តាំងពីតូចរហូតដល់អាយុជាង ៤០ ឆ្នាំប្លាយ ដួង សុខគា មិនដែលភ្លេចនឹកគុណឪពុក តែងតែធ្វើរឿងមួយមុនពេលចេញសម្តែង

ពិធីករសម្បូរដោយសំនួនវោហារចាក់ទឹកមិនលិច លោក ដួង សុខគា គឺជារៀមច្បងក្នុងសិល្បៈដ៏គួរឱ្យគោរពមួយរូប ដោយលោកមិនត្រឹមតែមានទេពកោសល្យផ្នែកពិធីករមួយមុខទេ ប៉ុន្ដែលោកក៏មានសមត្ថភាពអាចច្រៀងអាប៉ីបានយ៉ាងពីរោះ ច្រៀងភ្លេងខ្មែរ និង និយាយកំប្លុកកំប្លែងជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រឡូកសិល្បៈច្រើនឆ្នាំ ដួង សុខគា បានសាងភាពល្បីល្បាញធ្វើឱ្យទស្សនិកជនអ្នកគាំទ្រជាច្រើនស្រឡាញ់ពេញចិត្តចំពោះទេពកោសល្យចម្រុះរបស់លោក។ ក្នុងឱកាសខួបកំណើតចូលដល់វ័យខ្ទង់ ៤០ ឆ្នាំប្លាយ សិល្បករពោរពេញដោយសមត្ថភាពរូបនេះ បានរៀបរាប់នូវគុណនូបការៈរបស់លោកអ្នកមានគុណទាំងពីរដែលមិនអាចកាត់ថ្លៃបាន បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដើម្បីចែករំលែកដល់បណ្ដាអ្នកលេងបណ្ដាញសង្គមបានជ្រាប។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះលោក ដួង សុខគា ក៏ស្រាប់តែទម្លាយរឿងមួយទាក់ទងនឹងលោកឪពុករបស់លោក ថ្វីដ្បិតថាពេលនេះគាត់បានលាចាកលោកនេះទៅហើយក្ដីនៅសល់តែម្ដាយម្នាក់ជាព្រះរស់ តែ ដួង សុខគា នៅតែគោរពដឹងគុណលោកជានិច្ច ជាពិសេសរាល់ពេលចេញទៅច្រៀង ឬសម្ដែងម្ដងៗ តារាប្រុសរូបនេះតែងសំពះបង្ហាញពីការដឹងគុណលោកមិនដែលខាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដួង សុខគា បានរៀបរាប់ថា ៖ «ជាងសែសិបឆ្នាំមកហើយ កូនមានថ្ងៃនេះក៏ព្រោះតែលោកជា បុព្វទេវា បុព្វាចារ្យនៃកូន ជ្រោមជ្រែង ផ្តល់ឱ្យ! (លោកឪពុកសល់តែរូបថតទេ តែកូននឹកលោកឪពុកគ្រប់ពេល ជាពិសេសមុនទៅច្រៀង ឬ សម្តែងផ្សេងៗ កូនតែងសំពះគុណមិនដែលភ្លេច)»៕

Read More

ក្នាញ់ណាស់! នៅតូចៗទេតែកូនស្រី នាយក្រឹម មិនត្រឹមតែឆ្លាតគួរឲ្យស្រលាញ់នោះទេ ថែមទាំងអាចធ្វើរឿងដ៏ពូកែមួយនេះទៀត…(មានវីដេអូ)

បើគិតមកពេលនេះ ចំណងដៃកូនភ្លោះទាំងពីររបស់ នាយក្រឹម និង ស្រីលាភ ក៏កាន់តែលូតលាស់ធំឡើងជាមួយនឹងភាពឆ្លាតវៃ និង ស្រស់ស្អាតខ្លាំង ដែលតែងឃើញនាយបញ្ចេញរូបភាពជុំគ្រួសារយ៉ាងមានសុភមង្គល និង សកម្មភាពផ្សេងៗរបស់កូនៗជាទីស្រឡាញ់ទទួលបានការសរសើរពីមហាជនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងថ្មីៗនេះ អ្វីដែលកាន់តែចាប់អារម្មណ៍ និង ធ្វើឱ្យមហាជនមានការសរសើរទៀតជាមួយកូនភ្លោះទាំងពីររបស់ នាយក្រឹម ក្រោយពីបានឃើញតារាកំប្លែងប្រុសរូបនេះ បង្ហោះវីដេអូពីសកម្មភាពរបស់កូនស្រីបណ្ដូលចិត្តទាំងពីរ ដែលមើលទៅមិនត្រឹមតែឆ្លាត ស្អាតៗគួរឱ្យស្រឡាញ់ទេ ថែមទាំងពូកែខ្លាំងទៀត ដែលឃើញថានៅតូចៗល្អិតទេ តែអាចបង្វិលកងហាត់ប្រាណយ៉ាងជំនាញបានទាំងពីរនាក់ប្រៀបដូចមនុស្សធំអ៊ីចឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វីដេអូនេះដែរ ក្រោយពី នាយក្រឹម បង្ហោះលើបណ្ដាញសង្គមភ្លាម ធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង និង លាន់មាត់សរសើរគ្រប់គ្នាជាមួយនឹងភាពវៃឆ្លាត ព្រមទាំងពូកែរបស់កូនស្រីភ្លោះទាំងពីររបស់លោកផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អុញនោះ! នៅមានអ្នកមិនអស់ចិត្តរឿង នាយចឺម ស្រលាញ់មេម៉ាយ មានអីស្រាប់តែសាមីខ្លួនឆ្លើយតបទៅវិញបែបនេះថា…(មានវីដេអូ)

មួយរយៈធំមកហើយដែលតារាចម្រៀងវ័យក្មេង នាយចឺម បានប្រកាសសាងស្នេហ៍ជាមួយអ្នកនាង សេង សុខឃីម ដែលនាងត្រូវបានគេដឹងថា នាងធ្លាប់រៀបការ និង មានកូនប្រុសម្នាក់រួចមកហើយ តែក្រោយមកក៏បែកបាក់គ្នា និង រស់នៅស្ពាយឈ្មោះជាមេម៉ាយកូន ១ ដល់សព្វថ្ងៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេចាំបានថា កាលបង្ហាញពីអត្តសញ្ញាណថាសង្សារថ្មី នាយចឺម គឺជាមេម៉ាយកូន ១ នោះ ក៏បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមភ្ញាក់ផ្អើលមិនស្ទើរដែរ ព្រោះមិននឹកស្មានថាតារាចម្រៀងប្រុសរូបនេះ បែរមើលរំលងក្រមុំៗមកធ្លាក់ក្នុងអន្លង់ស្នេហ៍មេម៉ាយទាល់តែសោះ។ ដ្បិតថាគូស្នេហ៍ថ្មីរបស់ នាយចឺម គឺជាមេម៉ាយមែនពិត ប៉ុន្ដែអ្នកនាងមានមុខរបរច្បាស់លាស់ ពូកែរកស៊ី ថែមទាំងជាស្រីស្អាតមានសម្រស់មិនចាញ់តារានោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកមកដល់ពេលនេះ នៅតែមានអ្នកលេងបណ្ដាញសង្គមមួយចំនួនតូចនៅមិនទាន់អស់ចិត្តនៅឡើយថា ហេតុអ្វីបានជា នាយចឺម គឺជាតារាល្បីតែមកស្រឡាញ់មេម៉ាយដូច្នេះ? សំណួរចាក់ដោតមួយនេះ ត្រូវបានអ្នកនាង សេង សុខឃីម ឆ្លើយតបយ៉ាងចាក់ដោតទៅវិញដូចគ្នាថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «មេម៉ាយមិនមែនស្រីមែន តែខ្ញុំមិនដែលទាមទារឱ្យអ្នកណាមកស្រឡាញ់ខ្ញុំ ហើយគេមានអារម្មណ៍ថាខ្មាស់គេទេ ដឹងហេតុអីអត់ ខ្ញុំស៊ីបាយផ្ទះខ្ញុំចាយលុយខ្ញុំរក បើអ្នកមិនពេញចិត្ត ខ្លាចខ្មាស់គេ ខ្លាចប៉ះពាល់ឈ្មោះមែន កុំស្រឡាញ់មេម៉ាយអី អញ្ជើញចេញចុះ មែនអត់អ្នកមេម៉ាយ តែចង់ផ្តាំអ្នកគិតដូចពូនុងថា មនុស្សដូចពូមេម៉ាយមិនយកទេ យាយចេញមកក៏ដឹងថាពូអត់គិតផង អត់ចេះខុសទៀត»៕

Read More

អីយ៉ា! អ្នកម៉ាក់កូន ១ អែនជី បង្ហាញខ្លូនប៉ុន្មានសន្លឹកនេះ សម្រស់កាន់តែស្អាតប្លែក ហ្វេនៗមើលសឹងមិនស្គាល់

ភ្នំពេញ៖ ពិតណាស់ អតីតតារាចម្រៀង ​អែន ជី គឺជាតារាចម្រៀងសំនៀងផ្អែមម្នាក់ ដែលធ្លាប់បានប្រឡូកក្នុងសិល្បៈ និងអង្រួនបេះដូងយុវវ័យអស់រយៈកាលច្រើនឆ្នាំមកហើយ ជាពិសេស គ្រប់បទរបស់ អ្នកនាង សុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ថ្វីត្បិតតែ អែន ជី ផ្អាកពីវិស័យសិល្បៈមែន ប៉ុន្តែក្រឡេក មើលសម្រស់របស់តារាម្នាក់នេះវិញ គឺសាច់ចាំ និងស្អាតភ្លឹងតែម្តង សូម្បីរូបរាងក៏នៅតូចច្រឡឹង ល្វត់ល្វន់ដដែល រីឯសាច់មុខនៅតែសខ្ចី តឹងណែន មិនខុសពីប៉ុន្មានឆ្នាំឡើយ ដោយមិននឹកស្មានថា អែនជី អាចថែរក្សាសម្រស់ខ្លួនបានល្អដូច្នេះសោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង ដូចរូបភាពថ្មីៗ ដែល អែនជី បានបង្ហោះពិតជាស្រស់ស្អាតទាក់ទាញប្លែកភ្នែក ជាមួយនឹងសម្រស់ដ៏ក្មេងជាងវ័យរបស់នាង មិនតែប៉ុណ្ណោះ ក៏មានហ្វេនៗជាច្រើនថែមទាំងមើលមិនស្គាល់ថា នាង ជាអែនជី នោះឡើយ បែរជានាំគ្នាខមិនថា នាងមានមុខមាត់ដូចជាតារាចម្រៀងស្រី អែនជី ទៅវិញ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More

ហ្វេនៗច្រណែនមិនស្ទើរ! កាលនៅជាសង្សារផ្អែមល្ហែមខ្លាំង ដល់ការរួចហើយ ម៉ុល សារ៉ាវ៉ាន់ និងភរិយាកាន់តែផ្អែមល្ហែមលើសដើម

សៀមរាប៖ ៖ ថ្មីៗនេះ ពិធីកររូបសង្ហា ម៉ុល សារ៉ាវ៉ាន់ ដែលជាតារាសម្ដែង និងជាពិធីករដ៏ល្បីប្រចាំប៉ុស្ត៍ទូរទស្សន៍ ភីអិនអិន បានបង្ហាញរូបភាពជាមួយភរិយាយ៉ាង មានក្ដីសុខ នៅទឹកដីខេត្តសៀមរាប លើទឹកដីអង្គរ ឃើញហើយពិតជាមានក្ដីសុខខ្លាំង គួរឲ្យច្រណែន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ បើយោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់តារាប្រុសរូបនេះ បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមជាមួយភរិយា យ៉ាងច្រើនសន្លឹក ក្នុងឈុតបុរាណប្រពៃណីខ្មែរ លើទឹកដីប្រាង្គប្រាសាទអង្គរដ៏អស្ចារ្យ។ លើសពីនេះ អាចនិយាយបានថា ម៉ុល សារ៉ាវ៉ាន់ និងភរិយា ជាគូស្នេហ៍ដ៏ផ្អែមល្ហែម ព្រោះជារឿយៗអ្នកទាំងពីរ​ តែងតែឆ្លៀតផ្តល់ ក្តីសុខឲ្យគ្នាបែបនេះ បើទោះជារវល់ការងាររៀងខ្លួនយ៉ាងណាក្តី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ បន្ទាប់ពីបានឃើញជាមួយនឹងរូបភាពដ៏ផ្អែមល្ហែមបែបនេះហើយ ក៏មានហ្វេនៗអ្នកគាំទ្រតារាទាំងពីរដួងនេះ លួចច្រណែនជាមួយនឹងការយកចិត្តទុកដាក់លើគ្នាចេះផ្ដល់ពេលវាលាឲ្យគ្នារបស់ គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More

នេះបានជាហ្វេនពិតៗ បានជួប កុសុម៉ា ផ្ទាល់រំភើបឡើងស្រក់ទឹកភ្នែក…(មានវីដេអូ)

ភ្នំពេញ៖ ដូចដែរដឹងស្រាប់ហើយថា ពិធីការិនីកំប្លែងស្ងួត សម្បូរវោហាសព្ទតែងតែធ្វើឲ្យមហាជនរីករាយ កញ្ញា សុភ័ក្រ្ត កុសុម៉ា ពិតជាទទួលផ្លែផ្កាយ៉ាងខ្លាំងក្នុងវិស័យសិល្បៈ ជាងនេះទៅទៀត រូបនាងក៏ត្រូវគេដឹងថា ជាពិធីការិនីដែលពូកែស្ទើរគ្រប់មុខទៅហើយ មិនថាច្រៀង រាំ សម្តែងគឺអាចទៅបានដោយរលូន ទើបធ្វើឲ្យខ្លួនមានទីផ្សារការងារខ្លាំងថ្នាក់នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ មកទល់បច្ចុប្បន្នអាចនិយាយបានថា កុសុម៉ា មានហ្វេនៗអ្នកគាំទ្រស្រលាញ់ចូលចិត្តច្រើនលើសលប់ផងដែរ ព្រោះតែភាពប៉ិនប្រសប់ និងភាពរួសរាយរាក់ទាក់មិនឆ្មើងឆ្មៃរបស់នាង។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ថែមទាំងបានធ្វើឲ្យហ្វេនម្នាក់រំភើបរហូតដល់ស្រក់ទឹកភ្នែក ក្រោយពេលបានជួបនាងដោយផ្ទាល់ ដោយពេលនោះ កុសុម៉ា បានតបស្នងហ្វេនដោយការអោបជូនទៅហ្វេនដែលស្រលាញ់នាងដល់ថ្នាក់នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបានឃើញដូច្នេះ ក៏មានអ្នកគាំទ្រជាច្រើនទៀតបាន ចូលទៅខមិន ចង់ជួបអាយដលរបស់ពួកគេផ្ទាល់ដូច្នេះដែរ អាចនិយាយបានថាដោយសារតែការស្រលាញ់ពិតទើបធ្វើឲ្យ ពិធីការិនីរូបនេះសម្បូរហ្វេនៗដល់ថ្នាក់នេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។

Read More

អីយ៉ា! ស្ងាត់ៗ ស្រីនា ទៅដល់អាមេរិកបាត់ ឆ្លៀតដាក់មួយឈុតនេះ បង្អួតរាងស្វែលឡើងកប់ហ្ម៎ង

សហរដ្ឋអាមេរិក ៖ ដូចដែរហ្វេនៗបានដឹងរួចមកហើយថា តារាស្រី ជា ស្រីនា ជាតារាស្រីវ័យក្មេងអាយុត្រឹមតែ ២១ឆ្នាំប៉ុណ្ណោះ ដោយជីវិតឯកជនរបស់រូបនាង ជោគជ័យទាំងការសិក្សា ការងារ និងការរកស៊ីផងដែរ មិនតែប៉ុណ្ណោះ នាពេលបច្ចុប្បន្ននេះ រូបនាង ក៏ត្រូវគេស្គាល់ច្បាស់ជា អ្នកគ្រប់គ្រងរបស់សម្អាងការល្បីឈ្មោះ ប្រណីតនារី ថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ថ្មីៗនេះ ដោយសារតែ ជីវិតប្រចាំថ្ងៃត្រូវធ្វើការផង រៀនផង គ្មានពេលសម្រាកលំហែខួរក្បាលនោះ រូបនាងបានសម្រេចចិត្ត ដកឃ្លាពីការងារ វិស្សមកាលជាមួយ ឪពុកម្តាយ លើទឹកដីសហរដ្ឋអាមេរិក ដល់ទៅ៣សប្តាហ៍ឯណោះ លើសពីនេះទៅទៀត តាំងពីចេញដំណើររហូតដល់ ពេលទៅដល់ អ្នកម្តាយនិងកូនស្រី ទម្លាយវីដេអូជាបន្តបន្ទាប់ ឃើញហើយមានក្តីសុខជំនួស។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ទៅដល់ភ្លាម មិនចាំយូរ តារាស្រីរូបនេះ ដាក់ឈុតមួយនេះ បង្អួតរាងស្វែល ក្បាលពោះរាបស្មើរបស់ខ្លួន ឃើញហើយ ហ្វេនៗផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បង្អួតរាងធម្មជាតិមួយទំហឹងតែម្តង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

អុញនោះ! ទ្រាំលែងបានទៀត សូដា នីតា បញ្ចេញកន្ទុយឈ្មោះអ្នកជំពាក់លុយមិនព្រមសង ផ្អើលអស់អ្នកសិល្បៈ

ពិតណាស់ មួយរយៈមុនកន្លងទៅជុំវិញរឿងរ៉ាវលុយកាក់របស់តារាស្រី សូដា នីតា បានផ្ទុះផ្អើលពេញបណ្ដាញសង្គមម្ដងរួចហើយ ដែលអ្នកនាងបានធ្វើការទម្លាយមុខកូនបំណុលដែលជំពាក់លុយរាប់ម៉ឺនដុល្លារមិនព្រមសង ព្រមទាំងបានធ្វើការព្រមានកូនបំណុលជាច្រើនទៀតដែលអ្នកនាងត្រៀមនឹងបញ្ចេញមុខនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ថ្មីៗនេះ លើបណ្ដាញសង្គមរបស់តារាស្រីរូបនេះ បានបង្កើតការភ្ញាក់ផ្អើលជាថ្មីដល់មហាជនអ្នកលេងបណ្ដាញសង្គម ក្រោយពីបានឃើញអ្នកនាងបង្ហោះសារធ្វើការរំឭកដល់កូនបំណុលជាច្រើននាក់ ដោយបានបញ្ចេញកន្ទុយឈ្មោះខ្លះៗ ដើម្បីជាការប្រមានចំពោះកូនបំណុលទាំង ៧ រូប មិនទាន់ឃើញសងលុយអ្នកនាង ដោយគ្រាន់តែនិយាយបានតែមាត់។ លើសពីនេះ អ្នកនាងក៏ត្រៀមនឹងបង្ហោះរូបភាពកូនបំណុលទាំងនោះផងដែរ ព្រមទាំងអ្នកនាងបញ្ជាក់ឱ្យដឹងថាមាននៅច្រើនបន្តបន្ទាប់ទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ អ្នកនាង សូដា នីតា បានបង្ហោះរៀបរាប់ថា ៖ «សាររំឭក ដល់មនុស្សដែលខ្ញុំត្រៀមបង្ហោះរូប ដែលមិនសង ចរចាតែមាត់ និង រត់ សុំដាក់តែឈ្មោះចុងសិន (នៅច្រើនគ្នាទៀត សុំបន្តបន្ទាប់) ទី១ … ដា ទី២ … ឧត្តម ទី៣ … នីសា ទី៤ … រ៉ា ទី៥ … ម៉ី ទី៦ … មន្ថា ទី៧ … ទ្រា»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញការបង្ហោះរបស់តារាស្រី សូដា នីតា ភ្លាម ឃើញថាមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈមួយចំនួន បានចូលបញ្ចេញមតិវែកញែកជុំវិញរឿងរ៉ាវដ៏ក្ដៅគគុកនេះផងដែរ៕

Read More

ទប់ទឹកភ្នែកអត់ជាប់ទេ ពេលអានសារកូនស្រីរបស់ Por ក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៩ ឆ្នាំ

អស់រយៈពេល ៦ ឆ្នាំមកហើយដែលតារាប្រុសលោក Por Tridsadee បានលាចាកលោកចោលប្រពន្ធ និង កូនស្រីជាទីស្រឡាញ់ ដោយបន្សល់ត្រឹមតែអនុស្សាវរីយ៍ល្អៗប៉ុណ្ណោះ។ សម្រាប់តារាស្រី Bo Vanda ទោះបីស្វាមីបណ្ដូលចិត្តត្រូវចាកឆ្ងាយគ្មានថ្ងៃវិលត្រឡប់ក៏ដោយ តែក្ដីស្នេហ៍របស់នាងហាក់មិនថមថយឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេសង្កេតឃើញថា បន្ទាប់ពីតារាសម្ដែងលោក Por បានលាចាកលោកទៅ តារាស្រីនាង Bo Vanda ជាប្រពន្ធត្រូវទទួលភារៈចិញ្ចឹមបីបាច់កូនតែម្នាក់ឯង ដោយនាងត្រូវរ៉ាប់រងគ្រប់បែបយ៉ាង ដើម្បីឱ្យកូនរស់នៅមានក្ដីសុខដូចកូនគេដទៃ។ ជាការពិត អ្នកម៉េមាយ Bo Vanda ក្រោយពីស្វាមីបាត់វត្តមានស្វាមី គេឃើញថាតារាស្រីរូបនេះនៅតែមិនអស់សង្ឃឹម និង ប្រឹងប្រែងក្នុងការប្រើជីវិតយ៉ាងមានន័យជាមួយនឹងកូនស្រីសំណព្វចិត្តម្នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជារស់នៅក្នុងភាពជាស្ត្រីមេម៉ាយក៏ដោយ តែតារាស្រីនាង Bo Vanda បានចិញ្ចឹមបីបាច់កូនបានល្អមិនចាញ់អ្នកដែលគេមានប្ដីជួយជ្រោមជ្រែងនោះទេ ពោលគឺនាងតែងតែបង្រៀនកូនឱ្យស្គាល់នូវគុណធម៍ជីវិត ស្គាល់អំពើល្អ ឬ អាក្រក់ ព្រមទាំងយល់ដឹងពីការរស់នៅក្នុងសង្គមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង ថ្មីៗនេះ មហាជនហាក់រំជួលចិត្តតាម និង រំភើបចិត្តដូចគ្នា ក្រោយគេបានឃើញកូនស្រីរបស់តារាស្រីប្រុសទាំងពីរ គឺអូន Malis បានកាន់បាច់ផ្កាយ៉ាងស្រស់ស្អាតមួយបាច់ ឈរជូនពរម្ដាយ និង ឪពុកខ្លួនខណៈដែល Por សល់ត្រឹមតែរូបថតបិទជាប់លើជញ្ជាំង ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ ៩ ឆ្នាំរវាងតារាស្រី Bo Vanda និង លោក Por។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្វីដ្បិតនៅក្មេងក៏ពិតមែនតែ អូន Malis ជាក្មេងឆ្លាតយល់ដឹងគ្រប់រឿងរបស់ឪពុកម្ដាយ។ ជាពិសេស ក្នុងឱកាសគម្រប់ខួប ៩ ឆ្នាំនោះ អូន Malis បានពោលពាក្យយ៉ាងរំជួលចិត្តមួយទៅកាន់តារាស្រី Bo Vanda ថា ៖ «រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍ លោកប៉ា អ្នកម៉ាក់ កូនសុំឱ្យអ្នកម៉ាក់ និង លោកប៉ាស្រឡាញ់គ្នាបែបនេះរហូតដល់កូនធំពេញវ័យ»។

Read More