ចំរើន សុភ័ក្រ្ត គឺជាតារាចម្រៀងស្រីតូច្រឡឹងប្រចាំផលិតកម្មរស្មីហង្សមាស ហើយរូបនាងក៏ជាអតីតនិស្សិតនៅមហាវិទ្យាល័យដូតន្រ្តីជំនាញខាងផ្នែកមហោរី ។ មិនត្រឹមតែប៉ុណ្ណោះ ស្រីស្អាតរូបនេះ ក៏មានសមត្ថភាពអាចរាំទម្រង់សិល្បៈរបាំបុរាណខ្មែរ និងរបាំប្រពៃណីបានដែរ ដោយរូបនាងធ្លាប់បានហ្វឹកហាត់ និងសម្តែងរបាំបុរាណ ក្នុងក្រុមកុមារបានសាក់មុនក្លាយជាតារាចម្រៀងតារយៈការប្រឡងក្នុងកម្មវិធី The Voice Cambodia ។ ជាពិសេសនាងក៏បានបន្តហាក់តរៀនជាមួយបងប្អូននាង មានដូចជាជំនាញរបាំប្រពៃណី និងរបាំបុរាណ ។ ពិតណាស់ ចំរើន សុភ័ក្រ្ត ក៏បានក្លាយជាសិល្បការិនីពហុជំនាញមួយរូបដែលមានទេពកោសល្យយ៉ាងច្រើននៅក្នុងវិស័យសិល្បៈ ថែមទាំងទទួលបានការគាំទ្រជាខ្លាំង និងទីផ្សារខ្លាំងគួរឲ្យកត់សម្គាល់ ជាពិសេសចាប់តាំងពីនាងបានក្លាយជាម្ចាស់ពានជ័យលាភី «The Mask Cambodia» រដូវកាលទី ១។ បច្ចុប្បន្ននេះ តារាចម្រៀងស្រីរូបស្រស់នេះ កំពុងតែជោគជ័យជាខ្លាំងក្នុងអាជីព និងមុខជំនាញផ្ទាល់ខ្លួនជាខ្លាំង ថែមទាំងមានលេចមុខក្នុងកម្មវិធីប្រគុំតន្រ្តីតូចធំនានាជាច្រើនផងដែរ ហើយរាល់បទចម្រៀងថ្មីៗរបស់នាង តែងតែទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មិត្តអ្នកស្ដាប់ ។ ទន្ទឹមនឹងភាពជោគជ័យនេះហើយ ទើបធ្វើឲ្យតារាចម្រៀងស្រីរូបនេះ មានលទ្ធភាពទិញឡានទំនើប បើកមុខជំនួញជាបន្តបន្ទាប់ផងដែរ ហើយជាញឹកញាប់ នាងតែបង្ហាញពីខ្សែជីវិតឯកជនរបស់នាងកាន់តែធូរធាហាយសូរ ថែមទាំងមានដំណើរកម្សាន្តនៅឯក្រៅប្រទេសទៀតផងដែរ ។ ហើយនាពេលថ្មីៗមកនេះ គេក៏បានឃើញ ចំរើន សុភ័ក្រ្ត បានផុសរូបភាពថ្មីៗនៅលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយការផ្លាស់ប្តូរស្ទាយ៍សក់រួញ ដែលលមើលទៅពិតជាប្លែកសមនឹងទម្រង់មុខរបស់នាងជាខ្លាំង ។ ចំណែកឯ នៅមុននេះបន្តិច គេបានឃើញ ចំរើន សុភ័ក្រ្ត បានទៅដល់ខេត្តព្រះសីហនុបាត់ ឆ្លៀតដាក់ប៉ុន្មានប៉ុស្តិ៍នេះពីមុខ រង្វង់មូលព្រះថោងនាងនាគ ជាមួយស្ទាយខោខៅវប៉យរហែកបន្តិច អាវពណ៌ទឹកក្រូច អមជាមួយទេសភាពគួរឲ្យចង់គយគន់ទៀត ។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ហ្វេនៗចូលទៅ ខំមិន ព្រោងព្រាតថា៖ “ព្រះថោងជាប់ថតរូបអោយមែន, មានបងប្អូនភ្លោះពីអង្កាលលោកជំទាវ, ស្អាតណាស់, ខ្ពស់មេស?, អត់ហៅផងសោះidol” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read MoreDay: June 17, 2022
ជិតដល់ថ្ងៃការកូន ស្រាប់តែ គង់ សុជាតិ ទម្លាយរូបភាពប៉ុន្មានសន្លឹកនេះ បង្ហាញមុខមាតកូនប្រសារ ចាប់អាមរ្មណ៍កូនប្រសារពេក ហ្វេនៗចូល ខំមិន ថា…
មហាជនជាច្រើនបានដឹងហើយថា គូស្វាមីភរិយាអ្នកសិល្បៈ ដែលជាពិធីករ និងជាពិធីការិនីដ៏ឆ្នើម ដែលទទួលបានាការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ហើយមួយរយៈចុងក្រោយមកនេះ នៃអាជីពមួយនេះ តែងតែលេចមុខរបស់អ្នកទាំងពីរ មិនថាកម្មវិធីតូចធំឡើយ ។ យ៉ាងណាមិញ ឱកាសរង់ចាំជាច្រើនថ្ងៃក៏បានខិតជិតមកដល់ដែរ សម្រាប់ក្រុមគ្រួសារពិធីការិនី និងពិធីករ ដ៏ឆ្នើម គឺការចូលរោងជ័យរបស់កូនប្រុសច្បងរបស់អ្នកនាងដែលបានភ្ជាប់ពាក្យជាច្រើនខែមកហើយ ។ ដោយឡែក នៅមុននេះបន្តិចនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២២ នេះ យោងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់ អ្នកនាង គង់ សុជាតិ បានទម្លាយរូបភាពជាច្រើនសន្លឹក អានាគតកូនប្រសាររបស់ខ្លួន ដែលមើលទៅកូនប្រុសស្រីពិតជាស័ក្តិសមគ្នាខ្លាំងណាស់ ។ ជាមួយគ្នានេះផងដែរ អ្នកនាង គង់ សុជាតិ ក៏បានភ្ជាប់សារឲ្យដឹងទៀតថា៖ “ពេលវាលាដែលរង់ចាំបានមកដល់ ពិតជាមានក្តីរីករាយនឹងរំភើបដែលស្អែកនេះជាថ្ងៃជយ័សិរីសួស្តីរបស់កូនទាំងពីរ សូមញាតិមិត្ត បងប្អូនចូលរួមជាកិត្តយសសម្រាប់ក្រុមគ្រួសាររបស់យើងខ្ញុំ” ។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកដែលអ្នកនាង គង់ សុជាតិ រួមទាំសារទៀតនោះ បានធ្វើឲ្យហ្វេនៗជាច្រើនបាននាំគ្នាចូលទៅ ខំមិន លើកឡើងថា៖ “ក្មួយមានកូនការហើយនៅតែក្មេងស្អាតដដែល, ជូនពរផងបង, ម៉ាក់ៗស្អាតណាស់ចឹងបានកូនប្រុសបងស្អាតម្លេះ, ជូនពរសូមអោយមានក្តីសុខក្នុងក្រុមគ្រួសាអោយបានច្រើនៗ, ស្អាតស្អាតណាស់, រំភេីបជំនួសសំរាប់អ្នកម្តាយវ័យក្មេង, រំភេីបជំនួសសំរាប់អ្នកម្តាយវ័យក្មេងស្អាតណាស់ក្មួយទាំងពីរមួយជឹវិតមានតែម្មង” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read Moreរឿងនេះមិនទាន់ចប់ទេ! ក្រោយស្ដាប់ការលើកឡើងរបស់ សុគន្ធ ចរិយា ស្រាប់តែអតីតប្រពន្ធដើម បានចេញមុខតបមកវិញហើយ ដោយបាននិយាយថា…(មានវីដេអូ)
មហាជនបានដឹងហើយថា នាពេលថ្មីៗមកនេះ បណ្តាញសង្គមហ្វេសប៊ុក និង TikTok បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបេក្ខភាពបវរកញ្ញាម្នាក់ ឈ្មោះថា សុគន្ធ ចរិយា ពាក់ស្លាកលេខ៧ ដែលល្បីថាមានស្នេហាត្រីកោណ ហើយក៏ជាជនទី៣ ក្នុងចំណងគ្រួសារអ្នកដទៃ ដែលធ្វើឲ្យរូបនាងរងនូវការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជន បន្ទាប់អតីតភរិយារបស់ អតីតសង្សារខ្លួនចេញមុខបកស្រាយ ។ ក្រោយពីការប្រកួតចប់ភ្លាម ស្រាប់តែអតីតបេក្ខភាពបវរកញ្ញា សុគន្ធ ចរិយា បានចេញមុខមកតតាំងការពារខ្លួនយ៉ាងលះៗ លែងមានការសម្រក់ទឹកភ្នែកដូចពីកាលដែលកំពុងប្រឡងដូចមុនទៀតឡើយ ។ ក្នុងវីដេអូមួយនេះ បេក្ខភាពរូបនេះ បានចេញមកបកស្រាយពិតជារឹងមាំ ថែមទាំងនិយាយលះៗ និងគ្មានសម្រក់ទឹកភ្នែកដូចមុន សូម្បីបន្តិច ដោយនិយាយរៀបរាប់ថា៖ “ខ្ញុំខុសខ្ញុំលើកដៃសុំទោស ប៉ុន្តែខ្ញុំអត់ដឹងរឿងក្នុងសាច់រឿងហ្នឹង ខ្ញុំទៅស្រលាញ់គាត់ស្គាល់គាត់ គាត់បានប្រាប់ខ្ញុំ គឺគាត់បានប្រាប់ខ្ញុំ គាត់ថាមានប្រពន្ធតែម្នាក់ មានកូនម្នាក់ គាត់មេម៉ាយកូនមួយ ប្រពន្ធគាត់គ្រោះថ្នា.ក់ច.រា.ច.រណ៍ស្លា.ប់ ដល់ពេលបច្ចុប្បន្នប្រពន្ធទី ១ របស់គាត់អត់ទាន់ស្លា.ប់ទេ ដល់ពេលខ្ញុំបើកហាងមួយគ្នាហើយ គឺលេចប្រពន្ធទី ២ គឺកូន ៣ នាក់” ។ ហើយក្នុងវីដេអូនេះដដែរ បេក្ខភាពរូបនេះបាននិយាយបន្តទៀតថា៖ “ហើយបានសុំខ្ញុំថាឲ្យប្រពន្ធទី ២ របស់គាត់ហ្នឹងមកហាងយកកូនមកទៅ គេនៅផ្ទះអផ្សុកអីចឹងទៅ ព្រោះក្នុងហាងហ្នឹងខ្ញុំចាត់ចែងធំជាងគេ តហើយពេលខ្ញុំដឹងរឿងហ្នឹងទាំងអស់ហ្នឹងទៅ ខ្ញុំបានចាកចេញពីគាត់ ព្រោះខ្ញុំគត់ថាមនុស្សប្រុសម្នាក់ហ្នឹងអត្មានិយម បោកប្រាស់គ្រប់សព្វបែបយ៉ាង អាត្មានិយខ្លាំងមែនទែ គេមែនហៅប្រុសទេគេហៅញី…”។ យ៉ាងណាមិញ ក្រោយពីមានការលើកឡើងរបស់ សុគន្ធ ចរិយា បាននិយាយដល់អតីតប្រពន្ធដើមបែបនេះ ភ្លាមៗនោះក៏មិននៅស្ងៀមដែរ អតីតប្រពន្ធដើមរបស់អតីតសង្សារ ក៏បានចេញមុខមកធ្វើការបកស្រាយតបទៅវិញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ នៅលើគេហទំព័ហ្វេសប៊ុកផេកឈ្មោះថា TOP Stars ។ ភរិយាអតីតសង្សារបស់ សុគន្ធ ចរិយា បានបកស្រាយថា៖…
Read Moreស្អាតម្លឹងៗ! អីយ៉ា រូបភាពប៉ុន្មានសន្លឹករបស់ ងិន ម៉ារ៉ាឌី ស្រស់ស្អាតឥតខ្ចោះ អង្រួនបេះដូងហ្វេនៗ ដល់ថ្នាក់អ្នកខ្លះចូលទៅ ខំមិន ថា..
ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ បវរកញ្ញាចក្រវាល Miss universe Cambodia 2021 កញ្ញា ងិន ម៉ារ៉ាឌី នោះ ដែលត្រូវបានមហាជនជាច្រើន មានការសរសើរជាខ្លាំងទៅលើនាង ជាមួយសមត្ថភាពដើរបង្ហាញម៉ូដ និងចំណេះដឹងរបស់នាង បូករួមជាមួយរូបសម្រស់ស្រស់ស្អាតទៀតនោះ ធ្វើឲ្យរូបនាងទទួលបានការគាំទ្រ និងស្រលាញ់ជាខ្លាំងពីសំណាក់មហាជន ។ យ៉ាងណាមិញ នាប៉ុន្មាថ្ងៃមុនមកនេះ មហាជនជាច្រើនហាក់នាំគ្នាបើកភ្នែកធំៗ ដោយឃើញស្រីស្អាតរូបនេះ បង្ហាញមុខមាត់គូស្នេហ៍ ដែលមានរូបរាងសង្ហាសាច់ដុំមាំដែលមានឈ្មោះថា Vannora Tith ហើយ ងិន ម៉ារ៉ាឌី ក៏ចាប់ផ្តើមបណ្តើរប្រុសស្អាតនេះដោយបើកចំហដូចគ្នា ។ ដោយឡែក នាពេលថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹករបស់ កញ្ញា ងិន ម៉ារ៉ាឌី បានធ្វើឲ្យមហាជនជាច្រើន បាននាំគ្នាសរសើរថាស្រស់ស្អាតមិនដាច់ពីមាត់ឡើយ ដែលនាងមើលទៅពិតជាសក្តិស័មរាជនីសម្រស់ពិតមែន ដោយនាងបានស្លៀករ៉ូបពណ៌ទឹកប៊ិច និងមានម៉ូតបញ្ចេញរាងចង្កេះ បូករួមជាមួយការផាត់មុខយ៉ាងស្រស់ស្អាតទៀតនោះ ធ្វើឲ្យរូបនាងកាន់តែលេចធ្លោមួយកំរិតទៀត ។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានពាក់ជាមួយនឹងមកុដ ដែលមើលទៅពិតជាសក្តិសមនឹងធ្វើជាបវរកញ្ញាចក្រវាឡកាលពីឆ្នាំ ២០២១ មែន មិនត្រឹមតែប៉ុណ្ណោះ រូបភាពប៉ុន្មានសន្លឹករបស់ ម៉ារ៉ាឌី កាន់តែមានភាពទាក់ទាញជាងមុនទៅទៀត បើទោះបីជាឆ្នាំនេះ នាងបានផ្ទេរមកុដឲ្យទៅបវរកញ្ញាចក្រវាឡឆ្នាំ ២០២២ ហើយក្តី តែនាងនូវតែទទួលបានការស្រលាញ់ពីសំណាក់អ្នកគាំទ្ររបស់នាងដដែរ ។ ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹកនេះ បានធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកគាំទ្របានផ្ទុះការសរសើរជាខ្លាំង រហូតដល់ថ្នាក់ខ្លះចូលទៅ ខំមិន បង្ហាញអារម្មណ៍ពិតចេញមកថា៖ “ស្អាតណាស់បងអឺយ, គ្មានទាស់ត្រង់អាយដល, So beautiful my queen, Forever queen, So pretty dear, So beautiful sis, You’re my only queen” ៕…
Read Moreអីយ៉ា! ក្នុងនាមជាស្វាមី សុខ រក្សា នាំភរិយា និងកូនស្រីសំណព្វចិត្តដើរ Shopping មើលទៅមានក្តីសុខដល់ហើយ
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ តារាសម្តែង កុល ដាវី បានសម្រាលកូនស្រីដំបូងរបស់ខ្លួនហើយ ដែលមានមុខមាត់ឃ្យូដគួរឲ្យស្រលាញ់ខ្លាំងណាស់ ថែមទាំងមានឈ្មោះយ៉ាងពីរោះថា រក្សា វីនីតា ។ អ្វីដែលមហាជនបានចាប់អារម្មណ៍ជាខ្លាំង និងមានការកោតសរសើរជាខ្លាំងចំពោះជីវិតគ្រួសារដ៏មានសុភមង្គលមួយនេះ ព្រោះជាញឹកញាប់គេតែងតែឃើញលោក សុខ រក្សា បង្ហាញនូវការបំពេញតួនាទីជាស្វាមី និងប៉ាដ៏សែនល្អមើលថែ ថ្នាក់ថ្នម គ្រប់បបែបយ៉ាងចំពោះប្រពន្ធ ជាពិសេសចាប់តាំងពីប្រពន្ធពពោះរហូតដល់ថ្ងៃសម្រាល ។ ចំណែកឯ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ គេបានឃើញអ្នកនាង កុល ដាវី និងស្វាមី បាននាំកូនស្រី បណ្តូលចិត្តដើរផ្សារ មើលទៅពិតជាមានក្តីសុខខ្លាំងបំផុត ។ មួយវិញទៀត អូន រក្សា វីនីតា ហាក់ប្រែប្រួលមុខមាត់ខ្លាំង ថែមទាំងគួរឲ្យក្នាញ់ទៀតផងដែរ ខណៈខានឃើញតែមួយពេលសោះ ។ ជាមួយគ្នានេះផងដែរ កុល ដាវី ក៏បានភ្ជាប់សារឲ្យដឹងទៀតថា៖ “វិនីតា និង ប៉ាប៉ា ថ្ងៃនេះ នាំម៉ាក់ម៉ាក់ ដើរshopping ម្តង តាំងពីពរពោះ អត់ដែលស្គាល់រសជាតិស្បែកជើងកែងទេ” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read Moreស្អាតម្ល៉េះលោកអើយ! អីយ៉ា ម៉ាក់លក្ខណ៍ ដាក់ប៉ុន្មានសន្លឹកនេះ ក្នុងឈុតកូនក្រមុំ ស្រស់ស្អាតខ្លាំងប្លែកភ្នែក ដល់ថ្នាក់ហ្វេនៗឃើញហើយចូល ខំមិន ថា…
មហាជនជាច្រើនដែលនិយមការលេងបណ្តាញសង្គម TikTok ពិតជាបានស្គាល់ច្បាស់ហើយ ម៉ាក់លក្ខណ៍ នោះ ដែលជាតារាក្នុង TikTok ដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រជាខ្លាំង បូករួមជាមួយរូបសម្រស់ស្រស់សោភាទៀតផងដែរ ។ ក្រោយសាងកេរ្តិ៍ឈ្មោះល្បីល្បាញហើយនោះ តារា TikTok រូបស្រស់នេះ ក៏ទទួលបានការងារយ៉ាងច្រើនជាហូរហែមិនដាច់សោះឡើយ ទាំងការថតសំអាងការ និងថតឲ្យផលិតផលផ្សព្វផ្សាយជាច្រើនក្នុងស្រុក ទើបធ្វើឲ្យតារាស្រីរូបនេះមានលទ្ធភាព ទិញរថយន្តទំនើបជិះសម្រាប់ខ្លួនឯង ទិញមាសពេជ្រ និងផ្ទះថែមទៀតផងដែរ ។ ដោយឡែក កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ ម៉ាក់លក្ខណ៍ បានសាងភាពភ្ញាក់ផ្អើល និងឆក់យកបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាខ្លាំង ក្រោយឃើញ ម៉ាក់លក្ខណ៍ បានតុបតែងខ្លួនបែបប្រពៃណីខ្មែរ ក្នុងឈុតកូនក្រមុំ មើលទៅពិតជាស្រស់ស្អាតខ្លាំង ។ ក្រោយឃើញបែបនេះភ្លាម ក៏មានបណ្តាអ្នកគាំទ្រជាច្រើន នាំគ្នាសរសើរមិនដាច់ពីមាត់ឡើយ ដល់ថ្នាក់អ្នកខ្លះចូលទៅ ខំមិន បែបនេះថា៖ “ស្អាតណាស់ហើយឡើងប្លែក, ស្អាតខ្លាំងណាស់, ស្អាតបែបទន់ភ្លន់គួរឲ្យស្រលាញ់, ស្អាតម្ល៉េះលោកអើយ, ស្អាតមើលសឹងតែមិនស្គាល់អូន, មុខដូចកូនក្មេងចឹងចែស្អាត, ស្អាតខ្លាំងណាស់អាដល, ប្រែកាយមែន ស្អាតណាស់, ស្អាតណាស់ម៉ាក់” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read Moreទឹកចិត្តមិត្តភក្តិ! ទោះបីជាមិនបានចូលដល់ Top 5 តែ ហង្ស សុរិយាន់បង្ហាញអារម្មណ៍រំភើបជំនួសពេលឃើញ ហង្ស ម៉ានីតា ទទួលបានមកុដ…(មានវីដេអូ)
សូមរំលឹកឡើងវិញដែរថា កាលពីរាត្រីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ បានឈានដល់វគ្គផ្តាច់ព្រ័តហើយ ដោយម្ចាស់មកុដបានទៅលើកញ្ញា ហង្ស ម៉ានីតា កូនកាត់បារាំង-ខ្មែរ វ័យត្រឹមតែ ២៣ ឆ្នាំ ក្រោយឆ្លងកាត់ការជ្រើសរើសយ៉ាងសម្រិតសម្រាំង អស់ជាច្រើនសប្តាហ៍មកហើយ ។ មួយវិញទៀត បើក្រឡេកទៅមើលតារាម៉ូដែល កញ្ញា ហង្ស សុរិយាន់ ដែលពាក់ស្លាកលេខ៣ ដែលតារាស្រីរូបនេះមានប្រជាប្រិយភាពជាមួយនឹង រូបរាងស្រស់ស្អាតខ្លាំង រាងស្លឹមរូបសម្ផស្សដ៏ទាក់ទាញរបស់នាង ។ បច្ចុប្បន្ននេះ រូបនាង ក៏កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់បានចូលរួមប្រកួតក្នុងកម្មវិធី Miss Universe Cambodia ដែលទទួលបានតំណែង Top10 ផងដែរ ។ យ៉ាងណាមិញ មហាជនជាច្រើនក៏បានដាក់ការំពឹងខ្ពស់ថា ហង្ស សុរិយាន់នឹងអាចឈានជើងចូលដល់ Top5 ឯណោះ ដោយហេតុថាបេក្ខភាពផ្សេងៗក៏មានសមត្ថភាព និងពិន្ទុចាញ់គ្នាតែបន្តិចប៉ុណ្ណោះ ទើបធ្វើឲ្យតារាស្រីរូបនេះមិនអាចឈានជើងដល់ Top5 បាន ។ ដ្បិតថា ហង្ស សុរិយាន់បានត្រឹមតែ Top 10 ពិតមែន ប៉ុន្តែនាងបែរផ្ទុះការចាប់អារម្មណ៍ជាខ្លាំងនៅពេលប្រកាសលទ្ធផលអ្នកឈ្នះមកុដ ក្នុងនោះផងដែរ សូរិយ៉ាន បានបង្ហាញសកម្មភាពដោយសុទ្ធសឹងចេញពីចិត្តរំភើបពេលខើញ ម៉ានីតា ទទួលបានមកុដដោយក្តីរំភើបញញឹមអបអរទះដៃសាទរ ដោយគ្មានការអាក់អន់ចិត្តអ្វីឡើយ ។ ក្រោយឃើញសកម្មភាពរបស់ ហង្ស សុរិយាន់ ហើយនោះ ក៏មានបណ្តាអ្នកគាំទ្រលាន់មមាត់សរសើរពីទឹកចិត្តរបស់នាងជាខ្លាំងដល់ថ្នាក់អ្នកខ្លះចូលទៅ ខំមិន បង្ហាញអារម្មណ៍បែបនេះថា៖ “នេះហើយទឹកចិត្ត មីស ដែលស្រលាញ់ដោយស្មោះលើវិស័យនេះ, គាត់រីករាយនិងភាពជោគជ័យរបស់មិត្តរួមការងាររបស់គាត់ គាត់ជាមនុស្សល្អដែលមិនច្រណែនមិត្តរួមការងារ, មានអារម្មណ៍ថាអាណិតគាត់, ឃើញហើយចង់ស្រក់ទឹកភ្នែក my queen ហេតុអ្វីអ្នកល្អយ៉ាងនេះ, នេះបានគេហៅថាមនុស្សដែលមានចិត្តជ្រះថ្លាចិត្តល្អ, ព្រោះគាត់ជាមនុស្សទទួលស្គាល់ការពិត, គាត់មានបេះដូងស្រស់ស្អាតmy queen” ៕…
Read More