ទីបំផុត ហ្វីយ៉ាតា រកឃើញអ្នកច្បាស់លាស់ហើយ ថែមទាំងកាន់ដៃគ្នាថត Pre-wedding ទៀត….(មានវីដេអូ)

ហ្វេស៊បុក៖ ពិតណាស់ ក្រោពីការបង្ហាញសម្រស់ដ៏ស្រស់ស្អាត ជាមួយនឹងការលែងស្ទាយ៍តែងខ្លួនប្លែកៗជាច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យទស្សនិកជនកាន់តែពេញចិត្ត ហើយមួយរយៈចុងក្រោយនេះតារាស្រី ហ្វីយ៉ាតា ក៏ត្រូវបានហ្វេនៗតាមដាន និងចាប់អារម្មណ៍ជាខ្លាំងទៅលើទំនាក់ទំនងស្នេហាថ្មីរបស់នាងតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ ហ្វីយ៉ា បានធ្វើការ surprise ដល់អ្នកគាំទ្រជាច្រើន ក្រោយពីបានបង្ហាញរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គម ខណៈពេលដែលតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់ប្រពៃណី យ៉ាងស្រស់ស្អាត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនទាន់អស់ នាថ្ងៃដដែលផងនេះ តារាស្រីរូបនេះ បានបង្ហោះវីដេអូមួយ ថែមទាំងបានសរសេរអក្សរនៅលើវីដេអូនោះទៀតថា៖ “ខ្ញុំចង់ភ្ជាប់ពាក្យខ្ញុំមានសង្សារភ្ជាប់ពាក្យជាមួយ ចុះអ្នកអត់សង្សារគេភ្ជាប់ពាក្យជាមួយអី?” ។បន្ថែមទៀតនោះ នាងក៏បានចែករំលែករូបភាពគូស្នេហ៍របស់ខ្លួន ព្រមទាំងបានសរសរសាថាជា Pre wedding day របស់អ្នកទាំងពីរផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More

ថាមែនៗ ទីបំផុត ឆន សុវណ្ណរាជ បានចេញមកឡាយបកស្រាយហើយ ក្រោយរងការរិះគន់ជាខ្លាំង ទាក់ទងនឹងការបង្ហោះសារមួយរបស់លោក…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែលថា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ តារាចម្រៀងស្ថិតក្នុងដួចិត្តមិត្តយុវវ័យ ឆន សុវណ្ណរាជ កំពុងរងនូវពាក្យរិះគន់ដូចទឹកបាក់ទំនប់ បន្ទាប់ពីរូបលោកបានបង្ហោះសារមួយដែលបានសរសរយ៉ាងដូច្នេះថា៖ “ម្សិលមិញរវល់ខ្លាំងណាស់អ្នកអើយ តែឆ្លៀតមក live កើបលុយជាមួយមេស្រីខ្ញុំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានតែ ៦ ម៉ោងក៏រត់ចោលគាត់ដោយសារតែ ធុរេន រឿងរ៉ាវព្យុះភ្លៀងសត្វសាហាវយ៉ាងណាក៏ពូរាជមិនចុះចាញ់តែមកចាញ់នឹងក្លិនធុរេននឹងតែម្តងស្បថ យកពេលវេលាដ៏មានតម្លៃរបស់អ្នកមកគិតចេញជាលុយ កុំយកពេលវេលារបស់អ្នកទៅគិតចេញជាសំរាម ព្រោះខួរក្បាលយើងមិនមែនធុងសំរាមនោះទេ happy and smile ស្រឡាញ់អ្នកទាំងអស់គ្នា love you” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈ Caption របស់តារាចម្រៀង ឆន សុវណ្ណរាជ បានធ្វើឲ្យមហាជនជាច្រើនឃើញហើយផ្ទុះការមិនពេញចិត្តជាខ្លាំង ហើយនាំគ្នាបញ្ចេញយោបល់រិះគន់ធ្ងន់ៗទៅលើតារាចម្រៀងប្រុសរូបនេះ ព្រោះបើតាមរយៈ ខំមិន របស់មហាជនភាគច្រើនពួកគេយល់ថា Caption របស់តារាប្រុសខាងលើនេះ គឺចង់សំដៅទៅលើពួកគេ ដែលកំពុងនាំគ្នាផ្អើលរិះគន់រឿង បេក្ខជនម្នាក់ឈ្មោះ ទុំ រដ្ឋា បានធ្លាក់ពីកម្មវិធី Cambodian Idol ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នេះគ្រាន់តែការយល់ឃើញតែម្ខាងរបស់មហាជនប៉ុណ្ណោះ ព្រោះក្រោយផ្ទុះការជជែកវែកញែករិះគន់កាន់តែច្រើន កំពូលតារាចម្រៀង ឆន សុវណ្ណរាជ ក៏បានបកស្រាយច្បាស់ៗវិញថា៖ “ជូនដល់មនុស្សជាទីស្រឡាញ់ ខ្ញុំតែងតែសរសេរពាក្យនេះរហូត រឿងខួរក្បាលខ្ញុំមិន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មែនធុងសំរាម តាមសង្ឃដិការបស់លោកគ្រូគូសុភាព មិនមែនថាឱ្យបងប្អូនទេ សរសេរមករហូត ហើយការសរសេរមួយនេះគឺចង់ប្រាប់ពីហេតុផលដែលខ្ញុំឡាយសុខៗក៏បាត់ខ្លួនដោយសារចាញ់ក្លិនធុរេន ម៉េចក៏បានជាទៅជាថាខ្ញុំថាឱ្យបងប្អូនទៅវិញ សូមមេត្តាយល់ក្នុងផ្លូវល្អផង” ។ ចំណែកឯ នៅល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២២ នេះ ដោយឃើញកាន់តែផ្ទុះការរិះគន់ខ្លាំងពីសំណាក់មហាជនជាច្រើន ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក តារាចម្រៀងខាងលើនេះ ក៏បានធ្វើការឡាយវីដេអូបកស្រាយហើយ ដោយរូបលោកបាននិយាយបញ្ជាក់យ៉ាងច្បាស់ៗឲ្យដឹងដែរថា សារដែលរូបលោកបានបង្ហោះនះ មិនដូចអ្វីដែមហាជនគិតនោះទេ ៕ ប្រិយមិត្តចង់កាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More

សមគ្នាដល់ហើយ! អីយ៉ា ចោម ច័ន្ទ ដាក់ប៉ុន្មានប៉ុស្តិ៍នេះ កៀកកើយជាមួយមិត្តប្រុស មើលទៅពិតជាស្វីតដល់ហើយ

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាបានស្គាល់រួចមកហើយពី ចោម ច័ន្ទ នោះ ដែលជាបុគ្គលមួយរូប មានភាពល្បីល្បាញជាខ្លាំង នៅលើបណ្តាញសង្គម ដោយសារតែសម្រស់ និងមុខមាត់ដ៏ស្អាតប្លែក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ចោម ច័ន្ទ បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសបណ្តាហ្វេនៗមានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងជីវិតស្នេហាដ៏ស្អិតរមួតរបស់នាង ជាមួយនឹងបុរសបរទេសរូបសង្ហាម្នាក់ ដែលមកពីឌូបៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយកាលពីពេលថ្មីៗកន្លងទៅនេះ ចោម ច័ន្ទ បានធ្វើដំណើរកម្សាន្តជាលើកទី ២ ទៅកាន់ឌូបៃ ដោយត្រឡប់មកវិញលើកនេះ ក៏នាំសង្សាមកជាមួយផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បន្ទាប់ពីត្រឡប់មកពីឌូបៃជាមួយគ្នាវិញ ចោម ច័ន្ទ ក៏បានបង្ហាញភាពផ្អែមល្ហែមនៅលើទឹកដីកម្ពុជាភ្លេត ដោយបាននាំគូស្នេហ៍ជាបុរសជនជាតិ ទៅលេងនៅឯខេត្តសៀមរាបមើលប្រាសាទអង្គរផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនទាន់អស់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញ ចោម ច័ន្ទ បង្ហោះរូបភាពប៉ុន្មានសន្លឹក កៀកកើយស្និទស្នាលជាមួយមិត្តប្រុស មើលទៅពិតជាស្អតសមគ្នាខ្លាំងមែនទែន ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ក្រៅពីរឿងក្រមា និងខ្សែគោ លោក ពេជ្រ មូន បានទម្លាយប្រវត្តិមួយគួរឲ្យចាប់អារម្មណ៍ទៀតថា…

នាពេលថ្មីៗ កន្លងទៅនេះ បងប្អូនអ្នកលេងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ ក្រោយយុវជនមួយរូប មានឈ្មោះថា ពេជ្រ មូន ជាកូនកសិករ រស់នៅក្នុងភូមិគ្រួស ឃុំរលាប្អៀ ស្រុករលាប្អៀ ទឹកដីខេត្តកំពង់ឆ្នាំង បានកែប្រែដំណើរជីវិតរបស់លោក ពីកសិករ តស៊ូ អស់រយៈពេល ៤ ឆ្នាំ រហូតបញ្ចប់ការសិក្សា នៅសាលាបណ្ឌិតសភាយោធាអាមេរិក និងទទួលសញ្ញាបត្រ កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ ថ្មីៗនេះ ក្រោមអធិបតីភាពប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជារឿងដ៏គួរឱ្យស្ញប់ស្ញែងបំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើក្រឡេកទៅមើលដំណើរពីជីវិតរបស់លោកវិញ មុននឹងឈានមកដល់ចំនុចនេះ រូបលោកក៏ធ្លាប់បានរៀបរាប់អរគុណទៅដល់ដើមជ្រៃក្រឹមមួយដើម នៅឯស្រុកកំណើតរបស់លោក ដោយវាបានផ្សារភ្ជាប់អនុស្សាវរីយ៍ជាមួយរូបលោកអស់រយៈពេលជាច្រើនឆ្នាំ បានធ្វើឲ្យយុវជនរូបនេះដិតក្នុងចិត្តជាខ្លាំងមិនអាចបំភ្លេចបានឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង លោក ពេជ្រ មូន ក៏បាននិយាយរៀបរាប់ឲ្យដឹងដែរថា៖ “ដើមឈើមួយដើមនេះ បានផ្ដល់កន្លែងឱ្យខ្ញុំដេកអានសៀវភៅជាង ១០ ឆ្នាំ។ ខ្ញុំចាំថា រាល់ពេលដែលខ្ញុំ ទៅឃ្វាលគោ តែងមានសៀវភៅមួយ ឬពីរក្បាលតាមខ្លួន ។ មានពេលមួយនោះ ខ្ញុំរៀនប្រហែលថ្នាក់ទី ៧ ដោយរវល់តែជក់ចិត្តអានសៀវភៅ អំពីជីវិតនៅតំបន់ប៉ូល ស្រាប់តែបាត់គោមិនដឹងទៅណា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំភ័យយ៉ាងខ្លាំង ព្រោះវាជាគោដែលខ្ញុំប្រវាស់ពីគេ ដើម្បីយកកូនតែប៉ុណ្ណោះ បើបាត់ ខ្ញុំប្រាកដជាមិនមានលទ្ធភាពសងគេទេ។ ខ្ញុំខំដើររក កាត់តាមព្រៃមាត់អូរ រួចឆ្លងអូរដែលមានទឺកហូរខ្លាំង ទៅភូមិផ្សេងទើបរកឃើញមេគោនោះរិញ រហូតម៉ោងជិត ៩ យប់ទៅហើយ ដោយមានភ្លៀងផង រន្ទះផង ផ្គរផង និងមានខ្យល់ខ្លាំងផង” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយលោកក៏បានបន្តទៀតថា៖ “ពេលនោះយាយខ្ញុំគាត់ភ័យខ្លាំងណាស់ ។ តែអ្វីដែលគួរឱ្យស្ដាយនោះ គឺពេលត្រលប់មកដល់ផ្ទះវិញ ទើបខ្ញុំដឹងថា…

Read More

ផ្ទុះការសរសើរ! ក្រោយឃើញ ឯកត្តម គួច ចំរើន ស្ម័គ្រចិត្តដើរកាយសម្រាម តាមមាត់លូ កុំឲ្យស្ទះ ខណៈភ្លៀងធ្លាក់ជោគជាំ

ហ្វេសប៊ុក៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញសកម្មភាពរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយលោក បានដើរកាយសម្រាមតាមមាត់លូ ខណៈមេឃកំពុងភ្លៀងខ្លាំង ដើម្បីសម្រួលលំហូរទឹកភ្លៀង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈសកម្មភាពទាំងនេះ បានធ្វើឲ្យបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេស៊បុកជាច្រើន បាននាំគ្នាស្ញប់ស្ងែង និងកោតសរសើរចំពោះការយកចិត្តទុកដាក់ដ៏ធំធេង របស់លោកអភិបាលខេត្ត ដោយគិតគួរពីសុខទុក្ខពលរដ្ឋគ្រប់វេលា ស័ក្តិសមជាថ្នាក់ដឹកនាំដ៏គំរូមួយរូប នៅកម្ពុជា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឲ្យដឹងដែរថា សំរាម ជាផ្នែកមួយដែលធ្វើឲ្យរាំងស្ទះដល់លំហូរទឹក និងអាចបណ្តាលឲ្យមានការជន់លិច នៅពេលដែលមានភ្លៀងធ្លាក់មកម្តងៗ ។ ដូច្នេះហើយ រដ្ឋបាលខេត្តព្រះសីហនុ បានសំណូមពរ ឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមគ្រប់គ្រង និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ រួមគ្នាការពារបរិស្ថានរស់នៅ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ក្តៅដូចបាយពុះ! ផ្ទុះការជជែកវែកញែកបែកផ្សែង ក្រោយ ឆន សុវណ្ណារាជ បង្ហោះ Caption ក្តៅគគុកមួយនេះ

ហ្វេសប៊ុក៖ តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស ឆន សុវណ្ណារាជ កំពុងទទួលរងពាក្យរិះគន់ដូចទឹកបាក់ទំនប់ ក្រោយរូបលោកបង្ហោះសារមួយ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ យ៉ាងដូច្នេះថា៖ “ ម្សិលមិញរវល់ខ្លាំងណាស់អ្នកអើយ តែឆ្លៀតមក live កើបលុយជាមួយមេស្រីខ្ញុំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានតែ៦ម៉ោងក៏រត់ចោលគាត់ដោយសារតែ ធុរេន រឿងរ៉ាវព្យុះភ្លៀងសត្វសាហាវយ៉ាងណាក៏ពូរាជមិនចុះចាញ់តែមកចាញ់នឹងក្លិនធុរេននឹងតែម្តងស្បថ យកពេលវេលាដ៏មានតម្លៃរបស់អ្នកមកគិតចេញជាលុយ កុំយកពេលវេលារបស់អ្នកទៅគិតចេញជាសំរាម ព្រោះខួរក្បាលយើងមិនមែនធុងសំរាមនោះទេ happy and smile ស្រឡាញ់អ្នកទាំងអស់គ្នា love you” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈ Caption របស់តារាចម្រៀង ឆន សុវណ្ណារាជ បានធ្វើឲ្យមហាជនជាច្រើនឃើញហើយផ្ទុះការមិនពេញចិត្តជាខ្លាំង ហើយនាំគ្នាបញ្ចេញយោបល់រិះគន់ធ្ងន់ៗទៅលើតារាចម្រៀងប្រុសរូបនេះ ព្រោះបើតាមរយៈ ខំមិន របស់មហាជនភាគច្រើនពួកគេយល់ថា Caption របស់តារាប្រុសខាងលើនេះ គឺចង់សំដៅទៅលើពួកគេ ដែលកំពុងនាំគ្នាផ្អើលរិះគន់រឿង បេក្ខជនម្នាក់ឈ្មោះ ទុំ រដ្ឋា បានធ្លាក់ពីកម្មវិធី Cambodian Idol ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នេះគ្រាន់តែការយល់ឃើញតែម្ខាងរបស់មហាជនប៉ុណ្ណោះ ព្រោះក្រោយផ្ទុះការជជែកវែកញែករិះគន់កាន់តែច្រើន កំពូលតារាចម្រៀង ឆន សុវណ្ណារាជ ក៏បានបកស្រាយច្បាស់ៗវិញថា៖ “ជូនដល់មនុស្សជាទីស្រឡាញ់ ខ្ញុំតែងតែសរសេរពាក្យនេះរហូត រឿងខួរក្បាលខ្ញុំមិន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មែនធុងសំរាម តាមសង្ឃដិការបស់លោកគ្រូគូសុភាព មិនមែនថាឱ្យបងប្អូនទេ សរសេរមករហូត ហើយការសរសេរមួយនេះគឺចង់ប្រាប់ពីហេតុផលដែលខ្ញុំឡាយសុខៗក៏បាត់ខ្លួនដោយសារចាញ់ក្លិនធុរេន ម៉េចក៏បានជាទៅជាថាខ្ញុំថាឱ្យបងប្អូនទៅវិញ សូមមេត្តាយល់ក្នុងផ្លូវល្អផង” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ជាការផ្តល់កម្លាំងចិត្តដល់ ខាន់ ជេមស៍ បានប្រកាសថាផលិតចម្រៀង និងធ្វើ MV ដល់ពេក្ខជន ទុំ សុវត្ថិ ក្រោយធ្លាក់ចេញពី Cambodian Idol

ពិតណាស់ នាប៉ុន្មានថ្ងៃនេះ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន កំពុងតែផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើបេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលគេស្គាល់គឺជាបេក្ខភាពមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី ៤ បន្ទាប់ពីមហាជនមួយចំនួនយល់ឃើញថា បេក្ខជនរូបនេះបកស្រាយបទចម្រៀងបានយ៉ាងពីរោះអាចទទួលបាន ប៉ុន្តែបែរជាធ្លាក់ មិនអាចឆ្ពោះដំណើរទៅកាន់វគ្គបន្តទៅវិញ បង្កឲ្យមានមតិរិះគន់មិនពេញចិត្តជាខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាក់ទិនទៅរឿងរ៉ាវដែលកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ស្រាប់តែនៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញតារាចម្រៀងប្រុស លោក ខាន់ ជេមស៍ បានបង្ហោះសារក្តែងៗនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ផ្តល់ជាកម្លាំងចិត្តពេញទំហឹងដល់បេក្ខជន ទុំ សុវត្ថិ ជាមួយនឹងការចេញមុខផលិតបទចម្រៀង Original Song និងធ្វើ MV ឲ្យទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការផ្តល់កម្លាំងចិត្តដល់បេក្ខជនរូបនោះ តារាចម្រៀង ខាន់ ជេមស៍ បានលើកឡើងយ៉ាងដូច្នេះថា៖ “មិនអីទេប្អូនប្រុសកុំបាក់ទឹកចិត្ត ទោះបីជាប្អូនធ្លាក់ តែប្អូនបានឈ្នះចិត្តមហាជនទូទាំងប្រទេស បងសូមលើកទឹកចិត្តប្អូន បងនឹងផលិតបទចម្រៀង original song ជូនប្អូនមួយបទ និង ចេញ MV ជូនប្អូន មានបងប្អូនសូមទនាក់ទំនងមកបងនេះជា លេខ telegram 010 222 168 បង” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការប្រកាសក្តែងៗបែបនេះ ពីសំណាក់តារាចម្រៀង ខាន់ ជេមស៍ បានធ្វើឲ្យមហាជនជាច្រើន មានការំភើបចិត្តជំនួសដល់បេក្ខជន ទុំ សុវត្ថិ ហើយជាមួយគ្នានេះផងដែរ ក៏មានការកោតសរសើរដល់តារាចម្រៀង ខាន់ ជេមស៍ ថែមទៀតផងដែរ ដោយមានទឹកចិត្តល្អផ្តល់ការលើកទឹកចិត្តមួយនេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ខណៈ រឿងរ៉ាវ ទុំ រដ្ឋា ក្លាយជាប្រធានបទយ៉ាងក្តៅគកុក ដែលច្រៀងពីរោះ តែមិនជាប់ ស្រាប់តែ ឧកញ៉ា ខេមរៈ សិរីមន្ត ប្រកាសផ្តល់ថវិកា ១០០០ ដុល្លារ រួចភ្ជាប់សារលើកទឹកចិត្តថា…

ហ្វេសប៊ុក៖ នាប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើនកំពុងផ្ទុះការជជែកវែកញែកទៅលើបេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលគេស្គាល់ គឺជាបេក្ខភាពមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodia Idol រដូវកាលទី ៤ ខណៈមហាជនមួយចំនួនយល់ឃើញថា បេក្ខជនរូបនោះ បានបកស្រាយបទចម្រៀងបានយ៉ាងពីរោះអាចទទួលយកបាន ប៉ុន្តែបែរជាមិនបានជាប់ទៅកាន់វគ្គបន្តទៅវិញ ព្រោះអាចមកពីមូលហេតុគេមានរូបរាងមិនស្អាតសង្ហា បង្កើតឲ្យមានមតិរិះគន់មិនពេញចិត្តព្រោងព្រាត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈរឿងរ៉ាវមួយកំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់អ្នកប្រើប្រាសប់ណ្តាញសង្គមហ្វេសប៊ុកនៅឡើយ ស្រាប់តែនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញលោកឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះសារក្តែងៗនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា ជូនថវិកា ១០០០ ដុល្លារដល់បេក្ខជន ទុំ សុវត្ថិ ដើម្បីជាការលើកទឹកចិត្តក្នុងការប្រឹងប្រែងតស៊ូដើរទៅមុខទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ក្រៅពីប្រកាសជូនជាថវិការមួយចំនួនដល់បេក្ខភាពរូបនេះ ក្នុងនោះផងដែរ លោកឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានបន្តរៀបរាប់យ៉ាងដូច្នេះថា៖ “កុំបាក់ទឹកចិត្តអីប្អូន ស៊ូៗ បងសូមលើកទឹកចិត្តប្អូននៅថវិកា 1000$ មានសមត្ថភាពពិតតស៊ូគង់បានសម្រេច” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងការបង្ហាញពីទឹកចិត្តសប្បុរសធម៌របស់ ឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសបណ្តាអ្នកគាំទ្រលោកឧកញ៉ា មានការជួយត្រេកអរជំនួសដល់ ទុំ សុវត្ថិ ផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

កន្លងផុតប៉ុន្មានឆ្នាំសោះ រ៉េន ចាន់ឌីន ប្រែរូបរាងស្រស់ស្អាតខ្លាំង មើលសឹងតែមិនចង់ស្គាល់

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ប្រហែលជានៅចាំបាន កុមារី រ៉ន ចាន់ឌីន ដែលកាលពីកំឡុងឆ្នាំ ២០១៧ នាងគឹជាបេក្ខជនដ៏មានសមត្ថភាពម្នាក់ ក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ១ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ចាន់ឌីន ក៏ជាក្មេងស្រីម្នាក់ដែលទស្សនិកជន កោតសរសើរមិនដាច់ពីមាត់ឡើយ ជាមួយទេពកោសល្យរបស់ក្មេងស្រីរូបនេះថា ទោះបីជាមានអាយុតិចពិតមែន តែសមត្ថភាពរបស់នាង ពិតជាអស្ចារ្យ ដោយអាចបកស្រាយបទចម្រៀងបែបមរតកដើម បានយ៉ាងពីរោះ និងក្រអួនក្រអៅ មិនចាញ់តារាចម្រៀងជើងចាស់ប៉ុន្មានទេ ពិសេសនាងតូចរូបនេះ គឺជាក្មេងស្រីម្នាក់ មានចរិតលក្ខណៈ សុភាពគួរឲ្យស្រលាញ់ទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ រ៉ន ចាន់ឌីន ដែលមហាជនជាច្រើនបានស្គាល់ តាមរៈការលេចមុខតាមកញ្ចក់ទូរទស្សន៍នានា ហើយក្មេងស្រីរូបនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែពេលនេះ នាងបានប្រែក្លាយពីក្មេងស្រី ដែលធ្លាប់តែតែងខ្លួនត្រឹមបែប សុភាពរម្យទម សាមញ្ញៗ តែពេលនេះ រូបនាងបានប្រែមកជាក្មេងស្រីធំពេញរូបពេញរាង លេងខ្លួនបែបស្ទាយ៍ប្លែកៗជាងមុន មើលសឹងតែមិនស្គាល់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

គួរឲ្យសរសើរណាស់! ហ៊ិន ច័ន្ទនីរ័ត្ន បរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួន ដែលបានពីការលក់សំលៀកបំពាក់ចាស់ៗ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា

ហ្វេសប៊ុក៖ នៅថ្ងៃទិវាកុមារ ១ មិថុនា នេះ គេបានឃើញពិធីការិនីដ៏ស្រស់ស្អាត កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានបរិច្ចាគថវិការផ្ទាល់ខ្លួនចំនួន ១០០០ ដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីស្នាមញញឹមកុមារកម្ពុជា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ ពិធីការិនីរូបស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន ក៏បានឲ្យដឹងដែរថា ទឹកប្រាក់ដែលនាងយកទៅបរិច្ចាគដល់មន្ទីរពេទ្យខាងលើ គឹបានមកពីការប្រមូលស្លៀកបំពាក់ចាស់ៗ របស់នាងមួយចំនួនទៅលក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បាននិយាយរៀបរាប់យ៉ាងដូច្នេះថា៖ “១មិថុនា នាងខ្ញុំសូមចូលរួមបរិច្ចាគ១០០០$ ដើម្បីមន្ទីពេទ្យគន្ធបុប្ផានិងស្នាមញញឹមកុមារ នេះជាប្រាក់បានពីការលក់សំលៀកបំពាក់ចាស់ៗខ្លះរបស់នាងខ្ញុំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងទិវាកុមារអន្តរជាតិ១មិថុនានេះ សូមចូលរួមបរិច្ចាគ ដើម្បីបន្តកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់គ្នាក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ! ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងគោលបំណងជំរុញស្មារតី “ខ្មែរជួយខ្មែរ” សូមចូលរួមបរិច្ចាគតាមរយៈតំណមានជូនភ្ជាប់នេះ https://bit.ly/3jEtL8I ឬ លោកអ្នកអាចស្កេន QR Code ដែលមានក្នុងរូបខាងក្រោមនេះ ភាពញញឹមរបស់កុមារគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា” ។ បន្ទាប់ពីបានបរិច្ចាគថវិការផ្ទាល់ខ្លួនរួចហើយនោះ ពិធីការិនីរូបស្រស់នេះ ក៏បានអំពាវនាវពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» តាមរយៈបណ្តាញសង្គមហ្វេសប៊ុកឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមមួយនេះ ចូលរួមបរិច្ចាគដើម្បីស្នាមញញឹមកុមារផងដែរ ។ ទន្ទឹមនឹងនេះ មានបណ្តាអ្នកគាំទ្រជាច្រើន ក៏បានលើកសរសើរជាខ្លាំងនូវទឹកចិត្តដ៏ល្អប្រពៃរបស់ ហ៊ិន ច័ន្ទនីរ័ត្ន មិនត្រឹមតែស្រស់ស្អាតនោះទេ ថែមទាំងមានចិត្តល្អទៀត ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More