ល្អអើយល្អ! ល្អហួស តុបតែងក្នុងសម្លៀកបំពាក់បុរាណខ្មែរ ឈុតស្បែធំមួយឈុតនេះ មើលទៅស្រស់ស្អាតខ្លាំងដល់ហើយ…(មានវីដេអូ) 

ហ្វេសប៊ុក៖ មហាជនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ ក្មេងស្រីឈ្មោះ ល្អហួស ដែលជាក្មួយស្រីរបស់អតីតតារាសម្តែងអ្នកនាង ដេននី ក្វាន់ តាំងពីចាប់ផ្តើមមានឈ្មោះល្បីល្បាញមក គេបានដឹងថា ក្មេងស្រីរូបនេះមានទម្រង់មុខស្រស់ស្អាតបែបធម្មជាតិ ពិសេសនាងក៏មានទេពកោសល្យ និងសមត្ថភាពសិល្បៈទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជាតារាស្រីវ័យត្រឹម ១៤ ឆ្នាំរូបនេះ នៅក្មេងខ្វីពិតមែន ប៉ុន្តែគេសង្កេតឃើញថា ម្តាយរបស់ក្មេងស្រីរូបនេះ ពិតជាពូកែរៀបចំតុបតែងខ្លួនឲ្យបានសមសួនណាស់ អមនឹងរូបរាងដ៏អំណោយផងរបស់នាងតូចថែមទៀតនោះ ទើបធ្វើឲ្យ ល្អហួស ស្រស់ស្អាតគ្រប់ពេលផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញវីដេអូ ល្អហួស តុបតែងក្នុងសម្លៀកបំពាក់បុរាណខ្មែរ ឈុតស្បែធំមួយឈុតនេះវិញពិតជាស្រស់ស្អាត ល្អគន់ខ្លាំងមែនទែន ថែមទាំងបានសម្តែងត្រាប់តាមបទចម្រៀងចូលតួទៀតនោះ ធ្វើឲ្យ ល្អហួស កាន់តែទាក់ទាញខ្លាំង ដល់ថ្នាក់ហ្វេនៗឃើញហើយ សរសើរមិនដាច់ពីមាត់ឡើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More

កម្រឃើញ ពូឃ្លាំង បង្ហាញមុខមាត់ប្រពន្ធកូន មើលតែរូបភាពប៉ុន្មានសន្លឹក្នុងថ្ងៃខួបកំណើតរបស់កូនប្រុសទៅក៏ដឹងថាគ្រួសាមានសុភមង្គលជាខ្លាំង

មហាជនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ ពូឃ្លាំង នោះ ដែលជាតារាចម្រៀងរ៉េបមួយរូបមានឈ្មោះបោះសំឡេងតាំងពីប្រមាណជាង ១៥ ឆ្នាំមុន ដែលកាលនោះតារាចម្រៀងរ៉េបរូបនេះ ទទួលបានប្រជាប្រិយភាពជាខ្លាំងរាល់បទចម្រៀងរ៉េបរបស់លោកសុទ្ធសឹងតែផ្ទុះការគាំទ្រជាខ្លាំងពីសំណាក់មហាជន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយមកទៀត រូបលោកក៏បានសាងកេរ្តិ៍ឈ្មោះ ល្បីល្បាញជាខ្លាំងនាពេលនោះ ប៉ុន្តែនាប៉ុន្មានឆ្នាំក្រោយមក ពូឃ្លាំង ក៏ហាក់ឃ្លាតឆ្ងាយពីវីស័យចម្រៀងវិញ ដោយឃើញថាលោកបានរស់នៅជីវិតឯកជនដ៏មានក្តីសុខបំផុត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បន្ទាប់ពីបាត់មុខពីវិស័យចម្រៀងជាច្រើនឆ្នាំមកនេះ ស្រាប់តែដើមឆ្នាំ ២០២២ នេះ មហាជនក៏បានភ្ញាក់ផ្អើលជាខ្លាំង ដែលបានឃើញវត្តមានរបស់លោកជាថ្មីម្តងទៀតនៅលើវិស័យចម្រៀង ដោយបានចាប់ផ្តើមត្រៀមចេញ Album បទចម្រៀងជាបន្តបន្ទាប់ ដើម្បីស្វាគមន៍ការវិលត្រឡប់របស់ខ្លួនមកកាន់សិល្បៈចម្រៀងជាថ្មីម្តងទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ងាកទៅមើលជីវិតឯកជនរបស់ តារាចម្រៀងប្រុសរូបនេះ រយៈពេលជាច្រើនឆ្នាំកន្លងទៅ ខណៈពេលឃ្លាតឆ្ងាយពីសិល្បៈ គេបានត្រឹមដឹងថាលោកបានសាងគ្រួសារមួយ និងរស់នៅយ៉ាងមានសុភមង្គលជាមួយភរិយា និងកូនៗ ប៉ុន្តែគេកម្រនឹងបានឃើញលោកបង្ហាញពីសកម្មភាពនៃគ្រួសាររបស់លោកនោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ស្របពេលដែល ពូឃ្លាំង ឈានជើងចូលសិល្បៈចម្រៀងវិញយ៉ាងពេញទំហឹងនេះដែរ លោកក៏បានធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង ដោយកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេក៏បានឃើញលោកបង្ហាញនូវរូបភាពនៃសកម្មភាពយ៉ាងមានក្តីសុខជាមួយភរិយា និងកូនប្រុសបណ្តូលចិត្ត ក្នុងថ្ងៃខួបកំណើតគម្រប់ខួប ៦ ឆ្នាំរបស់កូន ដែលមើលទៅជីវិតគ្រួសាររបស់លោកហាក់មានសុភមង្គលខ្លាំងណាស់ផងដែរ ។ ជាមួយគ្នានេះផងដែរ ពូឃ្លាំង ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ព្រមទាំងភ្ជាប់សារមួយទៀតថា៖ “06/06/2022 នេះជាថ្ងៃខួបកំណើតរបស់កូនប្រុសរបស់ខ្ញុំ Lofee គម្រប់ខួប ៦ ឆ្នាំ អ្នកទាំង ២ នេះហើយ ដែលជាអ្នកជំរុញចិត្តរបស់ខ្ញុំខ្លាំង ឱ្យត្រឡប់មកលើវិស័យចម្រៀងម្តងទៀត… “ប្រពន្ធខ្ញុំចង់ឃើញប្តីធ្វើអ្វីដែលសប្បាយចិត្ត លើកទឹកចិត្តខ្ញុំ ទុកពេលឱ្យខ្ញុំសម្រាប់ផលិតបទថ្មីៗ សុខចិត្តមើលខុសត្រូវមុខជំនួញទាំងអស់ម្នាក់ឯង” កូនវិញតែងតែនិយាយថា ប៉ាប៉ា កូនចង់ឃើញប៉ាឡើងលើឆាកដោយផ្ទាល់ ព្រោះពេលប៉ាឡើងលើឆាកលើកមុននឹងមានសំឡេងទះដៃ ហ៊ោខ្លាំងណាស់ អត់ទាន់មានកូនផង” នេះហើយជាកម្លាំងចិត្ត បូករួមទាំងបងប្អូនខ្មែរទាំងអស់គ្នាដែលនៅតែចូលចិត្ត តែងតែសួរពេលណាចេញបទថ្មី? សូមឱ្យខ្ញុំចេញបទថ្មីនឹងត្រឡប់មកលើវិស័យនេះម្តងទៀត… តើពូមីងទាំងអស់គ្នាមានអី្វជូនពរទៅអូន Lofee…

Read More

អីយ៉ា! ស្ងាត់ៗ ចាន់ កែវនិមល ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ក្នុងឈុតរ៉ូបពណ៌ស បង្អួតរាងស្លឹមឡើងស្រស់ស្អាត អង្រួនចិត្តអ្នកគាំទ្រមិនតិចនាក់

ហ្វេសប៊ុក៖ មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយអ្នកនាង ចាន់ កែវនិមល នោះ ដែលជាពិធីការិនីដ៏ឆ្នើមមួយរូបប្រចាំប្រទេសកម្ពុជា បានធ្វើឲ្យហ្វេនៗជាច្រើនបានចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងទេពកោសល្យ និងវោហាស័ព្ទចាក់ទឹកមិនលិច ដែលបានផ្តល់នូវភាពរីករាយជូនដល់អ្នកទស្សនាមិនចេះជិនណាយឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ពិធីការិនីដ៏ឆ្នើមរូបនេះ ថែមទាំងមានការបង្ហាញខ្លួន ជាមួយនឹងស្ទាយ៍ដ៏ទាន់សម័យ ប្លែកភ្នែកជាហូរហែ សម្រាប់ប្រិយមិត្តអ្នកទស្សនាកម្សាន្តតាមកម្មវិធីផ្សេងៗ និងបានផ្តល់ការពេញចិត្តចំពោះនាង ថែមទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង នៅមុននេះបន្តិចនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២២ នេះ អ្នកនាង ចាន់ កែវនិមល បានអង្រួនចិត្តអ្នកគាំទ្រមិនចេះតិចនាក់ ជាមួយនឹងការតុបតែងខ្លួនយ៉ាងទាក់ទាញ នៅក្នុងឈុតរ៉ូបពណ៌ស ដែលបានបង្អួតរាងស្លឹមស្រស់ស្អាត ព្រមទាំងសាច់សខ្ចីរលោងស្រិល ខណៈដែលខ្លួនក៏មានវ័យកាន់តែជ្រេ ដែលធ្វើឲ្យហ្វេនៗសរសើរមិនដាច់ពីមាត់ ពីសម្រស់ដ៏ស្រស់ស្អាត ក្មេងវ័យរបស់នាង បើទោះបីជាមានកូន និងស្វាមីរួចហើយក៏ដោយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

កប់សារី! គ្រាន់តែកាបូប ស្ពាយដើរលេងរបស់ គង់ ចាន់ស្រីមុំ ញ៉ាក់សាច់ហ្ម៎ង បើតម្លៃវិញអាចទិញម៉ូតូបានពីរគ្រឿងឯណោះ

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ តារាស្រីអ្នកនាង គង់ ចាន់ស្រីមុំ នោះ ដែលជាពិធីការិនីម្នាក់ដែលពូកែខាងវោហាស័ព្ទចាក់ទឹកមិនលិច ហើយថែមទាំងមានប្រជាប្រិយភាពមិនចាញ់ពិធីការិនីផ្សេងៗឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ មិនថាមិត្តភក្តិក្នុងរង្វង់សិល្បៈ ឬក៏ហ្វេនៗដែលនិយមគាំទ្រតារាស្រីរូបនេះទេ សុទ្ធសឹងតែបានដឹងមកហើយពីភាពហាយសូររបស់តារាស្រី អ្នកនាង គង់ ចាន់ស្រីមុំ ដោយនាងមានជីវិតរស់នៅយ៉ាងសម្បូរបែប មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិថីសិល្បៈ ហើយក៏មានមុខជំនួញក្នុងដៃយ៉ាងជោគជ័យទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ទាំងអាជីពសិល្បៈ និងរបរកស៊ីកាក់កបខ្លាំង គង់ ចាន់ស្រីមុំ តែងតែបង្ហាញនូវជីវិតយ៉ាងមានសុភមង្គល ក្នុងការចាយវាយលុយកាក់យ៉ាងហ៊ឹកហ៊ាក់ ដូចជាការប្រើប្រាស់ សម្ភារនិយម ការតែងខ្លួនហាយសូរ ក៏ដូចជាទិញឡាន ទិញផ្ទះវីឡាជាបន្តបន្ទាប់ជាហូរហែ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយកន្លងមក គេឃើញថាមិនថាទៅណាមកណានោះទេ តារាស្រីរូបនេះ និងក្រុមគ្រួសារ ជាញឹកញាប់តែបង្ហាញនូវភាពអភិជនខ្លាំងតាមរយៈការតុបតែងខ្លួនយ៉ាងទាក់ទាញបែបហាយសូរជាមួយនឹងរបស់ប្រើប្រាស់ប្រ៊េនៗ តម្លៃថ្លៃៗញ៉ាក់សាច់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២២ នេះ តារាស្រីហាយសូររូបនេះ កាន់តែធ្វើឲ្យមហាជន បានចាប់អារ្មណ៍ជាមួយនឹងការតុបតែងខ្លួនរបស់នាង និងកូនស្រី ដែលត្រៀមធ្វើដំណើរទៅលេងកម្សាន្តជាលក្ខណៈគ្រួសារនៅឯកោះស្តេចនោះ ឃើញថាទាំងឈុតសម្លៀកបំពាក់ ស្បែកជើង និងកាបូបស្ពាយ មួយតួខ្លួនសុទ្ធសឹងតែម៉ាកល្បីៗស្រស់ស្អាតទាក់ទាញណាស់ ។ អ្វីដែលកាន់តែពិសេសទៀតនោះ ជឿថាមហាជនច្បាស់ជាភ្ញាក់ផ្អើល និងចំហមាត់គ្រប់ៗគ្នា ទៅលើតម្លៃកាបូបដែលតារាស្រីរូបនោះ កំពុងស្ពាយនេះ គឺជាម៉ាកល្បី CHANEL ប្រភេទ Shiny Calfskin & Gold-Tone Metal Black ដោយតាមការពិនិត្យតម្លៃឲ្យដឹងដែរថា កាបូបស្ពាយនោះ មានតម្លៃរហូតដល់ ៥៣០០ ដុល្លារឯណោះ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

សង្វេគណាស់! ម្តាយរបស់ គង់ ម៉ូនីកា ក្តុកក្តួលក្នុងចិត្តខ្លាំង បានត្រឹមបង្ហោះសាររៀបរាប់យ៉ាងកម្សត់ថា…

ហ្វេសប៊ុក៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ មហាជនជាច្រើនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល និងបានសម្តែងការសោកស្តាយជាខ្លាំង ដែលទទួលបានដំណឹងថា តារាសម្តែងស្រីរូបស្រស់ កញ្ញា គង់ ម៉ូនីកា បានបាត់បង់ជីវិតហើយ ដោយសារតែជំងឺគាំងបេះដូង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមរយៈ ការបង្ហោះរបស់តារាសម្តែង លោក សាវិន ហ្វីលីព បានឲ្យដឹងដែរថា៖ “តារាសម្ដែង គង់ ម៉ូនីកា បានស្លា.ប់ដោយសារជំងឺគាំងបេះដូងមុននេះបន្តិច ។ កញ្ញាជាតួឯកស្រីក្នុង MV ដ៏ល្បី គឺបទ «ជូនអូនទ្បើងផ្លូវហាយវេ» របស់ផលិតកម្ម Galaxy Navatra សូមប្អូនស្រីបានទៅដល់ទីស្ងប់សុខ RIP…” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដំណឹងមរណភាពរបស់តារាសម្តែងស្រីរូបស្រស់ គង់ ម៉ូនីកា មិនត្រឹមតែធ្វើឲ្យមហាជន និងបណ្តាអ្នកគាំទ្រតារាស្រីរូបនេះមានការសោកស្តាយនឹកស្មានមិនដល់ទេ សូម្បីតែមិត្តភក្តិចង្កោមសិល្បៈជាមួយនាងច្រើន ក៏បានបង្ហាញអារម្មណ៍តក់ស្លុតជាខ្លាំង ព្រមទាំងនាំគ្នាបង្ហោះសារចូលរួមរំលែកទុក្ខព្រោងព្រាតនៅលើបណ្តាញសង្គម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើក្រឡេកទៅមើលក្រុមគ្រួសារសពវិញ មកដល់ពេលនេះឪពុកម្តាយសាច់ញាតិបងប្អូនរបស់ គង់ ម៉ូនីកា កំពុងយំសោកសៅមិនអាចទទួលយកការពិតបាននូវការបាត់បង់កូនស្រីជាទីស្រលាញ់ត្រឹមមួយប៉ប្រិយភ្នែក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២២ នេះ ម្តាយរបស់តារាសម្តែង គង់ ម៉ូនីកា បានត្រឹមបង្ហោះសារពីក្តីប្រាថ្នាមួយនៅលើគណនីហ្វេសប៊ុកទាំងអារម្មណ៍ក្តុកក្តួលសូមឲ្យនាងកើតជាកូនស្រីរបស់គាត់គ្រប់ៗជាតិថា៖ “ទើបចេញពីពេទ្យបានពីថ្ងៃឥលូវកូនទៅចោលម្ដាយហើយ កើតជាតិណាណាសូមឱ្យកើតជាកូនរបស់ម៉ែគ្រប់ជាតិ” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ចូលចិត្តធ្វើឲ្យគេឯងសើចសប្បាយ តែមិននឹកស្មានថា ម៉ាដូណា កំពុងរស់នៅក្នុងស្ថានភាពបែបនេះសោះ ក្រោយជំពាក់គេជាង ៦០ ម៉ឺនដុល្លារ ព្រោះរឿងតុងទីន

ហ្វេសប៊ុក៖ មហាជនជាច្រើនបានដឹងហើយថា កាលពីប៉ុន្មានខែមុខនេះ ក្នុងកម្មវិធីទូរទស្សន៍មួយ តារាកំប្លែង ម៉ាដូណា បានបង្ហើបពីរឿងបំណុលជុំទិស សរុបជាង ៦០ ម៉ឺនដុល្លារ ដែលធ្វើឲ្យមហាជនម្នាក់ៗឡើងភ្ញាក់ផ្អើល ព្រោះថាឃើញសើចសប្បាយក៏ពិតមែន តែបើជីវិតក្រោយខ្នងវិញ តារាប្រុសរូបនេះជួបំណុលច្រើនថ្នាក់នេះ ដោយសារតែ រឿងតុនទីន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ មហាជនកាន់តែភ្ញាក់ផ្អើលទៀតហើយ ក្រោយឃើញគូស្នេហ៍របស់ តារាប្រុស ម៉ាដូណា បានទម្លាយជីវិតរបស់ដៃគូខ្លួន ខណៈកំពុងតែដោះបំណុលគេសព្វថ្ងៃ ស្ដាប់ហើយ គួរឲ្យអាណិត និងនឹកស្មានមិនដល់ជាខ្លាំង ដោយគូស្នេហ៍របស់លោក បាននិយាយយ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “អាណិតប្រពន្ធខ្លាំងណាស់ ប្រឹងថតមួយថ្ងៃ 2 – 3 កន្លែង បានលុយមកចេញសងតុងទីនពួកដែលបោកប្រាស់ ពួកអ្នកជំពាក់លុយឃើញពួកខ្ញុំពេលនេះទេវាលំបាកខ្លាំងណាស់ សុខភាពពេលនេះមិនសូវជាល្អទេ ឈឺល្មមៗមិនចំណាយលុយមកពេទ្យទេទាល់តែ ខ្លាំងបានមក ដោយសារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែខ្លាចអស់លុយ សងកូនល្អៗ ដែលលេងជាមួយ ផ្ទះ ដី វីឡា ខុនដូរ ឡាន បីគ្រឿង ជញ្ចៀនខ្សែរកពេជ្យ លក់ ខ្ទេច ក៏ទប់ បំណុល ជិត 60មឺនដុល្លា មិនទាន់គ្រប់ដែរ អាណិតពួកខ្ញុំទេ យកលុយពួកខ្ញុំទៅហើយគេងលក់ស្រួលទេ ប្រហែលជាអត់លំបាកដូចពួកខ្ញុំទេមើលទៅ” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More