មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងស្រីដ៏ល្បីឈ្មោះ អ្នកនាង ពេជ្រ សូលីកា ដែលជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដែមានទឹកដមសម្លេងយ៉ាងពីរោះ បូករួមជាមួយនឹងរូបសម្រស់ស្រស់ស្អាតមិនចាញ់តារាស្រីផ្សេងៗឡើយ ។ ជាមួយគ្នានេះ តារាចម្រៀងស្រីរូបនេះ មិនត្រឹមតែមានទេពកោសល្យច្រៀងបានយ៉ាងពីរោះនោះទេ សូលីកា ក៏ត្រូវបានបណ្តាអ្នកគាំទ្រខ្លួន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងរូបសម្រស់ស្អាតអំណោយផលពីធម្មជាតិ ។ មួយវិញទៀត បើនិយាយពីរូបសម្រស់តារាចម្រៀងស្រីរូបនេះវិញ គឺថាកាន់តែស្រស់ស្អាតលេចធ្លោជាខ្លាំង បន្ទាប់ពីរូបនាងផ្លាស់ប្តូរពណ៌សក់ខ្មៅមកពណ៌សក់ទឹកមាស ស៊ីជាមួយនឹងមុខរបស់នាងខ្លាំងតែម្តង ។ ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញ តារាចម្រៀងស្រីស្រស់រូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយឈុតរ៉ូពណ៌ស មានស្ទាយ៍ផ្កាកូលាប ផ្កួបផ្សំជាមួយពណ៌សក់រៀងទឹកមាសនេះបន្តិច បានធ្វើឲ្យ សូលីកា ទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនជាខ្លាំង ។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើរគ្រប់ៗគ្នា ដល់ថ្នាក់អ្នកខ្លះចូលទៅ ខំមិន បង្ហាញអារម្មណ៍ចេញមកថា៖ “ស្រស់ស្អាតណាស់ចែ, សែនស្អាត, ថ្ងៃណាបានចាស់បង, My love, So pretty” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read MoreDay: June 26, 2022
អបអរសាទរផង! ឧកញ៉ា លាន អាហ្វ្រីគីនីន បានបំពេញមុខមាត់ ឲ្យភរិយាថ្មី អ្នកមេម៉ាយកូន ៣ ហើយ
ដូចដែលមហាជនជាច្រើនបានដឹងហើយថា រឿងរ៉ាវស្នេហារបស់ ឧកញ៉ា លាន អាហ្វ្រីគីនីន ជាមួយនឹងគូស្នេហ៍ថ្មី ដែលត្រូវបានមហាជនដឹងលឺ ហើយក៏មានមួយភាគតូចគិតថា មិនអាចស្រលាញ់គ្នាបានយូរ ដោយសារតែ លោកជាមនុស្សព្រាននារី មិនចេះស្រលាញ់អ្នកណាបានយូរ ។ ចំណែកឯ នៅមុននេះបន្តិចនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញ គូស្នេហ៍ថ្មីរបស់ ឧកញ៉ា លាន អាហ្វ្រីគីនីន បានបង្ហាញរូបភាពប៉ុន្មានសន្លឹក ដែលជាសកម្មភាពការសែនព្រេង ចាស់ទុំដឹងលឺ និងមានបងប្អូនសាច់ញាតិទាំងសងខាង មកចូលរួមដើម្បីជាសង្ខីភាពរបស់អ្នកទាំង ថាចាប់ពីពេលនេះទៅ អ្នកទាំងពីរ គឺជាប្តីប្រពន្ធ ស្របច្បាប់ និងតាមប្រពៃណីហើយ ទោះបីជាមិនបានរៀបចំធំដុំក៏ដោយ ។ ជាមួយគ្នានេះផងដែរ គូស្នេហ៍ថ្មីរបស់ ឧកញ៉ា លាន អាហ្វ្រីគីនីន ក៏បានភ្ជាប់សារឲ្យដឹងទៀតថា៖ “26.06.22 ពួកយើងទាំងពីរជាប្ដីប្រពន្ធស្របច្បាប់មានចំណងអាពារពិពារណ៌នឹងចំណងមេបាចាស់ទុំទាំងសងខាងដឹងលឺ អរគុណបងប្អូនដែលចូលរួមកម្មវិធីតូចតាចរបស់យើងខ្ញុំ សូមទោសបងប្អូន ដែលមិនបានអញ្ជើញ ដោយពេលវេលារហ័សនឹងមិនបានត្រៀម ទុកជាមុន” ។ ក្រោយឃើញបែបនេះភ្លាម ក៏មានមហាជនជាច្រើន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាចូលរួមផ្ញើរសារអបអរសាទរជាបន្តបន្ទាប់ រហូតមានអ្នកខ្លះចូលទៅ ខំមិន ថា៖ “ជូនពរអោយស្រឡាញគ្នាអសមួយជីវិតចែជំទាវ, ជូនពរចែមានក្ដីសុខរកស៊ីចំរើនទៅមុន, ម៉ែជូនពរអោយកូនទាំងពីរមានសុភមង្គលពេញមួយជីវិត, ម៉ែជូនពរអោយកូនទាំងពីរមានសុភមង្គលពេញមួយជីវិតជូនពរបងអោយស្រលាញ់គ្នារហូតដល់ចាស់កោងខ្នង, ជូនពរបងស្រីស្រលាញ់គ្នាដល់ចាស់” ។ សូមបញ្ជាក់ផងដែរថា ភរិយាថ្មីរបស់ ឧកញ៉ា លាន អាហ្វ្រីគីនីន ជាមេម៉ាកូន ៣ ប្រកបរបរ រកស៊ីអនឡាញ ប៉ុន្តែអ្នកនាង ពិតជាមានរូបសម្រស់ស្រស់ស្អាត មិនចាញ់ក្រមុំៗប៉ុន្មានឡើយ ៕
Read Moreចេះកំប្លែងទៀត! អីយ៉ា ឧកញ៉ា ខេមរៈ សិរិមន្ត បង្ហោះរូបភាពមួយសន្លឹកជាមួយភរិយាខ្លួន បង្ហាញភាពផ្អែមល្ហែម រួចភ្ជាប់ Caption ឡើងញាក់, ចាប់អារម្មណ៍ Caption ហ្វេនៗ ខំមិន ម្នាក់មួយម៉ាត់ថា…
ដូចដែលមហាជនបានដឹងហើយថា កាលពីថ្មីៗកន្លងទៅនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើឲ្យកក្រើកវិស័យសិល្បៈកម្ពុជាខ្លាំង ក្រោយរូបលោក ជាសិល្បករវ័យក្មេង ដែលត្រូវបានព្រះមហាក្សត្រប្រទានងារជា ឧកញ៉ា កាលពីដើមមឆ្នាំ ២០២២ ។ មួយវិញទៀត ឧកញ៉ា ខេមរៈ សិរីមន្ត មិនត្រឹមតែជោគជ័យលើវិស័យការងារសិល្បៈតែមួយមុខនោះទេ មិនថាមុខជំនួញអចលទ្រព្យ និងជីវិតគ្រួសារឡើយ លោកឧកញ៉ា សឹងតែជោគជ័យគ្រប់ភារកិច្ចទៅហើយ ។ សព្វថ្ងៃនេះ ឧកញ៉ា ខេមរៈ សិរីមន្ត កំពុងសាងក្តីសុខ ជាមួយនឹងក្រុមគ្រួសារតូចរបស់លោកផងដែរ ដោយឆ្លៀតពេលទំនេរពីការងារ រូបលោកតែងតែនាំគ្រួសាររបស់លោក ទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយ ផ្តល់ភាពកក់ក្តៅ ក្នុងនាមជាលោកប៉ា និងជាស្វាមីមួយរូបផងដែរ ។ យ៉ាងណាមិញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកគាំទ្រមានការំភើប និងអបអរជំនួស ក្រោយពីបានឃើញ លោកឧកញ៉ា ខេមរៈ សិរីមន្ត បានទិញកាដូធំមួយនេះ គឺរថយន្តស៊េរីទំនើបម៉ាក Jeep ថ្មីស្រឡាងមួយគ្រឿង ជូនដល់ភរិយាជាទីស្រលាញ់បរបស់លោក ក្នុងថ្ងៃខួបកំណើត ។ ចំណែកឯ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញ ឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពជាមួយភរិយាខ្លួន មួយសន្លឹករួចភ្ជាប់សារគួរឲ្យចាប់អារម្មណ៍ទៀតថា៖ “លេខាគេគ្រប់គ្នាធ្វើការតែពេលថ្ងៃទេតែលេខាខ្ញុំវិញធ្វើទាំងថ្ងៃទាំងយប់” ។ ចាប់អារម្មណ៍ត្រង់សារមួយនេះពេក ហ្វេនៗចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “Idol ចេះត្រាម៉ាទៀត, ធ្វើការយប់ទៀតIdol, លេខាពិសេសចឹងហើយIdol, Caption ញាក់ណាស់ idol, Idol ចេះកំប្លែងទៀត, So sweetប៉ិននិយាយលេងមែនអាយដលខ្ញុំអើយ, ចេះចឹងទៀត idol,…
Read Moreប្លែកភ្នែកណាស់! អីយ៉ា ដេត ម៉ាលីណា ដាក់មួយសន្លឹកនេះ ឡើងអេមហ្ម៎ង រួចភ្ជាប់សារយ៉ាងដោតបែបនេះទៀតថា…
ដូចដែលមហាជនបានដឹងហើយថា អ្នកនាង ដេត ម៉ាលីណា គឺជាអ្នកម្តាយ Single មួយរូប ក្រោយពីចំណងស្នេហ៍ប្តីប្រពន្ធជាមួយលោក ឌួង ឆាយ ដើរដល់ផ្លូវបំបែករយៈពេលជាង ១ ឆ្នាំមកនេះ ។ ចំណងស្នេហ៍អ្នកទាំងពីរ មានកូន ៣ នាក់ គឺកូនប្រុសច្បងឈ្មោះ ឌួង គឹមវិសាល កូនប្រុសទី ២ ឈ្មោះ ឌួង ម៉ាណាវីត និង កូនស្រីពៅឈ្មោះ ឌួង រាជនីគុជ ។ ពិតណាស់ អ្នក នាង ដេត ម៉ាលីណា នៅតែមើលថែកូនៗទាំង៣នេះបានយ៉ាងល្អ ថែមទាំងឆ្លៀតពេលទំនេរ នាំកូនៗដើរកម្សាន្តលំហែកាយតាមទីកន្លែងរមណីដ្ឋានជិតឆ្ងាយមិនដែលដាច់នោះឡើយ ។ ម្យ៉ាងទៀតអ្នកនាងធ្លាប់បានបញ្ជាក់ពីជម្រើសល្អបំផុត ក្នុងការរស់នៅ Single ថា មនុស្សស្រីអាទ្រាំនៅការលំបាកបាន ប៉ុន្តែនាងមិនអាចស្លៀកខោវអាវដដែលបាននោះទេ រើសមនុស្សត្រឹមត្រូវមួយជីវិតអ្នកអាចក្លាយជាព្រះនាង Single The Best ។ បន្ថែមទៀតនោះ អ្នកនាងធ្លាប់កំណត់រយៈពេលចង់នៅ Single ដូច្នេះថា៖ “ចង់ឃើញ ៥ ឆ្នាំខាងមុខមានអនាគតល្អប្រសើរ គឺនៅចង់ Single ដដែលហើយមានពេលវេលាស្នាមញញឹមជាមួយកូនៗនឹងគ្រួសារ និងមនុស្សជាទីស្រលាញ់ជុំវិញខ្លួនខ្ញុំ Team black Team Single ។ ចំណែកឯ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ គេបានឃើញ អ្នកម្តាយ Single រូបនេះ បានបង្ហោះរូបភាពមួយសន្លឹក ដែលតុបតែងខ្លួនបានយ៉ាងស្រស់ស្អាត ថែមទាំងភ្ជាប់សារគួរឲ្យចាប់អារម្មណ៍ទៀតថា៖ “ចូរចាំទុកណាសុខភាពផ្លូវចិត្តរបស់យើងសំខាន់ជាងអារម្មណ៍អ្នកដទៃបើគេមានចេតនាចាំចាប់កំហុសយើងសូម្បីយើងដកដង្ហើមក៏ខុសដែររៀនបំពេញក្ដីសុខអោយខ្លួនឯងខ្លះៗទៅកុំធ្វើតែដើម្បីតម្រូវចិត្តអ្នកដទៃច្រើនពេក” ។ ជាមួយនឹងរូបភាពដ៏ស្រស់ស្អាតរបស់ អ្នកនាង ដេត ម៉ាលីណា…
Read More