លង់ស្នេហ៍ហើយ! អីយ៉ា ហ៊ិន ច័ន្ទនីរ័ត្ន ដាក់ប៉ុន្មានសន្លឹកនេះ រំលេចជាមួយរ៉ូបពណ៌ស៊ីជំពូ ពិតជាសក្ក័សមជាមួយនឹងរូបសម្រស់នាងជាខ្លាំង

ពិតណាស់ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន គឺជាអតីត ហ្រេ្វស៊ីស្រីរូបស្រស់ ដែលានកម្ពស់ខ្ពស់ស្រឡះ និងជាពិជាធីការិនីល្បីឈ្មោះបោះសម្លេង នាពេលបច្ចុប្បន្ននេះ ក្នុងនោះភាគច្រើនមហាជនបានដាក់រហ័សនាមឲ្យថា ជាតារាស្រីស្អាតសម្រស់អំណោយផលពីធម្មជាតិ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ ពិធីការិនី និងតារាសម្តែងស្រីរូបនេះ មិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាតពីធម្មជាតិនោះទេ រីឯសមត្ថភាព និងទេពកោសល្យដុងសិល្បៈពេញខ្លួនតែម្តង បានធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ និងស្រលាញ់គាំទ្រទៅលើរូបនាង កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ ពិធីការិនីស្រីស្រស់រូបនេះ តែងតែធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកគាំទ្រ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសរាល់ពេលដែលរូបនាងបានបង្ហោះចេញមកម្តងៗ បានធ្វើឲ្យទស្សនិកជនឃើញហើយពិតជាលង់សម្រស់នាងស្ទើរតែគ្រប់គ្នាតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ទោះបីជាពិធីការិនីរូបនេះ មានវ័យកាន់តែជ្រេបន្តិចក្តី តែពិធីការិនីរូបស្រស់នេះ នៅតែមានភាពវ័យក្មេងស្អាត ស្បែងភ្លឺចែងចាំជាងវ័យដដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២២ នេះ ហ៊ិន ច័ន្ទនីរ័ត្ន ឆក់បានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ក្រោយឃើញ ពិធីការិនីរូបស្រស់ បានរំលេចជាមួយរ៉ូបពណ៌ស៊ីជំពូរ ជាមួយការច្នៃម៉ូដជារូបបេះដូង មើលទៅពិតជាសក្ក័សមជាមួយនឹងរូបសម្រស់រូបនាងជាខ្លាំង ។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ មហាជនជាច្រើន ជាពិសេសអ្នកគាំទ្រ នាំគ្នាផ្ទុះការសរសើរថាស្រស់ស្អាតសឹងតែគ្រប់ៗគ្នាទៅហើយ រហូតមានអ្នកខ្លះចូលទៅ ខំមិន លើកឡើងយ៉ាងដូច្នេះថា៖ “Pink day, មើលទៅដូចចង់ស្អាតហើយនែក, So cute, Love idol” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ភ្ញាក់ព្រឺត! ម៉ាក់លក្ខណ៍ ទម្លាយរូបភាពមួយនេះចេញភ្លាម ក្រោយមានអ្នកមួយចំនួន គិតថាខ្លួនកែកុនសម្ផស្ស រួចភ្ជាប់សារប្រាប់ឲ្យដឹងថា…

ពិតណាស់ មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គម TikTok ពិតជាបានស្គាល់ច្បាស់ហើយ ម៉ាក់លក្ខណ៍ នោះ ដែលជាតារាក្នុង TikTok ដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រជាខ្លាំង បូករួមជាមួយរូបសម្រស់ស្រស់សោភាទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយទទួលបានប្រជាប្រិយនៅលើបណ្តាញសង្គម TikTok ហើយនោះ ស្រីស្អាតរូបនេះ ក៏ទទួលបានការងារយ៉ាងច្រើនជាហូរហែមិនដាច់សោះឡើយ ទាំងការថតសំអាងការ និងថតឲ្យផលិតផលផ្សព្វផ្សាយជាច្រើនក្នុងស្រុក ទើបធ្វើឲ្យតារាស្រីរូបនេះមានលទ្ធភាព ទិញរថយន្តទំនើបជិះសម្រាប់ខ្លួនឯង ទិញមាសពេជ្រ និងផ្ទះថែមទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនឡើងភ្ញាក់ព្រឺត ក្រោយឃើញរូប ម៉ាក់លក្ខណ៍ បានបង្ហាញរូបភាពមួយសន្លឹក ដែលផ្ទឹមគ្នា ខណៈមានអ្នកសង្ស័យថា ម៉ាក់លក្ខណ៍ កែកុនទៅលើសម្ផស្ស ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយរូបភាពមួយសន្លឹក ផ្ទឹមគ្នាផងដែរ ម៉ាក់លក្ខណ៍ ក៏បានភ្ជាប់សារឲ្យដឹងទៀតថា៖ “គេថាខ្ញុំកែច្រើន អាចមើលបានថាខ្ញុំកែអ្វីខ្លះ” ។ ជាមួយគ្នានេះផងដែរ ក៏មានមហាជនជាច្រើន ជាពិសេសបណ្តាអ្នកគាំទ្រ បាននាំគ្នាចូលទៅ ខំមិន ព្រោងព្រាតថា៖ “ចែកែពីខ្មៅមកសរ, កែពីអាក្រក់មកស្អាត, កែសម្បុរ នឹងកេរ្តិ៍ឈ្មោះឥឡូវល្បីខ្លាំងជាងមុនអូន, កាលនោះស្រីម៉ៅឥឡូវស្រីស, កែប្រែពីរមនុស្សធម្មតា ទៅជាមនុស្សស្រីដែលរឹងមាំង, កែចរិតមិនដូចមុនទេពីរមុនញុមមិនដែលលាក់់ទេលូវមើលរាល់ថ្ងៃ” ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ឡើងសាច់បន្តិចសោះ មើលទៅ អាង សុជាតា ស្អាតប្លែកជាមុខ មុខពេញមូលខ្លង់គួរឲ្យក្នាញ់ណាស់

ពិតណាស់ អាង សុជាតា ហៅថា ឈូឈូ គឺជាតារាសម្តែងស្រីវ័យក្មេង និងជាកូនស្រីពៅរបស់ តារាសម្តែងជើងចាស់ អ្នកនាង សឿង ផានផាភួង ដែលជាតារាស្រីកំពុងតែទទួលបានប្រជាប្រិយភាព ទាំងម្តាយ និងកូន មិនត្រឹមតែប៉ុណ្ណោះ សុជាតា នៅវ័យក្មេងក៏ពិតមែន ប៉ុន្តែរូបនាងធ្លាប់ក្តោបបានតំណែតួឯកជាច្រើនរឿងភាគមកហើយ ថែមទាំងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត បើងាកទៅមើល ពីរូបសម្រស់របស់តារាសម្តែងស្រីវ័យក្មេងរូបនេះ គឺថាមានរាងខ្ពស់ស្រឡះ មុខមាត់ស្លូតបូត នរណាៗឃើញក៏ស្រលាញ់ចូលចិត្ត ជាពិសេសមួយរយៈចុងក្រោយមកនេះ គេឃើញរូបនាង ហាក់មានសាច់មានប្រលឹងច្រើនជាងពេលមុន ខណៈវ័យក៏កាន់តែកើនឡើងផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ ហ្វេនៗជាច្រើន ផ្ទុះការសរសើរមិនដាច់ពីមាត់ឡើយ ជាមួយរូបរាងឡើងសាច់បន្តិចនេះហើយ ដែលមើលទៅប្លែកភ្នែក សមជាមនុស្សពេញវ័យនឹងគេ មុខពេញមូលខ្លង់គួរឲ្យក្នាញ់ខ្លាំងណាស់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ស្អាតជាទីគាប់ចិត្ត! ព្រះនាងតូច នរោត្តម ជេនណា ដាក់ប៉ុន្មានសន្លឹកនេះ រំលេចដោយឈុតក្រមាខ្មែរ អមជាមួយស្នាមញញឹម យ៉ាងស្រស់ កាន់តែមើលកាន់តែស្អាត

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ ព្រះនាងតូច នរោត្តម ជេនណា ដែលសព្វថ្ងៃនេះទ្រង់ ត្រូវបានមហាជនជាច្រើនផ្ទុះការគាំទ្រ និងមានការចាប់អារម្មណ៍ជាខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ជាងនេះទៅទៀត រាល់បទចម្រៀងដែល ព្រះនាងច្រៀងមួយបទៗ ភាគច្រើនតែងតែទទួលបានការគាំទ្រជាខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ ព្រះនាងតូច នរោត្តម ជេនណា មានសមត្ថភាព ក្នុងការបកស្រាយបទចម្រៀងបានយ៉ាងពីរោះ មានទម្រង់ភ័ក្រ្តល្អ គួបផ្សំ និងសមត្ថភាពនានា ដែលរួមទាំងការអាចចេះមានបន្ទូលរហូតដល់ទៅ ៥ ភាសាផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីពេលថ្មីៗមកនេះ មហាជនបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើ ព្រះនាងតូច ខណៈដែលបានគ្រងសម្លៀកបំពាក់ បែបច្នៃចេញពីក្រមាខ្មែរ ដែលមើលទៅពីតជាទាក់ទាងខ្លាំងដល់ហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង នៅមុននេះបន្តិច នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញ ព្រះនាងតូច បានរំលេចដោយគ្រងសំម្លៀកបំពាក់បែបខ្មែរមួយឈុតជាថ្មីម្តងទៀតហើយ ដោយច្នៃប្រឌិតពីក្រមាខ្មែរ ដែលមើលទៅពិតជាសក្ក័សម ស្រស់ស្អាតខ្លាំង រួចភ្ជាប់សារឲ្យដឹងដទៀតថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ខ្មែរមានវប្បធម៌ អរិយធម៌ ពូជពង្សសាវតាពីដូនតាច្បាស់លាស់ នេះជាស្នាដៃថ្មីមួយនៃសម្រស់នារីខ្មែរដ៏ថ្លៃថ្នូរ ក្នុងឈុតក្រម៉ា” ។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ មហាជនជាច្រើន ទប់អារម្មណ៍មិនបាន ក៏នាំគ្នាចូលទៅ ខំមិន បង្ហាញអារម្មណ៍ចេញមកថា៖ “ស្អាតណាស់ ព្រះនាងតូច, You look so pretty my princess, ទ្រង់ស្រស់ស្អាតណាស់ព្រះនាងម្ចាស់, ព្រះនាង គ្រងឈុតនេះពិតជាស្រស់ស្អាតខ្លាំងណាស់ ” កម្ពុជា ជាទីស្នេហា “, លង់ស្នេហ៍ព្រះនាងហើយ, ទ្រុងគ្រង់ឈុតក្រម៉ាពិតជាស្រស់ស្អាតខ្លាំងបំផុតហើយព្រះនាងម្ចាស់តូច, ស្រស់ស្អាតដូចរូបគំនូរចឹងព្រះនាងតូច, ទ្រង់ស្រស់ស្អាតថ្លៃថ្នូរគ្មានពីរ, ស្អាតជាទីគាប់ចិត្ត” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

Wow! អីយ៉ា គង់ ចាន់ស្រីមុំ ដាក់ប៉ុន្មានសន្លឹកនេះ ក្នុងឈុតច្នៃប្រឌិតមើលទៅឡើងប្លែកភ្នែកដល់ហើយ រួចភ្ជាប់សារគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងទៀតថា…

អាចនិយាយបានថា គង់ ចាន់ស្រីមុំ គឺជាពិធីការិនីមួយរូបដ៏ល្បីឈ្មោះ ដែលពូកែខាងវោហាស័ព្ទចាក់ទឹកមិនលិច ហើយរូបនាងក៏ត្រូវគេស្គាល់ថា ជបុក្គលកំពុងមានឥទ្ធិពលមួយរូបនៅលើបណ្តាញសង្គម លើរឿងជីវិតហាយសូ សម្ភារៈនិយមមិនធម្មតាឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ បច្ចុប្បន្ននេះ ជីវិតរបស់តារាស្រីអ្នកនាង គង់ ចាន់ស្រីមុំ គឺកាន់តែមានជីវិតហាយសូរកាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលជីវិតគ្រួសាររបស់នាងមានសុភមង្គលជាខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ ទាំងអាជីពសិល្បៈ និងមុខរបរកស៊ីកាក់កបខ្លាំង គង់ ចាន់ស្រីមុំ កាន់តែបង្ហាញនូវជីវិតយ៉ាងមានសុភមង្គល ក្នុងការចាយវាយលុយកាក់យ៉ាងហ៊ឹកហ៊ាក់ ដូចជាការប្រើប្រាស់ សម្ភារនិយម ការតែងខ្លួនហាយសូរ ក៏ដូចជាទិញឡាន ទិញផ្ទះវីឡាជាបន្តបន្ទាប់ជាហូរហែ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើនិយាយពីសម្រស់ ក៏ដូចជាការលេងស្ទាយ៍លេងខ្លួនរបស់អ្នកម្តាយសម័យថ្មីរូបនេះវិញ រាល់ពេលចូលរួមក្នុងកម្មវិធីម្តងៗ គេសង្កេតឃើញថានាងតែតែស្អាតជាប្រចាំ មិនថាតែកាផាត់មុខ ឬក៏ការតុបតែងខ្លួននោះទេ ក៏ប៉ុន្តែអ្វីដែលពិសេសនោះ គឺរូបនាងធ្វើខ្លួនអមជាមួយនឹងគ្រឿងពេជ្រ ទាំងឈុតៗដ៏ចែងចាំ និងមានតម្លៃថ្លៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ គង់ ចាន់ស្រីមុំ បង្ហោះរូបភាពថ្មីៗប៉ុន្មានសន្លឹក ជាមួយនឹងការច្នៃម៉ូដ ដែលមើលទៅគួរឲ្យទាក់ទាញជាខ្លាំង ។ ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹកនេះ គង់ ចាន់ស្រីមុំ ក៏បានភ្ជាប់សារឲ្យដឹងទៀតថា៖ “Happy Pride Month អោយតែជាមនុស្សរស់នៅក្នុងសង្គមមិនថាជាភេ.ទអ្វីសុទ្ធតែមានសិទ្ធស្មើរគ្នាចូលរួមលុបបំបាត់ការរើសអើងភេ.ទក្នុងសង្គម គ្មាននរណាម្នាក់ចង់កើតមកបែបនេះ ចូលរួមលុបបំបាត់អំ.ពើ.ហិ.ង្សា និងរើសអើង ទៅលើពួកគាត់ បង្កើតក្តីស្រឡាញ់ ភាពស្មោះត្រង់ចំពោះក្រុម LGBTQ+ ស្មោះទៅស្មោះមក ស្រឡាញ់ទៅស្រឡាញ់មក ទើបសង្គមជាតិមានការអភិវឌ្ឍទៅមុខ” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

មើលសម្រស់ ម៉ៃយ៉ា កូនកាត់អាល្លឺម៉ង់ ដាក់ប៉ុន្មានសន្លឹកនេះ ពិតជាស្រស់ស្អាតខ្លាំង មើលមិនដាក់ភ្នែកសោះ

ពិតណាស់ តារាសម្តែង និងជាពិធីការិនីកូនកាត់អាល្លីម៉ង់ កញ្ញា ម៉ៃយ៉ា ក្រោយចូលសិល្បៈបានច្រើនឆ្នាំ តារារូបនេះកាន់តែទទួលបានឈ្មោះល្បីល្បាញមានមហាជនស្គាល់ និងគាំទ្រច្រើនគួរឲ្យកត់សម្គាល់ជាខ្លាំង ។ មួយវិញទៀត តារាស្រីរូបនេះមានទាំងសមត្ថភាព និងរូបសម្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ថែមទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ គេឃើញថាមានរូបសម្ផស្សស្អាតបែបកូនកាត់ ហើយស្របពេលដែលនាងតុបតែងខ្លួនម្តងៗ មើលទៅស្រស់សោភា គួរឲ្យចាប់អារម្មណ៍ជាខ្លាំង ។ យ៉ាងណាមិញ បើនិយាយពីរឿរងការងារឯណោះវិញ គេតែងសង្កេតឃើញថា នាងមានភាពមមាញឹកច្រើនជាងមុន មិនថាធ្វើពិធីការិនី ឬថតសម្អាងការ និងផលិតផលផ្សេងៗឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង រូបសម្រស់ ម៉ៃយ៉ា ឯណោះវិញ កាន់តែលេចធ្លោក្នុងឈុតរូបចងពុំពណ៌ឈូកសាច់ ស៊ីជាមួយនឹងសាច់ដ៏សខ្ចីរបស់នាងទៀតនោះ កាន់តែធ្វើឲ្យតារាស្រីរូបនេះ កាន់តែស្រស់ស្អាតខ្លាំងតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញរូបភាបប៉ុន្មានសន្លឹកនេះ ក៏មានមហាជនជាច្រើន ជាពិសេសបណ្តាហ្វេនៗមួយចំនួនថែមទាំងនិយាយថា បើ ម៉ៃយ៉ា ឡើងប្រកួតបវរកញ្ញាដឹងតែកប់ហ្ម៎ងបើស្រស់ស្អាតម្លឹងៗ ៕

Read More

ភ្ញាក់ព្រឺត! ក្រោយឃើញ ឃុំ ប៉ុណ្ណាដែត កាន់ដៃភរិយាខ្លួន ឡើងឆាកតន្រ្តី ខណៈស្ងាត់ពីសិល្បៈជាង ១០ ឆ្នាំ

ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ លោក ឃុំ ប៉ុណ្ណាដែត ដែលជាស្វាមីរបស់អ្នកនាង យក់ ឋិតរដ្ឋា និងជាអតិតចម្រៀងប្រុសដ៏ល្បីឈ្មោះ ដែលមានប្រជាប្រិយភាពមួយរូប កាលពីប៉ុន្មានឆ្នាំមុន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយរៀបការសាងគ្រួសាររួចមក លោក ឃុំ ប៉ុណ្ណាដែត បាត់ស្រមោលពីវិស័យចម្រៀងឈឹងតែម្តង បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសហ្វេនៗ នឹករម្លឹកដល់រូបលោកគ្រប់ៗគ្នាផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីថ្មីៗមកនេះ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ គេបានឃើញ លោក ឃុំ ប៉ុណ្ណាដែត និងភរិយាបានផ្តល់នូវបទសម្ភាសន៍ជាមួយនឹងកម្មវិធីតារាមួយ ដោយលោកបានបង្ហើបថាលោកពិតជានឹករលឹកការងារសិល្បៈខ្លាំងមែនទែន ប៉ុន្តែដោយមិនទាន់មានពេលវេលាសមរម្យណាមួយដើម្បីផ្សាភ្ជាប់ខ្លួនជាមួយសិល្បៈជាថ្មី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្រាន់តែបង្ហើបថានឹងចង់ចូលសិល្បៈបម្រើទស្សនិកជនឡើងវិញ ស្រាប់តែកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ លោកបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលតែម្តង ដោយលោក និងភរិយា បានដឹកដៃគ្នា ឡើងឆាកតន្រ្តីជាគូលើកដំបូងបន្ទាប់ពី ស្ងាត់ពីសិល្បៈអស់ជាច្រើនឆ្នាំនេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More