ភ្នំពេញ៖ ក្រោយប្រឡូកក្នុងវិស័យសិល្បៈច្រើនឆ្នាំ តារាសម្តែងស្រី សឿន ផាភួង ក៏មានកូនប្រុសស្រី យ៉ាងស្រស់ស្អាត ស្រស់សង្ហា មិនតែប៉ុណ្ណោះ កូនស្រីពៅ កញ្ញា អាង សុជាតា ហៅ ឈូឈូ ថែមទាំងមាន ដុងសិល្បៈជាតារាសម្តែង ដូចអ្នកម៉ាក់ថែមទៀត។ បើនិយាយពី សម្រស់តារាសម្តែងស្រីជើងចាស់រូបនេះវិញ នៅតែខ្ញង់ ខណៈកូនប្រុសស្រី ធំដឹងក្តីកំលោះក្រមុះទៅហើយនោះ មិនតែប៉ុណ្ណោះ ប្រសិនមិនបង្ហើបថា តារាស្រី ឈូឈូ និង រូបនាង ជាម្តាយកូនទេ ជឿជាក់ថា មហាជនភាគច្រើន ប្រាកដជាច្រលំថា បងប្អូនមិនខាន។ ជាពិសេសជាងនេះទៀតនោះគឹ អ្នកម៉ាក់កូនទាំងពីររូបនេះ មិនថាទៅណាមកណាក៏តែងតែមានវត្តមានទាំងព្រមតែម្ដង លើសពីនេះបើនិយាយពីស្ទាយ៍តុបតែងខ្លួនវិញគឺថា ស្រស់ស្អាតមិនឲ្យចាញ់គ្នានោះឡើយ មិនតែប៉ុណ្ណោះ អ្នកទាំងពីរគឺ មើលទៅដូចជាមិត្តភក្តិ ឬបងប្អូនទៅវិញ ព្រោះ ថាមើល ទៅតារាសម្ដែងស្រី ផាភួង ហាក់ស្និតស្នាលនឹងកូនស្រី លេងសើចផ្ដល់ទំនុកចិត្តឲ្យកូនដូចជាមិត្តភក្តិអញ្ចឹង៕ សូមទស្សនារូបភាពខាងក្រោម៖
Read MoreDay: May 8, 2022
បាត់មុខឈឹង តាមពិតលោកស្រី សាពណ៌ បុគ្គលដំបូងគេដែលល្បីផ្នែកបង្ហាត់ផ្នែកដើរម៉ូដ កំពុងសំងំចាយជីវិតបែបអភិជន នៅប្រទេសនេះសោះ
បើរំឭកកាលពីប្រមាណជាជិត ២០ ឆ្នាំមុន មហាជននិយមតាមដានវិស័យដើរម៉ូដ ច្បាស់ណាស់ប្រាកដជាបានដឹងហើយថាកម្ពុជាហាក់ពុំសូវមានការចាប់អារម្មណ៍ និង លេចធ្លោខ្លាំងណាស់ណានៅឡើយទេ តែកាលនោះ គេចាំបានថាវិស័យដើរម៉ូដ និង ការប្រកួតបវរកញ្ញារបស់កម្ពុជាចាប់ផ្តើមឈានជើងបោះជំហានទៅកាន់ភាពល្បីសុសសាយបន្តិចៗម្តង ពីការជ្រោមជ្រែង និង ក្តីស្រឡាញ់ពីសំណាក់អ្នកស្នេហាវិស័យមួយនេះ។ ជាក់ស្តែង កាលនោះគេនៅចាំបានលោកស្រី សាពណ៌ រិនដល ដែលជាអតីតបវរកញ្ញា និង អាចចាត់ទុកថាជាស្ត្រីកម្ពុជាដំបូង ដែលបានបង្កើតថ្នាក់បណ្តុះបណ្តាលផ្នែកដើរបង្ហាញម៉ូដ ការប្រកួតម៉ូដ ក៏ដូចជាបាននាំយកនូវវិស័យដើរម៉ូដរបស់កម្ពុជាឱ្យអន្តរជាតិបានស្គាល់។ លោកស្រី សាពណ៌ រិនដល ជាអគ្គនាយិកានៃ Sapor Modeling Agency បានសាងកេរ្តិ៍ឈ្មោះល្បីសុសសាយលើវិស័យបង្ហាញម៉ូដក្នុងនាមជាគ្រូបង្រៀនផង និង អ្នកជួយជ្រោមជ្រែងស្ត្រីខ្មែរជាច្រើនឱ្យក្លាយទៅជាតារាបង្ហាញម៉ូដអាជីព និង ខ្លះបានឈានជើងទៅការប្រកួតឆាកអន្តរជាតិតំណាងកម្ពុជាទៀតផង។ បើគិតមកដល់ឆ្នាំ ២០២២ នេះ លោក សាពណ៌ ហាក់បាត់ឈឹងនៅលើវិស័យសិល្បៈស្រុកខ្មែរក៏ពិតមែន ប៉ុន្តែលោកស្រីក៏នៅតែជារៀមច្បង និង ជាគំរូដល់អ្នកស្នេហាវិស័យបង្ហាញម៉ូដដូចដើម ហើយបច្ចុប្បន្នលោកស្រីកំពុងតែរស់នៅឯប្រទេសអូស្ត្រាលី កាន់មុខជំនួយផ្សេងៗ ជាមួយស្វាមី និង មានកូនប្រុសស្រីចំនួន ៣ នាក់។ លើសពីនោះ បើក្រឡេកទៅមើលសម្រស់របស់អតីតបវរកញ្ញា និង គ្រូបង្វឹកបង្ហាញម៉ូដ លោកស្រី សាពណ៌ មានវ័យ ៥០ ឆ្នាំ ទៅហើយ តែលោកស្រីនៅតែស្រស់ស្អាតដូចដើម ហាក់មិនប្រែសម្រស់ទៅណាសោះ ពោលគឺវ័យកាន់តែកើន លោកស្រីកាន់តែក្មេងជាងមុនទៅទៀត៕
Read Moreអីយ៉ា ចំថ្ងៃទិវាមាតា ស្រាប់តែ ចេន បង្ហោះរូបមួយសន្លឹកជុំគ្រួសារ រួចពោលពាក្យបែបនេះទៅកាន់ម្តាយខ្លួនយ៉ាងមានន័យ, ចាប់អារម្មណ៍ត្រង់ស្បែកជើងពេក ហ្វេនៗចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា…
ហ្វេសប៊ុក៖ នៅមុននេះបន្តិច នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២២ នេះ គេបានឃើញតារាចម្រៀង Original Song លោក ចេន បានបង្ហោះរូបភាពមួយជាមួយនឹងក្រុមគ្រួសារ នៅក្នុងថ្ងៃទិវាមាតា ព្រមទាំងសរសេរពាក្យពេជន៍នៅក្នុងចិត្តយ៉ាងកក់ក្តៅទៅកាន់ម្តាយរបស់លោកផងដែរ ។ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាចម្រៀងប្រុសរូបនេះ បានបង្ហោះរូបភាពជាមួយនឹងក្រុមគ្រួសាររបស់លោក ព្រមទាំងសរសេរសារយ៉ាងខ្លីមួយ បង្ហាញពីទំហំចិត្តដែលម្តាយ ដែលតែងតែស្រលាញ់ និងយកចិត្តទុកដាក់មកលើខ្លួនថា៖ “ទោះធ្វើអោយគាត់ខូចចិត្តប៉ុន្មានលានដងក៏ដោយ មនុស្សស្រីដែលមានឈ្មោះថា ម្តាយ នៅតែសួរយើងថា ញាំអីហើយនៅ? ឃ្លានអត់? មោះម៉ាក់ដួសអោយ” ។ ជាមួយគ្នានេះផងដែរ ក៏មានមហាជនជាច្រើន និងបណ្តាហ្វេនៗដែលជាអ្នកគាំទ្រនាំគ្នាបាននាំគ្នា បញ្ចេញមតិយោបល់បង្ហាញពីទំហំចិត្តស្រលាញ់ម្តាយគ្រប់ៗគ្នាផងដែរ ។ ទន្ទឹមនឹងរូបភាពមួយសន្លឹកនោះ ចាប់អារម្មណ៍ទៅលើស្បែកជើង ចេន ខ្លាំងពេក ហ្វេនៗចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “ស្បែកជេីងនឹងលក់តអត់បង, ចេន ហាសប្ដូរស្បែកជើងគ្នាអត់ ហិហិស្បែកជើងដូចគ្នាតែវាសនាមិនដូចគ្នា មិចបានស្បែកជើងខ្ញុំអត់មានអ្នកចង់បានចឹងណ៎, ស្បែកជើងbest សាហាវ, យើងមិនជ្រើសរើសស្បែកជើងដែលស្អាតបំផុតទេ ប៉ុន្តែយើងជ្រើសរើសគូដែលស្រួលបំផុត, ស្បែកជើងស្អាត បងចេន, idol សុំស្បែកជើង, សុំស្បែកជើងពាក់សិនមោបង ចេន, like comment share បានតែកុមមេីលស្បែកជេីង, ខ្លាចម៉ាកទៅចោលពាក់ស្បែកជើងខុស, អាយដលស្បែកជើងស្អាត, ស្បែកជើងបងស្អាត់មេស” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read Moreញ៉ាក់សាច់! ទើបយួរពេញដៃថ្ងៃមុនសោះ ស្រាប់តែលើកនេះ គង់ ចាន់ស្រីមុំ ជះលុយម៉ឺនៗ ទិញទៀត
ប្រទេសថៃ ៖ នរណាមិនស្គាល់ អ្នកនាង គង់ ចាន់ស្រីមុំ ជាតារាស្រីល្បីរឿងសម្ភារៈនិយម ជាតារាស្រីអ្នកមានវ័យក្មេង ក្តាប់ជំនួញក្នុងដៃរកកម្រៃមួយខែៗមិនចេះតិច មានកូនតែមួយទេ តែនិយាយរឿងឡាន និងផ្ទះវិញ ទិញទុកដូចមានកូន១០ ២០នាក់ ជីវិតជះចំហាយសុភមង្គល សេចក្តីសុខលើគំនរលុយ ដូចក្នុងរឿងភាគ។ យ៉ាងណាមិញ ទើបដើរលេងទៅវៀតណាមថ្ងៃមុន ទិញកាបូប ស្បែកជើង និងវ៉ែនតា ប្រ៊េនLV យួរពេញដៃទាំងទ្វេ ស្រាប់តែពេលនេះ នាំកូនហោះទៅដើរលេងប្រទេសថៃ ឆ្លៀតពេល ពិនិត្យសុខភាពនោះ តារាស្រីរូបនេះ ធ្វើឲ្យគេឯង មិនស្ងើចសរសើរគឺមិនបាន។ ម្តងនេះ មិនមែនលំៗដូចទៅវៀតណាមឡើយ ទិញម្តងនេះ ដល់ថ្នាក់យួរលែងអស់ហើយ ទៅដល់ហាងលក់កាបូប រើសដាក់ៗ ដូចរើសម្ហូប រាប់លុយទាំងគីបៗដូចក្រដាស គ្រាន់តែឃើញ ក៏ដឹងថា ជាតិមុន តារាស្រី គង់ ចាន់ស្រីមុំ ធ្វើបុណ្យហូរហៀ ជាតិនេះ សោយសុខនឹងជីវិតហាយសូ ឡូយឆាយ គីឡូអភិជន៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
Read Moreអានចប់ ឆ្អែតបាយ! ហ្វីយ៉ាតា តាបទៅវិញដាក់ផាំងៗអ្នករិះគន់ រឿងនាង ស្លៀកពាក់បែបនេះ
ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ក្រឡេកឃើញថា តារាស្រី ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា តែងតែបានចេញមកបង្ហាញនូវស្ទាយ៍ថ្មីៗជាច្រើន នៅលើបណ្ដាញសង្គម ក្នុងឈុតស៊ិ.ច.ស៊ី បញ្ចេញសាច់ខ្ចី ដែលកំពុងតែអង្រួនអារម្មណ៍អ្នកទស្សនាយ៉ាងខ្លាំង ។ ជាមួយគ្នានេះ ក្នុងការស្លៀកបង្ហាញភាពស៊ិ.ច.ស៊ី.ជារឿយៗ អង្រួនភ្នែកអ្នកទស្សនាបែបនេះ ហ្វីយ៉ាតា ក៏ទទួលបាននូវការស្រលាញ់ចូលចិត្តមិនតិចនោះដែល។ ដោយឡែក ជាធម្មតាអ្វីក៏ដោយ មិនអាចតម្រូចចិត្តមនុស្សបានគ្រប់គ្នានោះទេ ជាក់ស្ដែង តារាស្រីរូបនេះក៏ទទួលរងនូវពាក្យរិះគន់ជាច្រើនផងដែរ ថាជាស្រីបែរជាស្លៀកលិចលើក្រោម បង្ហាញឲ្យគេឃើញបែបនេះ។ យ៉ាងណាមិញ បន្ទាប់ពីទទួលបានការរិះគន់យ៉ាងដូច្នេះ មិនបង្អង់យូរ ហ្វីយ៉ាតា ក៏និយាយតបដាក់ចំៗទៅវិញបែបនេះថា៖ “អ្នកខ្លះឃើញគេពាក់ S.e.x.y ថតរូបច្រណែនគេ. ថាគេចេះចេញចុះ តាមពិតបើបានរាងស្អាតដូចគេក៏ពាក់ដែរហើយក៏ថតដែរ កុំមកធ្វើឯងត្រឹមត្រូវ. លួនឯងខ្លាញ់ហើយធ្លាក់មិនដឹងដល់ណាទេ តែមកប្រមា.ថ ខ្លុងស្អាតបស់គេ អីក៏ពិនមេស. ស្អប់គេតែចូលមើលរូបគេហើយមើលមួយថ្ងៃមិនដឹងម៉ានដង. ម៉េចហ្នឹង.តិចឆ្កួ.ត…. គេហាត់ប្រាណហត់ណាស់ទំរាំបានរាងដូចសព្វថ្ងៃ ហើយនៅក្មេងមិនថតបង្ហាញរូបរាងខ្លួនឯងខ្លះចាំម្កាល? ដល់ពេលគេចាស់ថត s.e.x.yថាគេនឹងចាស់ព្រើល. និយាយទៅធ្វើស្អីក៏មិនត្រូវចិត្តពួកអ្នកស្អប់យើងហ្នឹងដែរ ទោះបីចេះយុទ្ធសិល្ប៍ផ្គុំទ្វីបទាំងប្រាំបីចូលគ្នាតែមួយក៏វាថាយើងបំផ្លាញធម្មជាតិដែរ គេពាក់ខោអាវ s.e.x.y ថត post តែក្នុងអាខោនគេទេ មិនបានទៅពាក់ហើយដើរចូលផ្ទះរបស់អ្នកទេ. កុំរមាស់បើមិនចូលចិត្តកុំ follow page គេ. បើឃើញអូសរំលង… ចប់. រៀនចេះរកភាពស្ងប់ស្ងាត់និងសេចក្ដីសុខសម្រាប់ខ្លួនឯងខ្លះផង. ប្រយ័ត្នសរសៃប្រសាទ.. គ្រាន់តែប្រាប់។” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read Moreចុម! លើកនេះ សុខ សោម៉ាវត្តី ប្រើពាក្យសុទ្ធតែម្នាក់ឯងឡើងពេញៗមាត់ ក្រោយផ្ទុះរឿងបែកពី លី វ៉ាហេទ
មួយរយៈមកហើយដែលតារាសម្ដែងស្រីដ៏ឆ្នើម អ្នកនាង សុខ សោម៉ាវត្តី បានបង្ហាញពីសកម្មភាពប្លែកៗ តាមរយៈការបង្ហោះសារឯកាគ្មានអ្នកយល់ចិត្តនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមផ្ទុះការសង្ស័យជាខ្លាំងទៅលើទំនាក់ទំនងស្នេហារវាងនាង និង កីឡាករបាល់ទាត់រូបសង្ហា លី វ៉ាហេទ ថាអ្នកទាំងពីរប្រហែលជាអាចនឹងបែកបាក់គ្នា។ មន្ទិលសង្ស័យរបស់មហាជនអ្នកគាំទ្រហាក់កាន់តែកើនឡើងថែមមួយកម្រិតទៀត បន្ទាប់ពីអ្នកមេម៉ាយសាច់សខ្ចី សុខ សោម៉ាវត្តី បានទម្លាយសារថ្មីមួយទៀត ដែលក្នុងនោះនាងបានរៀបរាប់ច្បាស់ៗថា ពេលនេះនាងនៅម្នាក់ឯង ខណៈក្នុងពិភពសិល្បៈទាំងមូលបានដឹងរួចហើយថា នាង និង កំលោះកីឡាករបាល់ទាត់រូបសង្ហា លី វ៉ាហេទ បានសាងស្នេហ៍ជាមួយគ្នាយ៉ាងផ្អែមល្ហែមរាប់ឆ្នាំមកហើយ។ សុខ សោម៉ាវត្តី បង្ហោះរូបម្នាក់ឯងជាថ្មី ហើយរៀបរាប់ថា ៖ «ចូលចិត្តសាមញ្ញអ៊ីចឹង ចូលចិត្តធម្មជាតិអ៊ីចឹង ហើយក៏ទើបតែដឹងថាពេលនៅម្នាក់ឯងមានអារម្មណ៍ថាមានសេរីភាព ចង់ទៅក៏ទៅ ចង់មកក៏មកមិនបាច់ក្រែងចិត្តអ្នកណា»។ ពាក្យសម្ដីរបស់តារាសម្ដែងស្រីដ៏ល្បីល្បាញខាងលើ ហាក់ដូចជាកំពុងបញ្ជាក់ឱ្យមហាជនយល់កាន់តែច្បាស់ថា នាង និង គូស្នេហ៍ជាកីឡាករបាល់ទាត់រូបនោះ បានបែកបាក់គ្នាយ៉ាងពិតប្រាកដ៕
Read Moreអាយុគ្រាន់តែជាតួលេខទេ ចូលវ័យក្បែរ ៤០ ឆ្នាំ ពេជ្រ សោភា ផ្តែផ្តាំទៅស្រីៗឲ្យធ្វើរឿងនេះដើម្បីខ្លួនឯង
កំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញ ពេជ្រ សោភា បានបោះជំហ៊ានប្រឡូកក្នុងវិស័យសិល្បៈរាប់សិបឆ្នាំមកហើយ ដែលក្នុងនោះតារាស្រីរូបនេះទទួលបានការស្រឡាញ់គាំទ្រពីសំណាក់ទស្សនិកជក្មេងចាស់ប្រុសស្រីយ៉ាងច្រើនផុសផុល។ ពេលវេលាកាន់តែដើរលឿនទៅមុខ ពេលនេះ ពេជ្រ សោភា ក៏មានអាយុជិត ៤០ ឆ្នាំហើយដែរ ពោលគឺតារាស្រីរូបនេះបានទម្លាយច្បាស់ថា ឆ្នាំនេះនាងមានអាយុ ៣៨ ឆ្នាំហើយ។ តែទោះជាវ័យរៀងជ្រេបន្តិចក្ដី ពេជ្រ សោភា មិនព្រមបណ្ដោយខ្លួនឱ្យចាស់ជ្រីវជ្រួញតាមវ័យនោះទេ ក្នុងនោះនាងថែមទាំងបង្ហោះសារផ្ដាំស្រីៗឱ្យរៀបចំខ្លួនឱ្យស្អាតៗភ្លឹងៗ គឺមិនមែនដើម្បីអ្នកណាម្នាក់ឡើយ គឺដើម្បីខ្លួនឯង។ ពេជ្រ សោភា ធ្លាប់ទម្លាយរូបថត ព្រមជាមួយការតុបតែងខ្លួនជានារីហាយសូរ ហើយផ្ដាំស្រីៗថា ៖ «មនុស្សស្រីត្រូវចងចាំថា ខ្លួនយើងស្អាតដើម្បីខ្លួនយើង កុំបណ្តាយខ្លួនតាមអាយុ យើងស្អាតសម្រាប់យើង»។ សាររបស់ ពេជ្រ សោភា នេះ គេឃើញមានមហាជនជាច្រើនគាំទ្រ និង យល់ស្របតាម៕
Read Moreអីយ៉ា ក្រោយជិតចូលរោងការ ស្រាប់តែ Pancake នឹងមិត្តភក្តិស្និទ្ធស្នាលជុំគ្នាជាក្រុម រៀបចំពិធីជប់លៀងលាភាពនៅលីវ
នៅទីបំផុត តារាសម្ដែងស្រី Pancake Khemanit នឹងគូស្នេហ៍ជាអធិការរូបសង្ហា ដែលបានស្រឡាញ់គ្នាមក ១០ឆ្នាំនោះ បានសម្រេចចិត្តដឹកដៃគ្នាចូលរោងការហើយនៅខែមិថុនាខាងមុខនេះ។ ក្រោយពីអ្នកទាំងពីរបានសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាមួយគ្នា។ ជាក់ស្ដែងកាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២២ នៅលើបណ្តាញសង្គមរបស់ Pancake បានបង្ហោះរូបភាពគួរឱ្យចាប់អារម្មណ៍មួយជាកូនខ្លាឃ្មុំមួយគូស្លៀកឈុតរៀបការ ដោយបញ្ជាក់ដូចគ្នាថា Pancake នឹងគូស្នេហ៍របស់នាងកំពុងមានដំណឹងល្អដល់អ្នកគាំទ្ររបស់ពួកគេ។ រំលងមួយថ្ងៃ ស្រាប់តែបានឃើញមានវីដេអូរបស់អ្នកទាំងពីរ បានចេញមកបកស្រាយលម្អិតដោយបញ្ជាក់ថា អ្នកទាំងពីរនឹងរៀបការជាមួយគ្នានៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២២ ចំពោះការរៀបចំមង្គលការរបៀបណានោះគឺមិនទាន់កំណត់បាននៅឡើយទេ រង់ចាំមើលតាមស្ថានភាពជាមុនសិន។ រហូតដល់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២២ នៅលើបណ្តាញសង្គម Pancake ដែលនឹងជិតក្លាយជាកូនក្រមុំ បានបង្ហោះរូបភាពយ៉ាងកក់ក្តៅរីករាយបំផុត ត្រូវបានមិត្តភក្តិរៀបចំកម្មពិធីជប់លៀងលាភាពនៅលីវយ៉ាងភ្ញាក់ផ្អើលមុនរៀបការ។ ក្នុងនោះ តារាស្រីរូបនេះក៏បានបញ្ចេញមតិដែរថា៖ «អរគុណណា៎មិត្ត ស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់» នៅលើ Instagram ផ្ទាល់របស់នាង៕
Read Moreពេលវេលាលឿនខ្លាំងណាស់! ធ្មេចបើកៗ មួយរយៈប៉ុន្មានឆ្នាំចុងក្រោយមកនេះ ឡុង លីគ័ង ប្រែរប្រួលធំសន្ធឹក
ភ្នំពេញ៖ វាជាការពិត សព្វថ្ងៃ តារាវ័យក្មេង ដែលជា អតីតបេក្ខជនកម្មវិធី The Voice Kid Cambodia ឡុង លីគ័ង តែងតែទទួលការចាប់អារម្មណ៍ តាមរយៈបទចម្រៀងចេញមកហូរហែរ ជាមួយសន្ទុះប្រជាប្រិយភាព គួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះដែល បើតាមរយៈ រូបសម្រស់របស់តារាប្រុសវ័យក្មេងក៏ប្រែប្រួលខ្លាំងគួរសម ជាកស្តែង នៅគណនីផ្ទាល់ខ្លួនរបស់ ឡុង លីគ័ង បានធ្វើការបង្ហោះ រូបភាព ២ សន្លឹក ថតជាមួយ តារា វី ឌីណែត កាលពី ២០១៨ ប្រៀងនឹង នាពេលបច្ចុប្បន្ន ២០២២។ ក្នុងនោះផងដែរ គេត្រូវបាន កត់សម្គាល់ថា កម្ពស់ កាលចូលច្រៀងដំបូងហើយ ពេលនេះស្ទើរប្រែប្រួលខ្លាំង ក៏ដូចជារូបសម្រស់ ដោយក្នុងនោះ កម្ពស់កាលពី ២០១៨ ត្រឹមតែ កតារា វី ឌីណែត តែប៉ុណ្ណោះ ក៏ប៉ុន្តែ ដល់ឆ្នាំ ២០២២ ឡុង លីគ័ង បែរជាលូតខ្ពស់ ធំឡើង ខ្ពស់ជាតារាស្រីនេះតែម្តង ដោយ តារាប្រុសរូបនេះ ក៏បាន បង្ហោះខ្លឹមសារដូច្នេះថា៖ 2018 Vs 2022 តាមទាន់កំពស់បងណែតហេីយ នៅឡេីយភាពជោគជ័យ មិនទាន់អាចធ្វេីបានដូចបងស្រី តែទោះជាយ៉ាងណា ប្អូននឹងខិតខំបន្តទៀត សូមទស្សនារូបភាពខាងក្រោម៖
Read More