គិតមកដល់ពេលនេះ តារាចម្រៀងប្រុស ឆន សុវណ្ណារាជ បានបាត់បង់ម្ដាយជាទីស្រឡាញ់អស់រយៈពេលជិត ១ ឆ្នាំហើយ ពោលគឺម្ដាយរបស់លោកបានទទួលមរណភាពកាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២០។ ចាប់តាំងពីម្ដាយទទួលមរណភាពទៅ តារាចម្រៀងរូបនេះ ហាក់ស្ងប់ស្ងាត់បង្ហោះរូបថតក្រៀមក្រំ នឹកស្រណោះដល់អ្នកមានគុណគ្រប់ពេលវេលា។ ពិតណាស់ ទោះជាម្ដាយបានចាកចេញយូរខែហើយមែន តែលោកនៅតែមិនព្រមឈប់នឹករឭកដល់អ្នកម្ដាយ ដោយជារឿយៗលោកបានបង្ហោះសារត្អូញត្អែររៀបរាប់ពីម្ដាយហូរហែ ធ្វើឱ្យមហាជនអ្នកគាំទ្រតារាចម្រៀងប្រុសរូបនេះ កាន់តែអាល័យជំនួសលោកថែមទៀត ។ ជាក់ស្ដែងថ្មីៗនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្ររំជួលចិត្តជំនួស ក្រោយពីឃើញលើបណ្ដាញសង្គមរបស់ តារាចម្រៀងរូបនេះ បានបង្ហោះរូបភាពឱបបងស្រីធំរបស់លោក ដោយភ្ជាប់ជាមួយនឹងសារត្អូញត្អែរមួយឃ្លាទម្លាយនូវអារម្មណ៍នឹករឭកដល់ម្ដាយជាពន់ពេក។ សារនោះ លោក ឆន សុវណ្ណារាជ បាននិយាយរៀបរាប់ថា ៖ «បងហា៎ ខ្ញុំនឹកម៉ាក់ សុំឱបបន្តិចមកបង ខ្ញុំហត់ហាស៎ ហត់គ្រប់យ៉ាង»។ ក្រោយការបង្ហោះបែបនេះ មានបណ្ដាអ្នកគាំទ្រជាច្រើន បានសម្ដែងក្ដីបារម្ហ និង លើកទឹកចិត្តឱ្យតារាក្នុងដួងចិត្តរបស់ខ្លួន រឹងមាំ តស៊ូបន្ដដំណើរទៅមុខទៀត កុំចុះចាញ់នឹងឧបសគ្គ៕
Read MoreDay: May 12, 2022
កប់ខ្លាំងណាស់! អីយ៉ា ហ៊ិន ច័ន្ទនីរ័ត្ន ដាក់ប៉ុន្មានសន្លឹកនេះ ឆក់យកបេះដូងហ្វេនៗមិនស្ទើរ ព្រោះថាស្អាតមើលមិនដាក់ភ្នែកសោះ
ភ្នំពេញ៖ អតីតហ្វ្រេសស៊ីស្រីរូបស្រស់ ខ្ពស់ស្រលះ និងជាពិធីការិនីកំពុងតែល្បីឈ្មោះបោះសម្លេង កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បច្ចុប្បន្នប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ច្បាស់ ក្នុងនោះភាគច្រើនមហាជនបានឲ្យរហ័សនាមថា ជាតារាស្រីស្អាតសម្រស់អំណោយផលពីធម្មជាតិ។ ជាការពិតណាស់ ពិធីការិនី និងតារាសម្តែងស្រីរូបនេះមិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាតពីធម្មជាតិនោះទេ រីឯសមត្ថភាព និងទេពកោសល្យដុងសិល្បៈពេញខ្លួនតែម្តង ធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ និងស្រលាញ់គាំទ្រមកលើរូបនាងកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្ដែង នៅប៉ុន្មានម៉ោងមុននេះ ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញខ្លូនបង្អួតសម្រស់ក្នុងឈុតរ៉ូបស ដៃមួយសសៃ ឈរកាចបង្ហាញរាងដ៏ល្វត់ល្វន់ជាមួយនឹងសាច់ដ៏រលោងស្រិល ក្រោមពន្លឺថ្ងៃដ៏ចែងចាំង ធ្វើឲ្យសម្រស់ ពិធីការិនីរូបនេះស្អាតលេចធ្លោខ្លាំងតែម្ដង៕ សូមទស្សនារូបភាពខាងក្រោម៖
Read Moreអីយ៉ា កូនភ្លោះទាំង ២ របស់ នាយក្រឹម នៅតូចមែនប៉ុន្តែចង់ចេះចង់រៀនណាស់ ដល់ថ្នាក់ប៉ាម៉ាក់អញ្ជើញគ្រូមកបង្រៀនដល់ផ្ទះហ្ម៎ង
ភ្លេចៗត្រចៀកកូនភ្លោះស្រីទាំង ២ របស់តារាកំប្លែងជើងចាស់ នាយក្រឹម និង ស្រីលាភ មានអាយុជិត ៥ ឆ្នាំហើយ ដោយកាន់តែធំនាងតូច លីណា និង លីសា កាន់តែស្រស់ស្អាត សាច់ឈាមសទ្រលុកៗ មុខមាត់មូលកំប្លង់ៗគួរឱ្យស្រឡាញ់ខ្លាំងណាស់។ ជាពិសេសកន្លងមក នាយក្រឹម តែងបង្ហោះរូបថតបង្ហាញស្នាមញញឹម និង មានមោទកភាពជាខ្លាំងដែលកូនភ្លោះស្រីទាំង ២ មិនត្រឹមតែស្រស់ស្អាតកាត់តាមម្ដាយរបស់គេទេ ថែមទាំងមានដុងសិល្បៈមិនខុសពីឪពុកថែមទៀត។ គ្រាន់តែកូនស្រីទាំង ២ ធំធាត់ឡើងដឹងខុសដឹងត្រូវបន្តិច នាយក្រឹម និង ស្រីលាភ បានឱ្យគ្រូមកបង្រៀនអក្សរដល់កូនៗដល់ផ្ទះ ព្រោះបើតាមតារាកំប្លែង ស្រីលាភ បានឱ្យដឹងថា នាងតូចទាំងពីរចង់ចេះចង់ដឹងណាស់ ហើយភាសាដំបូងដែលនាងតូចទាំងពីររៀននោះគឺជាអក្សរខ្មែរយើង។ ថ្មីៗនេះ ស្រីលាភ បានបង្ហោះទិដ្ឋភាពកូនៗរៀនអក្សរថ្ងៃដំបូងនៅលើហ្វេសប៊ុកថា ៖ «អូនលីសា & លីណា រៀនអក្សរខ្មែរថ្ងៃដំបូង អ្នកគ្រូមកបង្រៀនដល់ផ្ទះ អូនចង់ចេះចង់ដឹងហើយ រៀនភាសាអីក៏ដោយ តែកុំភ្លេចភាសាខ្មែរ និង អក្សរសាស្រ្តខ្មែរ គឺសំខាន់ណាស់សម្រាប់ប្រទេសជាតិ»៕
Read Moreកាន់តែស្រណោះណាស់! ចំថ្ងៃខួបអាពាហ៍ពិពាហ៍ ៩ ឆ្នាំរបស់ឪពុកម្តាយស្រាប់តែអូន Malis ពោលពាក្យប៉ុន្មានឃ្លាយ៉ាងចាក់ដោតអ្នកគាំទ្រខ្លាំង
អស់រយៈពេលជាង ៦ ឆ្នាំទៅហើយ ដែលតារាប្រុស Por Thrisadee បានបាត់បង់ជីវិតលាចាកលោកនេះ ដោយបន្សល់តែភាពសោកសៅ និង ក្តីនឹករឭកជាខ្លាំងឱ្យភរិយា និង កូនស្រីសំណព្វ ព្រមទាំងមហាជនអ្នកគាំទ្រជាច្រើន។ យ៉ាងណាមិញ បើទោះជាស្វាមីបានចាកចេញទៅហើយក៏ដោយ តែ Bo Vanda ជាភរិយានៅតែរក្សាក្តីស្រឡាញ់របស់ខ្លួនឱ្យគេជានិច្ចមិនងាយថមថយឡើយ ហើយគ្រប់ឱកាសពិសេសផ្សេងៗ ក៏តែងតែនាំកូនស្រី គឺអូន Malis ឱ្យរំឭកដល់ឪពុកមិនដែលខាននោះទេ។ ជាក់ស្តែង កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ កន្លងនេះ គឺជាថ្ងៃគម្រប់ខួបអាពាហ៍ ៩ ឆ្នាំ របស់នាងជាមួយនឹង Por ហើយក្នុងនោះ Malis ក៏បានធ្វើអបអរផងដែរ ដោយការកាន់បាច់ផ្កាមួយបាច់ រួចនិយាយជូនពរឪពុកម្តាយ ដែលធ្វើឱ្យមហាជនទាំងឡាយរំជួលចិត្តជំនួស។ Bo Vanda បានបង្ហោះវីដេអូមួយនៅតាមបណ្តាញសង្គមរបស់ខ្លួន ដែលបង្ហាញឱ្យឃើញពីកូនស្រីសំណព្វចិត្តឈរកាន់បាច់ផ្កាមុខរូបថតរបស់ឪពុក ហើយបាននិយាយយ៉ាងរំជួលចិត្តថា ៖ «រីករាយថ្ងៃគម្រប់អាពាហ៍ពិពាហ៍របស់លោកប៉ា និង អ្នកម៉ាក់ កូនសូមឱ្យលោកប៉ាអ្នកម៉ាក់ស្រឡាញ់គ្នារាល់ថ្ងៃរហូតដល់កូនធំណា»។ យ៉ាងណាមិញ ក្រោយពីឃើញសកម្មភាពនេះ ហើយមហាជនអ្នកគាំទ្រជាច្រើន បាននាំគ្នាសរសើរអូន Malis មិនដាច់ពីមាត់ឡើយ ហើយគេក៏បានជូនពរអបអរថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍របស់ Por និង Bo ដូចគ្នា៕
Read Moreអីយ៉ា ក្រោយរៀបការមិនទាន់ប៉ុន្មានខែស្រួលបួលផង ទឹម រដ្ឋា និងស្វាមី ព្រួតដៃគ្នាចាយលុយបង្កើតជំនួញ បើកសម្ពោធថ្ងៃនេះ
ចាប់តាំងពីរៀបការតាមប្រពៃណីជាមួយស្វាមីជាជនជាតិបរទេសមក ទឹម រដ្ឋា ហាក់កាន់តែរីករាយមានក្ដីសុខខ្លាំងជាងមុន ជាពិសេសក្រោយរួមរស់ក្លាយជាប្ដីប្រពន្ធមក គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ តែងបង្ហាញរូបថតនៅលើបណ្ដាញសង្គមស្ដែងពីភាពផ្អែមល្ហែមដូចទឹកឃ្មុំ ធ្វើឱ្យអ្នកគាំទ្រលួចសរសើរពីសំណាងរបស់នាងមិនស្ទើរទេ។ ពិតណាស់អាចនិយាយបានថា ទឹម រដ្ឋា ជាសិល្បការិនីដែលមានសំណាង ព្រោះនាងមិនត្រឹមតែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីប្ដីទេ តែពេលនេះពួកគេទាំងពីរថែមទាំងបានចំណាយលុយរាប់ម៉ឺនដុល្លារ បោះទុនបើកភោជនីយដ្ឋានដ៏ធំមួយរួមគ្នាទៀតផង។ ហាងអាហារដែលជាទ្រព្យរួមរវាងតារាសម្ដែង ទឹម រដ្ឋា និង ប្ដី ចាប់ផ្ដើមបើកដំណើរការនៅថ្ងៃទី ១២ ឧសភា នេះ ដោយមានការអញ្ជើញមិត្តភក្ដិអ្នកសិល្បៈចូលរួមសម្ពោធទៀតផង ហើយបើមើលទៅលើការរៀបចំតុបតែង គឺជាប្រភេទភោជនីយដ្ឋានមួយដ៏ធំប្រណីតមិនធម្មតានោះទេ៕
Read Moreធ្មេចបើកៗ កូនស្រី កុល ដាវី និង សុខ រក្សា មានអាយុ ១ ខែបាត់ហើយ ថែមទាំងប៉ាម៉ាក់រៀបចំធ្វើពិធីបង្កក់សិរីឲ្យយ៉ាងសាមញ្ញៗលក្ខណៈគ្រួសារ តែមានក្តីសុខខ្លាំងបំផុត
ពិតណាស់ តារាសម្ដែង កុល ដាវី និង ស្វាមីសំណព្វចិត្តលោក សុខ រក្សា បានទទួលចំណងដៃជីវិតដ៏មានតម្លៃ គឺជាកូនស្រីដំបូងដ៏ស្រស់ស្អាតម្នាក់ ដែលបានសម្រាលឃើញពន្លឺព្រះអាទិត្យកាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រោមការអបអរសាទរយ៉ាងច្រើនព្រោងព្រាតពីសំណាក់សាច់ញាតិ មិត្តភក្ដិ និង អ្នកគាំទ្រ។ ក្នុងនោះដែរ មហាជនចាប់អារម្មណ៍ឃើញថាកូនស្រីដំបូងរបស់តារាស្រីរូបនេះ មានមុខមាត់ឃ្យូដគួរឱ្យស្រឡាញ់ខ្លាំងណាស់ ថែមទាំងបានដាក់ឈ្មោះឱ្យកូនស្រីយ៉ាងពីរោះ គឺឈ្មោះថា រក្សា វីនីតា។ ដោយឡែក មកដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ នេះ កូនស្រីរបស់ តារាស្រី កុល ដាវី មានអាយុគ្រប់មួយខែហើយ ឃើញថាមុខមាត់កាន់តែទ្រលុកទ្រលន់គួរឱ្យក្នាញ់ខ្លាំង ដែលក៏បានឃើញអ្នកនាង កុល ដាវី និងស្វាមី ធ្វើពិធីចេញខែបង្កក់សិរីឱ្យកូនស្រីយ៉ាងសាមញ្ញបំផុត ដោយគ្រាន់តែនិមន្តព្រះសង្ឃធ្វើការព្រោះព្រុំ និង ថតរូបជុំគ្នាពេញដោយស្នាមញញឹមជាមួយគ្រួសារតូចដ៏កក់ក្ដៅរបស់អ្នកនាង៕
Read Moreទប់ទឹកភ្នែកអត់ជាប់ទេ! ព្រះនាងតូច នរោត្តម ជេនណា បង្ហោះសាររៀបរាប់ទាំងទុក្ខសោកនៅមុខសពជីដូន និងប្រាប់ពីពេលវេលាត្រូវឃ្លាតគ្នារហូតគ្មានថ្ងៃជួប
នៅព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ នេះ ព្រះនាង នរោត្តម ចេនណា បានបង្ហោះតាមរយៈផេកផ្លូវការណ៍របស់ព្រះនាង ដោយបានបញ្ជាក់ពីកម្មវិធីបុណ្យសពជីដូនបង្កើតរបស់ព្រះនាង ឱ្យបានដឹងថា ៖ «ពិធីបុណ្យសពជីដូនខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាត កំពុងប្រារព្ធធ្វើបុណ្យតាមគន្លងព្រះពុទ្ធសានា នៅវត្តបុទុមវត្តី រាជធានីភ្នំពេញ។ ពិធីបូជាសពជីដូនខ្ញុំ និង ធ្វើឡើងនៅម៉ោង ៧ ព្រឹក ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២ នាបរិវេណវត្តបុទុមវត្តី»។ សូមរំឭកផងដែរថា កាលពីរសៀលថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ ព្រះនាងតូច នរោត្តម ចេនណា Jenna Norodom បានបញ្ជាក់ពីដំណឹងដ៏រំជួលចិត្ត និង រន្ធត់ក្តុកក្តួលជាអនេក ដោយជីដូនបង្កើតរបស់ព្រះនាង គឺអ្នកម្នាង ឌួង ឌីយ៉ាត បានទទួលមរណភាព កាលពីម៉ោង ១១ : ៣៩ នាទីព្រឹក នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នៅមន្ទីរពេទ្យមួយក្នុងក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។ ទន្ទឹមទៅនឹងដំណឹងមរណទុក្ខដ៏សោកសៅនេះ ព្រះនាងតូច នរោត្តម ជេណា បានបង្ហោះសារយ៉ាងរំជួលចិត្តថា ៖ «ម៉ាក់យាយជាទីស្រឡាញ់របស់ចៅ ចៅស្តាយណាស់ដែលចៅមិនបានជួប និង នៅក្បែរម៉ាក់យាយ ក្នុងដង្ហើមចុងក្រោយ។ ចៅតែងតែបន់ស្រន់សុំឱ្យម៉ាក់យាយនៅជាមួយចៅឱ្យបានយូរ តែពេលនេះម៉ាក់យាយទៅចោលចៅហើយ ទៅគ្មានថ្ងៃបានជួបវិញ»។ បន្ថែមលើសពីនេះ ព្រះនាងបានបន្តទៀតថា ៖ «ឱ! ម៉ាក់យាយអើយ! ចៅនៅតែនឹក នឹក នឹក និង…
Read Moreផេនខេក បានទម្លាយសាច់ប្រាក់យ៉ាងច្រើនដែល គង់ ចាន់ស្រីមុំ ធ្លាប់ឲ្យខ្លួនដល់ទៅ….(មានវីដេអូ)
រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាស្រី គង់ ចាន់ស្រីមុំ សព្វថ្ងៃនេះ កំពុងក្លាយជា តារាផ្ទុះប្រជាប្រិយភាពខ្លាំង ក្នុងវិស័យសិល្បៈ មិនតែប៉ុណ្ណោះ មហាជនក៏ស្គាល់ថា រូបនាងមានលុយចាយមិនខ្វះឡើយ ខណៈក្នុងកណ្តាប់ដៃ មានជំនួញរកប្រាក់ចំណូលបានច្រើនជាប្រចាំ។ ផ្ទុយទៅវិញ ពេលមនុស្សជិតស្និទ ដូចជា តារាស្រី ផេនខេត ជួបបញ្ហាបំណុលត្រឹម ១៥ម៉ឺនដុល្លារសោះ ហេតុអ្វី តារាស្រីរូបនេះ មិនព្រមជួយ បែរជំនួសមកជា ការបញ្ចេញមុខLive ជាមួយ ផេនខេត សុំឲ្យម្ចាស់បំណុល លើកលែងការប្រាក់ឲ្យទៅវិញ? តួយ៉ាង ក្រោយផ្ទុះមន្ទិលនេះ ឥតស្កប់ស្កល់នោះ រូបនាងបានបង្ហើបថា មិនមែនអត់ជួយទេ គឺជួយរួចរាល់ហើយ គ្រាន់តែពេលត្រូវជួយ មិនចាំបាច់បង្ហោះប្រាប់គេឯងតែប៉ុណ្ណោះ ព្រោះទំនាក់ទំនងអ្នកទាំងពីរ ហួសពីស្និទស្នាល យ៉ាងណាមិញ សំណួរនេះនៅតែជាចម្ងល់បងប្អូនម្នាក់ហើយម្នាក់ទៀត ចុងក្រោយ តារាស្រី ផេនខេត ព្រមទម្លាយសាច់ប្រាក់គោលៗធំៗ របស់តារាស្រី គង់ ចាន់ស្រីមុំ ធ្លាប់ឲ្យខ្លួន ស្តាប់ហើយ អ្នករិះគន់ ស្រឡាំងកាំងតែម្តង ដោយ ផេនខេត បង្ហើបថា ៖ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
Read Moreក្រោយផ្ទុះរឿងរ៉ាវបំណុលផ្អើលពេញហ្វេសប៊ុក ស្រាប់តែរាលដាលដល់អតីតតារាកំប្លែង ខ្ញុង មានអីស្រាប់តែតបទៅវិញយ៉ាងផ្អែមមុតថា….
ជឿថាប្រិយមិត្តភាគច្រើនដែលចូលចិត្តតាមដានជីវិតឯកជនរបស់អ្នកសិល្បៈ ក៏ដូចជាចូលចិត្តតាមដានពីព្រឹត្តិការណ៍នៅលើបណ្ដាញសង្គម ច្បាស់ជាធ្លាប់ដឹងរឿងរ៉ាវរបស់តារាកំប្លែង ខ្ញុង ដែលកន្លងមកនាងធ្លាប់ប្រកាសក្ស័យធន់ ក្រោយជំពាក់បំណុលគេរហូតដល់ជាង ៥០ ម៉ឺនដុល្លារឯណោះ ហើយមកពេលនេះនាង និង ប្ដីក៏កំពុងរកស៊ីសន្សំកាក់សេនដើម្បីសងបំណុលគេ។ ពិតណាស់រឿងរ៉ាវអាស្រូវជំពាក់បំណុលរបស់ ខ្ញុង បានកន្លងហួសពីចំណាប់អារម្មណ៍របស់មហាជនមួយរយៈហើយ ប៉ុន្ដែថ្មីៗនេះស្រាប់តែមានការរំលើកបើកកកាយពីបញ្ហានេះជាថ្មី ក្រោយនៅលើហ្វេសប៊ុកប៉ុន្មានថ្ងៃនេះ កំពុងផ្ទុះរឿងបំណុលរបស់ ផេនខេក ដោយមានមហាជនមួយចំនួនបញ្ចេញយោបល់ក្នុងន័យថា គ្រប់យ៉ាងសុទ្ធតែជាការសម្ដែងដូចគ្នានឹងរឿងរបស់ ខ្ញុង ដែរ។ ខ្ញុង បង្ហោះសារនៅថ្ងៃទី ១០ ឧសភា ឆ្នាំ ២០២២ កន្លងទៅថា សុំចិត្តមហាជនកុំអូសនាងទៅពាក់ព័ន្ធនឹងរឿងសម្ដែងថាជំពាក់បំណុលទៀត ព្រោះនាងពិតជាមានបញ្ហារឿងនេះមែន ម្យ៉ាងនាងមិនយកកិត្តិយសមកលេងសើចទេ ៖ «រកអីបានរកទៅ ធើអីបានធើទៅ មនុស្សមានបញ្ហារៀងៗខ្លួន អាក្រក់ ឬល្អមិនថិតលើមាត់របស់អ្នកឡើយ កុំមកដៀមដានឌឺដងផ្លែផ្កាឱ្យខ្ញុំ មែនខ្ញុំធ្លាប់ឡាយនិយាយពីបញ្ហាបំណុល និងសុំឱ្យបងប្អូនជួយព្រោះតែខ្ញុំមានហេតុផលរបស់ខ្ញុំ ព្រោះតែក្តីស្រឡាញ់ទើបមហាជនរាប់ម៉ឺនអ្នកជួយខ្ញុំ ខ្ញុំក៏គិតថាទោះខ្ញុំសុំក៏សុំដោយក្តីស្មោះត្រង់ និយាយត្រង់ៗមិនបានលួចឆក់ប្លន់បោកប្រាស់អ្នកណា ចុះហេតុអីចាំបាច់ដើម្បីតែនិយាយយកល្អខ្លួនឯងផ្លែផ្កាខ្ញុំម្ល៉េះ»៕
Read Moreផេនខេក ខំត្រេកអរថាគេជួយទឹកប្រាក់ចំនួន ១៣៥ ០០០ ដុល្លារ តែរហូតមកដល់ពេលនេះ ផេនខេក ថាគ្មានទេ គឺទទេស្អាត
រឿងរ៉ាវអាស្រូវ ផេនខេក បានជំពាក់បំណុលគេ ១៥ ម៉ឺនដុល្លារ បានផ្ទុះកក្រើកពេញបណ្ដាញសង្គម កំពុងត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីមានអ្នកលក់អនឡាញដ៏ល្បីម្នាក់ បានឡាយវីដេអូប្រកាសក្ដែងៗនៅលើបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok ថានឹងជួយសងបំណុលជំនួស ផេនខេក រហូតដល់ទៅ ៩០ ភាគរយនៃបំណុលសរុប ដែលស្មើនឹងចំនួនទឹកលុយ ១៣៥ ០០០ ដុល្លារ។ ក្រោយដំណឹងសងបំណុលជំនួសនេះបានប្រកាសសាយភាយពេញបណ្ដាញសង្គម បានធ្វើឱ្យ ផេនខេក ដែលជាសាមីខ្លួនអរស្ទើរហោះ ហើយក្នុងនោះអ្នកគាំទ្រនាងជាច្រើនក៏នាំគ្នាជួយអរជំនួសដែរ ប៉ុន្ដែក្ដីសង្ឃឹមដ៏ធំធេងនេះ បានបាត់បង់ទៅវិញគ្មានសល់ បន្ទាប់ពី ផេនខេក បានចេញមុខបង្ហោះសារ និង ឡាយវីដេអូបញ្ជាក់ច្បាស់ៗទាំងអស់សង្ឃឹមថា រឿងលុយ ១៣៥ ០០០ ដុល្លារនោះ មិនមែនជាការពិតឡើយ។ ផេនខេក បង្ហោះសារនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ ទាក់ទងនឹងរឿងលុយនោះថា ៖ «ខ្ញុំនឹងឡាយនិយាយពីរឿងលុយ 135 000$ ព្រោះវាមិនមែនជារឿងពិត គាត់មិនបានជួយខ្ញុំឡើយ ខ្ញុំកំពុងពិបាកហើយគាត់នៅធ្វើចឹងទៀត»៕
Read More