ទម្លាយរូបភាព ឌី បញ្ញាវិមាលា ប៉ុន្មានសន្លឹកនេះ ក្នុងឈុតកូនក្រមុំ ពិតជាស្រស់ស្អាតសមសួនណាស់ ជាពិសេសស្នាមញញឹមយ៉ាងស្រទន់តែម្តង

ពិតណាស់ បវរកញ្ញាយុវតីកម្ពុជា ២០២១ កញ្ញា ឌី បញ្ញាវិមាលា ក្រោយពីបានជាប់ឈ្មោះ Miss Teen International Cambodia យុវតីរូបនេះ តែងតែទទួលសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសរូបនាងទទួលបានការជាបន្តបន្ទាប់ ទាំងថតម៉ូដ ថតសំអាងការ និងថតស្តតពាណិជ្ជកម្មជាដើម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមទៀតនោះ ខណៈកំពុងតែត្រៀមទៅប្រកួតលើឆាកអន្តរជាតិ គេក៏ដឹងដែរថា នាពេលថ្មីៗមកនេះ នាងទទួលបានថតរឿងអប់រំខ្លីៗជាច្រើន បើនិយាយដល់រឿងអប់រំខ្លីៗ ដែលយុវតីរូបនេះ បានសម្តែង ឃើញថានាងធ្វើបានយ៉ាងល្អ មិនចាញ់តារារាមច្បងប៉ុន្មានឡើយ ។ ជាពិសេស រូបនាងក៏ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាសរសើរពីការសម្តែងរឿងរបស់នាងផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត បើងាកទៅមើលទៅលើរូបសម្រស់របស់ ឌី បញ្ញាវិមាលា ឯណោះវិញ ទោះបីជារូបនាងនៅវ័យក្មេងក៏ដោយ តែនាងអាចរក្សាសម្រស់បានល្អហើយថែមទាំងពូកែរៀបចំខ្លួនបានយ៉ាងស្រស់ស្អាតមើលទៅមានភាពទាក់ទាញមិនណយឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង នាពេលថ្មីៗមកនេះ គេបានឃើញរូបនាង បានចែករំលែកនូវរូបភាពប៉ុន្មានសន្លឹក ជាមួយការថតសំអាងការស្លៀកឈុតកូនក្រមុំបែបប្រពៃណីខ្មែរ មើលទៅរូបនាងពិតជាស្រស់សោភា សមសួនខ្លាំងតែម្តង ។ បើមើលទៅទឹកមុខវិញ រូបនាងបានបញ្ចេញស្នាមញញឹមយ៉ាងស្រទន់ រាយមន្តស្នេហ៍ បានធ្វើឲ្យអ្នកមើលចាប់ភ្លឹកជាមួយនឹងរូបសម្រស់នាងគ្រប់ៗគ្នា ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

សមសួនណាស់! សំណាង អេលីណា ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ក្នុងឈុតប្រពៃណីខ្មែរ មើលទៅពិតជាស្រស់ស្អាតខ្លាំង សក្ក័សមជាមួយនឹងរូបសម្រស់នាងខ្លាំងតែម្តង

មហាជនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ បវរកញ្ញាចក្រវាឡកម្ពុជានោះ គឺ កញ្ញា សំណាង អេលីណា ក្រោយពីបានបញ្ចប់បេសកម្មក្នុងការប្រឡងកម្មវិធី Miss Universe កាលពីឆ្នាំ ២០១៩ មក គេសង្កេតឃើញថា ទីផ្សារការងាររបស់នាង កាន់តែមមាញឹកខ្លាំង និងទទួលបានការគាំទ្រជាច្រើនពីសំណាក់មហាជន តាមរយៈទេពកោសល្យ និងរូបសម្រស់ដ៏ទាក់ទាញរបស់នាង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ នាពេលកន្លងមកនេះ មហាជនបានចាប់អារម្មណ៍ជាខ្លាំង ការលេងស្ទាយ៍របស់បវរកញ្ញា អេលីណា ដោយសារតែនាងមានភាពទាក់ទាញជាខ្លាំង ជាមួយរូបភាពលេចធ្លោគ្រប់ទម្រង់ មិនថាសម័យ ឬបុរាណនោះឡើយ ដោយមើលទៅពិតជាស្រស់ស្អាតខ្លាំងអាចឆកយកបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង កាលពីពេលថ្មីៗកន្លងទៅនេះ គេបានឃើញបវរកញ្ញារូបនេះ បានទម្លាយរូបភាពប៉ុន្មានសន្លឹកនេះ ក្នុងឈុតបែបប្រពៃណីខ្មែរ ពណ៌ទឹកមាស មើលពិតជាសក្ក័សមជាមួយរូបរាងនាងជាខ្លាំង កាន់តែមើលកាន់តែស្រ់ស្អាតខ្លាំង និងទាក់ទាញតែម្តង ។ ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹក របស់ សំណាង អេលីណា ក៏ទទួលបានការសរសើរពីសំណាក់មហាជន ជាពិសេសបណ្តាអ្នកគាំទ្ររូបនាងតែម្តង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

អីយ៉ា! ស្ងាត់ៗ សម ម៉ាណា រៀបចំកម្មវិធីគម្រប់ខួប ២ ឆ្នាំ ឲ្យកូនស្រីបណ្តូលចិត្ត ថែមទាំងអញ្ជើញអ្នកសិល្បៈចូលរួមជាភ្ញៀវកិត្តយស ម្នាក់ៗពោរពេញដោយស្នាមញញឹម

ពិតណាស់ តារាសម្តែងស្រីរូបស្រស់ សម ម៉ាណា មួយរយៈធំមកនេះ ហាក់ឃ្លាតឆ្ងាយពីវិស័យសិល្បៈ មិនសូវជាបានលេចមុខចេញសម្តែងដូចមុនឡើយ ប៉ុន្តែរូបនាង ក៏តែងបង្ហាញវត្តមាន ម្តងម្កាល ក្នុងការងារអាជីព ជាអ្នកបង្ហាញម៉ូដដូចពេលមុនខផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈពេលវេលាកាន់តែលឿន ពេលនេះកូនស្រីបណ្តូលចិត្តតែម្នាក់របស់ សម ម៉ាណា កាន់តែធំអន្ធឹកទៅហើយ រីឯមុខមាត់វិញ កាន់តែគួរឲ្យស្រលាញ់ខ្លាំងណាស់ ប៉ុន្តែគួរឲ្យស្តាយ រូបនាងមិនព្រមបើកបង្ហាញមុខមាត់ប៉ាៗរបស់កូនស្រី រហូតមដល់ពេលនេះនៅឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ នាពេលថ្មីៗមកនេះ គឺជាថ្ងៃខួបកំណើតគម្រប់ ២ ខួបរបស់កូនស្រីបណ្តូលចិត្ត ទោះបីជាអ្នកម៉ាក់រូបនេះ ហាក់ដកខ្លួនឆ្ងាយពីវិស័យសិល្បៈយូរយ៉ាងណាក៏ដោយ តែមើលទិដ្ឋភាពយប់មិញនេះ គេបានឃើញសុទ្ធតែមានតារាខ្មែរល្បីៗជាច្រើនដួង បានអញ្ជើញចូលរួមអបអរ ពិសេសទៀតនោះ គឺតារាបង្ហាញម៉ូដនេះតែម្តង បានធ្វើឲ្យកម្មវិធីមួយនេះ កាន់តែមានសប្បាយរីករាយជាខ្លាំង និងពោរពេញដោយស្នាមញញឹម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាល្បីៗដែលបានចូលរួមខួបកំណើតគម្រប់ ២ ខួប របស់កូនស្រី សម ម៉ាណា មានដូចជា នាយក្រិម អ្នកនាង ទឹម រដ្ឋា អ្នកនាង គ្រត អេឡិច ចាន់ត្រា លោក យ៉ែម សំអូន ។ នៅមានបុគ្គលល្បីឈ្មោះមួយចំនួនទៀត ដែលមិនអាចលើកយកមករៀបរាប់បាន ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

អ្នកធ្លាប់ជួបរឿងបែបនេះ ទើបយល់អារម្មណ៍មួយនេះ! នឹកនាម្តាយខ្លាំងពេក ឆន សុវណ្ណរាជ បើកមើលរូបភាពថ្ងៃធ្វើពិធីបុណ្យជូនម្តាយ រួចភ្ជាប់សារទាំងទឹកភ្នែកថា..(មានវីដេអូ)

ពិតណាស់ ឆន សុវណ្ណរាជ គឺជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដែលទទួលបានការស្រលាញ់ និងគាំទ្រជាច្រើនពីមហាជន ជាពិសេសស្រទាប់យុវវ័យតែម្តង រាល់បទចម្រៀងរបស់លោកនៅតែដក់ជាប់ក្នុងចិត្តមិត្តអ្នកស្ដាប់មិនចេះតិចនាក់ឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បទចម្រៀង «ទីក្រុងគ្មានមេឃ» គឺជាបទចម្រៀងមួយបទ ដែលបានធ្វើឲ្យលោក ឆន សុវណ្ណរាជ ទទួលបានភាពល្បីឈ្មោះជាខ្លាំង ហើយថែមទាំងទទួលបានការស្រលាញ់ពីសំណាក់មហាជនផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រោះតែនឹកនាអ្នកម្តាយជាទីស្រលាញ់ខ្លាំងពេក នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញតារាចម្រៀងប្រុសរូបនេះ បើកមើលកម្រងរូបភាពថ្ងៃធ្វើពិធីបុណ្យជូនម្តាយរបស់ខ្លួន រួចនិយាយទាំងទឹកភ្នែកស្រក់ថា៖ “លើកទីមួយដែលហ៊ានបើកមើល ព្រោះតែនឹកខ្លាំងពេក ពេលនេះប៉ាកំពុងឈឺម៉ាក់ជួយអោយប៉ាឆាប់ជាណា ចង់ប្រាប់ថានឹកខ្លាំងណាស់អ្នកម្តាយកូនអើយ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយមើលវីដេអូនេះចប់ភ្លាម បានធ្វើឲ្យមហាជន ជាពិសេសហ្វេនៗ ហូរទឹកភ្នែកតាម រួចនាំគ្នាចូលទៅ ខំមិន បង្ហាញអារម្មណ៍ចេញមកថា៖ “ស៊ូៗណាបងប្រុស, អ្នកជួបទេីបយល់អារម្មណ៍មួយនេះ ប្រាំថ្ងៃហើយដែលខ្ញុំបានបាត់បង់ប្អូនប្រុសជាទីស្រលាញ់, ខ្ញុំយល់អារម្មណ៍នេះច្បាស់ណាស់, អ្នកដែលជួបផ្ទាល់បានដឹងថាអារម្មណ៍មួយនេះយ៉ាងណា, រឹងមាំឡើងបងរាជ” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររំលឹងឡើងវិញផងដែរថា អ្នកម្តាយរបស់ ឆន សុវណ្ណរាជ បានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ ដោយសារតែជំងឺប្រចាំកាយ ហើយដំណឹងមរណភាពដ៏សោកសៅមួយនេះ បានធ្វើឲ្យមិត្តរួមសិល្បៈ និងបណ្តាហ្វេនៗ បានផ្ញើរសារចូលរួមរំលែកទុក្ខគ្រប់ៗគ្នាផងដែរ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More

ស្វីតដល់ហើយ! អីយ៉ា ដាញ់ ម៉ូនីកា និងស្វាមី ដាក់ប៉ុន្មានសន្លឹកនេះ បង្អួតភាពផ្អែមល្ហែម រួចភ្ជាប់សារគួរឲ្យចាប់អារម្មណ៍ទៀតថា…”គេថាបងស្រលាញ់អូនព្រោះតែអូនដាក់ស្នេហ៍, ឆ្លើយតបវិញថាអញ្ចឹងសូមឲ្យអូន..

មហាជនជាច្រើនមិនតិននាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ អតីតតារាសម្តែងដ៏ល្បីឈ្មោះ អ្នកនាង ដាញ់ ម៉ូនីកា ធ្លាប់តែជាតារាដែលទទួលបានប្រជាប្រិយភាពការគាំទ្រភ្លូកទឹកភ្លូកដី ពីសំណាក់បងបង្អូនជាជនខ្មែរ កាលកន្លងទៅ ក្នុងរឿង «ទុំទាវ» តែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ ទោះបីជាអតីតតារាសម្តែងស្រីរូបនេះ បានផ្អាកពីវិស័យសម្តែងខ្សែភាពយន្ត ក៏ព្រោះតែត្រូវរៀបការនឹងសារគ្រួសារនៅឯទឹកដីប្រទេសអូស្រ្តាលី ដែលរូបនាងបានរៀបការជាមួយនឹងស្វាមី លោក ប៊ុន ថែល កាលពីចុងខែកុម្ភៈ ឆ្នាំ ២០១០ មកម្ល៉េះ ដោយគិតមកដល់ពេលនេះ មានរយៈពេលជាង ១០ ឆ្នាំមកហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយរៀបការក្លាយជាប្តីប្រពន្ធនឹងគ្នាជាង ១០ ឆ្នាំមកនេះ អ្នកទាំងពីរក៏ទទួលបានចំណងដៃកូនប្រុសស្រី ២ នាក់ទៀតផងដែរ បន្ថែមជីវិតគ្រួសាររបស់ ដាញ់ ម៉ូនីកា មិនដែលបាត់បង់ភាពផ្អែមល្ហែមសោះ បែរជាកាន់តែស្រលាញ់យល់ចិត្តថ្លើមគ្នាដូចគូស្នេហ៍ថ្មីថ្មោងអ៊ីចឹង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ អ្វីដែលធ្វើឲ្យមហាជនជាច្រើន លាន់មាត់សរសើរនោះគឺ មិនថាចាប់ដៃគ្នាសាងគ្រួសារមកយូរប៉ុណ្ណានោះទេ សម្រាប់ជីវិតគ្រួសារ ដាញ់ ម៉ូនីកា នៅតែរក្សាបាននូវចំណងស្នេហ៍ដ៏ផ្អែមល្ហែម មិនឲ្យចាញ់ក្មេងៗទើបនឹងរៀបការនោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ ដាញ់ ម៉ូនីកា និងស្វាមី បង្ហាញរូបភាពផ្អែមល្ហែមស្អិតរមួត ជាមួយគ្នាបង្អួតដាក់មហាជន ឆ្លៀតភ្ជាប់សារប៉ុន្មានឃ្លាគួរឲ្យចាប់អារម្មណ៍ថា៖ “គេថាបងស្រលាញ់អូនព្រោះតែអូនដាក់ស្នេហ៍បងណាលោកប្ដីប្ដីឆ្លើយតបវិញថាអញ្ចឹងសូមឲ្យអូនដាក់ស្នេហ៍បងអស់មួយជីវិតមក អូមហាស្នេហ៍មហាស្និទ្ធអញ្ចឹងសូមឲ្យលោកប្ដីត្រូវស្នេហ៍អូនអស់មួយជីវិតទៅលោកសាធុសាធុ” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More