គួរឲ្យសង្វេគណាស់! ពេលឃើញទិដ្ឋភាព សុវត្ថិឌី ធារិកា និងប្អូនប្រុសអង្គុយយំអោបស.ព ខណៈដឹកត្រឡប់ភ្នំពេញវិញ

ហ្វេសប៊ុក៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២២ នេះ ប្រហែលជាម៉ោង ៧ និង ១៩ នាទីយប់ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ កញ្ញា សុវត្ថិឌី ធារិកា ដែលបានបង្ហោះសារដោយ លោក អ៊ាម វន្នី បានធ្វើការជូនដំណឹងឲ្យដឹងដែលថា ពេលនេះស.ព.ឪពុកម្តាយរបស់តារាចម្រៀងស្រីរូបនេះ បាន និងកំពុងដឹកយកទៅភ្នំពេញវិញហើយ ដើម្បីរៀបចំធ្វើបុណ្យនៅវត្តស្ទឹងមានជ័យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងសារនោះផងដែរ លោក អ៊ាម វន្នី បាននិយាយរៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំ អ៊ាម វន្នី សូមជម្រាបជូនដំណឹងដល់ញាតិមិត្តរបស់ កញ្ញា សុវត្ថិឌី ធារិកា ថាពេលនេះគ្រួសាររបស់កញ្ញាមានទុក្ខជាទម្ងន់ ដោយប៉ាម៉ាក់របស់គាត់បានបាត់បង់ជីវិតទាំងពីរនាក់ក្នុងគ្រោះថ្នា.ក់.ច.រា.ច.រ.ណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ក្នុងវេលាម៉ោងប្រហែល ៣ រសៀល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលនេះស.ព.កំពុងដឹកទៅភ្នំពេញ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តស្ទឹងមានជ័យ បងប្អូនដែលចង់ដឹងពីព័ត៌មានបន្ថែមសូមទាក់ទងមកលេខខ្ញុំ អ៊ាម វន្នី 016223305 កុំខលគាត់ផ្ទាល់ ព្រោះគាត់កំពុងមានទុក្ខ និង មិនចង់ទទួលទូរស័ព្ទទេ សូមអធ្យាស្រ័យដល់ប្អូន ដែលកំពុងមានទុក្ខផង” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងសារជូនដំណឹងនេះផងដែរ ក៏បានភ្ជាប់ជាមួយរូបភាពមួយសន្លឹកនៃទិដ្ឋភាពស.ព.ឪពុកម្តាយរបស់តារាចម្រៀងស្រីរូបនេះ រុំព័ទ្ធដោយថង់ប្លាស្ទិកនៅលើឡានពេទ្យតាមផ្លូវត្រឡប់ទៅភ្នំពេញដែល សុវត្ថិឌី ធារិកា និងប្អូនប្រុស អង្គុយយំអោបស.ព.លោកទាំងពីរ ឃើញហើយធ្វើឲ្យមហាជនកាន់តែស្រណោះជាពន់ពេក ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

អីយ៉ា! ស្ងាត់ៗ ស្រីស្អាត ស៊ុំ សុម៉ាលី កាន់ដៃបុរសអាណិកជនម្នាក់ភ្ជាប់ពាក្យជាគូជីវិត ក្រោយរស់នៅមានឈ្មោះស្រ្តីមេម៉ាយអស់មួយរយៈ

ក្រោយលែងលះអតីតស្វាមីហើយរស់នៅស្ពាយឈ្មោះជាស្រ្តីមេម៉ាយកូន ១ អស់រយៈពេលប្រមាណជា ៣ ឆ្នាំ ទីបំផុតតារាសម្ដែងអ្នកនាង ស៊ុំ សុម៉ាលី សម្រេចភ្ជាប់ពាក្យជាមួយបុរសអាណិកជនរូបសង្ហាខ្មែរ-អាមេរិកម្នាក់ឈ្មោះ នួន សីហារាជ កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២២ មកម្ល៉េះ គ្រាន់តែអ្នកនាងទើបនឹងបង្ហាញរូបភាពថ្ងៃមង្គលជ័យរបស់នាង និង អនាគតស្វាមីថ្មីៗនេះប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេចាំបានថា ចាប់តាំងពីស្ពាយឈ្មោះជាមេម៉ាយមក ស៊ុំ សុម៉ាលី បានបិទបេះដូងជិតឈឹងមិនព្រមទទួលយកស្នេហាថ្មីរាប់ឆ្នាំ ព្រោះតែនាងឈឺចាប់នឹងអាពាហ៍ពិពាហ៍លើកទី ១ របស់នាងរហូតខ្លាចការមានស្នេហា ប៉ុន្ដែពេលបានប៉ះបុរសអាណិកជនរូបសង្ហានេះ ស៊ុំ សុម៉ាលី ស្រាប់តែបើកចិត្តបើកបេះដូងឱ្យអ្នកថ្មីមើលថែ ថែមទាំងសម្រេចចិត្តភ្ជាប់ពាក្យក្លាយជាគូអនាគត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើរំឭកពីអតីតកាល ស៊ុំ សុម៉ាលី បានសម្រេចបញ្ចប់អាជីពសិល្បៈ និង ចូលរោងការតាំងពីអំឡុងឆ្នាំ ២០១៤ មកម្ល៉េះ តែក្រោយមកនៅអំឡុងឆ្នាំ ២០១៩ តារាសម្តែងស្រីរូបនេះ ក៏បានទម្លាយពីការរស់នៅមិនចុះសម្រុង និង ឈានដល់ការលែងលះគ្នា ដោយអ្នកនាងរ៉ាប់រងបីបាច់កូនស្រីជាចំណងដៃអាពាហ៍ពិពាហ៍៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

កាន់តែស្រណោះ! ឪពុកម្តាយ សុវត្ថិឌី ធារិកា ជាមនុស្សស្លូតបូតគួរឲ្យគោរព មិនគួរណាពួកគាត់ជួបរឿងបែបនេះសោះ

ហ្វេសប៊ុក៖ ហេតុការគ្រោះថ្នា.ក់ច.រា.ច.រ.ណ៍ក្រ.ឡា.ប់រថយន្តនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២២ នេះ ដែលមហាជនស្គាល់ថាជាក្រុមគ្រួសារតារាចម្រៀងស្រីវ័យក្មេង សុវត្ថិឌី ធារិកា នៅស្រុកឆែប ខេត្តព្រះវិហារ បានបណ្តាលឲ្យឪពុកម្តាយរបស់តារាចម្រៀងស្រីរូបនេះ បានបាត់បង់ជិវិតទាំងពីរនាក់ប្តីប្រពន្ធ រហូតធ្វើឲ្យមហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកសិល្បៈដែលជិតដិតនឹងនាង បានបង្ហោះសាររន្ធត់ចិត្តមិនអាចទទួលយកបាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដំណឹងគួរឲ្យរន្ធត់ចិត្ត និងក្រៀមក្រំបំផុតនេះ ត្រូវបានមហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានចែករំលែកតៗគ្នាពេញបណ្តាញសង្គម ដែលក្នុងនោះក៏មានអ្នកសិល្បៈជាច្រើន បានបង្ហាញពីការអាណិតអាសូរចំពោះការបាត់បង់ដ៏ធំធេងគ្មានអ្វីប្រៀបបានរបស់តារាចម្រៀង សុវត្ថិឌី ធារិកា គួរឲ្យអាសូរបំផុតនោះ គឺទិដ្ឋភាពស្រែកយំហៅឈ្មោះឪពុករបស់នាង បានច្រានទឹកភ្នែកមហាជនឲ្យឃើញហើយក្តុកក្តួលអួលដើម ក អាណិតអាសូរជាពន់ពេក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឿងដែលកាន់តែគួឲ្យសោកស្តាយ លើសពីការបាត់បង់របស់ សុវត្ថិឌី ធារិកា ក៏មានការបង្ហើបពីអ្នកជិតដឹតនឹងគ្រួសារតារាស្រីរូបនេះ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Mony Uddom Chan បាននិយាយថា ឪពុកម្តាយរបស់នាងជាមនុស្សចិត្តល្អ ស្លូតបូតខ្លាំងណាស់ មិនគួរណាឆាប់ចាកចេញយ៉ាងឆាប់រហ័សបែបនេះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ គណនីហ្វេសប៊ុកឈ្មោះថា Mony Uddom Chan ក៏បានបង្ហោះរូបភាពមួយសន្លឹក ថែមទាំងភ្ជាប់សារឲ្យដឹងទៀតថា៖ “គាត់2នាក់ប្តីប្រពន្ធជាមនុស្សស្លូតបូត មិនគួរណាលឿនយ៉ាងនេះសោះទើបតែឆាតជាមួយអាកាហើយព្រឹកមិញ ប៉ាម៉ាក់បានចាកចេញ សូមទៅកាន់សុខតិភពចុះ សូមចូលរួមរំលែកទុក្ខគ្រួសារនៃស.ព រឹងមាំឡើងអូន Sovathdy Thearyka” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ស្លុតចិត្តណាស់លោកអើយ! មុននេះបន្តិច ឪពុកម្តាយតារាចម្រៀង សុវត្ថិឌី ធារិកា បានបង់ជីវិតហើយ ត្រឹមមួយប៉ព្រិចភ្នែកសោះ

ហ្វេសប៊ុក៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២២ នេះ ក្រុមគ្រួសាររបស់តារាចម្រៀងស្រីវ័យក្មេង សុវត្ថិឌី ធារិកា បានជួបគ្រោះថ្នា.ក់ច.រា.ច.រណ៍.ដ៏រ.ន្ធ.ត់មួយនៅខេត្តព្រះវិហារ ដែលបណ្តាលឲ្យឪពុកម្តាយរបស់តារាចម្រៀងស្រីរូបនេះ បានស្លា.ប់.បាត់បង់ជីវិតទាំងពីរនាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដំណឹងគួរឲ្យរ.ន្ធ.ត់មួយនេះផងដែរ ត្រូវបានលោក អ៊ាម វន្នី បានបង្ហោះចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងបានភ្ជាប់សារទាំងសោកស្តាយជាពន់ពេលថា៖ “ឪពុកនិងម្តាយរបស់សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតទាំងពីរអ្នកហើយ ក្នុងគ្រោះថ្នាក់ច.រា.ច.រ នៅស្រុកឆែប ខេត្តព្រះវិហារ ធារិកា ប្អូនប្រុស និងយាយផុតគ្រោះថ្នា.ក់ បងសោកស្តាយការបាត់បងនេះណាស់” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយទទួលដំណឹងដ៏សែនសោកសៅមួយនេះហើយ គេក៏បានឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងអ្នកសិល្បៈបានចូលរួមរំលែកទុក្ខដល់ សុវត្ថិឌី ធារិកា ព្រោងព្រាត ព្រោះថាត្រឹមមួយប៉ព្រិចភ្នែកនាងត្រូវបានបាត់បង់មនុស្សជាទីស្រលាញ់ដល់ទៅ ២ នាក់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អីយ៉ា ចំថ្ងៃខួបកំណើតកូនប្រុស ស្រាប់តែ អ្នកម៉ាក់កូន ១ ពេជ្រ សូលីកា តុបតែងខ្លួនបែបនេះ សុំម៉ាញាក់ឈ្នះអស់អ្នកចូលរួម

ភ្នំពេញ៖ ជីវិតគ្រួសារ តារាចម្រៀង ពេជ្រ សូលីកា កំពុងត្រូវមហាជនខ្មែរ ផ្ទុះការចាប់អារម្មណ៍ កាន់តែច្រើនទៅៗ ខណៈកូនប្រុសកាន់តែធំ ជីវិតគ្រួសាររបស់នាង មានចំហាយសុភមង្គល ដូចក្នុងរឿងនិទាន ធ្វើឲ្យហ្វេនៗឈ្លក់វង្វេងតាម និងប្រាថ្នាសុំឲ្យបានគ្រួសារដូចIdolស្ទើរគ្រប់គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះទៅទៀត តារាចម្រៀង ពេជ្រ សូលីកា ជា តារាស្រីម្នាក់ដែលមាន សន្ទុះនៃការគាំទ្រខ្លាំង មិនត្រឹមតែមាន ទឹកដមសំនៀងស្រទន់រណ្តំប៉ុណ្ណោះទេ តែរូបនាង ក៏ជាតារាស្រីម្នាក់ដែលមាន រូបសម្រស់យ៉ាងស្រស់ស្អាត កូនមួយហើយ តែមើលទៅ ដូចក្រមុំ១៨ឆ្នាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង ក្នុងថ្ងៃកំណើតកូនប្រុសគម្រស់ខួបពីរឆ្នាំ ពេជ្រ សូលីកា និងស្វាមីបានរៀបចំកម្មវិធីឲ្យ កូនប្រុសតែមួយរបស់ពួកគេយ៉ាងអធិកអធមដោយមានការរៀបចំដេគ័រ យ៉ាងស្អាតប្លែកភ្នែកផងដែរ។ ជាងនេះទៀត ហ្វេនៗបែរជាចាប់អារម្មណ៍ខ្លាំងទៅលើសម្រស់ ពេជ្រ សូលីកា ដែលជាអ្នកម៉ាក់វ័យក្មេង ក្នុងឈុតរ៉ូបពណ៌ក្បឿងចែងចាំង បញ្ចេញសម្រស់ ដ៏លេចធ្លោដូចក្រមុំយ៉ាងដូច្នេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More

អុញ អាម៉េចចេះ! ក្រោយលែងលះគ្នាជាង ៤ ខែ ស្រាប់តែ លី ម៉ារីណា ប្រកាសស្វែងរកអតីតប្តី ថាបានលួចលុយ និងទ្រព្យសម្បត្តិនាងរត់បាត់

និយាយពីជីវិតគ្រួសាររបស់ តារាសម្ដែងស្រី លី ម៉ារីណា កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ធ្វើឱ្យមហាជនអ្នកតាមដានបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីអ្នកនាងបានប្រកាសជាសាធារណៈថាខ្លួន និង ស្វាមីបានបញ្ចប់ឈ្មោះប្តីប្រពន្ធគ្នាហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរឿងប្រកាសចែកផ្លូវគ្នានេះ តារាសម្ដែងស្រី លី ម៉ារីណា ក៏បានប្រាប់ពីមូលហេតុឱ្យដឹងផងដែរថា ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នា។ លើសពីនេះទៅទៀត អ្នកនាង ក៏បានបញ្ជាក់បន្ថែមឱ្យដឹងថា ទោះបីជាចែកផ្លូវគ្នានឹងស្វាមី ប៉ុន្តែអ្នកនាងបែកគ្នាដោយសន្តិវិធី និង នៅតែរាប់អានគ្នាជាមួយអតីតស្វាមីដដែល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ស្រាប់តែថ្មីៗនេះ លើបណ្ដាញសង្គមរបស់ តារាសម្ដែងស្រីរូបនេះ បានបង្កើតការភ្ញាក់ផ្អើលជាថ្មីដល់មហាជនអ្នកគាំទ្រជុំវិញរឿងឯកជនរបស់នាង ដែលបានឃើញអ្នកនាងបង្ហោះសារប្រកាសស្វែងរកអតីតស្វាមី និងរៀបរាប់ឱ្យដឹងថា អតីតស្វាមីរបស់អ្នកនាង បានលួចយកទ្រព្យសម្បត្តិ និងលុយមួយចំនួនរបស់អ្នកនាងដោយគេចខ្លួនបាត់ជាច្រើនថ្ងៃមកហើយ ដែលអ្នកនាង ធ្វើការប្រកាសសុំឱ្យអតីតស្វាមីប្រគល់សម្បត្តិទ្រព្យទាំងនោះដែលជាញើសឈាមរបស់នាងត្រឡប់មកវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សារនោះ អ្នកនាង លី ម៉ារីណា បានសរសេររៀបរាប់ថា ៖ «នាងខ្ញុំសូមប្រកាសស្វែងរកលោក សាត ចាន់ថន ដែលបានលួចយកទ្រព្យសម្បត្តិគ្រឿងអលង្ការរបស់ខ្ញុំ នឹងលុយមួយចំនួនយកទៅហើយគេចខ្លួនបាត់ សូមលោកមេត្តាយកមកឱ្យខ្ញុំវិញផង ព្រោះខ្ញុំទុកពេលឱ្យលោកច្រើនថ្ងៃហើយ ទ្រព្យសម្បត្តិ និងលុយជាកម្លាំងញើសឈាមខ្ញុំ លោកមិនគួរធ្វើគំរូមិនល្អចឹងបន្សល់ដល់កូនទេ ទោះជាបែកគ្នាក៏មិនត្រូវធ្វើសត្រូវនឹងគ្នាដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទុកមុខរាប់គ្នាដើម្បីកូន សូមប្រគល់អ្វីដែលជារបស់ខ្ញុំឱ្យមកខ្ញុំវិញមក រយៈពេលដប់ឆ្នាំហើយ លោកមិនដែលមើលថែខ្ញុំហើយចិញ្ចឹមខ្ញុំមួយសេនទេ ហេតុអីមកលួចរបស់ខ្ញុំអស់ពីខ្លួនចឹង រាល់ថ្ងៃខ្ញុំគ្មានកម្លាំងចិត្តរកស៊ីតទៅទៀតទេ ចឹងសូមយកមកអោយខ្ញុំវិញមក ខ្ញុំត្រូវការចិញ្ចឹមកូនខ្ញុំតទៅមុខទៀត សូមមិត្តភក្តិបងប្អូនដែលបានស្គាល់ជួយស៊ែរឱ្យគាត់ដឹងផង បើលោកមិនចង់បានរបស់ខ្ញុំទេ ហេតុអីមិនយកឱ្យខ្ញុំវិញចាំបាច់គេចខ្លួនបែបនេះ ខ្ញុំទុកឱកាសឱ្យលោកយូរដែរហើយក៏ព្រោះតែអាណិតកូន។ សូមអធ្យាស្រ័យដល់បងប្អូនផង ដែលនាងខ្ញុំបានប្រកាសតាមរយៈបណ្ដាញសង្គម Fb បើមានផលប៉ះពាល់ដោយប្រការណាមួយសូមអភ័យទោសទុកជាមុន»៕

Read More

ផ្អែមល្អែមណាស់! អីយ៉ា ខួបអាពាហ៍ពិពាហ៍ ៣ ឆ្នាំ ឱក សុគន្ធកញ្ញា ដឹកដៃគ្រួសារទៅលេងដល់ ឌូបៃ បាត់ ឆ្លៀតដាក់ប៉ុន្មានសន្លឹកនេះ បង្ហាញក្តីសុខយ៉ាងពេញទំហឹង

ហ្វេសប៊ុក៖ ពិតណាស់ គិតមកដល់ពេលនេះអាចនិយាយបានថា តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងស្រីម្នាក់ទទួលបានការគារំទ្រស្រលាញ់ចូលចិត្តជាច្រើន ហើហអ្នកនាងបានសាងគ្រួសាររៀបការអស់រយៈពេលប្រមាណជា ៣ ឆ្នាំមកហើយ ថែមទាំងមានកូនប្រុសម្នាក់គួរឲ្យស្រលាញ់ថែមទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមជាមួយគ្នានេះផងដែរ នាក្នុងថ្ងៃពិសេសដ៏មានតម្លៃបែបនេះ គេក៏បានឃើញតារាចម្រៀងស្រីរូបនេះបានដឹកដៃគ្រួសារ ទៅធ្វើដំណើរកម្សាន្តនៅឯឌូបៃ ដើម្បីបង្កើតអនុស្សាវរីយ៍ល្អៗ ព្រមទាំងអបអរថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៣ ឆ្នាំរបស់អ្នកនាងផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងឪកាសពិសេសនេះផងដែរ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហាញសកម្មភាពមួយចំនួន ក៏ដូចជារូបភាពយ៉ាងផ្អែមល្ហែម ជាមួយនឹងគ្រួសារ មកបង្ហោះចែកជូនដល់បណ្តាអ្នកគាំទ្រ ឲ្យបានឃើញពីស្នាមញញឹមសុភមង្គល និងបង្ហាញពីទិដ្ឋភាពស្រស់ស្អាតប្លែកភ្នែកជាច្រើន របស់អ្នកទាំងពីរនៅលើទឹកដីបរទេសផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងរូបភាពជាច្រើនសន្លឹកនេះផងដែរ ក៏មានមហាជនជាច្រើន ជាពិសេសបណ្តាអ្នកគាំទ្រ បាននាំគ្នាចូលទៅ ខំមិន ជូនពរ អាយដលរបស់ពួកឡើងព្រោងព្រាតផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

មើលហើយទប់ទឹកភ្នែកមិនជាប់ទេ ពេលឃើញទិដ្ឋភាព គឿន នភាល័យ មើលមុខលោកប៉ាយំ សំពះលាជូនដំណើរជាលើកចុងក្រោយ

ហ្វេសប៊ុក៖ សូមរំលឹកឡើងវិញផងដែរថា នៅយប់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ នេះ មហាជនទទួលបានដំណឹងដ៏រន្ធត់ចិត្ត និង គួរឱ្យសោកស្ដាយបំផុតកើតឡើងចំពោះអតីតបេក្ខភាព X Factor និង ជាតារាចម្រៀងប្រុស គឿន នភាល័យ បានបាត់បង់មនុស្សជាទីគោរពស្រឡាញ់ក្នុងជីវិត ដោយលោកប៉ារបស់លោកបានទទួលមរណភាពហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមបណ្ដាញសង្គមរបស់តារាចម្រៀងប្រុសរូបនេះ បានប្ដូររូបភាពប្រូហ្វាល់កាន់ទុក្ខ ភ្ជាប់ជាមួយនឹង Caption ដ៏រំជួលចិត្តថា ៖ «You can rest well now dad សូមឲ្យវិញ្ញាណក្ខន្ធប៉ាបានទៅកាន់សុខគតិភព» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយទទួលបានដំណឹងដ៏សែនក្រៀមក្រំនេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនបានសម្ដែងនូវការសោកស្ដាយជាពន់ពេក និង បានចូលរួមរំលែកទុក្ខដល់តារាចម្រៀង គឿន នភាល័យ និងក្រុមគ្រួសារគ្រប់ៗគ្នាផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គឿន នភាល័យ កាន់តែធ្វើឲ្យមហាជនមានការរំជួលចិត្តជំនួស ពេលឃើញទិដ្ឋភាពក្នុងកម្មវិធីបុណ្យស.ព ដែលតារាចម្រៀងរូបនេះ ពិតជាមានភាពស្រណោះស្រណោកខ្លាំង ខណៈមើលមុខលោកប៉ាយំសំពះលាត្រៀមនឹងជូនដំណើរជាលើកចុងក្រោយគ្មានថ្ងៃវិលត្រឡប់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

អានចប់ រំភើបចិត្តជំនួស! ខាន់ ជេមស៍ បង្ហោះសារបែបនេះទៅកាន់ ភរិយាខ្លួន ក្រោយរៀបការបាន ២២ ឆ្នាំ

ហ្វេសប៊ុក៖ ពិតណាស់ ក្រៅពីអាជីពជាតារាចម្រៀងដ៏ល្បី និងមានការគាំទ្រយ៉ាងច្រើនពីទស្សនិកជនហើយនោះ លោក ខាន់ ជេមស៍ ក៏ត្រូវបានមហាជនចាប់អារម្មណ៍ទៅលើសកម្មភាពជីវិតឯកជន នៅក្នុងក្រុមគ្រួសារ ក្រោយពីបានឃើញរូបលោក តែងតែបញ្ចេញពីភាពផ្អែមល្ហែមជាញឹកញាប់នៅលើបណ្តាញសង្គមហ្វេសប៊ុក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញលោក ខាន់ ជេមស៍ បានបង្ហោះសារយ៉ាងវែងមួយ ព្រមទាំងមានរូបភាពខ្លួន និងភរិយាបណ្តូលចិត្តក៏ដូចជាកូនៗ ដើម្បីអបអរខួបរៀបការរបស់អ្នកទាំងពីរ បន្ទាប់ពីបានរួមរស់ជាមួយគ្នាអស់រយៈពេល ២២ ឆ្នាំ ទៅហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងសារនោះ តារាចម្រៀងប្រុសបាននិយាយរៀបរាប់យ៉ាងដូច្នេះថា៖ “ចំណងស្នេហ៍អមតៈ ថ្ងៃទី 16/05/2022 គម្រប់ខួបចំណងស្នេហ៍២២ឆ្នាំ របស់ពួកយើងទាំងពីរនាក់ អរគុណអូនគ្រប់យ៉ាង ដែលអូនផ្ដល់ឱ្យបង ជឿជាក់បង និងកាន់ដៃបងរយៈពេល២២ឆ្នាំ រហូតបង្កើតបានចំណងស្នេហ៍អមតៈ កូន៤នាក់ ស្រី២ប្រុស២ ជាមួយគ្នា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្ងៃនេះបងចង់ឱ្យមនុស្សគ្រប់រូប ដឹងថា «ទោះបីជាមានរឿងអ្វីកើតឡើង ក៏ក្ដីស្រលាញ់ដែលបងមានចំពោះអូន មិនដែលថយចុះឡើយ គឺក្ដីស្រលាញ់មានតែកើនឡើង និងស្មោះត្រង់ចំពោះអូនជានិច្ច ។ ជាតិនេះបងសុំត្រឹមធ្វើជាប្ដីល្អ ឪពុកល្អ និងមេគ្រួសារល្អសម្រាប់អូនតែម្នាក់គត់ សុខ សុចិន្តា»” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការបង្ហោះសាររបស់លោក ខាន់ ជេមស៍ ដែលបានបង្ហាញពីជីវិតគ្រួសារយ៉ាងកក់ក្តៅ និងមានភាពស្មោះត្រង់ទៅវិញទៅមកហើយ មានបណ្តាអ្នកគាំទ្រជាច្រើន ក៏បានមកចូលរួមអបអរ ព្រមទាំងសរសើរពីទំនាក់ទំនងដ៏ល្អនៅក្នុងក្រុមគ្រួសាររបស់លោកផងដែរ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

យក់ ឋិតរដ្ឋា ស្ងើចសរសើរដល់ លោកឧកញ៉ា ព្រាប សុវត្ថិ ពេញៗមាត់ ក្រោយឃើញទង្វើបែបនេះ

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនបានដឹងហើយថា កាលពីពេលថ្មីៗមកនេះ លោក ឧកញ៉ា ព្រាប សុវត្ថិ បានធ្វើកម្មវិធីជួបជុំសម្ពោធមុខជំនួញថ្មីមួយទៀត ដែលឃើញថាប្រជុំដោយអ្នកសិល្បៈជាច្រើនដួងបានអញ្ជើញចូលរួមធ្វើការអបអរសាទរដល់កំពូលតារាចម្រៀងរូបនេះ និងមានកម្មវិធីជប់លៀងយ៉ាងអធិកអធម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងកម្មវិធីជប់លៀងសម្ពោធមុខជំនួញថ្មីនោះផងដែរ គេក៏បានឃើញមានវត្តមានរបស់តារាចម្រៀងស្រី យក់ ឋិតរដ្ឋា និងស្វាមី បានចូលរួមផងដែរ ដោយបានឃើញការបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីការជួបជុំគ្នាយ៉ាងសប្បាយរីករាយជាមួយ ឧកញ៉ា ព្រាប សុវត្ថិ និងមិត្តភក្តិក្នុងសិល្បៈជាច្រើនថែមទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាខ្លាំងទៀតនោះ អ្នកនាង យក់ ឋិតរដ្ឋា ក៏បានធ្វើការរៀបរាប់ភ្ជាប់ជាមួយនឹងរូបភាពជួបជុំនេះ ដោយបាននិយាយសរសើរចំពោះ ឧកញ៉ា ព្រាប សុវត្ថិ ពេញៗមាត់ជាមួយនឹងចរិកដ៏ល្អរួសរាយគួរឲ្យគោរពស្រលាញ់របស់លោកស័ក្តិសមជាសិល្បករគំរូដល់សិល្បករដទៃទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងសារនោះផងដែរ អ្នកនាង យក់ ឋិតរដ្ឋា បានបង្ហោះនិយាយរៀបរាប់យ៉ាងដូច្នេះថា៖ “ផុសក្រោយគេ 14/05/22 ខ្ញុំទាំងពីរសូមសរសើរដល់បងប្រុស ឧកញ៉ា ព្រាប សុវត្ថិ បងជាមនុស្សរួសរាយរាក់ទាក់ចំពោះសិល្បករ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងសិល្បការនីទាំងអស់ដោយមិនមានឬកពារឆ្មើងឆ្មៃអីបន្តិចសោះ គាត់ជារៀមច្បងសិល្បករគំរូសម្រាប់ខ្ញុំទាំងពីរផងដែរ! ចរិករបស់ ឧកញ៉ាបងមិនដែលប្រែប្រួលផ្លាស់ប្តូរអីម៉ាតិចតាំងតែពីខ្ញុំបានស្គាល់ និងបានរួមការងារជាមួយ ឧកញ៉ា បង ពេលកន្លងមក ហើយក៏សូមជូនពរលោក ឧកញ៉ាបង ព្រាប សុវត្តិ ក្នុងថ្ងៃសម្ភោធដីឡូត៍សូមឱ្យបង ឧកញ៉ា មានអតិថិជនច្រើនៗ និងមានហេងហេង ណាបងប្រុស ឧកញ៉ា ព្រាប សុវត្តិ!” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More