អ្នកម៉ាក់វ័យក្មេង ទម្ងន់កូន ១ នីឡា ពូកែថែរក្សាខ្លួនណាស់ សាច់ឈាមនៅតែស្រស់ភ្លឺថ្លាស្រស់ស្អាត ដូចនៅលីវអ៊ីចឹង

ហ្វេសប៊ុក៖ ធ្មេចបើកៗ នៅខ្វះតែប្រមាណជា ៣ ខែទៀតប៉ុណ្ណោះតារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា និងស្វាមី បានឃើញមុខតំណាក់ឈាមដំបូងក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ ដោយកន្លងមក នីឡា ធ្លាប់បាននិយាយថា កូនក្នុងផ្ទៃរបស់នាងគឺជាកូនស្រី មានសុខភាពល្អណាស់ ហើយពេលនេះគេមានអាយុប្រមាណជា ៦ ខែហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះអាចនិយាយបានថា នីឡា គឺជាអ្នកម៉ាក់ដែលវ័យក្មេង ហើយថែមទាំងស្រស់ស្អាតមួយរូប ព្រោះបើទោះបីជាពេលនេះ ទំហំផ្ទៃពោះហាក់ខ្ទាតធំឡើងបន្តិចក្តី ប៉ុន្តែអ្នកម៉ាក់រូបនេះនៅតែស្រស់ស្អាត មានសាច់ឈាមសភ្លឺថ្លាមិនចាញ់កាលពីនៅក្រមុំនោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សឹងតែរាល់ពេលទៅហើយដែល អ្នកម៉ាក់វ័យក្មេង នីឡា បានបង្ហោះរូបថតនៅលើបណ្តាញសង្គមម្តងៗ ក៏មានអ្នកគាំទ្រជាច្រើនលើកសរសើរពីសម្រស់អ្នកម៉ាក់វ័យ ២២ ឆ្នាំរូបនេះមិនដាច់ពីមាត់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមរំលឹកឡើងវិញបន្តិចផងដែរថា តារាកំប្លែងស្រីវ័យក្មេង វ៉ាន់ នីឡា និងស្វាមីរូបសង្ហា បានកាន់ដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ហើយកម្មវិធីនោះបានរៀបចំយ៉ាងអធិកអធម ដោយមានវត្តមានសិល្បករសិល្បការិនីល្បីៗ ជាច្រើនដួង ព្រមទាំងអ្នកមានមុខមាត់ក្នុងសង្គមបានអញ្ជើញចូលរួមជាភ្ញៀវកិត្តយសផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេ ។

Read More

រឿង Gangubai ផ្ទុះកក្រើកខ្លាំង ដល់ថ្នាក់តារាសម្តែងស្រីស្អាត មាន សូនីតា តុបតែងខ្លួនតាម រួចភ្ជាប់សារបង្ហាញពីអារម្មណ៍របស់ខ្លួនថា…

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាសម្តែងស្រី កញ្ញា មាន សូនីតា នោះ ដែលកំពុងតែធ្វើឲ្យស្រទាប់មិត្តយុវវ័យ មានការចាប់អារម្មណ៍ទៅលើរូបនាងជាខ្លាំង ដោយរូបនាងអាចដើរលេងកម្សានត្រជាច្រើនប្រទេស ថែមទាំងមានមុខជំនួញក្នុងដៃមិនតិចនោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញតារាសម្តែងស្រីរូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដោយបានតុបតែងខ្លួន និងធ្វើត្រាប់តាមតួអង្គ Gangubai ក្នុងរឿង Gangubai Kathiawadi បន្ទាប់ពី តារាស្រីៗនៅថៃ នាំគ្នាផ្អើលធ្វើត្រាប់តាម ដូចព្យុះ ព្រោះនាពេលបច្ចុប្បន្ននេះ រឿងរបស់ឥណ្ឌាមួយនេះ កំពុងផ្ទុះការចាប់អារម្មណ៍លើពិភពលោក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ តារាសម្តែងស្រីរូបនេះ បានបង្ហើបថា ការតុបតែងខ្លួនបែបនេះ ក៏ព្រោះរូបនាង បានស្ងើចនឹងភាពអស្ចារ និងទឹកចិត្តរបស់ Gangubai យ៉ាងដូច្នេះថា៖ “Gangubai, នារីអង់អាច តស៊ូ និងលះបង់ម្នាក់ យកឈ្នះជោគវាសនាខ្លួនដែលត្រូវបានគេកំណត់ ជាខ្សែជីវិតមួយដែលធ្វេីអោយយេីងដឹងថា គ្មានអ្វីខ្លាំងជាងការតាំងចិត្ត ជំនះជោគវាសនានោះទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការតុបតែងខ្លួននេះ ក៏ព្រោះខ្ញុំស្ងើចនឹងភាពអស្ចារ្យ និងទឹកចិត្តរបស់នារីម្នាក់ដែលលះបង់ដើម្បីស្រ្តី ក៏ដូចជាផ្លាស់ប្តូរគោលគំនិតនៃការផ្តល់តម្លៃស្ត្រីក្នុងសង្គមមួយក្នុងរឿង Gangubai” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

អីយ៉ា! ស្ងាត់ៗ ផន ស្រីខួច បង្ហោះរូបភាពប៉ុន្មានសន្លឹកនេះ មើលទៅពិតជាស្រស់ស្អាតប្លែកភ្នែកដល់ហើយ, រួចភ្ជាប់សារមួយគួរឲ្យចាប់អារម្មណ៍ទៀតថា…

ហ្វេសប៊ុក៖ ពិតណាស់ តារាចម្រៀងស្រីសម្លេងផ្អែមស្រទន់ កញ្ញា ផន ស្រីខួច ដែលជាតារាចម្រៀងស្រីឈានជើងចូលសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែនាងនៅតែមានការគាំទ្រ និងទទួលបានប្រជាប្រិយភាពដដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត បើងាកទៅមើលរូបសម្ផស្សតារាស្រីរូបនេះនាពេលនេះវិញ សង្កេតឃើញថា ស្រីខួច នៅតែមានសម្រស់ក្មេងជាងវ័យ ហាក់បីជាមិនប្រែប្រួលតាមវ័យទាល់តែសោះ បើទោះបីជាវ័យកាន់តែជ្រេក៏ដោយ ។ ជាពិសេស ស្បែកនៅតែចាំ ហើយមុខមាត់ក៏នៅតែសម្រស់ស្អាតផូរផង់មិនចាញ់ក្មេងៗ ជំនាន់ក្រោយឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ ផន ស្រីខួច បានធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសរសើរពីសម្រស់ដ៏ស្រស់ស្អាត ប្លែកខ្លាំងរបស់កញ្ញា ជាមួយនឹងស្ទាយ៍សម្លៀកបំពាក់ការតុបតែងខ្លួនប្លែកៗថ្មី មិនដែលជាន់គ្នាឡើយ ធ្វើឲ្យ ស្រីខួច កាន់តែស្រស់ស្អាតលេចធ្លោតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹកនេះ ស្រីខួច ក៏បានភ្ជាប់សារមួយគួរឲ្យចាប់ទៀតថា៖ “គ្មាននរណាម្នាក់កើតមកស្អាតឥតខ្ចោះ ល្អឥតខ្ចោះទេ គេក៏ចង់ស្អាត យើងក៏ចង់ស្អាត ហើយកុំសួរគ្នាថាមិចបាននេះម៉េស?ម៉េចបាននោះម៉េស? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាពាក្យម៉េសៗហ្នឹងហា កុំចង់បានចម្លើយអី ព្រោះកំណើតគ្នាកើតមកចឹងឲ្យឆ្លើយថាមិច???ពេលខ្លះគ្នាក៏ខំធ្វើនេះលាបនោះគឺដើម្បីឲ្យបានស្អាតដូចគេដែរ…..ប៉ុន្តែយើងអាចសួររឺផ្ដល់ជាការចែករំលែកបទពិសោធន៍សម្រស់និងយោបល់ល្អៗទៅកាន់គ្នាដោយមានសុជីវធម៍ (គ្មានអ្វីទេកុំយល់ច្រឡំអីណាគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំ)” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

វ័យ ៣១ ឆ្នាំ មែន តែ សុខ ពិសី បង្ហាញរូបភាពប៉ុន្មានប៉ុស្តិ៍ បែបសាមញ្ញ នៅតែស្រស់ស្អាតក្មេងជាងវ័យ

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀង កញ្ញា សុខ ពិសី នោះ ដែលមានរូបសម្រស់ស្អាតខ្លាំងឡើងគួរឲ្យសរសើរណាស់ ទោះបីជាវ័យកាន់តែច្រើនបន្តិចក្តី តែប្រជាប្រិយភាពរបស់នាងក៏កាន់តែកើនឡើងខ្លាំងជាលំដាប់ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជា ស្ថិតក្នុងវ័យ ៣១ ឆ្នាំនេះ ក៏ដោយ តែតារាចម្រៀងស្រីសាច់សខ្ចីរូបនេះ ក៏កាន់តែធ្វើឲ្យទស្សនិកជនកាន់តែចាប់អារម្មណ៍ទៅលើរូបសម្រស់របស់នាងកាន់តែខ្លាំងឡើយ ។ ពោលគឺ សុខ ពិសី កាន់តែស្អាតក្មេងជាងវ័យ សាច់សម៉ដខៃ តឹងណែន មើលទៅមិនចាញ់ក្មេងវ័យ ២០ ឆ្នាំ ស្អាតគួរឲ្យសរសើរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ សុខ ពិសី បានបង្ហោះរូបភាពថ្មីៗប៉ុន្មានសន្លឹក ដែលសបញ្ជាក់យ៉ាងច្បាស់ពិតមែនថា សម្រស់របស់នាងពិតជានៅតែក្មេងខ្ចី ជាពិសេសក្នុងសម្លៀកបំពាក់អាវវាលពណ៌បៃតងចាស់ អមជាមួយនឹងខោសផងនោះ កាន់តែរំលេចនៅសាច់ដ៏សខ្ចីម៉ដ្ឋរលោងរបស់នាង ដូចក្មេងទើបតែ ២០ ឆ្នាំអ៊ីចឹង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ម៉េង កែវពេជ្ជតា បង្ហោះសារជាមួយអារម្មណ៍រំភើបជាខ្លាំង ក្រោយជួបអ្នកគាំទ្ររូបសង្ហាម្នាក់ បាននិយាយរឿងទាំងនេះដល់អ្នកនាង

ហ្វេសប៊ុក៖ ពិតណាស់ តារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា ដែលជាតារាចម្រៀងមួយរូបដ៏មានប្រជាប្រិយភាពយ៉ាងច្រើនផុសផុលពីសំណាក់ទស្សនិកជន មិនថាក្មេងចាស់ប្រុសស្រីនោះទេ តាមរយៈបទចម្រៀងបែបមនោសញ្ចេតនា ព្រមជាមួយទឹកដមសំឡេងដ៏ផ្អែមពីរោះ រណ្តំបេះដូងអ្នកគាំទ្រឲ្យស្ដាប់បទចម្រៀងរបស់នាងហើយទន់ទោរអារម្មណ៍ទៅតាមដកចិត្តមិនរួចឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថានាប៉ុន្មានឆ្នាំចុងក្រោយមកនេះ តារាចម្រៀងជើងចាស់រូបនេះ ហាក់មិនសូវបានបញ្ចេញបទចម្រៀងថ្មីៗ ក៏មិនសូវលេចវត្តមានតាមឆាកប្រគំតន្រ្តី ឬប៉ុស្តិ៍ទូរទស្សន៍ដូចកាលពីពេលកន្លងមក ប៉ុន្តែប្រជាប្រិយភាពរបស់អ្នកនាងនៅតែសាយភាយ មានមហាជនជាច្រើន ទទួលស្គាល់មិនជិនណាយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ ម៉ែង កែវពេជ្ជតា ត្រូវបានអ្នកគាំទ្ររូបសង្ហាម្នាក់សុំថតរូបជាមួយ ហើយក្នុងនោះតារាចម្រៀងស្រីរូបនេះក៏ទម្លាយថា អ្នកនាងមានអារម្មណ៍រំភើបជាខ្លាំង ព្រោះបុរសសង្ហារូបនោះបាននិយាយប្រាប់ថា ខ្លួនមិនត្រឹមតែជាអ្នកគាំទ្រអ្នកនាងម្នាក់នោះទេ សូម្បីតែលោកតាលោកយាយ និងឪពុកម្តាយរបស់គេ ក៏ជាអ្នកគាំទ្រអ្នកនាងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងអារម្មណ៍រំភើបជាខ្លាំងនោះ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារនិយាយបែបនេះថា៖ “អរគុណហ្វេនកំលោះ គាត់បានប្រាប់ខ្ញុំថា គាត់ជាហ្វេនរបស់ខ្ញុំ ព្រោះមកពីលោកតាលោកយាយ និងប៉ាម៉ាក់របស់គាត់ក៏ជាហ្វេនខ្ញុំដែរ ..ខ្ញុំឮហើយសែនរំភើប និងពិតជាអរគុណខ្លាំងណាស់ រវល់តែអរ ភ្លេចសួរឈ្មោះគាត់ឱ្យឈឹង” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More