ខួបកំណើត ហ្សូណូ ស្រាប់តែ វង្ស តារារតនា បង្ហោះសារជូនប៉ុន្មានម៉ាត់ យ៉ាងមានន័យ ថែមទាំងហៅថា ប្តីៗ ពេញៗមាត់ តាមពិតអ្នកទាំងពីរមានទំនាក់ទំនងពិសេសបែបនេះសោះ

ហ្វេសប៊ុក៖ ពិតណាស់ ភាពស្និទ្ធស្នាលរវាងតារាចម្រៀងប្រុស ២ រូប គឺតារាចម្រៀងលោក ហ្សូណូ និង វង្ស តារារតនា តែងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មិត្តភក្តិក្នុងចង្កោមសិល្បៈ និងមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ព្រោះថាអ្នកទាំងពីរបង្ហាញសកម្មភាពជិតដិតគ្នាខ្លាំង ហើយថែមទាំងហៅគ្នាថា ប្តីៗពេញៗមាត់ថែមទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយនាថ្មីៗមកនេះ គឺជាថ្ងៃខួបកំណើតរបស់តារាចម្រៀងប្រុសរូបសង្ហា ហ្សូណូ ក្នុងនោះគេក៏បានឃើញ វង្ស តារារតនា បង្ហោះសារជូនពរលោក និងមានរំលេចពាក្យថាប្តីផងដែរ៖ “រីករាយថ្ងៃកំណើតសម្លាញ់ Ke Sovannareth ហ្សូណូ (ម៉ែណូ) សុំជូនពរឱ្យសម្លាញ់ជោគជ័យគ្រប់ភារកិច្ច មានប្រជាប្រិយភាពកាន់តែខ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារ និង ធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយ ក៏ជួបតែសុខសប្បាយរហូត…! ប្តី….!» ។ អ្វីដែលកាន់តែផ្អែមល្ហែមធ្វើឱ្យមហាជនមិនគិតថាពួកគេលើសពីមិត្តធម្មតានោះគឺ ហ្សូណូ បានតបវិញយ៉ាងផ្អែមថា ៖ «អរគុណប្ដី” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជាបែបនេះក៏ពិតមែន តែការពិតទៅទំនាក់ទំនងរវាងតារាចម្រៀងប្រុសដ៏ល្បីឈ្មោះ ២ ដួងនេះ គឺជាមិត្តល្អ មិត្តយល់ចិត្ត មិត្តសម្លាញ់នឹងគ្នាប៉ុណ្ណោះ ព្រោះតាមរយៈសារជូនពរខាង វង្ស តារារតនា បានប្រើពាក្យថាមិត្តសម្លាញ់ៗ ម្យ៉ាងកាលពីពេលកន្លងទៅ អ្នកទាំងពីរក៏ធ្លាប់បកស្រាយតាមកម្មវិធីជជែកកម្សាន្តមួយថា ពួកគេគ្រាន់តែមិត្តល្អប៉ុណ្ណោះ គ្មានអ្វីលើសពីនេះនោះទេ គ្រាន់តែពួកគេទាំងពីរចូលចិត្តលេងសើចច្រើន និងហៅគ្នាប្តីៗបែបនេះឡើងធ្លាប់ទៅហើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ស្អាតណាស់! រឿន ណាត ដាក់មួយឈុតនេះ ស្រស់ស្អាតដូចទេពធីតាដើរដី មើលកាន់តែយូរកាន់តែស្រស់ស្អាត

ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់បវរកញ្ញា រឿន ណាត នោះ តែងតែធ្វើឲ្យហ្វេនៗ មានការចាប់អារម្មណ៍ជាខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងឈុតដែលប្លែកភ្នែក និងស្រស់ស្អាត អមជាមួយនឹងស្ទាយ៍ប្រចាំខ្លួនទៀត រូបនាង កាន់តែជាទីទាក់ភ្នែករបស់មហាជនផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត បើងាកទៅមើលលើការតុបតែងខ្លួន ក៏ដូចជាសម្រស់របស់នាង គេសង្កេតឃើញថា រឿន ណាត ទទួលបានការចាប់អារម្មណ៍ ពីបណ្តាមហាជនដែលជាអ្នកគាំទ្រយ៉ាងច្រើនមែនទែន ដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាត មុខមាត់មិនចាញ់តារាបរទេសប៉ុន្មានឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២ នេះ រូបនាង ត្រូវបានបណ្តាអ្នកគាំទ្រ កាន់តែចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹង សម្រស់រូបនាងក្នុងឈុតប្រពៃណីខ្មែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ ពេលមើលកាន់តេយូរកាន់តែស្រស់ស្អាតដូចជាទេពធីតាដើរដី ថែមទៀតផង ក្រោយតុបតែងបែបនេះហើយ កាន់តែធ្វើឲ្យរូបសម្រស់នាង ស្រស់ស្អាតលេចធ្លោថែមមួយកម្រិត ហើយរូបភាពប៉ុន្មានសន្លឹកនេះ គឺជាការថតសម្អាតការផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

អីយ៉ា! ស្ងាត់ៗ កែវ សុខផេក ទិញរថយន្តទំនើបម៉ាក Jeep ពណ៌ខ្មៅស្រិលតម្លៃរាប់ម៉ឺនដុល្លារ ទុកជិះផ្ទាល់ខ្លួនបាត់

ពិតណាស់ កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា កែ សុខផេង គឺជា Idol ក្នុងដួងចិត្តមហាជនជាច្រើន ទោះបីជាពេលនេះលោកបានរៀបការមានប្រពន្ធមានកូនហើយក្តី តែកីឡាករដ៏ឆ្នើមរូបនេះ នៅតែបង្ហាញមុខនៅលើទីលានប្រកួតយ៉ាងល្អមិនឲ្យអ្នកគាំទ្រអស់សង្ឃឹងនោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹនឹងការទទួលស្គាល់ពីមហាជន អ្នកគាំទ្រទៅលើអាជីពជាកីឡាករបាល់ទាត់ កែវ សុខផេង ក៏អាចនិយាយថាទទួលបានជីវិតគូមួយដែលប្រកបដោយភាពផ្អែមល្ហែម មានសុភមង្គលជាមួយប្រពន្ធកូន ហើយលោកក៏រស់នៅក្នុងជីវិតសុខសប្បាយ មានជីវភាពធូរធារមិនធម្មតានោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង នៅថ្ងៃមុននេះបន្តិចនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២ នេះ គេបានឃើញលោក កែវ សុខផេង បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួន ដែលបង្ហាញថាលោកទើបនឹងទិញរថយន្តទំនើបម៉ាក Jeep ពណ៌ខ្មៅដ៏ថ្មីសន្លាងមួយគ្រឿង ដែលរថយន្តសេរីទំនើបនេះមានតម្លៃមិនតិចម៉ឺនដុល្លារនោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ក្រៅពីអាជីពជាកីឡារកបាល់ទាត់ កែវ សុខផេក ក៏មានមុខជំនួញផ្ទាល់ខ្លួនកំពុងដំណើរការយ៉ាងរលូន ហើយដោយសារតែ សុខផេក ជាកីឡាករដ៏លេចធ្លោ និងមានសមត្ថភាព ថែមតាំងមានរូបរាងសង្ហាទៀតនោះ ហើយកន្លងមកគេក៏បានឃើញរូបលោកទទួលបានការងារថតស្ប៉តពាណិជ្ជកម្មឲ្យក្រុមហ៊ុន ឬផលិតផលផ្សេងៗហូរហែមិនចាញ់អ្នកសិល្បៈអាជីពប៉ុន្មានឡើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ភ្ញាក់ផ្អើល! ក្រោយឃើញវត្តមានរបស់ជ័យលាភីលំដាប់រង ២ MUC ស៊ីមម៉ាការ៉េត ពេជ្រ ចរណៃ ចូលរួមប្រឡងចម្រៀង Cambodia Idol…(មានវីដេអូ)

ហ្វេសប៊ុក៖ មហាជនដែលនិយមទស្សនាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានដឹងរួចមកហើយថា កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២២ នេះ កម្មវិធីនេះបានឈានដល់វគ្គ Judge Audition សប្តាហ៍ទី ៣ ហើយ ដែលឃើញថាសប្តាហ៍នេះ មានបេក្ខភាពជាច្រើនគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការបង្ហាញសមត្ថភាពរបស់ពួកគេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយក្នុងសប្តាហ៍នេះផងដែរ អ្វីដែលធ្វើឲ្យមហាជនបានចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងនោះ ខណៈបានឃើញវត្តមានរបស់ជ័យលាភីលំដាប់រង ២ នៃកម្មវិធីបវរកញ្ញាចក្រវាល ឆ្នាំ ២០២១ កូនខ្មែរកាត់អាមេរិក កញ្ញា ស៊ីមម៉ាការ៉េត ពេជ្រ ចរណៃ ក៏ជាបេក្ខភាពចូលរួមប្រឡងចម្រៀងក្នុងកម្មវិធីនេះផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយមើលឃើញថា កញ្ញាមិនត្រឹមតែមានសមត្ថភាពក្នុងវិស័យបវរកញ្ញានោះទេ ថែមទាំងមានទេពកោសល្យផ្នែកវិស័យចម្រៀងថែមទៀត ដែលតាមការបង្ហាញសមត្ថភាពក្នុងការប្រឡងនោះ នាងបានបកស្រាយបទចម្រៀងជាភាសាអង់គ្លេស «Flashlight» បានយ៉ាងពីរោះ ដែលអាចឆក់បានការសរសើរយ៉ាងខ្លាំងពីសំណាក់គណៈកម្មការទាំងបួន និងអាចឆ្លងទៅវគ្គបន្ទាប់ទៀត ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More

សង្វេគណាស់! ខំសន្សំលុយក្នុងកូនជ្រូកដើម្បីទិញ I Phone XS Max ជាអកុសលមិនទាន់សម្រេចក្តីស្រមៃផង បែរជាបាត់បង់ជីវិតទាំងវ័យក្មេងបែបនេះសោះ ដោយសារតែជំងឺមួយនេះ

ហ្វេសប៊ុក៖ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ មហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាសម្តែងក្តីសោកស្តាយ និងអាណិតអាសូរចំពោះក្មេងប្រុសមួយរូប ដែលបានបាត់បង់ជីវិតទាំងវ័យក្មេង ទាំងមិនបានសម្រេចក្តីប្រាថ្នារបស់ខ្លួន ដែលកាលនៅរស់នៅបានខិតខំទិញកូនជ្រូកសន្សំលុយបង្គ្រប់ទិញទូរស័ព្ទ I Phone XS Max ពិតជាគួរឲ្យស្រណោះខ្លាំងណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាក់ទងទៅនឹងរឿងរ៉ាវមួយនេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះថា «Oun Nit Love» ត្រូវជាម្តាយមីងរបស់ក្មេងប្រុសខាងលើ បានសម្តែងនូវក្តីសោកស្តាយ ចំពោះការបាត់បង់ក្មួយប្រុសរបស់ខ្លួន ដែលបានបាត់បង់ជីវិត ដោយសារតែជំងឺគ្រុ.នឈា.ម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ បានបន្តទៀតថា មុនពេលស្លា.ប់ ក្មួយប្រុសរបស់ខ្លួនចេះណាស់ គឺចេះសន្សំលុយតាំងពីក្មេងតាមរយៈកូនជ្រូក ដើម្បីសន្សំលុយទិញរបស់ខ្លួនដែលចង់បាន តែបែរជួបរឿងអកុសល ត្រូវបាត់បង់ជីវិតទាំងវ័យក្មេង ពុំអាចសម្រេចក្តីប្រាថ្នាបាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយស្រ្តីដែលជាម្តាយមីងបានបន្តទៀតថា កូនជ្រូកដែលបានសន្សំនោះ នឹងត្រូវោក ហើយថវិកាដែលទទួលបាននឹងត្រូវយកទៅវត្តប្រគេនព្រះសង្សបង្សុកូលឧទិ្ទសឲ្យបានទៅដល់ក្មួយជាទីស្រលាញ់របស់ខ្លួន ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ក្តីសុខពេញទំហឹង! មាន សូនីតា កំពុងចាយជីវិតឡើងមានក្តីសុខ នៅលើកោះម៉ាឌីវ ធ្វើឲ្យហ្វេនៗគ្រប់គ្នាប្រាថ្នាចង់បាន….(មានវីដេអូ)

ហ្វេសប៊ុក៖ ពិតណាស់ ជីវិតដ៏ឯកជ្យនិងអភិជនរបស់ តារាសម្តែងស្រី មាន សូនីតា កំពុងធ្វើឲ្យបណ្តាអ្នកគាំទ្រ ស្ទើរឈ្លក់វង្វេងតាមដោយសារតែរូបភាពនីមួយៗសុទ្ធតែ ស្រស់ស្រាយ និងរីករាយយ៉ាងខ្លាំង ហើយរូបនាងអាចនិយាយបានថា ជានារីចូលចិត្តដើរហើយ ជាពិសេសក្រៅប្រទេសតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត បើក្រឡេកទៅមើល ជីវិតរបស់នាងនៅលើបណ្តាញសង្គមវិញ សបញ្ជាក់ថា រូបនាងពេញចិត្តជាខ្លាំងនឹងជីវិត ឯករាជ្យ មានសេរីភាព និងចូលចិត្តភ្លួក់រស់ជាតិថ្មីៗនៃជីវិត ដូចជាការដើរលេងកម្សាន្តទៅប្រទេសនេះ ប្រទេសនោះជាដើម រហូតធ្វើឲ្យហ្វេនៗភាគច្រើនរបស់រូបនាងពេញចិត្តនឹងរូបភាពនៃជីវិតបែបនេះ លែងខ្វាយខ្វល់ គិតរឿងជីវិតគូដូច Idol ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ ក្នុងដំណើរកម្សាន្តបន្តទៀតទៅកាន់កោះ ម៉ាឌីវ ដែលជាទីកន្លែងទេសចរណ៍ នៅលើផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ ទឹកថ្លាឆ្វេងឆ្លុះឃើញដល់បាតតែម្តង ដោយក្នុងនោះ តារាស្រី មាន សូនីតា បានផ្តិចយករូបភាពបង្កប់រីករាយ ចំហាយកក់ក្តៅ ខណៈដំណើរកម្សាន្តនោះជាកន្លែងលើកដំបូងរបស់នាង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More

កប់សារី! មាស សុខសោភា បញ្ចេញរូបភាពពីរប៉ុស្តិ៍នេះ កាន់តែញ៉ាក់ខ្លាំង

ហ្វេសប៊ុក៖ នៅមុននេះបន្តិច នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២ នេះ តារាចម្រៀងជ្រកក្រោមទ្រនំផលិតកម្ម រាម អ្នកនាង មាស សុខសោភា បានសាងភាពភ្ញាក់ផ្អើលដល់មហាជន និងបណ្តាអ្នកគាំទ្រយ៉ាងខ្លាំង ក្រោយបានបង្ហាញរូបថតពីរសន្លឹក បញ្ចេញសម្រស់ដ៏ស្រស់ស្អាតខ្លាំង ដល់ថ្នាក់ទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់អ្នកគាំទ្រ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយរូបភាពប៉ុន្មានប៉ុស្តិ៍នោះ តារាចម្រៀងស្រីសម្លេងផ្អែមពីរោះ អ្នកនាង មាស សុខសោភា បានបង្ហាញសម្រស់ដ៏ស្រស់ស្អាតក្នុងឈុតរ៉ូបខ្វាត់ខ្វែង បញ្ចេញសាច់ អមដោយការផាត់មុខ និងធ្វើសក់យ៉ាងស្រស់ស្អាត ព្រមទាំងបបូរមាត់បែបទាក់ទាញ មើលមួយភ្លែតចាប់ភ្លឺកសម្រស់របស់តារាស្រីរូបនេះតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ ពេលតុបតែងក្នុងឈុតមួយនេះ តារាចម្រៀង មាស សុខសោភា ធ្វើឲ្យហ្វេនៗមើលមិនចេះឆ្អែតភ្នែក ថែមទាំងសរសើរថាអាយដល មិនដឹងមានរូបមន្តអ្វីបានជា រូបសម្បត្តិនៅតែខ្ចីហើយក្មេងដល់ថ្នាក់នេះ ស្បែកវិញរកតែស្នាមជ្រួញមួយមិនឃើញ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More