អីយ៉ា! ស្ងាត់ៗ ពេជ្រ សូលីកា និងប្អូនស្រី ដាក់ប៉ុន្មានប៉ុស្តិ៍នេះជាមួយគ្នា សម្រស់ស្អាតដូចគ្នាបេះដាក់

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ តារាចម្រៀងអ្នកនាង ពេជ្រ សូលីកា នោះ ដែលជាតារាចម្រៀងស្រីម្នាក់មានសំឡេងផ្អែមពីរោះ ថែមទាំងមានសម្រស់ស្រស់ស្អាត និងមានជីវិតស្នេហ៍យ៉ាងមានក្តីសុខ អ្នកណាក៏លួចច្រណែនដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ចាប់តាំងពីចូលវិស័យចម្រៀងរហូតមកដល់បច្ចុប្បន្ននេះ តារាចម្រៀងស្រីរូបស្រស់នេះ ទទួលបានការស្រលាញ់ពីសំណាក់មហាជនជាច្រើននាក់ផងដែរ ហើយប្រជាប្រិយភាពវិញ កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើងាកទៅមើល ប្អូនស្រីតែម្នាក់ឈ្មោះ ម៉ីជីង របស់តារាចម្រៀងស្រីរូបនេះវិញ ពេលនេះ កាន់តែធំ សម្រស់វិញក៏មិនចាញ់គ្នាប៉ុន្មានឡើយ នៅអាយុខ្ទង់ ១០ ស្តើងទេ តែប្អូនស្រី មិនថាជាស្ទាយ៍ថតរូប និងការតុបតែងខ្លួនទេ គឹកាត់ទៅរកបងស្រីច្រើនខ្លាំងតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញបងប្អូនស្រីទាំងពីរនាក់នេះ បង្ហាញខ្លួនជាមួយគ្នាក្នុងរូបភាពជាច្រើនសន្លឹកថតដាក់មុខជិតគ្នា យ៉ាងស្រស់ស្អាត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលកាន់តែពិសេសទៀតនោះ គឺទម្រង់មុខ ម៉ីជីង កាន់តែធំកាន់តែប្រែសម្រស់ស្អាតទាក់ទាញកាត់ដូចបងស្រី ពេជ្រ សូលីកា កាន់តែខ្លាំងតែម្តង បានធ្វើឲ្យហ្វេនៗលាន់មាត់ថាជា សូលីកា តូចគ្រប់ៗគ្នាផងដែរ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

អាសូរខ្លាំងណាស់! តារាសម្តែងស្រីរូបស្រស់ គង់ ម៉ូនីកា បានមរណភាពភ្លាមៗ មិនមែនដោយសារគាំងបេះដូងមួយមុខនោះទេ គឺនៅមានអាការចុ.កនៃជំងឺមួយមុខនេះទៀត

ហ្វេសប៊ុក៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២២ នេះ មហាជនជាច្រើនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល និងបានសម្តែងការសោកស្តាយជាខ្លាំង ដែលទទួលបានដំណឹងថា តារាសម្តែងស្រីរូបស្រស់ កញ្ញា គង់ ម៉ូនីកា បានបាត់បង់ជីវិតហើយ ដោយសារតែជំងឺគាំងបេះដូង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមរយៈ ការបង្ហោះរបស់តារាសម្តែង លោក សាវិន ហ្វីលីព បានឲ្យដឹងដែរថា៖ “តារាសម្ដែង គង់ ម៉ូនីកា បានស្លា.ប់ដោយសារជំងឺគាំងបេះដូងមុននេះបន្តិច ។ កញ្ញាជាតួឯកស្រីក្នុង MV ដ៏ល្បី គឺបទ «ជូនអូនទ្បើងផ្លូវហាយវេ» របស់ផលិតកម្ម Galaxy Navatra សូមប្អូនស្រីបានទៅដល់ទីស្ងប់សុខ RIP…” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយទទួលដំណឹងបែបនេះហើយ មហាជនជាច្រើនដែលជាអ្នកគាំទ្រតារាស្រីរូបនេះ ក៏ដូចជាអ្នកសិល្បៈ មានការស្លុតចិត្តជាខ្លាំង និងបានសម្តែងការសោកស្តាយជាពន់ពេកចំពោះ តារាស្រីរូបនេះ និងបានផ្ញើរសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នាថ្ងៃដដែលផងនេះ គេបានឃើញបណ្តាញសង្គមហ្វេសប៊ុករបស់បុរសម្នាក់ ដែលឃើញថាជាអ្នកជិតដិតនឹងតារាសម្តែងស្រីរូបនេះ ក៏បានឲ្យដឹងដែរថា គង់ ម៉ូនីកា បានបាត់បង់ជីវិតមួយប៉ប្រិចភ្នែក ដោយសារតែជំងឺមេ.រោ.គក្រពះធ្វើទុក្ខត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ បានផុតដង្ហើមស្លា.ប់ភ្លាមៗ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ បណ្តាញសង្គមរបស់បុរសរូបនោះបានបង្ហោះសារទាំងក្តួកក្តួលក្នុងចិត្តបែបនេះថា៖ “សូមប្អូនគេងចុះគេងលក់ឱ្យបានស្កប់ស្កល់ សូមប្រុងប្រយ័ត្នចំពោះជំងឺមេ.រោ.គក្នុងក្រពះ ដោយពិសាថ្នាំមិនបានញ៉ាំអាហារគ្រប់គ្រាន់ ត្រឹមតែមួយវិនាទីចុ.កឆ្អ.ល់ទាលតែផុតដង្ហើម” ។ យ៉ាងណាមិញ បើក្រឡេកទៅមើលគណនីហ្វេសប៊ុកនារីម្នាក់ទៀតឈ្មោះថា Leak New ដែលអះអាងថាជាមិត្តតារាសម្តែង គង់ ម៉ូនីកា ក៏បានបញ្ជាក់បន្ថែមទៀតថា តារាសម្តែងស្រីរូបនេះ បានផុតដោយសារជំងឺប្រចាំកាយបេះដូង និងក្រពះ ។ បណ្តាញគណនីហ្វេសប៊ុក Leak New ក៏បានរៀបរាប់ឲ្យដឹងដែរថា៖ “ក្នុងនាមខ្ញុំជាមិត្តរបស់ Kong Monika ចង់ប្រាប់ថា: monika…

Read More

សោកស្តាយណាស់! តារាសម្តែងស្រីស្អាត គង់ ម៉ូនីកា បានមរណភាពនៅមុននេះបន្តិច ដោយសារតែជំងឺគាំងបេះដូង

ហ្វេសប៊ុក៖ នៅមុននេះបន្តិច នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២២ នេះ មហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង និងបានបង្ហាញការសោកស្តាយជាពន់ពេក ដែលទទួលបានដំណឹងថា តារាសម្តែងស្រី កញ្ញា គង់ ម៉ូនីកា បានទទួលមរណភាពហើយ ដោយសារតែជំងឺគាំងបេះដូង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមរយៈ បណ្តាញសង្គមហ្វេសប៊ុករបស់ លោក សាវិន ហ្វីលីព បានបង្ហោះសារនិយាយរៀបរាប់យ៉ាងដូច្នេះថា៖ “តារាសម្ដែង គង់ ម៉ូនីកា បានស្លាប់ដោយសារជំងឺគាំងបេះដូងមុននេះបន្តិច។ កញ្ញាជាតួឯកស្រីក្នុង MV ដ៏ល្បី គឺបទ «ជូនអូនទ្បើងផ្លូវហាយវេ» របស់ផលិតកម្ម Galaxy Navatra សូមប្អូនស្រីបានទៅដល់ទីស្ងប់សុខ RIP…” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយទទួលដំណឹងបែបនេះហើយ មហាជនជាច្រើនដែលជាអ្នកគាំទ្រតារាស្រីរូបនេះ ក៏ដូចជាអ្នកសិល្បៈ មានការស្លុតចិត្តជាខ្លាំង និងបានសម្តែងការសោកស្តាយជាពន់ពេកចំពោះ តារាស្រីរូបនេះ និងបានផ្ញើរសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

រ៉េត ស៊ូហ្សាណា បង្ហោះសារតាំងចិត្តយ៉ាងមុតមាំ ទម្រំាបានរាងស្អាត

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងស្រីវ័យក្មេង សម្លេងរៀងស្អកបន្តិច កញ្ញា រ៉េត ស៊ូហ្សាណា នោះ ដែលជាតារាស្រីទើបតែប្រឡូកក្នុងវិស័យចម្រៀង រយៈពេលប៉ុន្មានឆ្នាំប៉ុណ្ណោះ តែរូបនាងទទួលបានការគាំទ្រយ៉ាងខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត មិនត្រឹមតែមានឈ្មោះបោះសម្លេងនៅក្នុងការងារសិល្បៈប៉ុណ្ណោនោះទេ តារាចម្រៀងស្រីវ័យក្មេងរូបនេះ ក៏ត្រូវបានមហាជនជាច្រើនធ្វើការតាមដាន និងចាប់អារម្មណ៍ទៅលើការតុបតែងខ្លួនក្នុងជីវិតប្រចាំថ្ងៃ ជាពិសេសគឺបច្ចុប្បន្ន ហ្សាណា កំពុងតែអង្រួនចិត្តអ្នកទស្សនាជាខ្លាំង ជាមួយនឹងរូបរាង ដ៏ស្លឹមតូច្រលឹង ក្រោយពីតារាចស្រីរូបនេះ សម្រេចចិត្តសម្រកទម្ងន់ ថែរក្សារាងរួចមក ហ្សាណា ធ្វើឲ្យហ្វេនៗចំហមាត់គ្រប់ៗគ្នាផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ ហ្សាណា កាន់តែមានរូបរាងស្អាត ចង្កេះតូច្រឡឹង សឹងតែមិនគួរឲ្យជឿរ ធ្វើឲ្យមនសុស្សស្រីជាច្រើនពិតជាស្ងើចសរសើររូបរាងនាងជាខ្លាំង អាចធ្វើឲ្យដងខ្លួនប្រែប្រួល ១៨០ ដឺក្រេដល់ថ្នាក់សោះ រហូដល់ពេលនេះ នាងមានសម្រស់គួរឲ្យទាក់ទាញជាខ្លាំង ដោយក្នុងនោះ រ៉េត ស៊ូហ្សាណា ក៏បាននិយាយរៀបរាប់ពីការតាំងចិត្តយ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “បើសួរថា ទំរាំតែបានរាងប៉ុណ្ណេះ ពិបាកអត់? ពិបាក…ខំហាត់ប្រាណផង តមអាហារដែលខ្លួនឯងចូលចិត្តផង ពេលដើរលេងម្តងៗមិនហានញុំអាហារតាមចិត្តដូចគេ..តែបើសួរថាតូចចិត្តអត់ ? អត់ទេ ព្រោះគ្មានអ្វីដែលបានមកស្រួលៗឡើយ បើគ្មានការតាំងចិត្ត និងការតសូ៑ខ្ពស់ សុខភាពរាងកាយសំខាន់ណាស់…ចឹងកុំភ្លេចហាត់ប្រាណថែសុខភាពផងណា” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

សំណាងដល់ហើយ! នាយក្រូច ត្រូវបានឪពុកម្តាយក្មេកស្រលាញ់ពេញចិត្តជាខ្លាំង ឲ្យលុយទាំងបាច់ៗ ជួយសាងសង់ផ្ទះវីឡា

ហ្វេសប៊ុក៖ ពិតណាស់មួយរយៈចុងក្រោយមកនេះ តារាកំប្លែង នាយក្រូច ហាក់មានយីអ៊ីនឡើងខ្ពស់ខ្លាំង ដោយរូបលោកមិនត្រឹមតែទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជនតាមរយៈវីដេអូកំប្លែងខ្លីៗនោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត បើងាកទៅមើលជីវិតឯកជនរបស់តារាកំប្លែងរូបនេះវិញ ក៏មានមុខរបរកស៊ីផ្ទាល់ខ្លយន កាត់សក់មង្គលការផ្សេងៗ ទាំងប្តីប្រពន្ធ ដែលធ្វើឲ្យជីវភាពលោកពេលនេះរស់នៅបានយ៉ាងធូរធារ សុខស្រួលមិនធម្មតានោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ មហាជនបានដឹងហើយថា មួយរយៈមុន នាយក្រូច និងប្រពន្ធ ត្រូវបានគេដឹងថាកំពុងចំណាយលុយរាប់ម៉ឺនដុល្លារដើម្បីសាងសង់ផ្ទះវីឡាសម្រាប់រស់នៅជួបជុំគ្រួសារ ហើយពេលនេះផ្ទះវីឡានោះ ក៏បានសាងសង់ជិតរួចរាល់ ១០០ ភាគរយហើយ មើលទៅពិតជាធំប្រណីតខ្លាំងមិនធម្មតាឡើយ ជាពិសេសទីធ្លានៅមុខផ្ទះក៏ធំទូលាយ ល្វឹងល្វើយ មានខ្យល់អាកាសបរិសុទ្ធគួរឲ្យចង់រស់នៅណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឿងមួយទៀត កាន់តែចាប់អារម្មណ៍ជាខ្លាំងនោះ គឺ នាយក្រូច មិនត្រឹមតែបានប្រពន្ធចេះរៀបចំទុកដាក់ទេ តែនាយកាន់តែសំណាងព្រោះមានឪពុកម្តាយក្មេកអាណិតស្រលាញ់ប្រៀបដូចកូនបង្កើត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញប្រពន្ធតារាកំប្លែងប្រុសខាងលើនេះ បានកាន់លុយទាំងបាច់ៗចំនួន ១០ លានរៀលបង្ហោះនៅលើបណ្តាញសង្គម ដែលក្នុងនោះអ្នកនាងបានបញ្ជាក់ថា នេះគឺជាលុយឪពុកម្តាយខ្លួនផ្តល់ឲ្យសម្រាប់ជួយសាងសង់ផ្ទះបន្ត ។ ជាមួយគ្នានេះផងដែរ តាមរយៈផេកហ្វេសប៊ុកឈ្មោះថា «នាយក្រូច តន្ត្រី» ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ព្រមទាំងភ្ជាប់សារឲ្យដឹងដែរថា៖ “ខ្ញុំសូមអគុណលោកឪពុកនិងនាក់ម្ដាយដែលបានអោយលុយជួយធ្វើផ្ទះកូនចំនួនទឹកប្រាក់១០លានកូនសូនជូនពលោកឪនិងនាក់ម៉ែអោយមានសុភាពល្អអាយុវែងនិងជាម្លប់ដល់កូនចៅសូមអោយនាក់ម្ដាយលែងឈឺ” ។ នេះបើយោងតាមរយៈការបង្ហើបរបស់ នាយក្រូច និងប្រពន្ធតាមរយៈការផុសកន្លមកនេះ ក្រោយផ្ទះនេះសាងសង់រួចរាល់ ប្តីប្រពន្ធអ្នកទាំងពីរនឹងរៀបចំឡើងផ្ទះលក្ខណៈធំដុំដោយអញ្ជើញភ្ញៀវចូលរួមឲ្យបានអធិកអធមម្តង តែមកដល់ពេលនេះពួកគេនៅមិនទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយទេ ព្រោះថាផ្ទះវីឡានោះក៏មិនទាន់បញ្ចប់ការសាងសង់ ១០០ ភាគរយដែរ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ស្មានមិនដល់! ទម្លាយអាថ៌កំបាំងមួយរបស់ បេក្ខភាព ណាន វីសារ មកពីខេត្តសៀមរាប មុនពេលដាក់ពាក្យចូលរួមប្រឡងចម្រៀង Cambodian Idol….(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចដែរថា ៖ កាលពីរាត្រីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានដល់វគ្គ Judge Audition សប្តាហ៍ទី ៥ ហើយ ដែលសប្តាហ៍នេះមានបេក្ខភាពជាច្រើនគួរឲ្យចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងការបង្ហាញសមត្ថភាពរបស់ពួគគេសុទ្ធសឹងតែមានសំឡេងពីរោះខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ ណាន វីសារ បានលើកយកបទចម្រៀងមួយបទ «តើបងមានថ្ងៃនោះទេ» យកមកធ្វើការបកស្រាយ ដែលបេក្ខភាពរូបនេះពិតជាធ្វើបានល្អខ្លាំង សំឡេងពីរោះពោរពេញដោយមនោសញ្ចេតនា បូករួមនឹងអត្ថន័យបទចម្រៀងបែបលួងលោមយ៉ាងព្រឺសម្បុរ ដោយអាចឆក់បានការសរសើរពីសំណាក់គណៈកម្មការពេញៗមាត់ ថែមទាំងទទួលបានការឆ្លើយ YES ព្រមៗគ្នាទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្នុងសប្តាហ៍នេះផងដែរ ក្រោយពីកម្មវិធីឡាយចប់ភ្លាម នៅលើបណ្តាញសង្គមហ្វេសប៊ុកក៏បានផ្ទុះការចែករំលែកព្រោងព្រាត ពីសំណាក់មហាជនជាច្រើន ជាពិសេសបណ្តាអ្នកតាមដានកម្មវិធីមួយនេះ ក្រោយពីបានឃើញការបង្ហាញខ្លួន និងសមត្ថភាពរបស់បេក្ខភាពមួយរូបអ្នកខេត្តសៀមរាបឈ្មោះថា ណាន វីសារ ដែលឆក់បានការសរសើរជាខ្លាំង ជាមួយនឹងសមត្ថភាពនៃការបកស្រាយបទចម្រៀងរបស់លោក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក វីដេអូនៃការបង្ហាញសមត្ថភាពរបស់ ណាន វីសារ ក៏ត្រូវបានមហាជន និងបណ្តាអ្នកគាំទ្រជាច្រើនបានធ្វើការកាត់តយកទៅបង្ហោះពេញទាំងបណ្តាញសង្គម TikTok និងហ្វេសប៊ុកជាដើម រួចភ្ជាប់ពាក្យពេចន៍សរសើរគ្រប់ៗគ្នាផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្របពេលនេះដែរ បើផ្តោតលើការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះបេក្ខភាពរូបសង្ហារូបនេះ ក្រៅពីមានទេពកោសល្យក្នុងវិស័យចម្រៀងដែលកំពុងឆក់បានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន តាមរយៈការចូលប្រឡងយប់មិញនេះ គេសង្កេតឃើញថាមុនចូលប្រឡងចម្រៀង លោក៏មានអាជីពមួយក្នុងវិស័យសិល្បៈដែរ គឺលោកជាអ្នកដើរបង្ហាញម៉ូដម្នាក់ ដោយឃើញលេខមុខក្នុងកម្មវិធី Fashion Show ជាច្រើនផងដែរ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More

អបអរផង! ស្ងាត់ៗ ម្ចាស់ជ័យលាភីលំដាប់រងទី ១ MUC 2020 ឈុន រក្សា ពពោះកូនដំបូងជិតគ្រប់ខែបាត់

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនដែលនិយមគាំទ្រវិស័យបវរកញ្ញាច្បាស់ជាបានស្គាល់ ឈុន រក្សា ហើយដែលរូបនាងគឺជាម្ចាស់ជ័យលាភីរងទី ១ ក្នុងកម្មវិធីប្រកួតសម្រស់ដ៏ធំរបស់កម្ពុជា Miss Universe Cambodia ប្រចាំឆ្នាំ ២០២០ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងការទទួលបានតំណែងស្រីស្អាតរងទី ១ នេះដំបូងៗ ឈុន រក្សា បានផ្លាស់ប្តូរខ្លួនឯងស្ទើរតែទាំងស្រុកទៅហើយ ពីក្មេងស្រីសាមញ្ញៗ ម្នាក់ក្លាយជានារីដ៏ស្រស់ស្អាតទាន់សម័យ និងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនមិនតិចនាក់នោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីសាងឈ្មោះល្បីល្បាញ និងមានមហាជនចាប់អារម្មណ៍មួយឆាវ ស្រាប់តែស្រីស្អាត ឈុន រក្សា ហាក់មានភាពស្ងប់ស្ងាត់មិនសូវបានជាបង្ហាញមុខមាត់លើវិស័យបវរកញ្ញាមួយរយៈធំ ដោយគេមិនឃើញនាងបង្ហាញខ្លួនចូលរួមកម្មវិធីផ្សេងៗឡើយ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រមានការនឹករឭកដល់វត្តមានរបស់នាងជាខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការបាត់មុខរបស់ ឈុន រក្សា ក៏ត្រូវបានគេដឹងថា ការពិតគឺនាងកំពុងតែពពោះកូនដំបូង រស់នៅក្នុងជីវិតឯកជនយ៉ាងមានក្តីសុខជាមួយនឹងក្រុមគ្រួសារ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ ម្ចាស់ជ័យលាភីរងទី ១ Miss Universe Cambodia 2020 រូបនេះ បានបង្ហាញរូបថតមួយសន្លឹកកំពុងពពោះកូនក្នុងផ្ទៃជាង ៨ ខែហើយ ដែលធ្វើឲ្យមហាជនអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ព្រោះខ្វះតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ឈុន រក្សា នឹងបានឃើញមុខមាត់ទាយាទដំបូងរបស់ខ្លួនហើយ ។ ទោះបីជា ឈុន រក្សា មិនបានបង្ហាញមុខលោកប៉ារបស់កូនក្នុងផ្ទៃក៏ពិតមែន ប៉ុន្តែអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ក៏បានចូលរួមអបអរសាទរដល់នាង និងបានជូនពរឲ្យម្តាយកូនអ្នកទាំងពីរមានសុខភាពល្អទៀតផងដែរ ៕

Read More

ដិតអារម្មណ៍ណាស់! បេក្ខភាព ណាវីសារ មកពីខេត្តសៀមរាប ទទួលបាន YES ៤ ព្រមគ្នា ក្រោយច្រៀងមួយបទនេះ ពីរោះខ្លាំង,ដល់ថ្នាក់ សុខ សីឡាលីន ស្រក់ទឹកភ្នែក…(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីរាត្រីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានដល់វគ្គ Judge Audition សប្តាហ៍ទី ៥ ហើយ ដែលសប្តាហ៍នេះមានបេក្ខភាពជាច្រើនគួរឲ្យចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងការបង្ហាញសមត្ថភាពរបស់ពួគគេសុទ្ធសឹងតែមានសំឡេងពីរោះខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្នុងសប្តាហ៍នេះផងដែរ ក្រោយពីកម្មវិធីឡាយចប់ភ្លាម នៅលើបណ្តាញសង្គមហ្វេសប៊ុកក៏បានផ្ទុះការចែករំលែកព្រោងព្រាត ពីសំណាក់មហាជនជាច្រើន ជាពិសេសបណ្តាអ្នកតាមដានកម្មវិធីមួយនេះ ក្រោយពីបានឃើញការបង្ហាញខ្លួន និងសមត្ថភាពរបស់បេក្ខភាពមួយរូបអ្នកខេត្តសៀមរាបឈ្មោះថា ណាន វីសារ ដែលឆក់បានការសរសើរជាខ្លាំង ជាមួយនឹងសមត្ថភាពនៃការបកស្រាយបទចម្រៀងរបស់លោក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ បេក្ខភាពដែលជាអ្នកខេត្តសៀមរាប បានលើកយកបទចម្រៀងមួយបទមានចំណងជើងថា «តើបមានថ្ងៃនោះទេ» ដើម្បីយកមកបកស្រាយ ដែលបេក្ខភាពរូបនោះពិតជាធ្វើបានល្អយ៉ាងខ្លាំង សំឡេងពីរោះពោរពេញដោយមនោសញ្ចេតនា បូករួមនឹងអត្ថន័យបទចម្រៀងដែលបែបលួងលោមយ៉ាងព្រឺសម្បុរ ដោយអាចឆក់បានការសរសើរពីគណៈកម្មការពេញៗមាត់ ជាពិសេសបានធ្វើឲ្យគណៈកម្មការ សុខ សីឡាលីន ស្ដាប់ហើយចូលអារម្មណ៍ខ្លាំងមានក្តីរំភើបចិត្តដល់ថ្នាក់ស្រក់ទឹកភ្នែកទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបានបកស្រាយបទចម្រៀងចប់រួចមក បេក្ខជន ណាន វីសារ ដែលមកពីខេត្តសៀមរាប ក៏ទទួលបាន YES ពីគណៈកម្មការ ព្រមគ្នាដល់ទៅ ៤ ដងផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More