អីយ៉ា! នៅសុខៗ ស្រាប់តែ ពេជ្រ សោភា បង្ហោះរូបភាពកាលពី ១៦ ឆ្នាំ និង ៣៨ ឆ្នាំ ប្រៀបធៀបគ្នា ហ្វេនៗសរសើរថា ៣៨ ស្អាតជាង

ហ្វេសប៊ុក៖ ពេជ្រ សោភា គឺជាតារាចម្រៀងស្រីម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលមានបទពិសោធន៍មិនតិចឆ្នាំនោះទេ ជាមួយនឹងបទចម្រៀងដ៏ច្រើនសន្លឹកសន្ធាប់ ដោយអ្នកនាងបានចាប់ផ្តើមក្នុងវិស័យចម្រៀងតាំងពីឆ្នាំ ២០០៤ មកម្ល៉េះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត នាងក៏ជាតារាស្រីដែលមានសម្រស់សាច់ចាំផងដែរ បើទោះបីជា សោភា មានអាយុក្បែរ ៤០ ឆ្នាំក៏ពិតមែន ប៉ុន្តែបើនិយាយពីសម្រស់នាងវិញ មិនចាញ់ក្មេងៗនោះទេ ពេជ្រ សោភា នៅតែមានសម្រស់វ័យក្មេងហាក់មិនប្រែប្រួលទៅតាមអាយុសោះ ។ កាន់តែពិសេសទៀតនោះ តារាចម្រៀងស្រីរូបនេះ មានរាងដែលស្រីៗគ្រប់គ្នាប្រាថ្នាចង់បានផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ តារាចម្រៀងស្រីរូបនេះ កាន់តែធ្វើឲ្យបណ្តាអ្នកគាំទ្រខ្លួនសរសើរពីសម្រស់ព្រោងព្រាត ខណៈដែលរូបនាងបានបង្ហោះរូបភាពកាលពីអាយុ ១៦ ឆ្នាំ ធៀបនឹងបច្ចុប្បន្ន គឺខុសគ្នាដាច់តែម្តង គឺការវិវត្តវ័យរបស់នាងគឹប្រែមកកាន់តែលេចធ្លោ ដោយហេតុថាកាលពីអាយុ ១៦ ឆ្នាំ សោភា ហាក់មានសម្បុរមិនភ្លឺថ្លា ការតុបតែងខ្លួនមិនទាន់សម័យដូចបច្ចុប្បន្ន ដែលជាហេតុធ្វើឲ្យទស្សនិកជន មានមតិថាវ័យនៅពេលបច្ចុប្បន្នគឺស្អាតជាងបែបនេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

អីយ៉ា! សុខៗ តន់ ច័ន្ទសីម៉ា បង្ហាញរូបភាពទន្ទឹមគ្នា ប្រៀបធៀបសម្រស់ពីមុន និងបច្ចុប្បន្ន សម្រស់ផ្លាស់ប្តូរ ១៨០ដឺក្រេ ខុសគ្នាដាច់ ឆ្លៀតភ្ជាប់សារយ៉ាងមានន័យថា…

ហ្វេសប៊ុក៖ ពិតណាស់ អាចនិយាយបានធាតារាចម្រៀងស្រី កញ្ញា តន់ ច័ន្ទសីម៉ា គឺជាតារាចម្រៀងស្រីម្នាក់ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន រាល់បទចម្រៀងរបស់នាង តែងតែទទួលបានការគាំទ្រ និងមានអ្នកចូលទស្សនារហូតដល់រាប់លានដងឯណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងទទួលបានភាពជោគជ័យលើវិថីសិល្បៈ គេដឹងថា កញ្ញា តន់ ច័ន្ទសីម៉ា ពិតជាមានការតស៊ូដើរលើវិថីសិល្បៈផ្នែកចម្រៀងនេះខ្លាំងណាស់ ។ ក្រោយពីទទួលបានប្រជាប្រិយភាពខ្លាំងហើយនោះ គេក៏តែសង្កេតឃើញថា តារាចម្រៀងស្រីរូបនេះកាន់តែមានសម្រស់ស្អាតប្លែកជាងមុនទ្វេដង មិនត្រឹមតែមុខមាត់ប៉ុណ្ណោះទេ ដែលស្អាតតែបើនិយាយពីរូបរាងវិញក៏ផ្លាស់ប្តូរមកជាស្គមស្លឹមគួរឲ្យទាក់ទាញណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ នាម្សិមិញនេះ គេបានឃើញ តន់ ច័ន្ទសីម៉ា បានបង្ហោះរូបខ្លួនឯងពីមុន និងបច្ចុប្បន្នដាក់ទន្ទឹមគ្នា ពីភាពប្រែប្រួលនៃរូបសម្រស់របស់នាង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ តារាចម្រៀងស្រីរូបនេះ ថែមទាំងបាននិយាយប្រាប់ទៀតថា៖ “គ្មានអ្វីធំជាងការតាំងចិត្ត ផ្លាស់ប្តូរខ្លួនឯង ស្រលាញ់ខ្លួនឯង ជឿជាក់លើខ្លួនឯង នោះអ្នកនិងធ្វើបាន ពីធាត់នៅតែអាចស្គមបាន តស៊ូណាបងប្អូន” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចាប់អារម្មណ៍ជាមួយនឹង សារយ៉ាងមានន័យរបស់ សីម៉ា បណ្តាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាពិសេសហ្វេនៗបានចូលទៅ ខំមិន បង្ហាញអារម្មណ៍បែបនេះថា៖ “គ្មានជោគជ័យណាដែលមិនតស៊ូទេប្អូនស្រី ស៊ូស៊ូ បន្តជោគជ័យទៅមុខទៀត, អ្វីដែរសំខាន់ ធ្វើអោយប៉ាម៉ាកមាន មោទនភាពចំពោះកូនស្រីដល់កូពែ, គាំទ្រ, ល្អណាស់ ប្អូនស្រី, សូមសរសើរប្អូនស្រី តស៊ូមានឆន្ទៈនិងក្លាហាន ហើយទទួលបានជោគជ័យ, ការតស៊ូសុទ្ធតែជាជោគជ័យ ក្តីស្រម៉ៃប្អូនតាំងពីថ្នាក់៧ ឥលូវបានសម្រេចហើយ, មនុស្សពីរ, មុខខុសគ្នា80ដឺការេសីម៉ា” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ស្អាត់ណាស់! បើកបង្ហាញ ទិដ្ឋភាព ថ្ងៃមង្គលការ តារាចម្រៀងប្រុស ចេន នៅព្រឹកនេះ ត្រជាក់ភ្នែក រៀបចំមិនចាញ់អភិជនប៉ុន្មានឡើយ

ភ្នំពេញ៖ ហ្វេនៗជាច្រើនបានដឹងរួចមកហើយថា តារាចម្រៀងប្រុសវ័យក្មេង Original លោក ចេន គឺជាសំណព្វចិត្តរបស់មិត្តយុវវ័យជាច្រើន ព្រោះតែទឹកដមសំឡេងពីរោះផ្អែមស្រទន់ ជាពិសេសរូបរាងខ្ពស់ស្រឡះ បូករួមស្នាមញញឹមមានមន្តស្នេហ៍របស់គេតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយមកទៀត តារាចម្រៀងប្រុសរូបសង្ហា ចេន ក៏បានដឹកដៃគូស្នេហ៍សំណព្វចិត្ត ប្តូរឈ្មោះពីសង្សារមកជាគូដណ្តឹងកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ ដោយពិធីភ្ជាប់ពាក្យរបស់គូស្នេហ៍វ័យក្មេងមួយគូនេះ មានការចូលរួមដឹងឭពីចាស់ទុំទាំងសងខាងក៏ដូចជាមិត្តភក្តិជិតដិតរបស់អ្នកទាំងពីរផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២២ នេះ ម្ចាស់បទ «គូជីវិត» លោក ចេន បានលាភាពនៅលីវ ដោយបានដឹកដៃអនាគតភរិយាក្រៅរង្វង់សិល្បៈរបស់លោក ចូលរោងការតាមប្រពៃណីខ្មែរហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ នាថ្ងៃដដែលផងនេះ គេក៏បានឃើញគណនីហ្វេសប៊ុកមួយឈ្មោះថា Bong Joy បានទម្លាយរូបភាពជាច្រើនសន្លឹក ដែលជាទិដ្ឋភាពក្នុងថ្ងៃមង្គល រៀបចំធំដុំ ជាងនេះទៅទៀត រោងជ័យរៀបចំ ជាមួយផ្កា ស្កេះ ស្កះស្រស់ស្អាត ទាក់ភ្នែកគេឯងគ្រប់គ្នា មិនតែប៉ុណ្ណោះ ក្នុងពិធីមនុស្សរាល់គ្នា ញញឹមញញែម ហាក់រីករាយជំនួស តារាប្រុសរូបនេះនិងភរិយា ជះចំហាយកក់ក្តៅ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

អបអរផង! ទីបំផុត ចេន និងគូដណ្តឹង កាន់ដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរហើយ ឆ្លៀតផ្តែផ្តាំលាហ្វេនៗ Single ទៀតថា…

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនបានដឹងហើយថា តារាចម្រៀងប្រុសវ័យក្មេង Original លោក ចេន គឺជាសំណព្វចិត្តរបស់មិត្តយុវវ័យជាច្រើន ព្រោះតែទឹកដមសំឡេងពីរោះផ្អែមស្រទន់ ជាពិសេសរូបរាងខ្ពស់ស្រឡះ បូករួមស្នាមញញឹមមានមន្តស្នេហ៍របស់គេតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ តារាចម្រៀងប្រុសរូបនេះ បានលាភាពនៅលីវ ដោយបានដឹកដៃអនាគតភរិយាក្រៅរង្វង់សិល្បៈរបស់លោក ចូលរោងការតាមប្រពៃណីហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយជាហេតុធ្វើឲ្យអ្នកគាំទ្រនារីៗខូចចិត្តមិនតិចនោះទេ ប៉ុន្តែយ៉ាងណាអ្នកគាំទ្ររបស់លោកក៏សប្បាយចិត្ត និងអបអរសាទរជូនពរដល់លោកយ៉ាងច្រើនក្នុងថ្ងៃមង្គលពិសេសរបស់អ្នកទាំងពីរផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ តារាចម្រៀងប្រុសរូបនេះ បានបង្ហោះសារខ្លីមួយនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានសរសេរថា៖ “ស្អែករៀបការហើយទាំងអស់គ្នា លាហើយ អ្នក SINGLE” ។ បានធ្វើឲ្យបណ្តាអ្នកគាំទ្រក្នុងបណ្តាញសង្គមហ្វេសប៊ុក បានចូលរួមបញ្ចេញមតិជូនពរយ៉ាងច្រើនកុះករថែមទាំងនិយាយបែបលេងសើចជាមួយនឹង Idol របស់ពួកគេផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

រកឯណាបាន ស្វាមីល្អបែបនេះ! ខាន់ ជេមស៍ ខ្លាចប្រពន្ធមិនស្អាត សុខចិត្តជូនទៅទទួលសេវាកម្មថែរក្សាសម្រស់…(មានវីដេអូ)

ហ្វេសប៊ុក៖ ពិតណាស់ ចាប់តាំងពីពេលដែលតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពលោក ខាន់ ជេមស៍ បើកបង្ហាញមុខមាត់ឲ្យមហាជនបានស្គាល់ភរិយាខ្លួន គេតែងតែឃើញតារាចម្រៀងប្រុសរូបនេះយកចិត្តទុកដាក់លើប្រពន្ធ និងចំណាយពេលនៅជាមួយប្រពន្ធស្ទើរគ្រប់ពេលវេលាក្រោយពីទំនេរពីការងារ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត រាល់សកម្មភាពតារាចម្រៀងប្រុសរូបនេះ និងភរិយាតែងតែបង្ហាញឲ្យមហាជនបានឃើញពីទំនាក់ទំនងក្នុងគ្រួសារយ៉ាងកក់ក្តៅ និងមានសុភមង្គលជានិច្ច ។ ម្យ៉ាងវិញទៀត រូបលោកតែងតែយកចិត្តទុកដាក់លើភរិយារបស់ខ្លួន និងតែងតែឃើញវត្តមានទាំងគូតែម្តងរាល់ពេលបង្ហាញខ្លួនម្តងៗ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីថ្ងៃទិ២១ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ លោក ខាន់ ជេមស៍ ថែមទាំងខ្លាចភរិយាខ្លួនមិនស្អាត ចង់ឲ្យភរិយាក្មេងជាងវ័យ សុខចិត្តជួនភរិយាទៅទទួលសេវាកម្មថែរក្សាសម្រស់ ព្រមទាំងបានអង្គុយរង់ចាំភរិយាទាំងក្តីស្រលាញ់ ទឹកមុខញញឹមមើលទៅពិតជាមានក្តីសុខខ្លាំងបំផុត ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More

ដូចគូស្នេហ៍វ័យក្មេងអ៊ីចឹង! ស្វាមី ដាញ់ ម៉ូនីកា ពូកែប្រើពាក្យសម្តីផ្អែមល្ហែមឲ្យប្រពន្ធណាស់ រំភើបចិត្តពេក ម៉ូនីកា តបសារវិញបែបនេះថា…

ហ្វេសប៊ុក៖ ពិតណាស់ អតីតតារាសម្តែងស្រីធ្លាប់ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជន ដាញ់ ម៉ូនីកា បានឃ្លាតឆ្ងាយពីវិស័យសិល្បៈ លាស្រុកកំណើតទៅរស់នៅទឹកដីប្រទេសអូស្រា្តលីអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីអតីតតារាស្រីរូបនេះ បានចូលរោងការតាមប្រពៃណីជាមួយលោក ប៊ុន ថែល ដែលជាស្វាមីកាលពីកំឡុងចុងខែកុម្ភៈ ឆ្នាំ ២០១០ ម្ល៉េះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជាកំពុងរស់នៅស្រុកគេ តែជាញឹកញាប់ តួឯកស្រីក្នុងរឿងខ្មែរដ៏ល្បីល្បាញ «ទុំទាវ» រូបនេះ តែងបង្ហាញពីសកម្មភាពស្តែងពីជីវិតឯកជនរបស់នាងតាមរយៈគណនីហ្វេសប៊ុកហូរហែមិនដែលដាច់នោះឡើយ មិនធ្វើឲ្យទស្សនិកជនភ្លេចមុខនាងនោះទេ ជាពិសេសអ្នកនាងតែងព្យាយាមបង្ហោះរូបថតស្វីតៗជាមួយពាក្យសម្តីផ្អែមល្ហែមរ៉ូមែនទិក បង្ហាញពីក្តីស្រលាញ់រវាងនាង និងស្វាមីបញ្ជាក់ថារយៈពេលជាង ១០ ឆ្នាំមកនេះប្តីប្រពន្ធអ្នកទាំងពីររួមរស់ជាមួយគ្នាប្រកបដោយក្តីសុខបំផុត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈរៀបការក្លាយជាប្តីប្រពន្ធនឹងគ្នាជាង ១០ ឆ្នាំមកនេះ ថែមទាំងទទួលបានចំណងដៃកូនប្រុសស្រី ២ នាក់ទៀតនោះ មើលទៅជីវិតគ្រួសាររបស់ ដាញ់ ម៉ូនីកា មិនដែលបាត់បង់ភាពផ្អែមល្ហែមសោះ បែរជាកាន់តែស្រលាញ់យកចិត្តថ្លើមគ្នាដូចគូស្នេហ៍ក្មេងៗ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ គេបានឃើញស្វាមី ដាញ់ ម៉ូនីកា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកប្រកបដោយភាពផ្អែមល្ហែមដាក់ប្រពន្ធបែបនេះថា៖ “ទោះបីកាលៈទេស នឹង គ្រា ដ៏លំ បាក យ៉ាង ណា ក៏អូន នៅ ជាមួយ បង ជានិច្ច និង តែង តែ ផ្តល់ កំលាំង ចិត្ត អោយ បងរហូត អរ គុណ ប្រពន្ធ សម្លាញ់ love you for ever” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញសារដ៏ផ្អែមល្ហែមរបស់ស្វាមីខ្លួនបែបនេះហើយ ស្រាប់តែ ដាញ់ ម៉ូនីកា…

Read More

កន្លងទៅ ៤ ឆ្នាំសោះ រ៉ន ចាន់ឌីន ធំពេញរូបពេញរាង ជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់មើលមិនចង់ស្គាល់

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនប្រហែលជានៅចាំបាននូវទឹកដមសំឡេងដ៏ផ្អែមពីរោះរបស់ក្មេងស្រីម្នាក់ឈ្មោះថា រ៉ន ចាន់ឌីន ដែលធ្លាប់បានចូលរួមប្រកួតនៅក្នុងកម្មវិធីប្រឡងចម្រៀង The Voice Kids Cambodia កាលពីអំឡុងឆ្នាំ ២០១៧ កន្លងទៅ ហើយកាលនោះ ចាន់ឌីន បានលើកយកបទចម្រៀង «កំពង់ហ្លួងដូចងចិត្ត» យកមកបង្ហើសំនៀងយ៉ាងពីរោះគ្រលួចអង្រួនពេញឆាកហង្សមាសតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ ពេលវេលាពិតជាលឿន ដោយរំលងហួសតែប៉ុន្មានឆ្នាំសោះ ក្មេងស្រីដែលមានសម្បុរស្រអែមស្រស់ម្នាក់ ពេលនេះបានធំពេញរូបពេញរាងក្លាយជានារីក្រមុំដ៏ស្រស់ស្អាត មានសាច់ឈាមភ្លឺស្រស់ថ្លាទ្រលុកទ្រលន់ ស្នាមញញឹមនៅតែស្រស់ស្អាតទាក់ទាញក្រសែភ្នែកមហាជនអ្នកគាំទ្រដដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីពេលថ្មីៗមកនេះ ចាន់ឌីន បានបង្ហោះរូបភាព ២ សន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក មួយសន្លឹកគឺជារូបថតកាលនាងឡើងឆាកប្រឡងចម្រៀងដំបូងៗ និងមួយសន្លឹកទៀតគឺជារូបថតរបស់នាងបច្ចុប្បន្ន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញ ចាន់ឌីន យករូបថតទាំង ២ មកប្រៀបធ្រៀបគ្នា ហាក់ធ្វើឲ្យមហាជនអ្នកគាំទ្រនឹងរឭកដល់អតីតកាលមិនស្ទើរឡើយ ហើយក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនមានការភ្ញាក់ខ្លួនក្រញ៉ាង ព្រោះមិននឹកស្មានថារំលងហួសតែ ៤ ឆ្នាំសោះ រ៉ន ចាន់ឌីន ប្រែប្រួលខ្លាំងដូចមនុស្ស ២ នាក់ផ្សេងទៀតអ៊ីចឹង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More