសម្តែងខ្សែភាពយន្តឲ្យប្រទេសថៃទាល់តែសោះ ហើយនៅអាចនិយាយភាសាថៃបានយ់ាងរត់មាត់ថែមទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបផងដែរថា សម្រាប់ខ្សែភាពយន្តរឿង «The Return» គឺជាខ្សែភាពយន្តខ្មោរន្ធត់លងប៉ះសក់មួយ ដោយមានការចូលរួមសម្តែងពីតារាល្បីៗក្នុងតំបន់អាស៊ាន មាន ខ្មែរ ឡាវ ថៃ និង មីយ៉ាន់ម៉ា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះទៅទៀត សម្រាប់រឿងនេះផងដែរ ក៏មានប្លង់មួយចំនួនបានថតនៅក្នុងប្រទេសកម្ពុជាដែរ ដោយកាលនោះ ផលិតករថៃបានជ្រើសរើសខេត្តសៀមរាបជាទីតាំងថត ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More

មានរឿងអីចេះ នៅសុខៗ ស្រាប់តែ នាយពាក់មី ប្រកាសថាខ្លួនប្រហែលជាត្រូវលាឈប់ពីការងារ ព្រោះតែមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី

ហ្វេសប៊ុក៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២ នេះ យោងតាមរយៈគណនីហ្វេសប៊ុកផេក នាយពាក់មី បានបង្ហោះសារប្រកាសក្តែងៗ ថានឹងអាចលាឈប់ពីក្រុមហ៊ិន ដែលក្នុងនោះតារាកំប្លែងដ៏ល្បីឈ្មោះរូបនេះ បានទម្លាយពីមូលហេតុច្បាស់ៗ ដោយមិនលាក់លៀមទៀតថា មកពីនាយមិនពេញចិត្តនឹងអ្នកគ្រប់គ្រងថ្មីនៅទីនោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាយពាក់មី អង្គុយត្រមង់ត្រមោចជាមួយពានរង្វាន់ដែលរូបលោកទទួលបានកាលពីឆ្នាំ ២០០៩ ហើយថែមទាំងភ្ជាប់សារប្រាប់ថា៖ “«ខ្ញុំប្រហែលជាត្រូវឈប់ពីស៊ីធីអិនហើយបងប្អូន បើមិនក្រុមហ៊ុនដកចេញ ក៏ឈប់ខ្លួនឯងដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី ខ្ញុំមិនចង់ចាកចេញពីស៊ីធីអិនដែលជាផ្ទះ ជាកន្លែងផ្តល់កំណើតសិល្បៈឱ្យខ្ញុំទេ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ នូវរឿងដែលរឹតត្បិតតឹងតែងពេក ធ្វើឱ្យបុគ្គលិកមានសម្ពាធ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សង្ឃឹមថាការឈប់របស់ខ្ញុំ នឹង អ្នកកំប្លែងផ្សេងទៀត អាចធ្វើឱ្យអ្នកគ្រប់គ្រងថ្មីគាត់មានការបន្ធូរបន្ថយ នៅច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដើម្បីបុគ្គលិកដែលនៅគាត់បានសុខសប្បាយមិនសូវមានសម្ពាធ សូមអរគុណ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

Wow! អាយុត្រឹមតែ ២២ ឆ្នាំ កែវ ឡាវីញ ក្លាយជាថៅកែក្រុមហ៊ុនទាំងវ័យក្មេងបាត់

ហ្វេនៗជាច្រើនដែលនិយមតាមដានការងារសិល្បៈរបស់តារាសម្តែងស្រីវ័យក្មេង កញ្ញា កែវ ឡាវីញ ដែលជាកូនស្រីបង្កើតរបស់តារាភាពយន្តជើងចាស់អ្នកនាង កែវ កល្យាណ ពិតជាបានជ្រាបរួចមកហើយថា មុននឹងបោះជំហានក្លាយទៅជាតារាសម្តែង តារាស្រីវ័យ ២២ ឆ្នាំរូបនេះ គឺជាពិធីការិនីរបស់ស្ថានីយទូរទស្សន៍ហង្សមាស ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រយៈពេលជាង ១ ឆ្នាំ ក្នុងការប្រឡូកលើវិថីសិល្បៈសម្តែងតាមគន្លងរបស់អ្នកម្តាយ កញ្ញា កែវ ឡាវីញ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន មិនថាក្មេងចាស់ប្រុសស្រីនោះឡើយ ។ លើសពីនោះទៅទៀត គឺសូម្បីតែអ្នកគាំទ្រក្រៅប្រទេស ក៏តារាស្រីវ័យក្មេងរូបនេះ ឆក់បានប្រជាប្រិយភាពផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ ក្រោពីអាជីពលើវិថីសិល្បៈ ដោយនាពេលថ្មីៗមកនេះ តារាសម្តែងស្រីវ័យក្មេងរូបស្រស់ ក៏បានក្លាយងារជាថៅកែ បើកក្រុមហ៊ុន Design មានការចូលហ៊ុនគ្នានឹងមិត្តភក្តិ ដែលទើបតែបើកកាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ កញ្ញា កែវ ឡាវិញ ក៏ត្រូវបានមហាជនជាច្រើន និងបណ្តាអ្នកគាំទ្របានចូលរួមអបអរសាទរ និងសរសើរដល់កញ្ញាដែលក្លាយទៅជាថៅកែក្រុមហ៊ុនទាំងវ័យក្មេងនោះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ស្រណោះណាស់! ថ្ងៃមង្គលការចៅ តារាកំប្លែងជើងចាស់លោកតា សង់ស៊ី ឡើងលើឆាកច្រៀងទាំងភ្លេចភ្លាំង….(មានវីដេអូ)

ហ្វេសប៊ុក៖ មហាជនជាច្រើនមិនតិចនាក់នោះទេពិតជាបានស្គាល់ច្បាស់ហើយ តារាកំប្លែងជើងចាស់ លោកតា សង់ស៊ីស នោះ ដែលជាតារាកំប្លែងដ៏មានប្រជាប្រិយភាពមួយរូប ដែលខណៈពេលនេះ លោកតាកំពុងតែមានសភាពកាន់តែចាស់ ទ្រុឌទ្រាម ធ្វើឲ្យមហាជនជាច្រើន មានភាពព្រួយបារម្ភពីលោកតាជាខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថាខ្លួនលោកតាចាស់ជរាតាមវ័យយ៉ាងណាក៏ដោយ ក៏លោកតា នៅតែព្យាមបង្ហាញភាពរឹងមាំរបស់ខ្លួនជានិច្ច ។ ជាក់ស្តែង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ គេបានឃើញលោកតា សង់ស៊ី បានចូលរួមថ្ងៃមង្គលការចៅរបស់លោកតា ថែមទាំងបានឡើងឆាកច្រៀងទាំងទឹកមុខញញឹម កាយវិការរស់រវើក តែបែរជាលោកតាមិនចាំប៉ារ៉ូលបទចម្រៀងនោះឡើយ ដោយសារតែការភ្លេចភ្លាំងទៅតាមវ័យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ តាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះថា តុលា មង្គល បានបង្ហោះវីដេអូលោកតា សង់ស៊ី ឡើងឆាកច្រៀង ថែមទាំងភ្ជាប់សារយ៉ាងរំជួលចិត្តថា៖ “ការស្រលាញ់និងចូលចិត្តវិស័យសិល្បៈពុក ស៊ីស ក្នុងកម្មវិធីកាន់ចំនងដៃរបស់ចៅពុក បានបង្ហាញនិងនឹករលឹក នៅបទចម្រៀងរបស់ពុកដែរធ្លាប់តែសំដែងជាមួយកូនស្រីឆយមកបងស្រាយកំសាន្តដោយក្តីស្រលាញ់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នឹកអនុស្សាវរីយ៍របស់ពុក ពិតជារំភើប និង នៅតែគាំទ្រពុកគ្រប់ៗគ្នាទោះបីមានជំងឺប្រចាំកាយមែនតែចិត្តនៅតែស្រលាញ់សិល្បៈជានិច្ច សូមជូនពរពុកមានសុខភាពល្អរហូតផងដែរ អាយុវែង” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបែបនេះហើយ បានធ្វើឲ្យមហាជនជាច្រើន មានការស្រណោះអាណិតលោកតាជាខ្លាំង ក៏ដូចជាសោកស្តាយជាមួយសមត្ថភាពដ៏សំម្បូរបែប ដែលបានបាត់បាត់ទៅតាមវ័យបែបនេះ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More

ដឹងតែកក្រើកហើយ! យ៉ែម ស្រីពេជ្រ ចូលរួមពិធីក្រុងពាលី សម្តែងរឿងថ្មី ប៉ះគ្នាជាមួយតារាប្រុសថៃ Toey Pongsakorn ក្នុងរឿងបុរាណសម័យសុខោទ័យ

ហ្វេសប៊ុក៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ ខាងក្រុមហ៊ុនផលិតខ្សែភាពយន្តមួយក្នុងប្រទេសថៃ The Win Organizer បានធ្វើពិធីក្រុងពាលីផលិតរឿងថ្មីរបស់ខ្លួនមួយ ដែលមានចំណងជើងជាភាសាថៃ «พระร่วง พระราชาผู้ทรงธรรม» ។ ហើយខ្សែភាពយន្តមួយនេះ គឺជាប្រភេទខ្សែភាពយន្តដែលបើកបង្ហាញពីប្រវត្តិសាស្រ្តដ៏យូរលង់របស់ថៃ នៅសម័យសុខោទ័យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់ខ្សែភាពយន្តមួយនេះផងដែរ នឹងផលិតឡើងបែបរួមសម័យគ្នា ពោលគឺផ្សារភ្ជាប់ពីអតីតកាលសម័យបុរាណរបស់ថៃ និងសម័យបច្ចុប្បន្នហើយរឿងនេះក៏ជារឿងដំបូងគេបង្អស់ហើយក្នុងប្រទេសថៃ ដែលបានបើកបង្ហាញពីប្រវត្តិសាស្រ្តសម័យកាលកើតទឹកដីដំបូងរបស់ខ្លួន ដែលនិយាយពីភាពសាមគ្គី ការរួមគញនាកសាងជាតិមាតុភូមិរបស់ជនជាតិថៃនាសម័យបុរាណ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយសម្រាប់រឿងថៃបែបបុរាណមួយនេះ គឺមានការចូលរួមសម្តែងដោយកំពូលតារាសម្តែងប្រុសដ៏ល្បីឈ្មោះ គឺលោក Toey Pongsakron ។ អ្វីដែលកាន់តែពិសេសទៀតនោះ កំពូលតារាសម្តែងប្រុសរូបនេះ ក៏បានប៉គ្នាជាលើកដំបូងជាមួយនឹងតារាសម្តែងល្បីឈ្មោះរបស់កម្ពុជាផងដែរ គឺកញ្ញា យ៉ែម ស្រីពេជ្រ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More