ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានស្គាល់រួចមកហើយ ពីInfluencer ក៏ដូចជាYoutuber ដ៏មានឈ្មោះល្បីល្បាញជា ស្រីនា ដែលតែងតែបង្កើតវិដេអូVlogថ្មីៗជាច្រើនដែលទាក់ទងទៅនឹងការMakeup លើសពីនេះ ស្រីនាក៏ធ្លាប់ជាអតីតសិស្សពូកែនិទ្ទេសAមួយរូប កាលពីឆ្នាំ២០១៨កន្លងមកផងដែរ។ បន្ថែមពីនេះ បូករួមទាំងភាពវៃឆ្លាត និងភាពរួសរាយផងនោះ ធ្វើឱ្យហ្វេនៗមិនស្រលាញ់មិនបាន។ ថ្វីត្បិតតែ ស្រីនា តែងតែរវល់ជាមួយនឹងការងារសិល្បៈខ្លាំងប៉ុណ្ណាក៏ដោយ ក៏Influeicer ល្បីឈ្មោះរូបនេះ មិនចោលការសិក្សារបស់ខ្លួនដែរ ហើយការតស៊ូរបស់ ស្រីនា ដែលខំរៀនផង ខំធ្វើការផង ក៏បានហុចផលឱ្យពេលនេះ នាងទទួលបានសញ្ញាប័ត្របញ្ចប់ការសិក្សារបស់ស្រីនា នៅឯសហរដ្ឋអាមេរិក។ លើសពីនេះ នៅលើបណ្តាញសង្គម ក៏មានគេនាំគ្នាលើកតម្កើនសរសើរ ស្រីនា គ្រប់គ្នា ដោយក្នុងនោះ ក៏បានលើកឡើងអំពីភាពល្អឥតខ្ចោះនៅក្នុងជីវិតរបស់ ស្រីនា ដែលជានារីដ៏ពូកែទាំងចំណេះដឹង វង្សត្រកូលគ្រួសារ ជាពិសេសនោះ គឺមានប៉ាម៉ាក់ស្រលាញ់មើលថែមនិងតែងតែផ្ដល់ភាពស្និតស្នាលជានិច្ច។ ជាក់ស្ដែង ស្រីនា កាន់តែធ្វើឲ្យហ្វេនជាច្រើនលួចច្រណែន នឹងសកម្មភាពដ៏កក់ក្តៅរបស់លោក ប៉ាដែលមើលថែកូន នៅក្បែរថែមទាំងដើរស្ពាយការបូបឲ្យកូនស្រីប្រៀបបាននឹងគូស្នេហ៍ដ៏ផ្អែមល្ហែមអញ្ចឹង៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។
Read MoreDay: May 18, 2022
សុតធីតា ទម្លាយរូបភាពមួយសន្លឹក ថែមទាំងបង្ហើបរឿងកម្មរម្នាក់មិនហ៊ានសុំនាងថតរូប ព្រោះហេតុផលមួយនេះ
ចាប់តាំងពីឈានជើងចូលប្រឡូកក្នុងវិស័យបវរកញ្ញាមក ប៉ូគឹមថេង សុតធីតា ទទួលបានការស្រឡាញ់គាំទ្រជាច្រើនពីសំណាក់ប្រិយមិត្តទូរទស្សនិកជនក្មេងចាស់ប្រុសស្រី ព្រោះនាងជានារីដែល ស្លូតបូត និង រួសរាយរាក់ទាក់ ជាពិសេសពេលតារាស្រីរូបនេះបានក្លាយជារាជិនីគ្រងមកុដ Miss Grand Cambodia 2021 និង តំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតសម្រស់លើឆាកអន្តរជាតិ។ ថ្មីៗនេះ សុតធីតា បានទម្លាយរឿងស្ទើរតែធ្វើឱ្យនាងអួលដើម-កមួយនៅលើហ្វេសប៊ុក គឺមានបុរសស្លៀកពាក់ជាកម្មករសំណង់ម្នាក់ចង់សុំនាងថតរូបជាមួយតែខ្លាចនាងប្រកាន់ថា ៖ «ចង់ឱ្យអូនដឹងថា បងសុតធីតា មិនប្រកាន់ពណ៌សម្បុរ កិត្តិយស កេរ្តិ៍ឈ្មោះអ្វីទាំងអស់ ពួកយើងជាខ្មែរដូចគ្នា ត្រូវចេះស្រឡាញ់ និងគោរពឱ្យតម្លៃគ្នា ហើយហាមទៅសួរក្រុមការងារថតទៀតណា ថាបងខ្ញុំពាក់ខោអាវកម្មករចឹងសុំថតជាមួយបងធីតា គាត់ប្រកាន់ឬអត់? សំនួរបែបនេះ គឺសំនួរឱ្យបងទប់ទឹកភ្នែកមិនជាប់ កាងារអ្វីក៏ដោយសុទ្ធតែមានតម្លៃទាំងអស់ អរគុណសម្រាប់ការស្រឡាញ់ និងគាំទ្របងណា»។ តាមការរៀបរាប់របស់ សុតធីតា ខាងលើនេះបានបង្ហាញឱ្យច្បាស់ថា ដ្បិតថានាងជាតារាមានឈ្មោះល្បី មានគេស្គាល់ច្រើន តែនាងក៏ជាមនុស្សដូចគ្នា ហើយក្នុងនោះ សុតធីតា ក៏សង្ឃឹមថា បុរសដែលសុំនាងថតរូបជាមួយនោះនឹងបានឃើញផុសរបស់នាង៕
Read Moreអីយ៉ា! ក្រោយបែកស្នេហ៍ចាស់ជាង ១ ឆ្នាំ ស្រាប់តែស្រីស្អាត ហ្វាហ្វា ដាក់ចិត្តទម្លាយមុខមាត់គូស្នេហ៍ថ្មីហើយ មើលទៅសង្ហាដល់ហើយ
បើនិយាយពីជីវិតស្នេហារបស់ តារាសម្ដែងដ៏មានប្រជាប្រិយភាព ហ្វាហ្វា កន្លងទៅក៏ធ្លាប់ទទួលបានការចាប់អារម្មណ៍ខ្លាំង ដែលនាងធ្លាប់ជាអតីតគូស្នេហ៍របស់ តារាចម្រៀងប្រុស នាយ ចឺម ប៉ុន្តែក៏បានចែកផ្លូវគ្នាវិញអំឡុងឆ្នាំ ២០២១។ យ៉ាងណាមិញ ក្រោយបែកស្នេហ៍នឹង នាយ ចឺម ប៉ុន្មានខែចុងក្រោយនេះ កញ្ញា ក៏ធ្លាប់បានបង្ហើបថាកំពុងមើលចិត្តថ្លើមនឹងបុរសម្នាក់ ប៉ុន្តែក៏ពុំទាន់ក្លាយជាគូស្នេហ៍នៅឡើយ។ ដោយឡែក ស្រាប់តែថ្មីៗនេះ ស្រីស្អាតរូបនេះ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើល និងបង្ហាញការអបអរសាទរដល់នាងគ្រប់គ្នា ក្រោយពីបានឃើញ កញ្ញា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ថ្មីជាសាធារណៈហើយ ដែលជាបុរសរូបសង្ហាម្នាក់ជាអ្នកក្រៅសិល្បៈកំពុងរស់នៅប្រទេសក្រៅ។ នេះបើតាមបណ្ដាញសង្គមរបស់ ហ្វាហ្វា បានបង្ហោះដោយដាក់ Relationship ជាមួយនឹងគូស្នេហ៍ថ្មីរបស់នាងដែលមានបណ្ដាញសង្គមឈ្មោះថា Sanan Sithadin។ ទន្ទឹមនឹងនោះដែរ ក្រោយឃើញបែបនេះភ្លាម ទាំងមហាជន និងអ្នកសិល្បៈជាច្រើនសម្ដែងនូវការរំភើប និងធ្វើការអបអរសាទរដល់រូបនាងគ្រប់គ្នាៗផងដែរ៕
Read Moreអីយ៉ា! អតីតតារាកំប្លែងរួមក្រុមកំប្លែង នាយក្រឹម នុន ដាណេ សម្រស់ស្អាតប្លែកភ្នែក ហើយកំពុងឡើងកូដ
រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជា នៅចាំ តារាកំប្លែង នុន ដាណេ ដែលធ្លាប់ឃើញវត្តមានលើកញ្ចក់ទូរទស្សន៍ ជាអតីតតារាកំប្លែងរួមក្រុមរបស់ នាយក្រឹម ដែលបច្ចុប្បន្ននេះ តារាកំប្លែងក្នុងក្រុមរបស់រូបលោក ម្នាក់ៗហាក់ដកដៃពី ការងារសិល្បៈដោយសារ ធុរៈរៀងៗខ្លួន ដោយខ្លះឡើងកូដ ខ្លះទៀត ក៏មានជីវភាពលំបាក។ យ៉ាងណាមិញ ងាកមកមើលតារាស្រី នុន ដាណា ដែលធ្លាប់ជា តារាកំប្លែងស្រីសម្បូរវោហាសព្ទរូបនេះវិញ បាត់មុខយូរយា ស្រាប់តែ ពេលនេះ រូបនាងត្រូវមហាជនចាប់ចំណាំស្ទើរមិនបាន ដោយសារតែ រូបសម្រស់ប្រែស្រស់ស្អាត ខុសប្លែក១៨០ដឺក្រេ មិនតែប៉ុណ្ណោះ ក្រឡេកមើលទៅ ជីវភាពរបស់រូបនាងក៏ មិនធូរធាច្រើនដែរ។ តួយ៉ាង តារាកំប្លែងស្រីរូបនេះ សព្វថ្ងៃ ក៏មានមុខងារក្នុងការងាររាជការផងដែរ លើសពីនេះទៅទៀត សូម្បីតែសម្រស់ឥលូវ ក៏ស្អាតជាងមុខឆ្ងាយ ច្រមុះកាន់តែស្រួច និងស្បែកភ្លឺម៉ត់រលោង ទោះមានកូនហើយក្តី ក៏សម្រស់នៅខ្ញង់ ក្រមុំសុំខ្មាស់៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
Read Moreផ្ទុះការជជែកវែកញែកពេញបណ្តាញ ក្រោយឃើញបេក្ខភាព ស្រ៊ាង ស្រីនិច អរពេកភ្លេចខ្លួនរត់ហួសឪពុក
ពិតណាស់ ក្នុងសប្ដាហ៍ទី ២ នៃកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ វគ្គ Judge Audition នេះ សង្កេតឃើញថាលើបណ្ដាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍បញ្ចេញមតិវែកញែក និងមានពាក្យពេចន៍រិះគន់ជាខ្លាំងចំពោះបេក្ខភាពប្រឡងមួយរូប ដែលមានឈ្មោះថា ស្រ៊ាង ស្រីនិច មកពីខេត្តព្រៃវែង។ ជុំវិញរឿងផ្ទុះការរិះគន់ជាច្រើននេះដែរ គឺពេលឃើញសកម្មភាព ស្រ៊ាង ស្រីនិច បន្ទាប់ពីធ្វើការបង្ហាញសមត្ថភាពបកស្រាយចម្រៀងចំពោះមុខគណៈកម្មការ និងទទួលបានសំបុត្រមាសឆ្លងទៅកាន់វគ្គបន្តហើយនោះ ដែលពេលដើរចេញក្រៅវេទិកាប្រឡង គេឃើញប៉ារបស់នាងបានបម្រុងរត់ទៅឱបកូនបង្ហាញក្ដីរំភើបអបអរ ប៉ុន្តែខណៈនោះស្រាប់តែនាងបានរត់ហួសប៉ាទៅឱបពិធីការិនីមុនវិញ ធ្វើឱ្យមហាជនឃើញហើយមានការមិនពេញចិត្តនឹងទង្វើរបស់នាង ដោយមតិភាគច្រើនលើកឡើងថា នាងចាត់ទុកអ្នកដទៃសំខាន់ជាងប៉ារបស់ខ្លួន។ ប៉ុន្តែយ៉ាងណា ក្នុងចំណោមពាក្យរិះគន់ទាំងនោះ ក៏មានមហាជនមួយចំនួនបានលើកឡើងដោយគិតថានាងអាចនឹងមិនមានចេតនាធ្វើបែបនេះទេ ដែលប្រហែលជាមានការត្រេកអររហូតភ្លេចខ្លួនរត់ហួសប៉ារបស់នាងបែបនេះក៏ថាបាន។ វីដេអូនៃសកម្មភាពរបស់ បេក្ខភាពរូបនេះ កំពុងត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គម ធ្វើការកាត់តខ្លីៗត្រង់ចំណុចនេះ ដោយចែករំលែកពេញបណ្ដាញសង្គមភ្ជាប់នឹងពាក្យពេចន៍បង្ហាញការជជែកវែកញែកជាច្រើន ចំពោះទង្វើរបស់នាងផងដែរ៕
Read Moreអានចប់ ព្រឺក្បាល! ហេង នរៈកក្កដា បានទម្លាយរឿងព្រឺសម្បុរមួយ ក្រោយទទួលដំណឹងថា ឪពុកម្តាយរបស់ សុវត្ថិឌី ធារិកា បានមរណភាពដោយសារគ្រោះថ្នាក់ច.រា.ច.រ.ណ៍
កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជន និង បណ្តាអ្នកសិល្បៈបានរន្ធត់ចិត្ត ស្រណោះស្រណោកយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងថា តារាចម្រៀងស្រីមាឌតូចល្អិត សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតឪពុកម្តាយជាទីស្រឡាញ់ព្រមគ្នា ក្នុងឧប្បត្តិហេតុគ្រោះថ្នា.ក់ក្រ.ឡា.ប់ឡា.ន ពេលធ្វើដំណើរត្រឡប់ពីខេត្តព្រះវិហារ ត្រង់ចំណុចភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ ១ ក្នុងស្រុកឆែប។ ពេលនេះដែរ ស.ព.ឪពុកម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានដឹកបញ្ជូនមកដល់ភ្នំពេញ និង បានកំពុងរៀបចំធ្វើបុណ្យតាមបវេណីឯទីវត្តស្ទឹងមានជ័យ ដោយមានការចូលរួមរំលែកទុក្ខយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រ និង បណ្តាមិត្តសិល្បៈផងដែរ ដោយម្នាក់ៗហាក់សង្វេគខ្លាំងចំពោះការឈឺចាប់មិនអាចកាត់ថ្លៃបានរបស់តារាចម្រៀងស្រីរូបនេះ។ យ៉ាងណាមិញ បើងាកទៅមើលគណនីហ្វេសប៊ុករបស់តារាសម្តែង ហេង នរៈកក្កដា ក៏បានចូលរួមចែករំលែកទុក្ខដ៏ក្រៀមក្រំមួយនេះផងដែរ ដោយលោកមិននឹកស្មានសោះក្នុងរយៈពេលត្រឹមមួយប៉ប្រិចភ្នែក តារាចម្រៀង សុវត្ថឌី ធារិកា បានបាត់បង់ជីវិតអ្នកមានគុណក្នុងពេលតែមួយបែបនេះ។ ជាមួយការចូលរួមរំលែកទុក្ខនោះទៀតសោត តារាសម្តែង ហេង នរៈកក្កដា ក៏ស្រាប់តែបានទម្លាយរឿងព្រឺក្បាលមួយរបស់ខ្លួន ដែលខ្លួនបានជួបប្រទះកាលពីឆ្នាំ ២០១៩ ពាក់ព័ន្ធនឹងការធ្វើដំណើរផ្លូវឆ្ងាយ ពិសេសទៅតាមបណ្តាខេត្ត ដូចជា ព្រះវិហារ សៀមរាប កំពង់សោម ឬ កោះកុង ជាដើម ដោយលោកបានរៀបរាប់ថា ៖ «និយាយតាមត្រង់ នៅខេត្តព្រះវិហាមួយ សៀមរាបមួយ កំពង់សោមមួយ កោះកុងមួយ គឺស័ក្តិសិទ្ធិជាទីបំផុត បេីយេីងនិយាយខុសមាត់តែបន្តិច នឹងមានបញ្ហាជាមិនខាន ឧទាហរណ៍ខ្ញុំជាដេីម នៅខេត្តព្រះវិហា ទៅថតរឿងកាលនៅឆ្នាំ ២០១៩ ខ្ញុំធ្វេីដំណើរឡេីងទៅភ្នំត្បែង ខ្ញុំដេីរសុខៗឮសំឡេងខ្លាគ្រហឹមពេញត្រចៀក ទាល់តែខ្ញុំសូមអភ័យទោសរាល់កំហុសខុសឆ្គងត្រង់ណាមួយហេីយ ទេីបបាត់សំឡេងខ្លាកគ្រហឹម បេីមិនជឿសូមកុំប្រមាថ បងសូមចូលរួមរំលែកទុក្ខផងអូន»។ ក្រោយការទម្លាយរឿងព្រឺសម្បុរបែបនេះរួចមក គេបានសង្កេតឃើញមានមហាជន និង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិយោបល់ផ្សេងៗគ្នា ទៅតាមការយល់ឃើញ និង ជំនឿរៀងៗខ្លួនផងដែរ៕
Read Moreអ្នកនាង យុគ ចិន្តា ខ្លោចចិត្តអាណិតអាសូរដល់ ធារិកា ជាខ្លាំង ហើយកាន់តែខ្លោចផ្សាដែលត្រូវព្រាត់មិត្តសម្លាញ់ទាំងអាល័យ
ហ្វេសប៊ុក៖ ការលាចាកលោកគ្មានថ្ងៃវិលត្រឡប់របស់ឪពុកម្តាយរបស់តារាចម្រៀងស្រី សុវត្ថិឌី ធារិកា បានកើតឡើងដោយសារតែគ្រោះថ្នា.ក់ច.រា.ច.រ.ណ៍ នៅសុ្រកឆែប ខេត្តព្រះវិហារ ហើយដំណឹងដ៏សោកសង្រែងបំផុតសម្រាប់សិល្បករ សិល្បការិនី ក៏ដូចជាមហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដោយម្នាក់ៗមានចិត្តអាណិតអាសូរចំពោះ ធារិកា ជាខ្លាំងដែលត្រូវបាត់បង់អ្នកមានគុណជាទីគោរពស្រលាញ់ម្តងទាំងពីរនាក់ក្នុងពេលមួយប៉ប្រិចភ្នែកសោះ ។ នៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នេះ ដែលជាថ្ងៃកើតហេតុនោះផងដែរ ធារិកា ក៏បានដឹកសាកសពឪពុកម្តាយមកតម្ពល់នៅវត្តស្ទឹងមានជ័យ ក្រោមការជួយជ្រោមជ្រែងយ៉ាងស្រុះដៃគ្នាពីសំណាក់រៀមច្បងក្នុងសិល្បៈ ដើម្បីរៀបចំពិធីបុណ្យស.ព.តាមប្រពៃណីខ្មែរ ។ ហើយដំណឹងមរណភាពរបស់ឪពុកម្តាយ សុវត្ថិឌី ធារិកា បានផ្ទុះសាយភាយពេញបណ្តាញសង្គមហ្វេសប៊ុក ក្នុងនោះគេក៏ឃើញមានអ្នកសិល្បៈជាច្រើនបានបង្ហោះសាររៀបរាប់ពីក្តីអាណិតអាសូរដល់ចំពោះនាងជាខ្លាំង ។ ចំណែកឯ នាថ្ងៃដដែលផងនេះ គេក៏បានឃើញពិធីការិនី យុគ ចិន្តា ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខដល់គ្រួសារស.ពដែរ តែអ្វីដែលមហាជនកាន់តែភ្ញាក់ផ្អើល យុគ ចិន្តា និងម្តាយ ធារិកា គឺជាមិត្តសម្លាញ់នឹងគ្នា ។ ក្រោយទទួលដំណឹងថាមិត្តសម្លាញ់ជួបគ្រោះថ្នា.ក់បាត់បង់ជីវិត អ្នកនាងក៏បានបង្ហោះសារទាំងខ្លោចចិត្តថា៖ “ចូលរួមរំលែកទុក្ខផងក្មួយស្រី 17/05/22 ពេលនេះ ម៉ោងនេះ មីងយល់ច្បាស់ពីអារម្មណ៍ក្មួយ ថាក្មួយពិបាកយ៉ាងណា ការបាត់បង់លោកអ្នកមានគុណទាំងពីរ ក្នុងពេលវេលាតែមួយ ក្មួយអើយគ្រាន់តែទទួលដំណឹង មីងអង្គុយហូរទឹកភ្នែកម្នាក់ឯង សោកសៅ សង្វេគ ស្រណោះណាស់ក្មួយ បើមីងនៅជិតក្មួយ មីងឱបក្មូយ មីងជូតទឹកភ្នែកឱ្យក្មួយ មីងផ្ដល់កម្លាំងចិត្តឱ្យក្មួយ …. មីងដឹងថា ក្មួយពិតជាពិបាកទទួលយកការបាត់បង់ជីវិតលោកទាំងពីរ ក្មួយស្រីដ៏ពូកែរបស់មីង រឹងមាំឡើងមនុស្សល្អៗជាច្រើននៅកំដរក្មួយ ផ្ដល់កម្លាំងចិត្តឱ្យក្មួយណា! សូមវិញ្ញាណក្ខន្ធ មិត្តសម្លាញ់ និងស្វាមី ទៅកាន់សុគតិភព យល់ពីអារម្មណ៍ការបាត់បង់អ្នកមានគុណ ដោយលឿនពេក ពិតជាចាក់ដោតបេះខ្ញុំណាស់” ៕
Read Moreអីយ៉ា! ខៀវ សានសាណា បានទម្លាយពាក្យមួយឃ្លា នៅក្នុងវចនានុក្រមផ្ទាល់ខ្លួនរបស់នាង គ្មានទេពាក្យថា «ខ្ចិល»
មហាជនសុទ្ធសឹងតែបានជ្រាបហើយពីអ្នកនាង ខៀវ សានសាណា ដែលជាពិធីការិនីដ៏ឆ្នើមមួយរូបក្នុងវិស័យសិល្បៈទទួលបានការស្រឡាញ់គាំទ្រ និង សរសើរខ្លាំងពីមហាជនជាមួយនឹងសមត្ថភាព ទេពកោលស្យកំពូលវោហារស័ព្ទរបស់នាង។ ម៉្យាងវិញទៀត ពិធីការិនីល្បីឈ្មោះរូបនេះ បច្ចុប្បន្នត្រូវបានគេចាត់ទុកជាអ្នកសិល្បៈដែលមានជីវិតជោគជ័យខ្លាំង ទាំងវិស័យសិល្បៈ និង ជីវិតគ្រួសារ ដោយគេសង្កេតឃើញថា អ្នកនាងតែងបង្ហាញការរស់នៅក្នុងជីវិតដ៏មានក្ដីសុខបែបអភិជនជិះសុទ្ធតែរថយន្តទំនើបៗតម្លៃរាប់ម៉ឺនដុល្លារ។ ដោយឡែក ស្របពេលកំពុងតែរស់នៅក្នុងជីវិតមួយកាន់តែជោគជ័យទាំងវិស័យសិល្បៈ និង មានក្ដីសុខបែបនេះ ថ្មីៗនេះក៏បានឃើញអ្នកនាង ខៀវ សានសាណា ធ្វើការទម្លាយនូវគន្លឹះផ្ទាល់ខ្លួនជាមួយនឹងការធ្វើការងារអ្វីមួយទទួលបានជោគជ័យ និង បង្ហាញការបង្កើតគោលការណ៍យ៉ាងមានន័យសម្រាប់ជីវិតផ្ទាល់ខ្លួនផងដែរ។ កាលពីពេលថ្មីៗកន្លងមកនេះ ពិធីការិនីឆ្នើម អ្នកនាង ខៀវ សានសាណា បានសរសេររៀបរាប់ជាភាសាអង់គ្លេសថា ៖ «I always work with passion and MUST get it done successfully no matter how hard it is or how much time it takes. There’s no such word “lazy” in my very own dictionary. And that’s the principle I have created for myself»។ ដោយភាសាខ្មែរមានន័យថា ៖ «ខ្ញុំតែងតែធ្វើការងារដោយក្តីស្រឡាញ់ ហើយនឹងត្រូវធ្វើវាឱ្យសម្រេចបានជោគជ័យ មិនថាវាលំបាក ឬក៏ចំណាយពេលប៉ុន្មាននោះទេ។ នៅក្នុងវចនានុក្រមរបស់ខ្ញុំ គ្មានទេពាក្យថា «ខ្ចិល» ហើយនោះជាគោលការណ៍មួយ ដែលខ្ញុំបានបង្កើតសម្រាប់ខ្លួនឯង»៕
Read Moreអីយ៉ា! ថ្ងៃប្រកួតលើឆាកអន្តរជាតិ កាន់តែខិតជិតមកដល់ ឌី បញ្ញាវិមាលា កាន់តែស្រស់ស្អាតលើសដើម ទាក់ទាញមួយកំរឹតទៀត
ភ្នំពេញ៖ ច្រើនខែមកហើយដែលកម្មវិធី Miss Teen International Cambodia បានរកឃើញម្ចាស់ជ័យលាភី។ ដោយម្ចាស់មកុដឯកដំបូងបានទៅលើកញ្ញា ឌី បញ្ញាវិមាលា ដែលនាងជាបវរកញ្ញាវ័យក្មេងត្រឹមអាយុ១៤ឆ្នាំប៉ុណ្ណោះ។ ពិតណាស់ បើទោះបីនាងនៅក្មេង ប៉ុន្តែសមត្ថភាព និងចំណេះដឹងនាងក៏មិនអន់ប៉ុន្មានឡើយ។ ក្រៅពីសមត្ថភាព បើនិយាយដល់មុខមាត់ Miss Teen International Cambodia 2021រូបនេះ មានមុខមាត់ស្អាតមិនណយនោះទេ។ ជាពិសេស កម្ពស់នាងក៏ខ្ពស់ រូបរាងក៏ស្រឡូនត្រូវនឹងស្តង់ដារបវរកញ្ញាពិតៗតែម្ដង។ លើសពីនេះទៅទៀត ថ្មីៗនេះនាងបានបង្ហោះរូប ដោយការរៀបចំខ្លួន ពាក់ឆៀង និងមកុដ ព្រមទាំងMake upផងនោះ មើលទៅនាងពិតជាស្រស់សោភា ធ្វើឲ្យហ្វេនសរសើរពីសម្រស់ដ៏ផូរផង់នាងគ្រប់គ្នា។ គួរបញ្ជាក់ផងដែរថា កញ្ញា ឌី បញ្ញាវិមាលា នឹងតំណាងបវរកញ្ញាយុវតីអន្តរជាតិកម្ពុជា ទៅប្រកួតក្នុងកម្មវិធី Miss Teen International នៅឯប្រទេសឥណ្ឌានាពេលខាងមុខឆាប់ៗនេះ។ សង្ឃឹមថាប្រិយមិត្តនឹងនៅតែបន្តគាំទ្រចាំលើកទឹកចិរ្តនាងឲ្យបានគ្រប់ៗគ្នា ហើយពេលនេះនាងក៏បានត្រៀមខ្លួនរួចរាល់ មិនថាការដើរម៉ូត ឆ្លើយសំណួរ និងអ្វីជាច្រើនផ្សេងទៀត ដែលនាងបានត្រៀមទុកសម្រាប់ពេលទៅប្រកួតខាងមុខនោះ៕ សូមទស្សនារូបភាពខាងក្រោម៖
Read Moreអីយ៉ា! បាត់មុខយូរ ស្រាប់តែ ឆេង ប្រសិទ្ធ តែងខ្លួនឡើងកប់ Cover បទចម្រៀងមួយបទនេះរបស់ វណ្ណដា ពីរោះប្លែកត្រជាក់ដល់ហើយ…(មានវីដេអូ)
ភ្នំុពេញ៖ ថ្មីៗនេះ តារាចម្រៀងវ័យក្មេង ឆេង ប្រសិទ្ធ បានបាត់មុខពីសិល្បៈអស់មួយរយៈ តែជាក់ស្តែងថ្មីៗនេះ អតីតបេក្ខភាព កម្មវិធីThe Voice Kid បានឡើងកម្មវិធីមួយ បានចេញរ៉េបមួយបទ ដោយបាន Cover បទ វណ្ណដា និងមានភាពទាក់ទាញ ជាមួយសាច់ភ្លេងថ្មី។ ទៀតសោត នៅក្នុងវីដេអូបទចម្រៀងមួយនេះ ក៏មានបង្ហាញនូវឈុតតែងខ្លួនជាលក្ខណៈហ៊ីបហប ជាមួយសក់ក្រងទៅក្រោយ ជាពិសេសនោះ សម្លេង បានគ្រឡ ដែលបានប្តូរ ទៅជាមនុស្សធំ ដែលធ្វើឲ្យកាន់តែទទួលបានការកោតសរសើរពីសំណាក់អ្នកទស្សនាទ្វេដង។ យ៉ាងណាមិញ ក្រោយបង្ហាញខ្លួនបែបនេះ បានទទួលការចាប់អារម្មណ៍ជាខ្លាំង ថែមទាំងនៅលេងស្ទាយ៍ខ្លួនបែបយុវវ័យ អាវយឺតវាលក្លៀកខោខូប៊យស្បែកជើងកវែងខ្មៅ ឡើងស្អាតសង្ហាដូចតារាកូរ៉េ ខណៈស្ថិតក្នុងវ័យ ១០ជាងប្លាយតែប៉ុណ្ណោះ៕ ចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។
Read More