អបអរសាទរផង! ព្រឹកនេះកូនប្រុសច្បង គង់ សូជាតិ ចូលរោងការហើយ ថែមទាំងលេចមុខ លោកជំទាវ ហ៊ុន ស៊ីណាត ដឹកដៃកូនកម្លោះទៀត

ពិតណាស់ គូស្វាមីភរិយាអ្នកសិល្បៈ ដែលជាពិធីករ និងជាពិធីការិនីដ៏ឆ្នើម ដែលទទួលបានការស្រលាញ់ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ហើយនាពេលមួយរយៈចុងក្រោយមកនេះ នៃអាជីពមួយនេះ តែងតែលេចមុខរបស់អ្នកទាំងពីរមិនដែលដាច់ឡើយ មិនថាក្នុងកម្មវិធីតូចធំឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅមុននេះបន្តិចនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ យោងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់ អ្នកនាង គង់ សុជាតិ បានទម្លាយរូបភាពជាច្រើនសន្លឹក អានាគតកូនប្រសាររបស់ខ្លួន ដែលមើលទៅកូនប្រុសស្រីពិតជាស័ក្តិសមគ្នាខ្លាំងណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ អ្នកនាង គង់ សុជាតិ ក៏បានភ្ជាប់សារឲ្យដឹងទៀតថា៖ “ពេលវាលាដែលរង់ចាំបានមកដល់ ពិតជាមានក្តីរីករាយនឹងរំភើបដែលស្អែកនេះជាថ្ងៃជយ័សិរីសួស្តីរបស់កូនទាំងពីរ សូមញាតិមិត្ត បងប្អូនចូលរួមជាកិត្តយសសម្រាប់ក្រុមគ្រួសាររបស់យើងខ្ញុំ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២២ នេះ កូនប្រុសរបស់តារាស្រីរូបនេះ បានកាន់ដៃគូដណ្តឹងចូលរោងការយ៉ាងរីករាយ និងភាពកក់ក្តៅយ៉ាងខ្លាំង ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមគ្រួសារទាំងសងខាង ក៏ដូចជាភ្ញៀវកិត្តយសមានមុខមាត់ក្នុងសង្គមផងដែរ ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាខ្លាំងនោះ អ្នកដឹកដៃកូនកម្លោះ គឺជាលោកជំទាវ ហ៊ុន ស៊ីណាត ផ្ទាល់ផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

មហាជនពេញចិត្តស្តូក ជាមួយចម្លើយបវរកញ្ញាលំដាប់រងទី ១ ដោយបានឆ្លើយយ៉ាងក្បះក្បាយត្រង់ៗ ល្អបំផុត…(មានវីដេអូ)

មហាជនជាច្រើនបានដឹងហើយរួចមកហើយថា កាលីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ ក្នុងកម្មវិធីប្រឡងបវរកញ្ញាល្បីឈ្មោះរបស់កម្ពុជា Miss Universe Cambodia 2022 បានរកឃើញម្ចាស់មកុដហើយ ដែលបានទៅលើកញ្ញា ហេង ម៉ានីតា និងលំដាប់រងទី ១ បានទៅលើកញ្ញា ហេង និស័្សយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់វគ្គឆ្លើយសំណួរ បេក្ខនារីកំពូលទាំង ១០ នោះ គេបានចាប់អារម្មណ៍ទៅលើបេក្ខនារីពាក់ស្លាក់លេខ ៩ កញ្ញា ហេង និស្ស័យ ដែលជាម្ចាស់ជ័យលាភីលំដាប់រងទី ១ ត្រូវបានមហាជនជាច្រើនលាន់តមាត់សរសើរគ្រប់គ្នា ពេលរូបនាង ឆ្លើយសំណួរអំពី Passionate «ការផ្តោតជាសំខាន់» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កញ្ញា ហេង និស្ស័យ ក៏បានឆ្លើយសំណួរនោះថា៖ “កាលខ្ញុំអាយុ១០ឆ្នាំ ខ្ញុំបានមើលកម្មវិធី ការប្រកួតសម្រស់បវរកញ្ញាល្បីបំផុត លើកញ្ចក់ទូរទស្សន៍ តែខ្ញុំមិនឃើញបេក្ខនារីណាម្នាក់ មកពីទឹកដីប្រទេសកម្ពុជាទាល់តែសោះ ខ្ញុំក៏បានប្រាប់ខ្លួនឯងថា ខ្ញុំនឹងនៅទីនោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃអនាគត មិនដឹងថាដោយរបៀបណា ពេលណា តែខ្ញុំនឹងនៅទីនោះ។ ឪពុកម្តាយ បង្រៀនខ្ញុំឲ្យខិតរៀនសូត្រ ដូច្នេះហើយ ទើបខ្ញុំមកឈរដល់ទីនេះ អ្នកគ្រប់គ្នាពិតអាចដើរតាមក្តីស្រមៃបាន ហើយអ្នកក៏អាចក្លាយជាអ្នកប្រយុទ្ធម្នាក់ដូចជា រូបខ្ញុំបាន” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More

Wow! ស្មានតែបវរកញ្ញាមកពីណា តាមពិត មាស សុខសោភា សោះដើរបង្អួតរាងឡើងកប់ហ្ម៎ង ហ្វេនៗឃើញហើយចូលទៅ ខំមិន ថា…(មានវីដេអូ)

ហ្វេសប៊ុក៖ ពិតណាស់ មាស សុខសោភា គឺជាតារាចម្រៀងមួយដួងដែលអ្នកគាំទ្រតែងតែចូលចិត្ត ដោយនាងមានសំនៀងធ្ងន់ដ៏ក្រអួនក្រអៅ ត្រូវនឹងបទមនោសញ្ជេតនា រាល់បទចម្រៀងរបស់នាងចេញមកម្តងៗ ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តអ្នកស្ដាប់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ទោះបីជាអាយុកាន់តែរាងជ្រេបន្តិចមែន តែរូបនាងត្រូវបណ្តាអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរគ្រប់ៗគ្នា សម្រស់នៅតែស្រស់ស្អាតខ្លាំ ជាមួយរូបរាងកាន់តែស្អាត ទាក់ទាញខ្លាំងណាស់តែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ មាស សុខសោភា បានបង្ហាញខ្លួនបង្អួតរាងក្នុងឈុតរ៉ូបយ៉ាងស្រស់ស្អាតដូបវរកញ្ញាអ៊ីចឹង ដោយបង្វិលខ្លួនរាងយ៉ាងស្លឹមស្វែលតែម្តង មើលទៅពិតជាទាក់ទាញណាស់ ខណៈដែលវ័យរបស់នាងកាន់តែជ្រេបន្តិចក្តីក៏ដោយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបែបនេះភ្លាម ហ្វេនៗជាច្រើនទប់ចិត្តមិនបានក៏នាំគ្នាចូលទៅ ខំមិន លើកឡើងយ៉ាងដូច្នេះថា៖ “កប់ណាស់បងភា, មកយកមកុដវិញមក idol, ស្អាតខ្លាំងណាសើអាយដល, ស្អាតខ្លាំងណាស់, ស្អាតណាស់យាយអើយ, ស្អាតមេសបងភា, ឈុតស្អាតណាស់បង, ស្អាតណាស់ my idol, ស្រលាញ់Miss កំពង់ស្ពឺពេញបេះដូង, ឈុតនេះកប់” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More