ផ្ទុះការសរសើរព្រោងព្រាត! ក្រោយឃើញ នី មុន្នីនាថ តែងជាតួអង្គព្រះនាងឥន្រ្ទទេវី សម្តែងបានយ៉ាងល្អខ្លាំង ទោះបីជាខកខានហាត់អស់ ១៧ ឆ្នាំ

កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ មានការសម្តែងនូវផ្ទាំងទស្សនីយភាពក្នុងទម្រង់សិល្បៈបុរាណមួយ ក្រោមចំណងជើងរឿង «ព្រះបាទជ័យវរ្ម័នទី ៧ និង ព្រះនាងឥន្ទ្រទេវី» នៅក្នុងសាល The Black Box Theatre នៃសាលាអន្តរជាតិ កាណាដា ភ្នំពេញ (កោះពេជ្រ) ដោយមានការចួលរួមសម្តែងពីសិល្បករ-ការិនីបុរាណជាច្រើន ដោយទទួលបានលទ្ធផលយ៉ាងល្អក្នុងការសម្តែងនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលពិសេសនៅក្នុងការសម្តែងនោះ គេបានកត់សម្គាល់ឃើញមានតារាសម្តែងស្រីដ៏ល្បីមួយរូបដែរ គឺកញ្ញា នី មុនីនាថ ដោយនាងបានសម្តែងជាតួអង្គសំខាន់ក្នុងខ្សែរឿងនេះ។ ជាមួយការសម្តែងនោះ តារាស្រី នី មុនីនាថ បានសម្តែងរាំយ៉ាងរស់រវើក ស័ក្តិសមបំផុត រហូតធ្វើឱ្យមហាជនអ្នកទស្សនាផ្ទាល់រំភើបចិត្ត ហើយបានលើកសរសើរនាងមិនដាច់ពីមាត់ ព្រោះកន្លងមកគេកម្របានឃើញតារាស្រីរូបនេះបង្ហាញសមត្ថភាពក្នុងទម្រង់សិល្បៈបុរាណបែបនេះណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈការសម្តែងនេះដែរ បើងាកទៅមើលគណនីហ្វេសប៊ុករបស់តារាស្រី នី មុនីនាថ ក៏បានឱ្យដឹដែរថា នាងបានអាក់ខានរាំ និង បង្ហាញសមត្ថភាពបែបនេះអស់រយៈពេល ១៧ ឆ្នាំមកហើយ ប៉ុន្តែក្រោយការផ្តល់ឱកាស និង បង្ហាត់បង្ហាញពីអ្នកគ្រូ Yok Vanndy ព្រមទាំងអ្នកគ្រូ លោកគ្រូចាស់ព្រឹទ្ធាចារ្យជាច្រើនទៀត ទើបនាងអាចបង្ហាញបាន ហើយទទួលបានលទ្ធផលល្អគាប់ប្រសើរ។ ជាមួយគ្នានេះដែរ តារាស្រី នី មុនីនាថ ក៏បានបង្ហាញអារម្មណ៍រំភើប និង អរគុណផងដែរ ដែលបណ្តាលឱ្យខ្លួនមានឱកាសមួយនេះកើតឡើងក្នុងជីវិត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះជាការរៀបរាប់របស់តារាស្រី នី មុនីនាថ ៖ «ការសម្ដែងរបាំរឿង «ព្រះបាទជ័យវរ្ម័នទី ៧ និង ព្រះនាងឥន្រ្ទទេវី» ត្រូវបានចប់រួចរាល់ នាងខ្ញុំសូមអរគុណខ្លាំងណាស់សម្រាប់បងប្អូនទាំងអស់ដែរបានចូលរួមទស្សនា និង គាំទ្រចំពោះរបាំជាតិខ្មែរ នាងខ្ញុំសូមអរគុណដល់អ្នកគ្រូ Yok Vanndy និង អ្នកគ្រូ លោកគ្រូចាស់ព្រឹទ្ធាចារ្យ ដែលលោកបានផ្ដល់ឱកាសឱ្យនាងខ្ញុំបានបង្ហាញសមត្ថភាព ដែលបានខានហាត់អស់រយៈពេល ១៧…

Read More

ផ្អើលអស់អ្នកគាំទ្រ! ក្រោយឃើញ ឈីន រតនៈ បង្ហាញវត្តមានជាបេក្ខភាពចូលរួមប្រឡងចម្រៀងលំដាប់ពិភពលោក Cambodia Idol រដូវកាលទី ៤

នៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ យប់មិញនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ ដែលមហាជនអ្នកគាំទ្រវិស័យចម្រៀងទន្ទឹងរង់ចាំបានចាប់ផ្ដើមដំណើរការហើយ គឺកម្មវិធីចាប់ផ្ដើមប្រឡងក្នុងវគ្គ Judge Audition ធ្វើការជ្រើសរើសបេក្ខភាពប្រឡងចម្រៀងជាបន្តបន្ទាប់ក្នុងសប្ដាហ៍ទី ១ នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ វគ្គ Judge Audition យប់មិញនេះដែរ ពិតជាបានធ្វើឱ្យមហាជនអ្នកគាំទ្រហាក់ផ្អើលស្រឡាំងកាំងខ្លាំង និងបានបញ្ចេញមតិវែកញែកគ្រប់គ្នា ក្រោយពីបានឃើញវត្តមានរបស់ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព ឈីន រតនៈ បានចូលរួមធ្វើជាបេក្ខភាពប្រឡង ដែលបានបង្ហាញសមត្ថភាពដំបូងគេនៃការប្រឡងក្នុងសប្ដាហ៍នេះ និងទទួលបាន Yes ពីគណៈកម្មការទាំងបួននាក់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែយ៉ាងណាមិញ ក្រោយពី ឈីន រតនៈ បង្ហាញសមត្ថភាពចប់ កម្មវិធីក៏បានធ្វើការបញ្ជាក់ឱ្យដឹងថា វត្តមានរបស់តារាចម្រៀងស្រីរូបនេះ គ្រាន់តែជាការចូលរួមលើកទឹកចិត្តដល់បេក្ខភាពប្រឡងទាំងអស់ប៉ុណ្ណោះ គឺមិនមែនចូលរួមប្រឡងប្រជែង ដើម្បីយកឈ្នះចាញ់ជាមួយបេក្ខភាពដទៃឡើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនាវីដេអូខាងក្រោម៖

Read More

អីយ៉ា! ចំថ្ងៃទិវាគុណម្តាយ ស្រាប់តែ តារាស្រីល្បីៗប៉ុន្មានដួងនេះ នាំគ្នាបង្ហោះរូបថែមទាំងភ្ជាប់សារជូនពរអ្នកម្តាយយ៉ាងមានន័យ

ហ្វេសប៊ុក៖ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គឺជាថ្ងៃទិវាគុណម្តាយ ដែលមហាជនសង្កេតឃើញថា មានតារាល្បីៗជាច្រើនដួងបានបង្ហោះសារដ័មានន័យ អមជាមួយរូបថតជាមួយអ្នកម្តាយជាទីស្រលាញ់របស់ពួកគេរៀងៗខ្លួន បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាល្បីៗដែលបានបង្ហោះរូបភាព ព្រមទាំងសារនោះ មានដូចជា៖ “១. ឱក សុគន្ធកញ្ញា ៖ «Happy Mother’s Day» ២. ពេជ្រ សោភា ៖ «Happy Mother’s Day សុំទោសម៉ែឆ្នាំនេះមានវីដេអូ ជូនពរម៉ែសំណាងល្អ សុខភាពល្អ» ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣. មាស សុខសោភា ៖ «សូមអរគុណព្រះគុណព្រះរស់ព្រះម៉ែរបស់កូនដែលបានប្រទានមាស សុខសោភា មកលើលោកនេះព្រះគុណនេះគឺពិតជាធំធេងណាស់មិនអាចកាត់ថ្លៃបានទេ នាងខ្ញុំតំណាងកូនៗគ្រប់អង្គនៅលើលោកនេះសូមប្រសិទ្ធិពរជ័យសេរីសួស្តីជូនដល់ព្រះម៉ែគ្រប់អង្គសូមទទួលបាននូវសុខភាពល្អ សុខចំរើន អាយុវែងៗ សម្រស់ស្រស់ស្អាតសូមគង់គ្រងជាម្លប់ជាពន្លឺរស្មីនិងផ្តល់ស្នាមញញឹមដល់ពិភពលោកនេះព្រមទាំងមនុស្សជាតិទាំងពួងទាំងឡាយរហូតតទៅរៀង។ រីករាយទិវាមាតាអន្តរជាតិ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៤. ចន ច័ន្ទលក្ខិណា ៖ «រីករាយថ្ងៃបុណ្យមាតាពិភពលោក Happy Mother’s Day សូមជូនពរឲម៉ាក់ទាំងពីរ មានសុខភាពល្អបរិបូរណ៌ អាយុយឺនយូរ ដើម្បីជាម្លប់ដ៏ត្រជាក់ដល់កូនចៅគ្រប់ៗគ្នា»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៥. គង់ ចាន់ស្រីមុំ ៖ «Happy Mother’s Day អ្វីដែលកូនចង់ជូនពរម៉ាក់គឺកូនមិនសុំអ្វីច្រេីនទេក្រៅពី សុំអោយម៉ាក់ថែរក្សាសុខភាពអោយបានល្អបំផុតតាមដែលម៉ាក់អាចធ្វេីទៅបាន នេះជាកាដូរដ៏ធំបំផុតសម្រាប់កូន ម៉ាក់ជាបេះដូងកូន 𝐈 𝐥𝐨𝐯𝐞 𝐮 𝐦𝐲 𝐐𝐮𝐞𝐞𝐧»។ ៦. ម៉េង ជីមមី ៖ «រីករាយទិវាបុណ្យម្តាយអន្តរជាតិ សូមជូនពរអ្នកម្តាយគ្រប់រូបមានសុខភាពល្អ និង មានសេចក្តីសុខ»។ ៧. រ៉េត ស៊ូហ្សាណា ៖ «ម៉ាក់គឺជាមនុស្សស្រី ដ៏អស្ចារ្យ…

Read More

សែនស្រណោះខ្លាំងណាស់! ចំថ្ងៃទិវាគុណម្តាយ វី ឌីណែត គ្មានម្តាយហៅនឹងគេ បានត្រឹមពោលពាក្យខ្លោចចិត្តប៉ុន្មានឃ្លានេះថា…

រយៈពេលជាង ១ ឆ្នាំហើយដែលតារាចម្រៀង វី ឌីណែត បានបាត់បង់ម្ដាយជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ ដែលកាលនោះគេចាំបានថា តារាចម្រៀងជើងចាស់ លោក ហួរ ឡាវី ដែលត្រូវជាស្វាមី និង កូនៗ ព្រមទាំងអ្នកសិល្បៈជាច្រើនដែលស្រឡាញ់រាប់អានគ្រួសារតារាចម្រៀងជើងចាស់រូបនេះ បង្ហាញក្ដីអាណិតអាសូរដល់គ្រួសារសពជាពន់ពេកដែលត្រូវបាត់បង់សមាជិកគ្រួសារដ៏សំខាន់ដោយមិនបានលា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងរយៈពេលជាង ១ ឆ្នាំដែលម្ដាយ វី ឌីណែត បានលាចាកលោកទៅ គេឃើញកន្លងមកតារាស្រីរូបនេះ តែងបង្ហោះសារនៅលើហ្វេសប៊ុក នឹកស្រណោះស្រឡោះអាល័យដល់វត្តមានអ្នកម្ដាយជាពន់ពេក ហើយសឹងរាល់ពេលដែល វី ឌីណែត បង្ហោះសារសោកសៅនឹកម្ដាយ ធ្វើឱ្យមហាជនអ្នកគាំទ្រ និង មិត្តភក្ដិក្នុងចង្កោមសិល្បៈក្ដុកក្ដួលអាណិតនាងជាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងទិវាគុណម្ដាយ ៨ ឧសភា ២០២២ ដ្បិតថាម្ដាយលែងមានវត្តមានលើពិភពលោកនេះទៅហើយក្ដី ប៉ុន្ដែ វី ឌីណែត នៅតែរំឭកគុណម្ដាយដោយយកនំខេកទៅសែនមុខចេតិយម្ដាយ ហើយរៀបរាប់ថា ៖ «ម៉ាក់ហា ម៉ាក់មានដឹងថាថ្ងៃនេះជាថ្ងៃអ្វីអត់? គឺទិវាបុណ្យមាតាអន្តរជាតិ ថ្ងៃដែលកូនតែងតែទិញផ្កា ទិញនំ ជូនម៉ាក់ ថ្ងៃដែលកូនទាំងអស់គ្នាបានលុតជង្គង់ថ្វាយបង្គំម៉ាក់ ឱបម៉ាក់ ថើបម៉ាក់ តែងពេលនេះកូនៗលែងបានឱប លែងបានថើបម៉ាក់ទៀតហើយ»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ចំថ្ងៃទិវាគុណម្តាយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហោះរូបភាពសំពះលោកឪពុកមួយសន្លឹក ព្រមទាំងភ្ជាប់សារប៉ុន្មានឃ្លាយ៉ាងរំជួលក្នុងចិត្ត

កាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ ជាទិវារំលឹកគុណអ្នកម្ដាយ ដែលគេសង្កេតឃើញមានវត្តមានតារាល្បីៗជាច្រើន ក៏ដូចមហាជនអ្នកលេងបណ្ដាញសង្គម នាំគ្នាបង្ហោះរូបភាព ផ្ញើសាររំឭកគុណបំណាច់ និងជូនសេចក្ដីស្រឡាញ់ ទៅកាន់អ្នកម្ដាយជាទីស្រឡាញ់របស់ខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនោះផងដែរ នៅក្នុងឱកាសថ្ងៃទិវាអ្នកម្ដាយនោះទៀតសោត គេសង្កេតឃើញ វត្តមានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហោះនូវរូបភាពសំពះលោកឪពុករបស់លោក ដោយពុំមានវត្តមានរបស់អ្នកម្ដាយឡើយ ព្រមទាំងពោលពាក្យទាំងរំជួលចិត្តថា ៖ «ទិវាអ្នកម្ដាយ ខ្ញុំគ្មានម្ដាយទេ មានតែលោកពុកប៉ុណ្ណោះ នឹកអ្នកម៉ែណាស់ មានតែប្រឹងមើលថែលោកពុក»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈសកម្មភាព ភ្ជាប់ជាមួយការបង្ហោះសារដ៏មានន័យរំជួលដល់បេះដូងមួយនេះ បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គម នាំគ្នាផ្ញើសារលើកទឹកចិត្ត ព្រមទាំងបញ្ជាក់ពីអារម្មណ៍ផ្ទាល់ខ្លួន ថាបានយល់ពីអារម្មណ៍មួយនេះដូចគ្នាផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ផ្អែមល្ហែមដល់ហើយ! អីយ៉ា បានស្វាមីល្អបែបនេះ ដាញ់ ម៉ូនីកា ដាក់ប៉ុន្មានប៉ុស្តិ៍នេះ បង្អួតសុភមង្គលគ្រួសារ ឃើញហើយនរៗណាក៏ច្រណែនដែរ

បរទេស៖ ពិតណាស់ ដូចដែរបងប្អូនបានស្គាល់រួចមកហើយថា អតីតតារាសម្តែងស្រី អ្នកនាង ដាញ់ ម៉ូនីកា ធ្លាប់ជាតារាដែលទទួលបានការគាំទ្រនិង ចាប់អារម្មណ៍ជាច្រើន ពីសំណាក់បងប្អូនប្រជាជនខ្មែរ កាលកន្លងទៅ ជាពិសេសគឺរឿង«ទុំទាវ» តែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ អតីតតារាសម្តែងរូបនេះ បានផ្អាកពីអាជីពសម្តែងក្នុងវិថីសិល្បៈក៏ព្រោះ ត្រូវរៀបការនឹងបន្តកសាងគ្រួសារនៅឯទឹកដីប្រទេសអូស្ត្រាលី ដែលរូបនាងបានរៀបការជាមួយនឹងស្វាមី លោក ប៊ុន ថែល កាលពីចុងខែកុម្ភៈ ឆ្នាំ ២០១០មកម្ល៉េះ ដោយគិតមកទល់ពេលនេះ គឺមានរយៈពេលជាង១០ឆ្នាំទៅហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញអ្វីដែលកាន់តែធ្វើឲ្យមហាជន លាន់មាត់សរសើរនោះគឺ មិនថាចាប់ដៃគ្នាសាងគ្រួសារមកយូរប៉ុណ្ណានោះទេ សម្រាប់ជីវិតគ្រួសារ ដាញ់ ម៉ូនីកា នៅតែរក្សាបាននូវចំណងស្នេហ៍ដ៏ផ្អែមល្ហែម មិនឲ្យចាញ់ក្មេងៗទើបនឹងរៀបការថ្មីថ្មោងនោះឡើយ ជាពិសេសថែមទាំងបានពោលពាក្យយ៉ាងមានន័យបែបនេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “សំណាងរបស់មនុស្សស្រីមិនមែនបានប្ដីជាអ្នកមានទេតែជាប្ដីដែលចេះយល់ចិត្ត​ មនុស្សជាច្រើនយល់ថាមានលុយច្រើនសន្ធឹកសន្ធាប់គឺជាសុភមង្គលតែតាមកាពិតសេចក្ដីសុខពិតថិតនៅលើខ្លួនយើងនិងពាក្យថា គ្រប់គ្រាន់” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More