ពិតណាស់ ក្រោយពីពពោះជាច្រើនខែ បេនីយ៉ាំង ជិតបានឃើញមុខកូនប្រុសហើយ ដែលគិតមកដល់ពេលនេះកាន់តែកៀកថ្ងៃសម្រាល ពោលគឺអ្នកនាងត្រៀមសម្រាលនៅខែក្រោយនេះ។ ដោយឡែក ស្របពេលនេះដែរ អ្នកម៉ាកហាយសូររូបនេះក៏បានធ្វើឱ្យមហាជនចាប់អារម្មណ៍ និង បង្ហាញការសាទរខ្លាំង ដែលបានឃើញអ្នកនាងបង្ហាញរូបភាពរថយន្តស៊េរីទំនើបពណ៌ខ្មៅយ៉ាងថ្មីសន្លាង ដែលទើបចាយលុយរាប់ម៉ឺនដុល្លារទិញជាកាដូសម្រាប់ត្រៀមស្វាគមន៍កូនប្រុសរបស់នាងផងដែរ។ ក្នុងនោះ អ្នកនាង បេនីយ៉ាំង បានបង្ហោះរូបភាពរថយន្តភ្ជាប់ជាមួយសាររៀបរាប់ថា ៖ «របស់ចុងក្រោយដែលត្រៀមសម្រាល លើសលប់ហើយណាកូនខ្លារបស់ម៉ាក់ For my son Corsin see u next month»។ ទន្ទឹមនឹងនោះដែរ ក៏បានឃើញមហាជនអ្នកគាំទ្រ ព្រមទាំងអ្នកសិល្បៈជាច្រើនបានចូលអបអរសាទរចំពោះការស្វាគមន៍សមាជិកថ្មីជារថយន្តនេះដែរ ព្រមទាំងជូនពរឱ្យអ្នកនាងសម្រាលកូនឆាប់ៗខាងមុខនេះ ឱ្យសុខភាពល្អមានសុវត្ថិភាពទាំងម្ដាយ និង កូនផងដែរ៕
Read MoreDay: May 7, 2022
ក្រោយល្បីពាក្យរឿងតារាកំប៉ិកកំប៉ុកផ្ទុះពេញបណ្តាញសង្គមសិល្បៈ ស្រាប់តែ ករុណា ពេជ្រ អត់ទ្រាំមិនបាន បង្ហោះសារប្រតិកម្មភ្លែតបែបនេះថា….
ថ្មីៗនេះ លើបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសក្នុងសង្គមសិល្បៈកំពុងផ្ទុះការបញ្ចេញមតិវែកញែកខ្លាំង ក្រោយពីលេចឮនូវពាក្យតារាកំប៉ិកកំប៉ុក ដែលគេចាត់ទុកថាជាពាក្យមើលងាយដល់អ្នកសិល្បៈមួយចំនួន និង បានក្លាយជាប្រធានបទដ៏ក្ដៅគគុកដុតដល់អារម្មណ៍អ្នកសិល្បៈជាច្រើនបានចេញមុខប្រតិកម្មភ្លាមៗ ដែលមានទាំងប្រធានសមាគមន៍អ្នកសិល្បៈ ចន ច័ន្ទលក្ខិណា និង តារាល្បីៗជាច្រើនទៀតបានបញ្ចេញមតិរៀងៗខ្លួនចំពោះពាក្យមើលងាយនេះ។ ក្នុងនោះដែរ គេក៏បានឃើញ តារាចម្រៀងប្រុស ករុណា ពេជ្រ ក៏មិនបង្អង់យូរនោះដែរ ខណៈពេលបានឃើញផ្ទុះល្បីរឿងតារាកំប៉ិកកំប៉ុកនេះ ដែលលោកក៏បានធ្វើការបង្ហោះបញ្ចេញមតិផ្ទាល់ខ្លួនយ៉ាងចាក់ដោតវែងអន្លាយផុសលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ សារនោះ តារាចម្រៀង ករុណា ពេជ្រ បានសរសេររៀបរាប់ថា ៖ «បើកភ្នែកមកក៏ឃើញ ក៏សុំបញ្ចេញយោបល់ខ្លះ ប៉ុន្តែមិនមែនបានន័យថាខ្ញុំកាន់ជើងតារាគ្នាឯងក្នុងវិសយ័សិល្បៈនោះទេ គឺចង់និយាយពីតម្លៃមនុស្ស និង កិត្តិយសតែប៉ុណ្ណោះ… សម្រាប់ពាក្យថា តារាកំប៉ិកកំប៉ុក ខ្ញុំក៏បានធ្លាប់ឆ្លងកាត់អស់ហើយ ថាវាពីរោះ និង ឈឺចាប់ដល់កម្រិតណា នៅពេលដែលខ្ញុំមិនទាន់មានបងប្អូនស្គាល់ទូលំទូលាយក្នុងវិសយ័សិល្បៈ។ នៅឡើយតែពាក្យ ឧកញ៉ា ទេ ដែលខ្ញុំមិនទាន់បានឆ្លងកាត់ ទើបមិនទាន់ដឹងថា ពីរោះ មានកិត្តិយស ឬ ភាពអស្ចារ្យ ប៉ុនណា… ប៉ុន្តែសម្រាប់ខ្ញុំ តម្លៃគុណធម៌ កិត្តិយស និង សេចក្តីថ្លៃថ្នូរ របស់មនុស្សម្នាក់ៗ មិនឋិតលើងារនោះទេ ព្រោះងារជាតារាកំប៉ិកកំប៉ុក ឬ ងារជាឧកញ៉ា ក៏សុទ្ធតែមានតម្លៃ សេចក្តីថ្លៃថ្នូរ សច្ចធម៌ និង ភាពទៀងត្រង់រៀងៗខ្លួន។ ជាការពិតណាស់ សម្រាប់អ្នកមិនសូវមាន ធ្វើការបម្រើ អ្នកមាន ដើម្បីដោះដូរយកលុយ ដូច្នេះអ្នកមានលុយ បើបានយកអ្នកអត់លុយមកប្រើហើយ ឱ្យលុយតាមការងារគេទៅ គឺចប់ហើយ។ បញ្ជាក់៖ សូមបងប្អូនត្រូវចាំថា កុំព្យាយាមដៀលមើលងាយតម្លៃមនុស្សក្រោមឱវាទរបស់ខ្លួន ទៅតាមឋានៈ ឬ មាសប្រាក់ បុណ្យស័ក្កិ ថាអន់ជាងយើង មិនដល់យើង ដែលកំពុងភ្លេចខ្លួនថា ពេលខ្លះយើងក៏កំពុងបានទាញប្រយោជន៍មួយចំនួនធំពីមនុស្សដែលអន់ជាងយើង ហើយកំពុងនៅជុំវិញខ្លួនយើងផងដែរ»៕
Read Moreកប់ណាស់! មង្គលការខ្មែរមួយនេះ រៀបចំឡើងយ៉ាងប្រណីត សុទ្ធតែឡាន Rolls-Royce តម្រៀបជាជួរ!….(មានវីដេអូ)
ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ បន្ទាប់ពីមានការធូរស្បើយពីការរីករាលដាលជំងឺកូវីដ១៩ ឃើញថាការប្រារព្ធរៀបចំកម្មវិធីនានាបានធ្វើឡើងហើយ ដោយក្នុងនោះក៏ឃើញមានការរៀបចំកម្មវិធីមង្គលការ ដែលមានការរៀបចំយ៉ាងប្រណីតៗ ធ្វើឲ្យទាក់ទាញដល់មហាជននៅក្នុងបណ្តាលសង្គមយ៉ាងខ្លាំង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ បានផ្ទុះការសរសើរយ៉ាងខ្លាំងនៅក្នុងកម្មវិធីមង្គលមួយ ដែលរៀបចំឡើងនៅលើអាគារថ្មីមួយដ៏ប្រណីត និងធំខ្លាំងនៅក្នុងបុរីប៉េងហួតបឹងស្នោរ ជាមួយនឹងការរៀបចំយ៉ាងអធិកអម ច្នៃឡើងជាមួយនឹងផ្កាស្រស់ពណ៌ផ្កាឈូកលាយគ្នា មើលទៅដូចនៅក្នុងវិមាន ឬដូចនៅក្នុងរឿងព្រេងនិទានយ៉ាងដូច្នោះ។ ទាំងនេះបើយើងតាមរូបភាពមួយចំនួន បានលេចធ្លាយនៅលើបណ្តាលសង្គមផងដែរ។ កាន់តែពិសេសនោះ ក្រៅពីការរៀបចំយ៉ាងប្រណីតនោះ ឃើញថានៅខាងមុខទ្វាចូលកម្មវិធី លេងសុទ្ធតែដាក់ឡាន Rolls Royce និងឡានទំនើបផ្សេងៗទៀត ដែលមានតម្លៃរាប់ម៉ឺនដុល្លារជាច្រើនគ្រឿង៕ រូបភាព៖ The ring wedding cambodia ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖
Read Moreស្មានមិនដល់! គឹម លីហ្សា មើលកូនផង ប្រឹងរកស៊ីផង មានលុយកាន់ពេញៗដៃ បែរកើតជំងឺមួយនេះទៅវិញ
ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញជីវិតតារាសម្ដែង គឹម លីហ្សា កាន់តែធូរធាររស់នៅក្នុងជីវភាពហាយសូរមិនធម្មតាទេ ព្រោះថាចាប់តាំងពីត្រឡប់មករស់នៅស្រុកខ្មែរ តារាស្រីរូបនេះបានបង្កើតមុខជំនួញថ្មីៗជាបន្តបន្ទាប់មិនថាផលិតផលថែរក្សាសម្រស់ ហាងលក់ម្ជូរ និងហាងគុយទាវទេ ធ្វើឱ្យអ្នកម៉ាក់កូន ២ រូបនេះ មមាញឹកខ្លាំងក្នុងការមើលថែមុខជំនួញរបស់ខ្លួន។ គឹម លីហ្សា ត្រូវបានមហាជនចាត់ទុកជាអ្នកជំនួញស្រីវ័យក្មេងដែលមានលុយកាន់ពេញៗដៃមួយរូប។ ដោយឡែកខណៈកំពុងជោគជ័យលើជំនួញ ប៉ុន្ដែរឿងដែលមិននឹកស្មានដល់ គឺតារាស្រីរូបនេះមានសម្ពាធផ្លូវចិត្តរហូតត្រូវទៅជួបគ្រូពេទ្យជំនាញដើម្បីព្យាបាលទៀតផង។ នៅយប់ថ្ងៃទី ៦ ឧសភា ឆ្នាំ ២០២២ គឹម លីហ្សា បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីនាងបានទៅរកគ្រូពេទ្យផ្លូវចិត្ត ព្រមទាំងបង្ហាញថ្នាំគ្រាប់ជាច្រើនដែលគ្រូពេទ្យបានបើកឱ្យសម្រាប់ព្យាបាលជំងឺ។ ក្នុងនោះ គឹម លីហ្សា មិនបានរៀបរាប់អ្វីច្រើនឡើយ គ្រាន់តែដាក់ Caption មួយយ៉ាងខ្លីថា «សម្ពាធ» ប៉ុណ្ណោះ។ ទន្ទឹមនឹងការបង្ហាញពីអាការជំងឺផ្លូវចិត្តនេះ គឹម លីហ្សា ក៏ទទួលបានការលើកទឹកចិត្តជាច្រើនពីមិត្តភក្ដិក្នុងសិល្បៈ និង បណ្ដាអ្នកគាំទ្ររបស់នាង៕
Read Moreមើលមួយភ្លែត ស្មានថាបងប្អូន! សុខៗ ឌីជេ ណាណា បង្ហោះរូបថតមួយសន្លឹកជាមួយអ្នកម៉ាក់ សម្រស់មិនចាញ់គ្នាប៉ុន្មានទេ រួចភ្ជាប់សារមួយទៀតថា…
ភ្នំពេញ៖ បច្ចុប្បន្ន ពិធីការិនីដ៏សម្បូរសមត្ថភាពអ្នកនាង នាង សុវឌ្ឍនា ដែលមនុស្សនៅក្នុងបណ្ដាញសង្គមស្គាល់ថា ឌីជេណាណា កំពុងមានឈ្មោះបោះសម្លេង និងមានអ្នកស្រលាញ់ចូលចិត្តច្រើន តាមរយៈវីដេអូចែករំលែកចំណេះដឹង ការលើកទឹកចិត្ត និងបទពិសោធន៍ផ្សេងៗនៅលើបណ្ដាញសង្គម។ ជាមួយគ្នានេះដែរ ក្រៅពីមានសមត្ថភាព និងចំណេះដឹងហើយ ពិធីការិនីរូបនេះ ថែមទាំងមានសម្រស់សមរម្យគួបផ្សំផងដែរ ពិសេសនាងក៏មានគ្រួសារមហាយល់ចិត្តខ្លាំងតែម្ដង។ ដោយឡែក បើក្រឡេកទៅមើលរូបភាពមួយសន្លឹកដែល ឌីជេ ណាណា ទើបតែបានបង្ហោះកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ ដែល ឌីជេ រូបនេះបានថតជាមួយអ្នកម្តាយខ្លួន គេសង្កេតឃើញថា សម្រស់របស់អ្នកទាំងពីរហាក់ប្រហែលគ្នា ។ ជាមួយគ្នានេះផងដែរ ឌីជេ ណាណា ក៏បានភ្ជាប់សារមួយគួរឲ្យចាប់អារម្មណ៍ទៀតថ៖ “សង្ឃឹមថាពេលខ្ញុំអាយុ56ឆ្នាំដូចម៉ែ ខ្ញុំស្អាតបានប្រហែលម៉ែទៅចុះណា។” ។ ចាប់អារម្មណ៍នឹងសារមួយនេះ មហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេស៊បុក បានចូលមកខមិនថាសរសើរជាហូរហែ ព្រោះតែម្ដាយរបស់ ឌីជេណាណា នៅតែមានមុខមាត់ក្មេងល្ហក់ មិនចាស់ទាល់តែសោះខណៈគាត់មានអាយុ ៥៦ឆ្នាំទៅហើយ រហូតអ្នកនិយមលេងបណ្ដាញសង្គម ឃើញហើយស្មានថាជាបងប្អូនគ្នាយ៉ាងដូច្នោះ៕
Read Moreស្វីតៗបែបចាស់! អីយ៉ា ឯកឧត្តម ម៉ុង ឫទ្ធី ទោះវ័យកាន់តែច្រើន កាន់តែផ្អែមល្ហែម ថែមទាំងឆ្លៀតបង្ហោះសារមួយគួរឲ្យចាប់អារម្មណ៍បែបនេះថា…
ព្រះសីហនុ៖ ជឿជាក់ថា ប្រិយមិត្តភាគច្រើន ច្បាស់ស្គាល់កិត្តិនាមរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ព្រោះលោកជាបុគ្គលដ៏ជោគជ័យម្នាក់ ក្នុងវិស័យជំនួញ ដែលមានទ្រព្យ និងដីធ្លីជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា។ ហើយលោកតែងតែត្រូវបានមហាជន កោតសរសើរពីជីវិតតស៊ូរបស់លោកជាហូរហែ ព្រោះបើទោះបីជា ឯកឧត្តមបណ្ឌិតមានជំនួញពេញដៃពិតមែន តែលោក និងភរិយាជំទាវ នៅតែចូលចិត្តប្រើជីវិតសាមញ្ញៗ និងនៅតែបង្ហាញភាពល្អូកល្អើនជាមួយគ្នាមិនដែលខាន។ ជាក់ស្ដែង ថ្មីៗនេះផងដែរ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានធ្វើដំណើរទៅលេងដីចម្ការនៅខេត្តព្រះសីហនុ ព្រមទាំងបានផ្ដិតយករូបភាពជាច្រើនជាមួយភរិយាជំទាវ និងបានបង្ហោះនៅលើគណនីហ្វេសប៊ុកផេក ភ្ជាប់ជាមួយពាក្យពេចន៍ដ៏មានអត្ថន័យជ្រាលជ្រៅខ្លាំងតែម្ដង។ ក្នុងនោះលោកបានសរសេរថា៖ “ពេលវេលាកាន់រំកិលទៅមុខឥតឈប់ឈរ ដូច្នេះហេីយទេីបរូបខ្ញុំតែងតែបង្កេីនភាពស្និទ្ធស្នាល ជាមួយជំទាវប្រហុកអោយបានកាន់តែច្រើនទៅៗ ព្រោះអីមិនដឹងទេថាតេីអ្នកណាទៅមុន អ្នកណាទៅតាមក្រោយទេ។ ដេីមខែឧសភានេះគឺដល់រដូវទុរេន សាវម៉ាវ និងមង្ឃុត ដែលខ្ញុំបានដាំកាលពីជាងដប់ឆ្នាំមុន នៅលេីទឹកដីតំបន់ឆ្នេរសមុទ្រកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានទុំល្មមប្រមូលផលព្រមៗគ្នាតែម្តង ដូច្នេះហេីយបានជាខ្ញុំនាំជំទាវប្រហុក មកប្រមូលផលដេីម្បីរំលឹកពីប្រវត្តិស្នាដៃផ្ទាល់ដែលបានបន្សល់ទុក ។” ។ យ៉ាងណាមិញ តាមរយៈសំណេរនិងរូបភាពដ៏មានអត្ថរសនិងអត្ថន័យទាំងនេះរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី នៅពេលអ្នកនិយមលេងបណ្ដាញសង្គមឃើញហើយ ពិតជាមិនស្ញើចមិនបាន ព្រោះបើទោះបីជាឯកឧត្តមបណ្ឌិត និងភរិយាបានចាប់ដៃសាងគ្រួសារមកជាង ៤០ឆ្នាំទៅហើយក្ដី ប៉ុន្តែចំណងភក្ដីភាពរបស់ពួកគាត់នៅតែស្អិតរមួតបែបនេះ នរណាៗក៏ប្រាថ្នាចង់បានជីវិតគូដ៏ចម្រុងចម្រើនបែបនេះដូចរូបលោកផងដែរ៕
Read Moreរំភើបជំនួស! ប៉ូគឹមថេង សុតធីតា រំភើបចិត្តជាខ្លាំង ពេល MGC ប្រកាសប្រគល់មកុដមាសតម្លៃខ្ទង់ ៣ ម៉ឺនដុល្លារឲ្យដាច់…(មានវីដេអូ)
ពិតណាស់ គិតមកដល់ពេលនេះជាងមួយឆ្នាំហើយដែល ប៉ូគឹមថេង សុតធីតា បានក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand Cambodia ២០២១ និង ដល់វេលាដែលស្ថាប័នតម្រូវឱ្យកញ្ញាធ្វើការផ្ទេរតំណែងនេះទៅកាន់ម្ចាស់មកុដថ្មីក្នុងរដូវកាលប្រកួត Miss Grand Cambodia ក្នុងឆ្នាំ ២០២២ នេះដែរ។ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញា ជាពិសេសម្ចាស់មកុដ Miss Grand Cambodia ២០២១ រូបនេះ ហាក់ភ្ញាក់ផ្អើលស្រឡាំងកាំង និង រំភើបជាពន់ពេកនោះ ឃើញថាក្នុងវីដេអូត្រៀមផ្ទេរតំណែង ស្ថាប័ន Miss Grand Cambodia ក៏បានធ្វើការ Surprise កញ្ញា សុតធីតា ដោយប្រាប់ឱ្យដឹងថា ក្នុងឆ្នាំនេះ ស្ថាប័ននឹងប្រគល់មកុដមាសនេះឱ្យដាច់ជាកម្មសិទ្ធិផ្ទាល់ខ្លួនជូនកញ្ញាតែម្ដង មិនមានការដកហូតវិញនោះទេ ដែលស្ថាប័នបានត្រៀមរៀបចំធ្វើមកុដថ្មីសម្រាប់ម្ចាស់ជ័យលាភី ឆ្នាំ ២០២២ នេះហើយ។ លើសពីនេះ បើតាមបណ្ដាញសង្គម Miss Grand Cambodia បានឱ្យដឹងថា មកុដមាសដែលស្ថាប័នបានប្រគល់ឱ្យ Miss Grand Cambodia ២០២១ ប៉ូគឹមថេង សុតធីតា ជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ គឺមានតម្លៃ ៣ ម៉ឺនដុល្លារ ហើយស្ថាប័ននឹងត្រៀមបង្ហាញមកុដសម្រាប់ឆ្នាំ ២០២២ ដែលមានតម្លៃរហូតដល់ទៅ ២៥ ម៉ឺនដុល្លារឯណោះ៕
Read Moreអ្នកមិនដឹង ស្មានតែបងប្អូនភ្លោះទៅហើយ បើ យ៉ាន លីនដា និងកូនស្រីដូចគ្នាបេះដាក់យ៉ាងនេះ!
បរទេស៖ ជឿជាក់ថា បងប្អូនប្រាកដជាចាំបានហើយ តារាចម្រៀង យ៉ាន លីនដា ដែលត្រូវស្គាល់យ៉ាងច្បាស់ថាជា អតីតភរិយា តារាប្រុស ញ៉ែម សំអូន ដែល ក្រោយបញ្ចប់ជីវិតជា គូស្វាមីភរិយានឹងគ្នាហើយនោះ រូបនាង បាននាំកូនស្រីតែម្នាក់ខ្លួន ទៅរស់នៅលើទឹកដីប្រទេសអូស្ត្រាលី។ យ៉ាងណាមិញ ប្រសិនបើក្រឡេកទៅមើល ជីវិតរបស់តារាស្រីរូបនេះ សព្វថ្ងៃ ពិតជា មានក្តីសុខខ្លាំងណាស់ ជាមួយកូនស្រីរបស់ខ្លួន ដែលជាញឹកញយ គេតែងឃើញ រូបនាងតែង ទៅណាមកណា ភាគច្រើនតែងមាន កូនស្រីនៅជាប់រហូត មិនតែប៉ុណ្ណោះ បើនិយាយពីសម្រស់វិញ តារាស្រីរូបនេះ កាន់តែចាស់ កាន់តែស្រស់ស្អាត មុខមាត់ស្ទើរមិនគួរឲ្យជឿថា កូនខ្មែរឡើយ ការតុបតែងទៀតសោត ក៏រឹតតែដូចនឹង តារាបរទេសខ្លាំងឡើង។ ជាពិសេសនោះគឺ មានកូនស្រីក្រមុំមួយ អាចនិយាយបានថាពិតជាស្រស់ស្អាតកាត់រកម្ដាយខ្លាំងណាស់ បើងតជិតគ្នាស្ទើរតែដូចបងប្អូនភ្លោះទៅហើយ ព្រោះថាទម្រស់មុខមាត់ រាងពងក្រពើដូចម្ដាយបេះដាក់ ខុសត្រង់តែថាកូនមានសាច់ទ្រលុកទ្រលន់ជាងម្តាយបន្តិចប៉ុណ្ណោះ៕ សូមទស្សនារូបភាពខាងក្រោម៖
Read More