រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ក្រោយក្លាយជា មនុស្សជំនិតនៅក្បែរជាមួយនឹង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាន់តែយូរ គេក្រឡេកឃើញឋានៈតួនាទីរបស់លោក ហេង ឡុង កាន់តែមមាញឹក និងឡើងកូដស្រើតៗធ្វើឲ្យ រូបលោក ហាក់ដកឃ្លាច្រើនពីវិស័យសិល្បៈ។ ជាក់ស្តែងមួយរយៈចុងក្រោយនេះ រូបលោក ក៏ត្រូវបានគេចាប់អារម្មណ៍ ជាអ្នកសរសេរទំនុកចម្រៀងភាសាអង់គ្លេស ឲ្យតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម Galaxy Navatra គឺកញ្ញា តន់ ច័ន្ទសីមា ថែមទៀតផង ផ្ទុយទៅវិញ សាច់ចម្រៀងនោះ ចេញមក ហាក់ទទួលការរិះគន់ខ្លាំងពីមហាជនខ្មែរទៅវិញ។ យ៉ាងណាមិញ ធ្លាប់តែលេងសើចនឹងភាសាអង់គ្លេសរបស់ ឧកញ៉ា ហេង ឡុង មកដល់ពេលនេះ សភ្នែក ក្រោយដឹង ប្រវត្តិការងាររបស់រូបលោក កាលពី២០ឆ្នាំមុន ជាអ្នកបកប្រែភាសាអង់គ្លេសឲ្យ ជនជាតិសិង្ហបុរី ក្នុងក្រុមហ៊ុនស្រាបៀរថៃហ្គឺរ ដែលកំឡុងពេលនោះ ចំនួនអ្នកចេះភាសានេះស្ទាត់ជំនាញ នៅមានកម្រិតនៅឡើយ។ ក្នុងនោះរូបលោក បានបង្ហោះសារប្រាប់ឲ្យដឹង យ៉ាងដូច្នេះថា ៖ “អនុស្សាវរីយ៍កាលពី២០ឆ្នាំមុន ធ្វើការផ្នែកទីផ្សារ នៅក្រុមហ៊ុនស្រាបៀរថៃហ្គ័រ។ កំពុងបកប្រែភាសាអង់គ្លេសជាមួយលោកប្រធានជនជាតិសាំងហ្គាពួរ”៕
Read MoreDay: May 4, 2022
ខណៈកូនប្រុសស្រីធំៗ ស្រាប់តែ ខាត់ សុឃីម បង្ហើចង់យកទាយាទមួយទៀត តែមិនអាចព្រោះប្តីមានបញ្ហានេះ
និយាយពីតារាស្រីពហុជំនាញ អ្នកនាង ខាត់ សុឃីម សុទ្ធសឹងតែបានជ្រាបហើយថា សព្វថ្ងៃអ្នកនាងកំពុងមានជីវិតមួយដ៏មានក្ដីសុខខ្លាំង ដែលជោគជ័យទាំងសិល្បៈ មុខជំនួញ និង ទាំងជីវិតគ្រួសារ ដោយបានសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយនឹង លោក ផាណូ និង កូនប្រុសស្រីជាទីស្រឡាញ់ទាំង ២ នាក់របស់អ្នកនាង។ ដោយឡែក ថ្មីៗនេះ ស្របពេលគ្រួសារកំពុងរស់នៅយ៉ាងមានក្ដីសុខ និង សោយសុខជាមួយជីវិតយ៉ាងជោគជ័យនេះ អ្នកនាងក៏បានធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង ក្រោយពីបានបង្ហើបឱ្យដឹងថាអ្នកនាងមានគម្រោងចង់យកកូនម្នាក់បន្ថែមទៀតក្នុងគ្រួសារនៅក្នុងឆ្នាំថ្មីនេះ ប៉ុន្តែមិនអាចព្រោះតែឃើញថាស្វាមីរបស់អ្នកនាងមានការមមាញឹកការងារខ្លាំង។ ក្នុងនោះ អ្នកនាង ខាត់ សុឃីម បានសរសេររៀបរាប់លើបណ្ដាញសង្គមថា ៖ «កត្តាដែលធ្វើឱ្យជីវិតរីកចម្រើន ហ៊ានគិត ហ៊ាននិយាយ ហ៊ានធ្វើ គម្រោងយកកូនឆ្នាំនេះអត់ទៀតហើយ មើលតែគល់ឈើទៅ ការងាររហូត»។ ក្រោយឃើញបែបនេះ មហាជនអ្នកគាំទ្រ ក៏ដូចអ្នកសិល្បៈជាច្រើន បានធ្វើការបញ្ចេញមតិជូនពរឱ្យអ្នកនាង និង ស្វាមីអាចសម្រេចបំណងមានទាយាទឆាប់ៗផងដែរ៕
Read Moreក្រសួងប្រកាសថា! ការឈប់សម្រាកបុណ្យចំលើថ្ងៃអាទិត្យ មិនលើកទៅឈប់សម្រាកថ្ងៃបន្ទាប់ឡើយ, តែបើមានអ្នកធ្វើការចំថ្ងៃហ្នឹង ត្រូវគិតបែបនេះ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំ ស្តីពីការឈប់សម្រាកបុណ្យ ដែលមាន ប្រាក់ឈ្នួល ចំលើថ្ងៃអាទិត្យ, ក្រសួងបានបញ្ជាក់ថា រាល់ថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ មិនត្រូវបានលើកទៅឈប់សម្រាកនៅថ្ងៃបន្ទាប់ឡើយ។ នៅក្នុងសេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ បានឱ្យដឹងទៀតថា យោងមាត្រា ១៦២ថ្មី នៃច្បាប់ស្ដីពីការងារ ក្រសួងការងារ ណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស បងប្អូនកម្មករនិយោជិត និងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបានដឹងថា ថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ មិនត្រូវបានលើកទៅឈប់សម្រាកនៅថ្ងៃបន្ទាប់ឡើយ។ នៅក្នុងសេចក្ដីណែនាំ បានឱ្យដឹងទៀតថា ប្រសិនបើកម្មករនិយោជិត និងនិយោជក ឯកភាពគ្នាមកធ្វើការបន្ថែមម៉ោងនៅថ្ងៃឈប់បុណ្យ ដែលមានប្រាក់ឈ្នួល ចំលើថ្ងៃអាទិត្យ នោះនិយោជក ត្រូវគិតការធ្វើការបន្ថែមម៉ោងនោះក្នុងអត្រាស្មើនឹង ២០០% ឬ ២ដង នៃប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា៕ ខាងក្រោមនេះជាសេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ ប្រភព៖ freshnewsasia
Read Moreកូនប្រុសស្រី សុន ស្រីពេជ្រ សុទ្ធតែដាក់ត្រកូលរបស់នាង ហើយសំខាន់នោះ ដាក់ឈ្មោះបានពីរោះៗណាស់
កន្លងមកមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមប្រាកដជាបានជ្រាបខ្លះៗហើយពីរឿងរ៉ាវជីវិតស្នេហារបស់តារាចម្រៀង សុន ស្រីពេជ្រ ដែលនាងត្រូវបានគេចាត់ទុកជាតារាស្រីដែលមានជីវិតគូមិនសមប្រកបនោះឡើយ គឺជួបប្រទះតែរឿងស្នេហ៍បែបបាក់ម្ដងហើយម្ដងទៀត។ គេចាំបានថា សុន ស្រីពេជ្រ ធ្លាប់ភ្ជាប់ពាក្យជាមួយមន្ត្រីរាជការមួយរូបមិនទាន់ទាំងបានចូលរោងការផងក៏ត្រូវបែកបាក់គ្នាទៅវិញ។ ក្រោយមកនាងក៏បានភ្ជាប់ស្នេហ៍ជាមួយដៃគូថ្មី រហូតបានកាន់ដៃគ្នាចូលរោងការសាងគ្រួសាររួមរស់ជាប្ដីប្រពន្ធមួយរយៈ ប៉ុន្តែក្រោយមកពួកគេក៏បានលែងលះគ្នាវិញ នៅអំឡុងពាក់កណ្តាលឆ្នាំ ២០២០ កន្លងទៅ។ ជួបរឿងស្នេហាឈឺផ្សារម្ដងហើយម្ដងទៀត សុន ស្រីពេជ្រ ស្ទើរតែរៀងចាលលែងចង់បើកបេះដូងទទួលយកអ្នកណាទៀត ដោយទុកពេលវេលាប្រឹងប្រែងរកលុយចិញ្ចឹមកូនប្រុសស្រីទាំង ២ នាក់ឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន និង បំពេញតួនាទីក្នុងនាមជាម្ដាយផង ជាឪពុកផង។ ងាកមកមើលកូនប្រុសកូនស្រីទាំង ២ របស់ សុន ស្រីពេជ្រ វិញ ពេលនេះបានធំធាត់ឡើងមានមុខមាត់ស្រស់ស្អាតគួរឱ្យស្រឡាញ់ ថែមទាំងប្រើប្រាស់ត្រកូលរបស់នាងទាំង ២ នាក់ ដោយកូនស្រីច្បងឈ្មោះថា ពេជ្រ មល្លិកា និង កូនប្រុសឈ្មោះថា ពេជ្រ វឌ្ឍនា៕
Read Moreថៃ អតិជាតិបុត្រ អះអាងបែបនេះ បើខ្លួនឈ្នោះគ្នាជាមួយ ដួង ម៉ានិច មែន លុះត្រាតែមានរឿងចម្លែកនេះកើតឡើង
ពិតណាស់ថ្មីៗនេះ លើបណ្ដាញសង្គមផ្ទុះការបញ្ចេញមតិវែកញែកពីមហាជនអ្នកគាំទ្រជាច្រើន ក្រោយពីឮពាក្យចចាមអារ៉ាមថា គូស្នេហ៍ខុសវ័យ កញ្ញា ដួង ម៉ានិច និង ប្រុសតូច អតិជាតិបុត្រ មានបញ្ហាឈ្លោះគ្នារហូតបានបែកបាក់គ្នាហើយ បន្ទាប់ពីពុំឃើញសកម្មភាពភាពស្និទស្នាលជាមួយគ្នាមួយរយៈ។ យ៉ាងណាមិញ ក្រោយផ្ទុះល្បីពាក្យចចាមអារ៉ាមបែបនេះ គេក៏បានឃើញ កញ្ញា ដួង ម៉ានិច និង ប្រុសតូច អតិជាតិបុត្រ បានធ្វើការចេញវីដេអូនិយាយបកស្រាយយ៉ាងច្បាស់ៗឱ្យដឹងថា អ្នកទាំងពីរពុំបានមានបញ្ហាអ្វីនឹងគ្នាឡើយ ហើយក៏មិនបានបែកគ្នាដែរ ដោយសារតែមួយរយៈនេះ អតិជាតិបុត្រ បានជួបគ្រោះថា្នក់ប៉ះពាល់សុខភាពត្រូវសម្រាកព្យាបាលបានជាធ្វើឱ្យពួកគេមិនបានជួបគ្នា និង បង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគ្នាដូចមុន។ ដោយឡែក អ្វីដែលកាន់តែធ្វើឱ្យមហាជនបានដឹងច្បាស់ជុំវិញរឿងនេះ ថែមទាំងកាន់តែច្បាស់ពីចំណងស្នេហ៍ខុសវ័យរវាង តារាប្រុសស្រីមួយគូនេះ ពិតជាមានភាពជ្រាលជ្រៅកម្រិតណានោះ ក្រោយពីបានឃើញ ថៃ អតិជាតិបុត្រ និយាយបកស្រាយ និង អះអាងយ៉ាងមោះមុតឱ្យដឹងពីទំហំចិត្តរបស់ខ្លួនចំពោះ កញ្ញា ដួង ម៉ានិច ដែលមិនអាចមានបញ្ហាណាមួយធ្វើឱ្យអ្នកទាំងពីរបែកបាក់គ្នាបាននោះទេ។ ក្នុងនោះ អតិជាតិបុត្រ បានសរសេររៀបរាប់ថា ៖ «ឈ្លោះទៅណា ចង់ប្រាប់ថា បើមានអ្នកនិយាយថាបុត្រឈ្លោះជាមួយ ដួង ម៉ានិច លុះត្រាតែសេះដុះស្នែង ស្វែងយល់ពីជម្រៅចិត្តដៃគូនេះឱ្យច្បាស់មុនផ្សាយលោកសារព័ត៌មាន លុយ និង បញ្ហា ណាក៏ដោយ ក៏មិនអាចទិញទឹកចិត្ត ខ្ញុំចំពោះ កញ្ញា ដួង ម៉ានិច បានទេ Doung Manich – ដួង ម៉ានិច»៕
Read Moreអស់ទាស់! អីយ៉ា ម៉េងលិ ដាក់ប៉ុន្មានសន្លឹកនេះ មើលជ្រុងណាក៏ស្អាត រកកន្លែងគ្មានទាស់ បើស្រស់ម្លឹងៗ
ភ្នំពេញ៖ ដូចដែរបណ្ដាអ្នកគាំទ្រ បានដឹងស្រាប់ហើយថា តារាស្រីសាច់សខ្ចី អៀ ម៉េងលិ ធ្លាប់ជាតារាសម្ដែង ដ៏មានប្រជាប្រិយភាព និងបានលេចមុខនៅក្នុងMV បទចម្រៀងជាច្រើនកន្លងមក ក៏ដូចជាទទួលបានការគាំទ្រ មិនតិចនោះឡើយ រហូតមកដល់បច្ចុប្បន្ន បើទោះបីជាមិនសូវឃើញលេចមុខច្រើនដូចមុនក៏ដោយ។ ជាការពិតណាស់ ក្រៅដុងនិង សមត្ថភាពនៃការសម្តែង តារាស្រីរូបនេះ ក៏មានសម្រស់ស្អាតគួរជាទីគយគន់ផងដែរ ដែលកន្លងមកយើងធ្លាប់ឃើញកញ្ញា បង្ហាញរូបរាងតាមរយៈ បណ្តាញសង្គម ដោយមានស្ទាយ៍លេងខ្លួនគ្រប់ម៉ូតគ្រប់ម៉ាកជាច្រើនហើយដែរ។ ជាក់ស្ដែង ថ្មីៗនេះ តារាស្រីរូបនេះបានបង្ហាញខ្លួនយ៉ាងស្រស់សោភា លេចធ្លោខ្លាំងមិនធម្មតា ដោយការងារថតសម្អាងការ ម៉េងលិ គ្រោងនូវឈុតបុរាណប្រពៃណីខ្មែរ ពណ៌ទឹកមាសអមជាមួយនឹងគ្រឿងអលង្ការដ៏ចែងចាំង កាន់តែលើកសម្រស់នាង កាន់តែស្រស់ប្រិមប្រិយ មើលច្រើនយ៉ាងណាក៏មិនចេះជិនណាយសោះឡើយ៕
Read Moreនេះបានហៅថាជាបុរស! សុខចិត្តរងការអាម៉ាសខ្លួនឯង ក៏ Admin ជីងចក់ មិនឡាយតបតរហែកហួរអតីតភរិយាខ្លួនឡើយ…(មានវីដេអូ)
ភ្នំពេញ៖ ដូចដែរបងប្អូន ប្រិយមិត្តអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមបានដឹងច្បាស់មកហើយ នូវរឿងរ៉ាវ ឈ្លោះគ្នាឈាននដល់ថ្នាក់លេងលះ រវាង អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ Admin ជីងចក់ ជាមួយនឹងអតីតភរិយា អ្នកនាង ទ្រីញ ផល្លា ដោយហេតុចាប់បានស្វាមីលួចទាក់ទងមានស្រី។ មិនតែប៉ុណ្ណោះ រឿងរ៉ាវគ្រួសាបែកបាក់គ្រួសារ អ្នកទាំងពីរនេះ ក៏បានធ្វើឲ្យកក្រើកពេញបណ្ដាញសង្គមខ្លាំងមិនធម្មតា ដោយមានភាគីខាង អតីតភរិយា លោក ជឿន ប៊ុនចក់ ដែលគ្រប់គ្នាស្គាល់ថាជា Admin ជីងចក់ បានធ្វើការឡាយបកស្រាយផ្ទាល់ពីបញ្ហាដែលបានកើតឡើង ព្រមទាំងបានលើកឡើងនូវបញ្ហា គ្រួសារខាងអតីតស្វាមីមកទម្លាយឲ្យមហាជនដឹងលឺទាំងអស់ផងដែរ។ ជាមួយគ្នានេះ ដោយហេតុថាទើបតែនឹងរៀបការបានប៉ុន្មានខែ ក៏ត្រូវមកជួបរឿងរ៉ាវបែបនេះ ក៏មានហ្វេនៗមួយចំនួនស្ដាយជំនួស ហើយក៏មានមតិចោទសួរទៅ Admin ជីងចក់ ថាតើលោកនៅមានចិត្តស្ដាយនឹកដល់អតីតភរិយាដែរឬអត់? មិនបង្អង់យូរ លោកក៏បានតបតទៅភ្លាមថា លោកនៅតែនឹងស្តាយព្រោះថា គ្មានអ្នកណាអាចកាត់ចិត្តបានភ្លាមៗនោះទេ មិនតែប៉ុណ្ណោះ លោកថែមទាំងតាំងចិត្តថា លោកមិនតបតហែកហួរឿងរ៉ាវពាក់ពន្ធ័នឹងភរិយា ដូចដែលអ្នកនាងកំពុងតែធ្វើនោះឡើយ ព្រោះមិនចង់ឲ្យមហាជនដៀលជេរដល់ អតីតភរិយា ដូចដែលធ្វើដាក់លោកឡើយ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។
Read Moreនៅតែផ្អែមល្ហែមដដែល! អស់ចម្ងល់ ក្រោយ ដួង ម៉ានិច និង អតីជាតិបុត្រ ចេញវីដេអូបកស្រាយច្បាស់ៗ ក្រោយល្បីរឿងបែកគ្នា…(មានវីដេអូ)
បើនិយាយពីទំនាក់ទំនងរវាង តារាសម្ដែង ដួង ម៉ានិច និង ប្រុសក្មេង ថៃ អតិជាតិបុត្រ កន្លងមកនេះ បើទោះបីជាពួកគេទាំងពីរមិនបានប្រកាសជាសាធារណៈថាជាគូស្នេហ៍ខុសវ័យមែន ប៉ុន្តែក៏មានមហាជនជាច្រើនយល់ថាពួកគេទាំងពីរបានកំពុងសាងស្នេហ៍នឹងគ្នាដែរ ព្រោះថាពួកគេតែងបង្ហាញសកម្មភាពស្និទ្ធស្នាលទៅណាមកណាប្រៀបដូចជាគូស្នេហ៍អ៊ីចឹង។ ដោយឡែក មួយរយៈនេះលើបណ្ដាញសង្គមស្រាប់តែផ្ទុះការបញ្ចេញមតិវែកញែកពីមហាជនអ្នកគាំទ្រជាច្រើន បន្ទាប់ពីពុំឃើញសកម្មភាពតារាប្រុសស្រីមួយគូនេះ បង្ហាញភាពស្និទស្នាលជាមួយគ្នាដូចពីមុននោះ ដែលធ្វើឱ្យមានមហាជនមួយចំនួនគិតថាអ្នកទាំងពីរមានបញ្ហាឈ្លោះគ្នារហូតបានបែកបាក់គ្នាហើយ។ ខណៈនោះដែរ ក្រោយឃើញផ្ទុះល្បីរឿងអ្នកទាំងពីរចែកផ្លូវគ្នាបែបនេះ មិនបង្អង់យូរ កញ្ញា ដួង ម៉ានិច និង ប្រុសតូច អតិជាតិបុត្រ ក៏បានធ្វើការចេញវីដេអូនិយាយបកស្រាយយ៉ាងច្បាស់ៗឱ្យដឹងថា អ្នកទាំងពីរពុំបានមានបញ្ហាអ្វីនឹងគ្នាឡើយ ហើយក៏មិនបានបែកគ្នាដែរ ដោយសារតែមួយរយៈនេះ អតិជាតិបុត្រ បានជួបគ្រោះថា្នក់ប៉ះពាល់សុខភាពត្រូវសម្រាកព្យាបាល បានជាធ្វើឱ្យពួកគេមិនបានជួបគ្នា និង បង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគ្នាដូចមុន៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។
Read Moreក្រោយមានការ សួរណាំមិនសូវយកកូនច្បង ដែលសុខភាពខ្សោយតាម ស្រាប់តែ ដេត ម៉ាលីណា ឆ្លើយតបទៅវិញបែបនេះថា…
រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា អ្នកនាង ដេត ម៉ាលីណា និងលោក ឌួង ឆាយ ជាអតីតភរិយានិងស្វាមីគ្នា ដោយមុនដើរដល់ផ្លូវបែកបាក់ រូបនាងមានចំណងដៃកូនប្រុសស្រី ចំនួន៣នាក់ ក្នុងនោះមាន កូនប្រុស២នាក់ និងកូនស្រីពៅម្នាក់ ។ តួយ៉ាង ជឿជាក់ថា បងប្អូនប្រាកដជាជ្រាបរួចមកហើយថា កូនប្រុសច្បងរបស់រូបនាង គឺមានសុខភាពខ្សោយ មើលទៅមិនសូវប្រក្រតីដូចក្មេងៗដទៃទៀតឡើយ តែដោយសារ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាល មួយរយៈចុងក្រោយនេះ ស្ថានភាពកូនប្រុសច្បង ហាក់ប្រសើរឡើងៗហើយ ។ យ៉ាងណាមិញ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកនាង ដេត ម៉ាលីណា បានទម្លាយរូបភាពជាមួយកូនប្រុសទី ២ និងកូនស្រីពៅ ដើរលេងសើចសប្បាយ តែមិនសូវឃើញកូនប្រុសច្បងប៉ុន្មានឡើយ ។ ហើយក្នុងនោះ ក៏មានគណនីហ្វេសប៊ុកមួយបានចូលទៅ ខំមិន ចោទជាសំណួរបែបនេះថា៖ “បាត់កូនប្រុសមួយ មានអារម្មណ៍ថាលំអៀង ពិនទេ? យល់ថាគាត់ឈឺ តែយ៉ាងណាក៏មិនគួរមានក្ដីសុខពេលដែរអត់មានកូនមួយទៀតដែរ ត្រូវសប្បាយនឹងមានក្ដីសុខជុំកូនទាំងបី កុំអោយតែល្អមើលក្នុងរូបភាព មិនថាខាងម៉ាក់ឬខាងប៉ា គោពរស្រលាញ់” ។ ជាការឆ្លើយតប ខំមិន ខាងលើនេះ អ្នកនាង ដេត ម៉ាលីណា បាននិយាយប្រាប់ថា៖ “កូនខ្ញុំស្រលាញ់ណាស់កើតមកចំណាយពេល ការឈឺចាប់ ប្រថុយជីវិត ចឹងខ្ញុំស្រលាញ់កូនខ្ញុំណាស់ខ្ញុំមិនបាច់យកកូនមកឡាយរឺថតរូបបានថាស្រលាញ់សំដែង ទេ ចឹងម្ដាយគ្រប់រូបមានកូនមើលនៅផ្ទះរាប់ឆ្នាំ24ម៉ោងអត់ប្រយោជន៍ហើយ សំខាន់មានតែម្ដាយទេលះបង់ គ្រប់យាំងដើម្បីកូន ហើយមូលហេតុខ្ញុំមិនដែលចង់យកកូនធ្វើលេសសំដែងយកល្បីឡាយយកនាក់មើលច្រើនបើចឹងមែនខ្ញុំយកគាត់មកឡាយពេលលក់អីវ៉ានហើយនិងលក់ដាច់ខ្លាំងព្រោះពូមីងសួររកគាត់រហូត…តែខ្ញុំមិនថោកចង់ល្បីយកកូនមកធ្វើចឹង ព្រោះយល់អារម្មណ៍ខ្ញុំទឹកចិត្តម្ដាយពេលកូនមិនប្រក្រដីឈឺយករូបរឺកាយវិកាដែលគ្នាឈឺអោយគេមើលទេមានអារម្មណ៍អាណិត ឧទាហរណ៍…. បើយើងថតរូបមិនស្អាតមុខអាក្រក់ខុសគេ រឺ វីដេអូឡាយនិយាយមកមិនប្រក្រដី យកមកផុសអោយគេមើលតើអ្នកមានអារម្មណ៍មិនល្អអត់????ចឹងខ្ញុំអត់ចង់អោយកូនឌូបមានអារម្មណ៍និងទេហើយខ្ញុំក៏មិនចង់អោយគេឃើញកូនខ្ញុំចឹងដែរ មើលផងពេលកូនខ្ញុំមិនទាន់ឈឺគឺការផុសរូបនិងតាមខ្ញុំទៅក្រៅដូចគ្នា តែអីលូវពេលគាត់ទៅក្រៅឆាប់ហត់និងស្រែករករឿងមកផ្ទះ មិនដូចក្មេងធម្មតា អ្នកធ្លាប់មានកូនឈឺបានដឹង គាត់ត្រូវការនៅផ្ទះសំរាកនិងលេងសួនក្នងផ្ទះល្អបំផុត សំខាន់ពេលនៅផ្ទះនិងការរស់នៅរបស់គាត់មានខ្ញុំម៉ាក់ខ្ញុំនិងម៉ែដោះពីរបីនាក់មើល…
Read Moreលង់ស្នេហ៍បាត់! ចំរើន សុភ័ក្រ្ត ជះសម្រស់ស្អាតខ្លាំង ពេលតែខ្លួនគ្រងឈុតប្រពៃណីខ្មែរបែបនេះ ពិតជាសមសួនជានារីខ្មែរពិតៗ
ថ្មីៗនេះ រូបភាពបីសន្លឹករបស់តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា ចំរើន សុភ័ក្ត្រ ទទួលបានការចាប់អារម្មណ៍ពីមហាជនខ្លាំង ដែលឃើញបង្ហោះលើបណ្ដាញសង្គមរបស់ជាងផាត់មុខម្នាក់ បង្ហាញពីការតុបតែងខ្លួនរបស់តារាចម្រៀងរូបនេះគ្រងឈុតប្រពៃណីខ្មែរបុរាណយ៉ាងស្រស់ស្អាតសមសួនសម្រាប់ត្រៀមថតបទចម្រៀង។ ពិតណាស់ ជាមួយនឹងការតុបតែងខ្លួនក្នុងឈុតប្រពៃណីបុរាណមួយនេះ ចំរើន សុភ័ក្ត្រ កំពុងធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់នាងមានការសរសើរខ្លាំងជាមួយនឹងរូបសម្រស់ក្នុងឈុតបុរាណដ៏ល្អឯករំលេចដោយគ្រឿងអលង្ការខ្មែរ រួមផ្សំនឹងសម្រស់ផូរផង់ ធ្វើឱ្យនាងជះសម្រស់ស្អាតប្លែកទាក់ភ្នែកខ្លាំងតែម្ដង។ រូបភាពទាំងនេះដែរ កំពុងតែត្រូវបានមហាជនចែករំលែកភ្ជាប់ជាមួយនឹងពាក្យពេចន៍សរសើរគ្រប់គ្នាជាមួយនឹងរូបសម្រស់ដ៏ប្លែករបស់ តារាចម្រៀងរូបនេះ ក្នុងឈុតប្រពៃណីដ៏ល្អឯកនេះផងដែរ៕
Read More