ខ្ទិចបេះដូងហ្វេនៗអស់ បើ សម្រស់ រចនា រ៉ាវ៉ាឌី ស្រស់ស្អាតម្លឹងៗ ជាមួយឈុតរ៉ូបពណ៌ក្រហមឡើងស្រស់តែម្តង, ដល់ថ្នាក់ហ្វេនៗឃើញហើយ ខំមិន ម្នាក់មួយម៉ាត់ថា…

តារាសម្តែងស្រីពន្លកថ្មី កញ្ញា រចនា រ៉ាវ៉ាឌី ដែលបច្ចុប្បន្ននេះ កំពុងតែទទួលបានការស្រលាញ់ចូលចិត្ត និងគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់ ជាពិសេសបណ្តាមិត្តយុវវ័យតាមរយៈ ស្នាដៃសម្តែងក្នុងខ្សែភាពយន្តខ្មែរតូចធំជាច្រើនកន្លងមក ដែលរូបនាងក្តោបបានតំណែងជាតួឯកស្រីជាបន្តបន្ទាប់ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោពីទទួលបានការចាប់អារម្មណ៍ និងមានការគាំទ្រពេញទំហឹងនោះ រចនា រ៉ាវ៉ាឌី ពិតជាមានទេកោសល្យខាងផ្នែកវិស័យសម្តែង ភាពប៉ិនប្រសប់របស់នាង តែងតែត្រូចបានមហាជនលើកសរសើរដល់រូបនាងមិនដាច់ពីមាត់ឡើយ ព្រោះថា ស្រីស្អាតរូបនេះកើតមកមានទាំងព្រម មិនថាមុខមាត់ កម្ពស់ខ្ពស់ស្រឡះ ដលខ្លួន ស្រឡូនពិតជាមានភាពទាក់ទាញខ្លាំងមែនទែន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាញឹកញាប់ រចនា រ៉ាវ៉ាឌី តែរំលចខ្លួនជាមួយនឹងភាពស្រស់ស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទាំងការស្លៀកពាក់ ភាពស៊ីវិល័យ ការតុបតែងខ្លួន ឲ្យមានភាពស្រស់ស្អាតហើយនោះ ក៏ឆ្លៀតពេលវេលាទំនេរពីការងារ ទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយ រកក្តីសុខឲ្យខ្លួនឯងផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ រចនា រ៉ាវ៉ាឌី ឆក់បានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ក្រោយរូបនាងបានបង្ហោះរូបភាពថ្មីៗប៉ុន្មានសន្លឹក ជាមួយនឹងការតុបតែងខ្លួនបែបស្រទន់ អមជាមួយរ៉ូបពណ៌ក្រហមស្រស់ សក្ក័សមជាមួយនឹងរាងរូវរបស់នាងជាខ្លាំង ទោះមើលយូរយ៉ាងណាក៏នៅតែស្រស់ស្អាតដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ មានហ្វេនៗជាច្រើនទប់ចិត្តមិនបាន នាំគ្នាចូលទៅ ខំមិន សរសើរថាស្រស់ស្អាតមិនដាច់ពីមាត់ ដល់ថ្នាក់អ្នកខ្លះចូលទៅ ខំមិន បង្ហាញអារម្មណ៍របស់ខ្លួនថា៖ “ស្អាតណាស់ប្អូនស្រី, ស្រស់ម្លេះទេម៉ាយលើប, ស្អាតខ្លាំងណាស់អូនឈុតហ្នឹង, ស្អាតណាស់បងស្រី, ខ្ទិចបេះដូង” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

អីយ៉ា! ម៉ាដូណា ធ្វើខួបអាពាហ៍ពិពាហ៍ គម្រប់ ៧ ឆ្នាំ បញ្ជាក់ចិត្តស្មោះជូនគូស្នេហ៍ ឆ្លៀតទម្លាយរឿងរ៉ាវខ្លះៗទៀតថា…(មានវីដេអូ)

បើនិយាយដល់ឈ្មោះ ម៉ាដូណា ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ ដែលរូបលោកជាតារាសម្តែងម្នាក់ដែលទទួលបានប្រជាប្រិយភាពជាខ្លាំង ជាមួយភាពប៉ិនប្រសប់របស់លោក កំប្លុងកំប្លែង ធ្វើឲ្យអ្នកបានទស្សនាហើយរំសាយអស់ភាពកង្វល់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ តារាប្រុសរូបនេះ ក៏បានទម្លាយរឿងរ៉ាវទំនាក់ទំនងស្នេហារវោងបុរស និងបរុសជាមួយគូស្នេហ៍ពេញមុខពេញមាត់ច្រើនឆ្នាំទៅហើយ ដែលកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ រូបលោកបានរៀបចំកម្មវិធីខួបអាពាហ៍ពិពាហ៍គម្រប់ ៧ ឆ្នាំ ដោយរលោក ម៉ាដូណា បានបង្ហើបថាការពិស្គាល់គ្នាយូរឆ្នាំមកហើយ ប៉ុន្តែនេះបើគិតចាប់ពីពេលស្គាល់គ្នា នៅក្បែរគ្នា គឺ ៧ ឆ្នាំហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិណាស់ ទាល់តែទម្លាយរឿងរ៉ាវខ្លះៗ ទើបដឹងថា គូស្នេហ៍បុរស និងបុរសដូចគ្នា ម៉ាដូណា ស្រលាញ់គ្នាស្មោះស័្មគ្រមែន ព្រោះសព្វថ្ងៃនេះ អ្នកទាំងពីរស្វះស្វែងរកលុយ នាំគ្នាដោះបំណុលព្រោះរឿងតុនទីន មិនរត់ចោលគ្នាឡើយ ជាពិសេសអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំងនោះ គឺរូបលោក ធ្លាប់មានសង្សារច្រើននាក់មកហើយ ប៉ុន្តែគូស្នេហ៍ម្នាក់នេះ ប្លែកខុសពីបុរសមុនៗ ស្រលាញ់យើងស្មោះស្ម័គ្រ មើលថែរក្សាចេញពីចិត្ត ទើបធ្វើឲ្យខ្លួនទុកចិត្ត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយក្នុងបទសម្ភាសន៍នោះផងដែរ អ្នកទាំងពីរ ក៏មានគម្រោងរៀបការដែរ ប៉ុន្តែ ២ ទៅ ៣ ដងហើយត្រូវបានបរាជ័យ លើសពីនេះទៅទៀត ប្រសិនបើ បានរៀបការរួចរាល់អ្នកទាំងពីរ ក៏មានម្រុងនឹងយកកូន ដោយប្រើមេជីវិតខ្លួនផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More

គ្រោះក្លាយជាលាភ! ទុំ សុវត្ថិ ក្លាយជាទូតសុច្ឆន្ទ:តំណាងអោយស្មាតហ្វូនមួយដ៏ល្បីឈ្មោះ និងប្រកាសបទ Original Song ជាផ្លូវការ

មហាជនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ ទុំ រដ្ឋា ឬហៅថា ទុំ សុវត្ថិ នោះ ដែលជាអតីតបេក្ខភាពមួយរូបក្នុងការប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី ៤ ។ ហើយមហាជនមួយចំនួនយល់ឃើញថា បេក្ខភាពរូបនេះ បកស្រាយបទចម្រៀងបានយ៉ាងពីរោះ អាចទទួលយកបាន ប៉ុន្តែបែរជាធ្លាក់ត្រឹមវគ្គ Judge Audition មិនអាចឆ្ពោះដំណើរទៅកាន់វគ្គបន្តទៀតបាន បង្កឲ្យមានមតិរិះគន់មិនពេញចិត្តជាខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជា ទុំ សុវត្ថិ មិនជោគជ័យក្នុងការប្រឡងចម្រៀងក៏ដោយ តែ ទុំ សុវត្ថិ ត្រូវបានមហាជនជាច្រើន មានការអាណិតអាសូរ និងស្រលាញ់គាំទ្រដល់រូបលោកជាខ្លាំង រហូតលោកមានឱកាសការងារពីខាងក្រុមហ៊ុនធំៗជាច្រើនផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ យោងតាមរយៈគណនីហ្វេសប៊ុកផេកផ្លូវការរបស់ Huawei Mobile ប្រកាសឲ្យដឹងដែរថា៖ “សូមស្វាគមន៍ដ៏កក់ក្តៅចំពោះ លោក ទុំ សុវត្ថិ ក្លាយជាទូតសុច្ឆន្ទ: និងក្លាយជា Original Song Artist របស់ក្រុមហ៊ុន HUAWEI ចាប់ពីថ្ងៃនេះតទៅ ក្រុមហ៊ុន HUAWEI នឹងធ្វើការសហការផលិតនូវបទ Original Song និង មាតិកាថ្មីៗ ដើម្បីបំពេញចិត្តដល់អតិថិជនដែលស្រលាញ់គាំទ្ររូបលោក !” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនទាន់អស់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២២ នេះ គណនីហ្វេសប៊ុកផេកដដែល ក៏បានបញ្ជាក់ទៀតថា៖ “សូមអបអរដល់លោក ទុំ សុវត្ថិ និង ក្លាយជាទូតសុច្ឆន្ទ:តំណាងអោយស្មាតហ្វូន HUAWEI និង ប្រកាសបទOriginal Song ផ្លូវការរបស់ក្រុមហ៊ុន HUAWEI” ។…

Read More

រូបពិត សំឡេងពិត! ឃ្លាតឆ្ងាយសិល្បៈរាប់ឆ្នាំ ហេង ប៊ុនលាភ មិនផ្លាស់ប្តូរសោះ រូបរាងស្រស់សង្ហា បកស្រាយបទចម្រៀងនៅតែមានទឹកដម ផ្អែមស្រទន់ ពីរោះណាស់…(មានវីដេអូ)

លោក ហេង ប៊ុនលាភ គឺជាតារាចម្រៀងប្រុសម្នាក់ដែលមានទឹកដមសំនៀង ផ្អែមស្រទន់ ដែលពេលនោះរូបលោកក្តោបបានប្រជាប្រិយភាពយ៉ាងច្រើនភ្លូកទឹកភ្លូកដីគួរឲ្យកត់សម្គាល់ជាខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត រាល់បទចម្រៀងជាច្រើនបទរបស់លោក នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តអ្នកស្ដាប់យ៉ាងខ្លាំងដដែល រហូតមកដល់ពេលនេះ ដែលមានដូចជាបទ «ជីដូនកាកី» «ទឹកភ្នែកស្វាមីស្រីឡង់សេ» និង «សឹងហួសព្រោះស្នេហ៍» ហើយក៏នៅមានបទចម្រៀងពីរោះជាច្រើនបទៀត ដែលមិនអាចលើកយកមករៀបរាប់បាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សព្វថ្ងៃនេះ ហេង ប៊ុនលាភ ហាក់ស្ងប់ស្ងាត់កាន់តែឆ្ងាយពីវិស័យសិល្បៈ ដោយមួយរយៈធំ គេមិនសូវបានឃើញរូបលោកបង្ហាញវត្តមានចូលរួមសម្តែងខ្សែភាពយន្តនានា ឬក៏លេចមុខក្នុងកម្មវិធីតូចធំតាមកញ្ចក់ទូរទស្សន៍ជាញឹកញាប់កាលពីមុនឡើយ បែរជារឃើញរូបលោកភាគច្រើនថតរូបនៅតែវាលស្រែវាលចម្ការទៅវិញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ អ្នកគាំទ្រហាក់មានការរីករាយជាខ្លាំង ដោយកម្មវិធីជជែកកម្សាន្ត 3FUN បានអញ្ជើញតារាចម្រៀងប្រុសរូបនេះ ចូលរួមក្នុងការសម្ភាសន៍ ហើយរូបលោកក៏បានលើកបទចម្រៀង «ទឹកភ្នែកស្វាមីស្រីឡង់សេ» យកមកបទស្រាយ ក្នុងកម្មវិធីនេះផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយស្ដាប់ចម្រៀងរបស់ ហេង ប៊ុនលាភ ចប់ភ្លាម បានធ្វើឲ្យហ្វេនៗជច្រើនឡើងភ្ញាក់ព្រឺត ព្រោះកន្លងផុតច្រើនឆ្នាំមកហើយ រូបសម្បត្តិនៅសង្ហា មិនចាញ់កាលពីនៅកម្លោះ សូម្បីតែទឹកដមសំឡេង ក៏មិនផ្លាស់ប្តូរអីបន្តិច នៅតែមានសំនៀងផ្អែមស្រទន់ និយាយពីរោះខ្លាំងតែម្តង ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សានាវីដេអូខាងក្រោមនេះ ។

Read More

លង់ស្នេហ៍បាត់! អីយ៉ា សុតធីតា ប៉ូគឹមថេង ដាក់ប៉ុន្មានសន្លឹកនេះ ជាមួយឈុតកូនក្រមុំពណ៌ទឹកមាស សក្ក័សមជាមួយនឹងរូបសម្រស់ខ្លាំងមែនទែន ទន់ភ្លន់ណាស់

បើនិយាយដល់ Miss Grand Cambodia 2021 មហាជនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយនោះ គឺ កញ្ញា សុតធីតា ប៉ូគឹមថេង ដែលជាបវរកញ្ញាមួយរូបដែលទទួលបានការគាំទ្រ និងស្រលាញ់ចូលចិត្តពីសំណាក់ទស្សនិកជន ព្រោះតែរូបនាង ក៏ជានារីមួយរូបដែលលេចធ្លោជាខ្លាំង ក្នុងចិត្តមហាជនអ្នកគាំទ្រ ទាំងរូបសម្រស់ អត្តចរិកសុខភាពរាបសារគួរឲ្យស្រលាញ់ បូករួមជាមួយចំណេះដឹង និងសមត្ថភាពជាច្រើនផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្ននេះ សុតធីតា ប៉ូគឹមថេង កំពុងតែផ្ទុះការចាប់អារម្មណ៍ និងទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ក្រោយពេលអាចដណ្តើមបានតំណែង កំពូលទាំង ១០ ក្នុងការប្រកួតសម្រស់ថ្នាក់អន្តរជាតិ Miss Grand International 2021 បំបែកកំណត់ត្រាកម្ពុជា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាញឹកញាប់ ប៉ូគឹមថេង តែងតែបង្ហោះរូបភាពថ្មីៗជាច្រើនសន្លឹក ជាមួយការតុបតែងខ្លួន និងការលេងស្ទាយ៍ប្លែកៗ ហើយក៏ឆ្លៀតពេលទំនេរពីការងារ មានដំណើរកម្សាន្តតាមទីកន្លែងជិតឆ្ងាយជាហូរហែ ផ្តិកយករូបភាពថ្មីៗបង្អួតមហាជនឲ្យបានឃើញផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ សុតធីតា ប៉ូគឹមថេង បង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយឈុតកូនក្រុមុំប្រពៃណីខ្មែរ ពណ៌មាស មើលទៅពិតជាស្រស់ស្អាតសក្ត័សមនឹងរូបរាងជាខ្លាំង បូករួមជាមួយការផាត់មុខបែបនេះទៀត ធ្វើឲ្យ បវរកញ្ញារូបនេះ កាន់តែលេចធ្លោមួយកំរិតទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយរូបភាពប៉ុន្មានសន្លឹកនេះ បានឆក់យកការសរសើរជាខ្លាំងពីសំណាក់មហាជនមិនដាច់ពីមាត់ឡើយ ដល់ថ្នាក់អ្នកខ្លះទប់ចិត្តមិនបាន ក៏នាំគ្នាចូលទៅ ខំមិន បង្ហាញអារម្មណ៍ពិតរបស់ខ្លួនចេញមកថា៖ “So beautiful my queen, លង់នឹងសម្រស់ ចរិយា មារយាទ។ល។របស់បងស្រីហើយ, ព្រះអាទិត្យនៅតែបន្តរះដើម្បីហ្វេន, ស្រស់ស្អាតណាស់បងធីដា, caption ញ៉ាក់, ស្អាតបង” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ថ្ងៃមុនព្រះសីហនុ ឥឡូវដល់ទឹកដីអង្គរវត្តបាត់ ឆ្លៀតដាកប៉ុន្មានប៉ុស្តិ៍នេះ មើលទៅស្អាតៗដល់ហើយ ឃើញការថតរូប ចំរើន សុភ័ក្រ្ត គួរឲ្យចាប់អារម្មណ៍ពេក ហ្វេនៗចូល ខំមិនថា…

ពិតណាស់ ចំរើន សុភ័ក្រ្ត គឺជាតារាចម្រៀងស្រីតូច្រឡឹងមួយរូប្រចាំផលិតកម្មរស្មីហង្សមាស ហើយរូបនាងក៏ជាអតីតនិស្សិយ នៅឯមហាវិទ្យាល័យដូតន្រ្តីជំនាញខាងផ្នែកមហោរីផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាចម្រៀងស្រីតូច្រឡឹងរូបនេះ ក៏មានសមត្ថភាពអាចរាំទម្រង់សិល្បៈរបាំបុរាណខ្មែរ និងរបាំប្រពៃណីបានដែរ ដោយរូបនាងធ្លាប់បានហ្វឹកហាត់ និងសម្តែងរបាំបុរាណ ក្នុងក្រុមកុមារបានសាក់មុនក្លាយជាតារាចម្រៀងតារយៈការប្រឡងក្នុងកម្មវិធី The Voice Cambodia ។ ជាពិសេសនាងក៏បានបន្តហាក់តរៀនជាមួយបងប្អូននាង មានដូចជាជំនាញរបាំប្រពៃណី និងរបាំបុរាណ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំរើន សុភ័ក្រ្ត ក៏បានក្លាយជាសិល្បការិនីពហុជំនាញមួយរូបដែលមានទេពកោសល្យយ៉ាងច្រើននៅក្នុងវិស័យសិល្បៈ ថែមទាំងទទួលបានការគាំទ្រជាខ្លាំង និងទីផ្សារខ្លាំងគួរឲ្យកត់សម្គាល់ ជាពិសេសចាប់តាំងពីនាងបានក្លាយជាម្ចាស់ពានជ័យលាភី «The Mask Cambodia» រដូវកាលទី ១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សព្វថ្ងនេះ តារាចម្រៀងស្រីតូច្រឡឹងរូបនេះ កំពុងតែជោគជ័យជាខ្លាំងក្នុងអាជីព និងមុខជំនាញផ្ទាល់ខ្លួនជាខ្លាំង ថែមទាំងមានលេចមុខក្នុងកម្មវិធីប្រគុំតន្រ្តីតូចធំនានាជាច្រើនផងដែរ ហើយរាល់បទចម្រៀងថ្មីៗរបស់នាង តែងតែទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មិត្តអ្នកស្ដាប់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២២ នេះ ចំរើន សុភ័ក្រ្ត បានទៅដល់អង្គរវត្តបាត់ ក្នុងខេត្តសៀមរាប មិនបង្អន់យូរឡើយ តារាចម្រៀងស្រីរូបនេះ ក៏បានតុបតែងខ្លួនជាមួយសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ដើម្បីផ្តិតយករូបភាពទុកជាអនុស្សវីយ៍ ឆ្លៀតបង្ហោះឲ្យមហាជនបានទស្សនាផងដែរ ។ ឃើញការថតរូបមើលទៅគួរឲ្យចាប់អារម្មណ៍ខ្លាំងពេក ហ្វេនៗទប់ចិត្តមិនបានក៏នាំគ្នាចូលទៅ ខំមិន ថា៖ “ពាក់ចឹងស្អាតពិតៗបងទាំង៣, So beautiful idol, Beautiful sisters, So pretty” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ខុសបច្ចេកទេស! អ្នកម៉ាក់ ឱក សុគន្ធកញ្ញា នាំអូនឆលី ថតរូបធ្វើស្ទាយ៍ឈរផ្អែកទៅក្រោយលើកជើងមួយ, គ្រឺតស្ទាយ៍ ឆលី ពេក ហ្វេនៗដាក់ម្នាក់មួយម៉ាត់ថា..

កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានប្រិយមិត្តជាច្រើនបានស្គាល់យ៉ាងច្បាស់ ហើយក៏ជាតារាចម្រៀស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានសំឡេងយ៉ាងពីរោះ ទេពកោសល្យសិល្បៈ ដ៏សម្បូរបែប និងមានឥទ្ធពលយ៉ាងខ្លាំង ថែមទាំងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីស្រទាប់មិត្តយុវវ័យស្ទើរតែគ្រប់មជ្ឈដ្ឋានទៅហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយសាងកេរ្តិ៍ឈ្មោះល្បីល្បាញលើវិស័យចម្រៀងជាច្រើនឆ្នាំហើយនោះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានចូលរោងការតាមប្រពៃណីខ្មែរជាមួយលោក អ៊ីង សុខលី អស់រយៈពេលជាង ៣ ឆ្នាំមកហើយ ថែមទាំងមានកូនប្រុសម្នាក់ដ៏ឆ្លាតវៃឈ្មោះថា អ៊ីង បញ្ញាបុត្រ ហៅថា ឆលី ជាចំណងដៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ សព្វថ្ងៃនេះ អ្នកនាង ឱក សុគន្ធកញ្ញា កំពុងសាងក្តីសុខជាមួយក្រុមគ្រួសារដ៏តូចរបស់ខ្លួន ដែលពេលខ្លះឆ្លៀតពេលទំនេរពីការងារ នាំគ្រួសារទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយ ថែមទាំងដល់ក្រៅប្រទេសទៀតផង ដើម្បីផ្តិតយករូបភាពទុកជាអនុស្សាវរីយ៍ ឆ្លៀតបង្ហោះរូបភាពបែបផ្អែមល្ហែមឲ្យមហាជនបានទស្សនា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ នៅមុននេះបន្តិចនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញ ឱក សុគន្ធកញ្ញា និង អូនឆលី បង្ហោះរូបភាពមួយសន្លឹកផ្ទឹមនឹងគ្នាជាមួយស្ទាយ៍ឈរផ្អែកទៅក្រោយលើកជើងមួយជំហាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ គណនីហ្វេសប៊ុកផេកឈ្មោះ Oeng Panhaboth – Charlie ក៏បានភ្ជាប់សារទៀតថា៖ “រៀន style ថតជាមួយ Mommy” ។ គ្រឺត អូនឆលី បញ្ចេញស្ទាយ៍ខ្លាំងពេកហ្វេនៗចូលទៅ ខំមិនថា៖ “Love, So cute, ឃើញអូនបុត្រ ខ្នាញ់ញាស់, ដាក់ជើងមិនស្រួលសោះ, ខុសបច្ចេកទេស, យ៉ាងម៉េចក៏cute” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ពេជ្រ សោភា ហួសចិត្តនឹងអ្នកទើស រឿងថ្ងៃចូលរួមមង្គលការគេ គ្មានពេជ្រពាក់នឹងគេ មានអីស្រា់បតែ សោភា បង្ហោះសារដាក់ទៅវិញថា..

អាចនិយាយបានថា ពេជ្រ សោភា ត្រូវបានគេចាត់ទុកជាតារាចម្រៀងស្រីម្នាក់ដ៏លេចធ្លោ នៅក្នុងសង្គមសិល្បៈនាពេលបច្ចុប្បន្ននេះ ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ជាច្រើននាក់ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើនិយាយពីរូបសម្រស់វិញ តាំពីឈានជើងចូលដល់វ័យ ៣៩ ឆ្នាំ ពីមួយថ្ងៃទៅមួយថ្ងៃ តារាស្រីសាច់ចាំរូបនេះ ក៏កាន់តែស្រស់ស្អាតខ្លាំង ហើយជាពិសេសនោះ ពេជ្រ សោភា បានធ្វើឲ្យមហាជនជាច្រើនមានការសរសើរពេញបណ្តាញសង្គម ដោយរូបនាងតែងតែចេញមកបង្ហាញខ្លួនជាមួយនឹងរូបសម្រស់ឡើងខ្ញង់ ចេញរាងឡើងស្រឡូនដូចអ្នកបង្ហាញម៉ូដអាជីពអ៊ីចឹង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ គឺជាថ្ងៃមង្គលការកូនប្រុសច្បងរបស់ គង់ សុជាតិ គេក៏បានឃើញវត្តមានរបស់កំពូលតារាប្រុសស្រីល្បីៗជាច្រើនដួងបានអញ្ញើញចូលរូម ថែមទាំងបានតុបតែងខ្លួនបង្អួតសម្រស់រៀងៗខ្លួន ដើម្បីឆក់យកភាពទាក់ទាញពីសំណាក់មហាជនផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្ងៃមង្គលការកូនប្រុសច្បងអ្នកនាង គង់ សុជាតិ ក៏មានវត្តមានកំពូលតារាចម្រៀងស្រី ពេជ្រ សោភា ក៏បានចូលរួមជាមួយនឹងការបង្ហាញខ្លួនក្នុងឈុតរ៉ូបពណ៌ស្វាយត្របែកព្រៃយ៉ាងស្រស់ស្អាតខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងការតុបតែងខ្លួននេះ គេបានឃើញតារាចម្រៀងស្រីរូបនេះ មិនបានពាក់គ្រឿងមាសពេជ្រអាលង្ការ សម្ញែងអ្វីច្រើននោះដែរ ភ្លាមៗនោះស្រាប់តែមានអ្នករិះគន់ទៅលើរូបនាងថា ចូលរួមកម្មវិធីគេទាំងមូលតែបែរជាគ្មានពេជ្រពាក់នឹងគេទៅវិញ ។ ជាការឆ្លើយតបទៅ ពេជ្រ សោភា បានបង្ហោះសារទៅវិញ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ បែបនេះថា៖ “ផ្ងើរជូនបងស្រីម្នាក់នោះជាពិសេស បងនិយាយថា ពេជ្រ សោភា ទៅការគេទាំងមូលធ្វើខ្លួនចេញមកដូចអត់សមសោះ ថ្ងៃក្រោយបើគ្មានរបស់ពាក់មកខ្ចីខ្ញុំពាក់ទៅ បើក្រដឹងថាក្រ ចាញ់គេពាក់ពេជ្រពេញៗខ្លួន (❄️✝️បងអើយខ្ញុំពាក់ពេជ្រតាំងពីថ្ងៃដែលខ្ញុំកើតរហូតដល់ថ្ងៃនេះគឺ💎ពេជ្រ សោភា✝️❄️) មួយទៀតបងឯងកើតអីមកខឹងនឹងខ្ញុំមិនពាក់ពេជ្រ នឹងបង 💎✝️😂” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ឡើងស្រស់តែម្តង! សុខ និដាណាត់ ស្លៀតឈុតកូនក្រមុំ ប៉ុន្មានឈុតនេះ មើលមិនដាក់ភ្នែកសោះ បើស្រស់ស្អាតម្លឹងៗ

ពិតណាស់ Miss Teen International Cambodia 2022 គឺបានទៅលើយុវតី សុខ និដាណាត់ ហើយអាចនិយាយបានថានាងជាបវរកញ្ញាយុវតីអន្តរជាតិកម្ពុជាជំនាន់ទី ២ ដែលនឹងត្រៀមខ្លួនទៅប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខនេះហើយ ។ ខណៈគ្រងតំណែមួយនេះ គេក៏បានចាប់អារម្មណ៍ទៅលើនាងជាច្រើន ថែមទាំងទទួលបានការងារជាច្រើន មិនថតស្ពត ឬថតសំអាងការឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីគ្រងមកុដ Miss Teen International Cambodia 2022 ហើយនោះ យុវតី សុខ និដាណាត់ កាន់តែមានរូបសម្រស់ស្រស់ស្អាតប្លែកទាក់ទាញខ្លាំងជាងមុនទៅទៀត ។ ជាពិសេសនោះ រាល់គ្រប់រូបភាពដែលយុវតីរូបនេះបានបង្ហោះនៅលើបណ្តាញសង្គម សុទ្ធតែទទួលបានការសរសើរពីសំណាក់អ្នកទស្សនា ម្នាក់ៗឡើងភ្លឹកជាមួយនឹងសម្រស់របស់នាង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ គេបានឃើញ សុខ និដាណាត់ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកថ្មីៗមកទៀតហើយ ក្រឡេកមើលសម្រស់ការស្លៀកឈុតកូនក្រមុំ មើលទៅនាងពិតជាស្រស់សោភា ទនភ្លន់ សមសួនខ្លាំងតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ ទាំងបីឈុតដែលនាងបានស្លៀកនេះ មើលទៅក៏ប្រណីតខ្លាំងណាស់ដែរ ថែមទាំងមានការច្នៃឡើងយ៉ាងស្រស់ស្អាតទៀត ដែលជាហេតុធ្វើឲ្យសម្រស់បវរកញ្ញរូបនេះ កាន់តែលេចធ្លោយ៉ាងខ្លាំង ថែមទាំងទទួលបានការសរសើរពីសំណាក់មហាជនផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More