ដោយក្តីអាណិត ជំទាវ ឆេង ស្រីនាង បានឧបត្ថម្ភដល់ នាយក្តិប ចំនួន ២លានរៀល ខណៈរូបលោក ប្រកាសឲ្យមហាជនជួយទិញផ្ទះដើម្បីដោះបំណុល

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជានៅចាំបានអតីតតារាកំប្លែង នាយក្តិប ដែលរូបលោកធ្លាប់បានសម្តែងក្នុងឈុតឆាកកំប្លែងខ្លីៗ ក្នុងស្ថានីយទូរទស្សន៍បាយ័ន ប៉ុន្តែនាប៉ុន្មានឆ្នាំចុងក្រោយមកនេះ រូបលោកហាក់បាត់ស្រមោលក្នុងការសម្តែងឈឹង ក្រោយពេលកូនប្រុសរូបលោកត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ រហូតបាត់បង់ជីវិត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កូនប្រុសដែលធ្លាប់តែ ជាជំហរក្នុងគ្រួសារបានមរណភាពចោលបាត់ទៅ ស្រាប់តែតារាកំប្លែងរូបនេះ ក៏ធ្លាក់ខ្លួនឈឺបន្ថែមទៀតពេលនេះជីវភាពគ្រួសារតារាកំប្លែងរូបនេះ ក៏កាន់តែលំបាកខ្លាំងឡើង រហូតត្រូវជាប់បំណុល ជំពាក់គេពេញទិស ដល់ថ្នាក់នាពេលថ្មីៗមកនេះ ប្រកាសឲ្យមហាជនជួយទិញផ្ទះខ្លួនឡើង ដើម្បយកមកដោះបំណុល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមរយៈការបង្ហោះរបស់លោក អ៊ឹម ជីវ៉ា ដែលបានប្រកាស់នៅមុននេះបន្តិចឲ្យបានដឹងដែរថា៖ “អាណិតតារាកំប្លែងនាយក្តិបណាស់ ថ្ងៃនេះខ្ញុំបាទ នាំយកថវិការចំនួន ២លានរៀល ដែលជាថវិការរបស់លោកជំទាវ ឆេង ស្រីនាង អគ្គនាយិការក្រុមហ៊ុន ម៉ាដាមស្អាត ឧបត្ថម្ភដល់តារាកំប្លែងនាយក្តិប ដែលមានជំងឺស្លា.ប់មួយចំហៀងខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងការយកថវិការមកជួយនេះនាយក្តិប នាយក្តិប និងគ្រួសារនិយាយទាំងទឹកភ្នែកថា សុំសំណូមពរដល់ពុកម៉ែបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីអោយគាត់បានលុយ មកសងបំណុលគេបើមិនចឹងទេ គេមករិបអូសផ្ទះលក់ឡាយឡុងហើយ ។ បើបងប្អូនចង់ទិញផ្ទះនាយក្តិបគឺនៅខាងជើងវត្តខ្ទ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ដោយក្តីគោរពៈ អ៊ឹម ជីវ៉ា” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ជ្រះថ្លាណាស់! អីយ៉ា ចំថ្ងៃពិសាទបូជា ឈិត សុវណ្ណបញ្ញា បង្ហាញខ្លួនក្នុងឈុតពណ៌សដូចដូនជី នៅតែមានក្លិនស្រស់ស្អាត…(មានវីដេអូ)

ហ្វេសប៊ុក៖ ឈិត សុវណ្ណបញ្ញា គឺជាតារាចម្រៀងស្រីម្នាក់ប្រចាំផលិតកម្មថោន ហើយនៅតែអាចរក្សាបានកេរ្តិ៍ឈ្មោះបានល្អ នៅក្នុងវិស័យចម្រៀង ហើយតារាស្រីខ្លួនមាឌល្អិតសាច់ចាំរូបនេះ ហាក់ប្រើជីវិតយ៉ាងសាមញ្ញបំផុត ដោយរូបនាង កម្រនឹងបានឃើញ ប្រើជីវិតហ៊ឺហាខ្លាំងក្លា បង្អួតផ្ទះរថយន្ត ដូចតារាមួយចំនួននោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ នាប៉ុន្មានឆ្នាំចុងក្រោយមកនេះ តារាចម្រៀងស្រីរូបនេះ ហាក់ឃ្លាតឆ្ងាយពីវិស័យចម្រៀង ខណៈពេលវ័យកាន់តែច្រើន រូបនាងហាក់មិនខ្វាយខ្វល់រឿងគូស្រករ ប្រើជីវិតនៅលីវរបស់ខ្លួន ដើរលេងកម្សាន្តយ៉ាងមានក្តីសុខបំផុត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គឺជាថ្ងៃវិសាទបូជា គេក៏បានឃើញតារាចម្រៀងស្រីរូបនេះ តុបតែងខ្លួន ក្នុងឈុតពណ៌សដូចដូនជី និងលេងមុខទទេរគ្មានម្សៅ តែបើមើលសម្រស់ធម្មជាតិតារាស្រីរូបនេះ ក្មេងៗសុំខ្មាស់ វ័យ ៣៥ ឆ្នាំទៅហើយ តែរូបនាងនៅតែមានស្បែកភ្លឺម៉ត់រលោង ផ្ទៃមុខរកស្នាមជ្រួញមួយផ្នត់មិនឃើញទាល់តែសោះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More

ផ្ទុះការចាប់អារម្មណ៍! ក្រោយឃើញ បុរសម្នាក់នេះ អាចច្រៀងបានដល់ទៅ ៣ សំឡេង បានយ៉ាងពីរោះ ស្ដាប់ទៅពិតជាដូចម្ចាស់ដើមពិតៗណាស់….(មានវីដេអូ)

កាលពីយប់នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានចូលដល់សប្ដាហ៍ទី ២ ហើយ ដោយសប្តាហ៍នេះ គេបានកត់សម្គាល់ឃើញមានបេក្ខជនមានសមត្ថភាពជាច្រើនបានចូលរួម និង ទទួលបានលទ្ធផលល្អគួរឱ្យចាប់អារម្មណ៍។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ វគ្គ Judge Audition យប់មិញនេះដែរ មានបេក្ខជនម្នាក់ឈ្មោះ ផាន គីមសុង មកពីខេត្តកំពង់ធំ បកស្រាយបទ «កាត់ចិត្ត» បានធ្វើឱ្យមហាជនអ្នកគាំទ្រ ពិសេសគណៈកម្មការមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈរូបគេបាន និង កំពុងបង្ហាញសមត្ថភាព។ ខណៈបង្ហាញសមត្ថភាពនោះ បេក្ខជន ផាន គីមសុង មិនត្រឹមតែបកស្រាយបទចម្រៀងបានយ៉ាងពីរោះរណ្តំចិត្តប៉ុណ្ណោះទេ ប៉ុន្តែរូបគេក៏បង្ហាញសមត្ថភាពធ្វើត្រាប់ច្រៀងតាមសំនៀងតារាចម្រៀងអាជីពបានដល់ទៅ ៣ រូបផ្សេងគ្នា ដល់គណៈកម្មការស្តាប់ទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សំនៀងដែលបេក្ខជនមកពីខេត្តកំពង់ធំខាងលើនេះបានច្រៀងត្រាប់តាមនោះមាន សំឡេងរបស់កំពូលតារាចម្រៀង និង ជាឧកញ៉ា ព្រាប សុវត្ថិ តារាចម្រៀងជើងចាស់ ណយ វ៉ានណេត និង តារាចម្រៀង ប៊ុន សិក្ដ ដែលការបកស្រាយតាមសំឡេងរបស់តារាចម្រៀងទាំងនោះ បេក្ខជន ផាន គីមសុង ធ្វើបានយ៉ាងល្អ និង ដូចស្ទើរ ១០០ ភាគរយ រហូតគណៈកម្មការលើកសរសើរ និង ទះដៃឱ្យគ្រប់គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបង្ហាញសមត្ថភាពចប់ បេក្ខជន ផាន គីមសុង ក៏ទទួលបានចម្លើយ Yes ដល់ទៅ ៤ ពីគណៈកម្មការព្រមគ្នា ដែលធ្វើឱ្យរូបគេរំភើបសប្បាយរីករាយយ៉ាង។ បើងាកទៅមើលមហាជនវិញ គេក៏បានកត់សម្គាល់ឃើញមានគាំទ្រ និង សម្តែងក្តីភ្ញាក់ផ្អើលផងដែរ…

Read More

អីយ៉ា! តូតា បណ្តើរស្វាមី និងកូនប្រុស ដើរលេងធ្វើព្រងើយ យ៉ាងកក់ក្តៅ ហ្វេនៗឃើញហើយធូរទ្រង ខណៈផ្អើលចំណងស្នេហាប្រេះឆា

ហ្វេសប៊ុក៖ ពិតណាស់ ម៉ាក សែនសូនីតា ហៅ តូតា បានរៀបការជាមួយនឹង ស្វាមីដែលមានអាយុខុសគ្នាច្រើននោះ ទោះបីជាមានអាយុច្រើនជាង តែរូបនាងតែងតែទទួលបានការស្រលាញ់ ពីស្វាមីយ៉ាងខ្លាំង មិនតែប៉ុណ្ណោះ នៅមានឪពុកម្តាយក្មេក ថែមទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីប៉ុន្មានសប្តាហ៍មុននេះ មហាជនជាច្រើន ហាក់មានការសង្ស័យពីចំណងអាពាហ៍ពិពាហ៍របស់ តារាស្រីរូបនេះ កំពុងប្រេះឆា ខណៈរូបនាងហាក់បង្ហោះសារខូចចិត្តជាច្រើន បន្តបន្ទាប់គ្នា ៣ ទៅ ៤ ថ្ងៃឯណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹង ផ្អើលល្បីកំពុងប្រេះឆានោះ ស្រាប់តែនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ តូតា បានបណ្តើរស្វាមី និងកូនប្រុស ដើរលេងធ្វើព្រងើយ ឡើងមានភាពកក់ក្តៅ ធ្វើឲ្យហ្វេនៗធូរទ្រូង ដែលនេះបញ្ជាក់ច្បាស់ថា ចំណងស្នេហារបស់តារាស្រី តូតា កំពុងតែផ្អែមល្ហែម មិនដូចការសង្ស័យរបស់អ្នកគាំទ្រនោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

សូមចូលរួមរំលែកទុក្ខផង! គឿន នភាល័យ ជួបទុក្ខធំដោយសារតែបាត់បង់លោកប៉ាជាទីគោរពស្រលាញ់គ្មានថ្ងៃវិលត្រឡប់

នៅយប់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ នេះ មហាជនទទួលបានដំណឹងដ៏រន្ធត់ចិត្ត និង គួរឱ្យសោកស្ដាយបំផុតកើតឡើងចំពោះអតីតបេក្ខភាព X Factor និង ជាតារាចម្រៀងប្រុស គឿន នភាល័យ បានបាត់បង់មនុស្សជាទីគោរពស្រឡាញ់ក្នុងជីវិត ដោយលោកប៉ារបស់លោកបានទទួលមរណភាពហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមបណ្ដាញសង្គមរបស់តារាចម្រៀងប្រុសរូបនេះ បានប្ដូររូបភាពប្រូហ្វាល់កាន់ទុក្ខ ភ្ជាប់ជាមួយនឹង Caption ដ៏រំជួលចិត្តថា ៖ «You can rest well now dad សូមឲ្យវិញ្ញាណក្ខន្ធប៉ាបានទៅកាន់សុខគតិភព»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយទទួលបានដំណឹងដ៏សែនក្រៀមក្រំនេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនបានសម្ដែងនូវការសោកស្ដាយជាពន់ពេក និង បានចូលរួមរំលែកទុក្ខដល់តារាចម្រៀង គឿន នភាល័យ និងក្រុមគ្រួសារគ្រប់ៗគ្នាផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ចុមយក្ស! លេចមុខ យាយយ៉យ ដាក់ពាក្យចូលរួមប្រឡង Cambodian Idol យប់មិញ ផ្អើលអស់អ្នកសិល្បៈ…(មានវីដេអូ)

កាលពីយប់នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានចូលដល់សប្ដាហ៍ទី ២ ហើយ ដោយសប្តាហ៍នេះ គេបានកត់សម្គាល់ឃើញមានបេក្ខជនមានសមត្ថភាពជាច្រើនបានចូលរួម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ វគ្គ Judge Audition យប់មិញនេះដែរ បានធ្វើឱ្យមហាជនអ្នកគាំទ្រហាក់ផ្អើលស្រឡាំងកាំងខ្លាំង និង បានបញ្ចេញមតិវែកញែកគ្រប់គ្នា ក្រោយពីបានឃើញវត្តមានរបស់សិល្បករអាយៃជើងចាស់ដ៏មានប្រជាប្រិយភាព គឺអ្នកស្រី នួន សារី ហៅ យាយយ៉យ បានចូលរួមធ្វើជាបេក្ខភាពប្រឡង ជាមួយការលើកយបទចម្រៀងពីដើម មានចំណងជើង «ថ្ងៃលិចអូនស្រណោះ» ជាសំនៀងដើមរបស់អ្នកស្រី រស់ សេរីសុទ្ធា រហូតធ្វើឱ្យគណៈកម្មការទាំងបួននាក់ ចាប់អារម្មណ៍យ៉ាងខ្លាំងជាទឹកដមសំឡេងដ៏ពីរោះ និង ចុងក្រោយបានឆ្លើយ Yes ជូនអ្នកស្រីផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីអ្នកស្រី នួន សារី ហៅ យាយយ៉យ បានបង្ហាញសមត្ថភាពចប់ ពីកម្មវិធីក៏បានធ្វើការបញ្ជាក់ឱ្យដឹងដែរថា វត្តមានរបស់សិល្បករអាយ៉ៃជើងចាស់រូបនេះ គ្រាន់តែជាការចូលរួមផ្តស់កិត្តិយសលើកទឹកចិត្តដល់បេក្ខភាពប្រឡងទាំងអស់ប៉ុណ្ណោះ គឺមិនមែនចូលរួមប្រឡងប្រជែង ដើម្បីយកឈ្នះចាញ់ជាមួយបេក្ខភាពដទៃឡើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនាវីដេអូខាងក្រោម៖

Read More