អេមណាស់! សុតធី ប៉ូគីមថេង ដាក់ប៉ុន្មានសន្លឹកនេះ ស្អាតសមសួនដល់ហើយ

មហាជនបានដឹងហើយថា កញ្ញា សុតធីតា គឺជាអតីត Miss Grand Cambodia 2021 ដែលជាបវរកញ្ញាមួយរូបដែលទទួលបានការគាំទ្រ និងស្រលាញ់ចូលចិត្តពីសំណាក់ទស្សនិកជន ព្រោះតែរូបនាង ក៏ជានារីមួយរូបដែលលេចធ្លោជាខ្លាំង ក្នុងចិត្តមហាជនអ្នកគាំទ្រ ទាំងរូបសម្រស់ អត្តចរិកសុខភាពរាបសារគួរឲ្យស្រលាញ់ បូករួមជាមួយចំណេះដឹង និងសមត្ថភាពជាច្រើនផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សព្វថ្ងៃនេះ សុតធីតា ប៉ូគឹមថេង កំពុងតែទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ក្រោយពេលអាចដណ្តើមបានតំណែង កំពូលទាំង ១០ ក្នុងការប្រកួតសម្រស់ថ្នាក់អន្តរជាតិ Miss Grand International 2021 បំបែកកំណត់ត្រាកម្ពុជា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាញឹកញាប់ ប៉ូគឹមថេង តែងតែបង្ហោះរូបភាពថ្មីៗជាច្រើនសន្លឹក ជាមួយការតុបតែងខ្លួន និងការលេងស្ទាយ៍ប្លែកៗ ហើយក៏ឆ្លៀតពេលទំនេរពីការងារ មានដំណើរកម្សាន្តតាមទីកន្លែងជិតឆ្ងាយជាហូរហែ ផ្តិកយករូបភាពថ្មីៗបង្អួតមហាជនឲ្យបានឃើញផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត បើក្រឡេកមើលពីសម្រស់របស់ សុតធីតា គឺជាអតីត ក៏ធ្វើឲ្យអ្នកគាំទ្រពេញចិត្តមិនស្ទើនោះទេ ជាមួយនឹងរូបរាងដ៏ស្រលូន សាច់ម៉ដរលោងស្រិល ទោះបីជាមានពណ៌សម្បុរមិនសក៏ពិតមែន ប៉ុន្តែរូបរាងរបស់នាងពិតជាលេចធ្លោស្តង់ដាខ្លាំតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ នៅមុននេះបន្តិចនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២២ នេះ សុតធីតា ទទួលបានការងារថតសំអាងការជាថ្មីម្តងទៀត ដោយបានបង្ហា្សម្រស់ដ៏ស្រស់សោភា ក្នុងឈុតប្រពៃណីដ៏ស្រស់ស្អាត អមដោយម៉ូដសក់រួញទឹករលោក ជាមួយនឹងស្នាមញញឹមដ៏ទាក់ទាញរហូតធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់ៗគ្នាថា បវរកញ្ញារូបនេះមានសម្រស់ស្អាតសមសួនជានារីខ្មែរតែម្តង ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

មើលសម្រស់ម៉ាក់គេផង! អីយ៉ា គង់ ចាន់ស្រីមុំ ដាក់ប៉ុន្មានសន្លឹកក្នុងឈុតកូនក្រមុំ មើលទៅសម្រស់ស្អាតប្លែកដល់ហើយ, សូម្បីតែហ្វេនៗ ក៏នាំគ្នានិយាយថា…

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ គង់ ចាន់ស្រីមុំ នោះ ដែលជាពិធីការិនីមួយរូបដ៏ល្បីឈ្មោះ ពូកែខាងវេហោស័ព្ទចាក់ទឹកមិនលិច ហើយរូបនាងក៏ត្រូវគេស្គាល់ថា ជាបុគ្គលកំពុងមានឥទ្ធិពលមួយរូបនៅលើបណ្តាញសង្គម លើរឿងជីវិតហាយសូ សម្ភារៈនិយមមិនធម្មតាឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សព្វថ្ងៃនេះ ជីវិតរបស់តារាស្រីអ្នកនាង គង់ ចាន់ស្រីមុំ គឺកាន់តែមានជីវិតហាយសូរកាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលជីវិតគ្រួសាររបស់នាងមានសុភមង្គលខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ទាំងអាជីពសិល្បៈ និងរបរកស៊ីកាក់កបខ្លាំង គង់ ចាន់ស្រីមុំ តែងតែបង្ហាញនូវជីវិតយ៉ាងមានសុភមង្គល ក្នុងការចាយវាយលុយកាក់យ៉ាងហ៊ឹកហ៊ាក់ ដូចជាការប្រើប្រាស់ សម្ភារនិយម ការតែងខ្លួនហាយសូរ ក៏ដូចជាទិញឡាន ទិញផ្ទះវីឡាជាបន្តបន្ទាប់ជាហូរហែ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើនិយាយពីសម្រស់ ក៏ដូចជាការលេងស្ទាយ៍លេងខ្លួនរបស់អ្នកម្តាយសម័យថ្មីរូបនេះវិញ រាល់ពេលចូលរួមក្នុងកម្មវិធីម្តងៗ គេសង្កេតឃើញថានាងតែតែស្អាតជាប្រចាំ មិនថាតែកាផាត់មុខ ឬក៏ការតុបតែងខ្លួននោះទេ ក៏ប៉ុន្តែអ្វីដែលពិសេសនោះ គឺរូបនាងធ្វើខ្លួនអមជាមួយនឹងគ្រឿងពេជ្រ ទាំងឈុតៗដ៏ចែងចាំ និងមានតម្លៃថ្លៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ អ្នកនាង គង់ ចាន់ស្រីមុំ ទទួលបានការងារថតសម្អាតការ ដោយដាក់ប៉ុន្មានសន្លឹកនេះ ក្នុងឈុតកូនបក្រមុំ មើលទៅសម្រស់អ្នកម៉ាក់សម័យថ្មីរូបនេះ ពិតជាស្រស់ស្អាតខ្លាំង គួរឲយទាក់ទាញដល់ហើយ ។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម បានធ្វើឲ្យមហាជន ជាពិសេសហ្វេនៗបាននាំគ្នាចូលទៅ ខំមិន ព្រោងព្រាតថា៖ “ស្អាតណាស់អាយដល, ស្រស់ស្អាតខ្លាំងណាស់បងមុំ, So cute Mommy, ស្អាតខ្លាំងណាស់, ផាត់មុខលើកនេះស្អាតប្លែក, សរុបមកគឺ ម៉ាក់ម៉ូម៉ូ មិនខ្ចីចាស់ដាច់ខាត់, ម៉ាក់មុំឆ្នាំនេះ ក្មេងជាងឆ្នាំមុន” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More